សង្គម

ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ៖ ស្តាប់គ្រូបង្រៀនជោគជ័យរហូតមានការដៀលបណ្ឌិតស្រុកខ្មែរថាឆ្កួត ជាគឺរឿងខុសឆ្គង ព្រោះបណ្ឌិតមែនទែន គេគ្មានអំនួតនោះទេ

BY
Khmernote Media
September 8, 2021

កាលពីពេលថ្មីៗនេះ មានការលើកឡើងមួយរបស់អ្នកលេង Facebook ជុំវិញវគ្គបង្រៀនជោគជ័យរបស់ក្រុមគ្រូជោគជ័យមួយចំនួននៅលើបណ្តាញសង្គម Facebook រហូតមានការដៀលថា គ្មានអ្នកណាឆ្កួតដល់បណ្ឌិតស្រុកខ្មែរទេនិយាយត្រង់។ ការលើកឡើងនេះដែរត្រូវបាន ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែលស្គាល់ថាជាសេដ្ឋីកសិកម្មនៅកម្ពុជា បានលើកឡើងថា៖

“ខ្ញុំ​ស្តាប់​លោកគ្រូ​បង្រៀន​ជោគជ័យ​យូៗទៅ​ ស្រាប់តែ​មាន​អ្នក​មកដៀល​ជារួម​ថា​ (​គ្មាន​ណា​ ឆ្គួត​ដល់​ បណ្ឌិត​ស្រុក​ខ្មែរ​ និយាយត្រង់​)​ មិនគួដៀលជារួម​អីចឹង​ទេ​ វាធ្វេីអោយ​ប៉ះពាល់​ ​ដល់​បណ្ឌិត​មែនទែន​ គេគ្មាន​អំនួត​អីចឹង​ទេ​ គួរតែកែសម្រួល​វិញទៅ​ ។ ចំពោះ​ខ្ញុំ​នៅ​មិនទាន់បាន​ឃេីញ​ បុគ្គល​ណាម្នាក់​ទទួល​ជោគជ័យ​ នៅឡេីយ​ទេ​ ឧទាហរណ៍​ក្រុម​ខ្មែរ​ក្រហម​ ចុងក្រោយ​ត្រូវ​ប្រមូល​យកមកកាត់ទោស​ ប៊ិនឡាឌិនចុងក្រោយ​អាមេរិក​តាម​ប្រម៉ាញ់​បាន​ សូម​អភ័យ​ទោស​ផង​បេីមាន​ការខុសឆ្គង​។”

Share This Post: