- Khmernote Media
- កូវីដ-១៩
ខេត្តត្បូងឃ្មុំ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តត្បូងឃ្មុំ បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ១០២នាក់ អ្នកជាសះស្បើយ ៣៣នាក់ និងអ្នកស្លាប់ចំនួន ០១នាក់ ក្នុងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ ដោយរដ្ឋបាលខេត្ត សូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុងសួង ស្រុកពញាក្រែង ស្រុកមេមត់ ស្រុកតំបែរ ស្រុកត្បូងឃ្មុំ ស្រុកអូររាំងឳ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជ្រាបថា ករណីឆ្លងរាលដាល នៃជំងឺកូវីដ-១៩ (Rapid Test) បានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន ១០២នាក់ ដែលមានឈ្មោះដូចខាងក្រោម៖
September 6, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយពី មន្ទីរព័ត៌មានខេត្តសៀមរាប នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាក់ថា កាលពីវេលាម៉ោង ១០និង២០នាទីព្រឹក ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ រថយន្ដសេរីទំនើបមួយគ្រឿង ម៉ាក CHEVRO LET ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AQ.3258 ដែលបានចតនៅនឹងចិញ្ចើមផ្លូវ តាមបណ្ដោយមាត់ស្ទឹង ស្ថិតក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ត្រូវបានដើមឈើមួយដើមរលំសង្កត់ពីលើ បណ្ដាលឱ្យងការខូចខាតយ៉ាងធ្ងន់ធ្ងរ ប៉ុន្តែមិនបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់ម្ចាស់រថយន្តនោះទេ ព្រោះម្ចាស់បានចូលទៅពិសាកាហ្វេដែលមានយីហោ ប្រោន នៅក្បែនោះ ។
September 6, 2021 - កូវីដ-១៩
ខេត្តស្វាយរៀង៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តស្វាយរៀង នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ បានជូនដំណឹង ស្តីពីការរកឃើញអ្នកជំងឺកូវីដ-១៩ ដែលមានផ្ទុកមេរោគកូវីដ-១៩ (COVID-19) ប្រភេទថ្មី(Delta 21A/B.1.617.2) នៅក្នុងខេត្តស្វាយរៀង ដោយកន្លងមកខេត្តស្វាយរៀងមានករណីវិជ្ជមានកូវីដ-១៩ ប្រភេទ Delta សរុបចំនួន ៥១នាក់ ស្រី ២៣នាក់ ករណីជាសះស្បើយសរុប ៣១នាក់ ស្រី ១៥នាក់ កំពុងសម្រាកព្យាបាល ២០នាក់ ស្រី ០៨នាក់។ រដ្ឋបាលខេត្តស្វាយរៀង ដោយយោងតាមលទ្ធផលវិភាគសំណាកអ្នកជំងឺកូវីដពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ-១៩ ខេត្ត ទទួលបានចំនួន
September 6, 2021 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបន្តរកឃេីញអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១០៩នាក់ និងអ្នកជាសះស្បេីយចំនួន ២២៩នាក់ នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ ដោយយោងតាមលទ្ធផលតេស្តរហ័ស(Rapid Test) មន្ទីរពិសោធន៍ជាតិភ្នំពេញ(NIPH) នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ រកឃើញវិជ្ជមានជំងឺកូវីដ-១៩ ដែលជាករណីឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ និងពលករវិលត្រលប់ពីប្រទេសថៃ ដែលស្ថិតក្នុងការគ្រប់គ្រងរបស់ខេត្ត លើបុរស ស្ត្រីជនជាតិខ្មែរ ចំនួន ១០៩នាក់ នៅក្នុងខេត្តបន្ទាយមានជ័យ ដូចមានរាយនាមខាងក្រោម៖ ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ
September 6, 2021 - កូវីដ-១៩
នៅថ្ងៃទី06 ខែកញ្ញា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 528នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 447នាក់ និងមានអ្នកបាត់បង់ជីវិត 13នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 95,828នាក់, ករណីជាសះស្បើយសរុប 91,131នាក់ និងស្លាប់សរុប 1,970នាក់៕
September 6, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយពី ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១នេះ បានជម្រាបដល់បងប្អូនប្រជាពលរដ្ឋ ដែលមានកូនអាយុចាប់ពី១២ ឆ្នាំទៅក្រោម១៨ឆ្នាំ បានទទួលចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១(ស៊ីណូវ៉ាក់) កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ដល់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនៅខេត្តសៀមរាប មេត្តាជ្រាបថា យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ (ស៊ីណូវ៉ាក់) ដូសទី២ នឹងចាប់ផ្តើមពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១។ យុទ្ធនាការនេះចាប់ផ្តើមពីម៉ោង៨៖០០នាទីព្រឹកដល់ម៉ោង១១៖៣០នាទីថ្ងៃត្រង់ និងម៉ោង១៤៖០០នាទីរសៀល ដល់ម៉ោង១៦៖៣០នាទី(មិនមានការឈប់សម្រាកថ្ងៃសៅរ៍
September 6, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឲ្យដឹងថា ថ្ងៃទី០៥ កញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ១៩ បន្តយកសំណាកកម្មករនៃក្រុមហ៊ុនសំណង់ SCE ដែលស្នាក់នៅរោងកម្មករ មានទីតាំងស្ថិតនៅ ផ្លូវលំ ភូមិព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ដោយមូលហេតុ អ្នកជំងឺ កូវីដ១៩ បំប្លែងថ្មី Delta ០១នាក់ ជាកម្មករក្រុមហ៊ុនសំណង់ SCE បានស្នាក់នៅទីតាំងខាងលើ ពីថ្ងៃទី១៨ សីហា ដល់ថ្ងៃទី៣០ សីហា ឆ្នាំ២០២១។ លទ្ធផលតេស្តរហ័សរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ២០នាក់ ក្នុងចំណោមកម្មករ ៥៨នាក់។
September 6, 2021 - ព័ត៌មានជាតិ
ខេត្តតាកែវ៖ យោងតាមការចុះផ្សាយពី អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២១ មន្រ្តីជំនាញសាខាក.ប.ប.ខេត្តតាកែវ ដោយទទួលបានការសហការពីសមត្ថកិច្ចពាក់ព័ន្ធនិងអាជ្ញាធរដែនដី និងក្រោមកិច្ចសម្របសម្រួលដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានចុះស្ទាក់ចាប់សារធាតុមេតាណុលចំនួន ៧១៤ ប៊ីដុង ស្មើនឹង ២១,៤២០លីត្រ នៅលើកំណាត់ផ្លូវជាតិលេខ ០២ ត្រង់ចំណុចឃុំភ្នំដិន ស្រុកគីរីវង្ស ខេត្តតាកែវ។ ក្រោយពីបានត្រួតពិនិត្យឃើញថា សារធាតុមេតាណុលទាំងនេះត្រូវបាននាំចូលពីបរទេស ដោយគ្មានលិខិតអនុញ្ញាតពីសមត្ថកិច្ចពាក់ព័ន្ធនោះ មន្ត្រីជំនាញបានធ្វើការឃាត់ទុកជាបណ្តោះអាសន្ន ដើម្បីអនុវត្តនីតិវិធីបន្ត ៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF
September 6, 2021 - កូវីដ-១៩
ខេត្តស្ទឹងត្រែង-នៅថ្ងៃទី ០៥ កញ្ញាឆ្នាំ ២០២១នេះ លោកវេជ្ជបណ្ឌិតអ៊ុងសូវៀត ប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង បាន បញ្ជាក់ថា ៖ក្រុមគ្រូពេទ្យប្រចាំតាមតំបន់គោលដៅ និងក្រុមចល័តបានយកសំណាកធ្វើតេស្ត រហ័សទៅលើប្រជាពលរដ្ឋ ចំនួន១៤៧នាក់ បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន០៤នាក់ក្នុងនោះមានស្រី០១នាក់។ លោកវេជ្ជបណ្ឌិតបន្តថា៖ ជាមួយគ្នានេះដែរក្រុមគ្រូពេទ្យ បានព្យាបាលឱ្យជាសះស្បើយបានចំនួន៣៩នាក់ អនុញ្ញាតឱ្យចេញទៅមូលដ្ឋានវិញ និងតម្រូវឱ្យតាមដានសុខភាពខ្លួនឯង បើមានករណីប្រែប្រួលសុខភាពផ្នែកណាមួយ សួមមកជួបគ្រួពេទ្យជាបន្ទាន់។ លោកវេជ្ជបណ្ឌិតបន្ថែមថា គ្រូពេទ្យបានផ្ញើសំណាកអ្នកជម្ងឺទៅវិទ្យាស្ថានប៉ាស្ទ័រធ្វើវិភាគរកឃើញជំងឺប្រភេទ(Delta) ចំនួន១៣បន្ថែមទៀត ដែលធ្វើឱ្យខេត្តស្ទឹងត្រែងមានប្រភេទជម្ងឺនេះកើនឡើងដល់ទៅ ១៣២នាក់។ លោកវេជ្ជបណ្ឌិតបានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ត្រូវបង្កើនការអនុវត្តន៍វិធានសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ហើយបើបងប្អូនមានការពាក់ព័ន្ធឬប៉ះពាល់ជាមួយអ្នកវិជ្ជមានកូវីដ១៩ សូមធ្វើការទាក់ទងបន្ទាន់មកក្រុមគ្រូពេទ្យ តាមរយៈលេខ ទូរសព្ទ(០៨៨.៨៨៧ ៨០០០) (០៨៨៦៣៦៣ ៦៨៩) ដើម្បីយកសំណាកធ្វើវិភាគរហ័ស។
September 6, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពី ក្រសួងសុខាភិបាល នៅល្ងាចថ្ងៃទី៥ ខែកញ្ញា បានឲ្យដឹងថា យោងតាមលទ្ធផលនៃការធ្វើវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា តាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ និងវិទ្យាស្ថានស្រាវជ្រាវសុខភាពសាធារណៈ រហូតមកដល់ថ្ងៃទី៤ ខែកញ្ញានេះ បានរកឃើញករណីឆ្លងវីរុសកូវីដ១៩ ដែលបំប្លែងថ្មី ប្រភេទ B.1.617.2 (Delta) នៅក្នុងប្រទេសកម្ពុជា ទាំងលើអ្នកដំណើរមកពីបរទេសតាមជើងហោះហើរ ពលករខ្មែរត្រឡប់មកពីប្រទេសថៃ ពីប្រទេសវៀតណាម ប្រជាជនអ្នកភូមិនៅក្នុងសហគមន៍ ក្រុមហ៊ុនឯកជន បុគ្គលិកសុខាភិបាល អាជីវករ មន្ត្រីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែភាសា ជនជាតិបរទេស បុគ្គលិករោងចក្រកាត់ដេរ បុគ្គលិកធនាគារ ដូនជីនៅវត្ត និងសិស្ស
September 5, 2021









