Khmernote Media
  • Nissan Auto Tech

    ជូនចំពោះ មិត្តអ្នកអាន! តើលោកអ្នកកំពុងស្វែងរកទិញរថយន្តនីសាន់ Nissan ស៊េរីថ្មីសម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ឬ សម្រាប់គ្រួសារមែនដែររឺទេ? ទាំងនេះជាការណែនាំមួយចំនួនជាមួយរថយន្ត 3 ប្រភេទសម្រាប់លោកអ្នកជ្រើសរើសមុនពេលសម្រេចចិត្តទិញរថយន្ត នីសាន់ ដ៏ល្អឥតខ្ចោះមួយ។ ការណែនាំ:  រថយន្ត គឺជារបស់ប្រើប្រាស់ចាំបាច់មួយ ហើយរបស់នោះត្រូវតែ ជាប់ធន់។ រថយន្តនីសាន់ Navara ជាប្រភេទរថយន្ត Pick Up ដែលអាចផ្ទុកទម្ងន់បានរហូតដល់ 1 តោន និង មានសមត្ថភាពអូសសណ្ដោងបានក្នុងទម្ងន់រហូតដល់ 3 តោនកន្លះ  សម្រាប់សមាជិកគ្រួសារច្រើន ទំនើបនិងប្រកបដោយផាសុកភាព រថយន្តនីសាន់

    September 12, 2021
  • កូវីដ-១៩

    នៅថ្ងៃទី12 ខែកញ្ញា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 662នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 493នាក់ និងមានអ្នកបាត់បង់ជីវិត 12នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 99,504នាក់, ករណីជាសះស្បើយសរុប 93,904នាក់ និងស្លាប់សរុប 2,040នាក់៕

    September 12, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរក្នុងពិធីប្រគល់-ទទួលវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ដោយរដ្ឋបាលរាជធានី សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋឲ្យបានជ្រាបថា រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយគណៈកម្មការជាតិរៀបចំបុណ្យជាតិ និងអន្តរជាតិ និងគណៈកម្មការជាតិអូឡាំពិកកម្ពុជារៀបចំពិធីប្រគល់-ទទួលវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ជាជំនួយហិរញ្ញប្បទានឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិន ស្ថិតនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាន់ យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេស នៃសាធារណរដ្ឋប្រជាងមានិតចិន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១២ ខែកញ្ញា

    September 11, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា អាជ្ញាធរជាតិព្រះវិហារបានឱ្យដឹងកាលពីរសៀល ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជាCMACបានរកឃើញ ស្រះបុរាណចំនួន៣ ដែលស្រះនីមួយៗមានទំហំប្រមាណ ២០គុណ ៣០ម៉ែត្រនៅក្នុងបរិវេណ ក្បែ​​​រប្រាសាទតាម៉ែនព្រមទាំងប្រទះឃើញមានយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមួយចំនួនដែលបន្សល់​ទុ​ក​​ពីសម័យសង្គ្រាមក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។ គួរបញ្ជាក់ កាល​ពីពេលថ្មីនេះ អាជ្ញាធរជាតិព្រះវិហារ បានស្នើសុំឱ្យមជ្ឈមណ្ឌល​សកម្ម​ភាព​កំ​ចា​​ត់មីនកម្ពុជាCMAC ដោះម៉ីននៅតាមប្រាសាទមួយចំនួនក្នុងរមណីយដ្ឋានកោះកេរ ជំហា​ន​ដំបូងនៅតាមផ្លូវបុរាណ និងបរិវេណប្រាសាទតាម៉ែនលើផ្ទៃដីទំហំ ៤,៦៧ ហិចតា ស្ថិត​នៅ​ក្នុ​ង​​តំ​បន់ការពារទី២ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ក្នុងអំទ្បុងពេលដំណើរការបោ​សសម្អា​ត​បា​​នប្រទះឃើញស្រះបុរាណចំនួន៣ ដែលស្រះនីមួយៗមានទំហំប្រមាណ ២០គុណ ៣០​ម៉ែ​ត្រ​នៅក្នុងបរិវេណក្បែរប្រាសាទតាម៉ែន ព្រមទាំងប្រទះឃើញមានយុទ្ធភ័ណ្ឌមិ​នទាន់​ផ្ទុះមួយ​ចំនួ​ន​​ដែលបន្សល់ទុកពីសម័យសង្គ្រាម។ កាលពីថ្ងៃទី០៨ ខែកញ្ញា

    September 11, 2021
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលស្រុកសំពៅលូន បានឲ្យដឹងថា ដោយមានការគិតគូរ និងយកចិត្តទុកដាក់ អំពីសន្តិសុខសុវត្ថិភាព និងទប់ស្កាត់ការរីករាលដាលជំងឺឆ្លងកូវីត-១៩ របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកសំពៅលូន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៨៖០០ នាទី លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុក បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព ចូលរួមជាមួយលោក អភិបាលរងស្រុក លោកអនុប្រធានមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន បានចុះបិទខ្ទប់ទីតាំង ផ្សារតាឡូឡា ស្ថិតក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន។ ដើម្បីឲ្យក្រុមគ្រូពេទ្យយកសំណាកធ្វើតេស្តរកមេរោគកូវីត-១៩ លើអាជីវករលក់ដូរទាំងអស់នៅក្នុងផ្សារ ជាក់ស្ដែងក្រុមគ្រូពេទ្យបានធ្វើតេស្តលើអាជីវករលក់ដូរបានចំនួន ១៥៣នាក់ ស្រី

    September 11, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ នាយកដ្ឋានកិច្ចការប្រឡង នៃក្រសួងអប់រំ យុវជន និងកីឡា បានចេញ សេចក្ដីជូនដំណឹង ស្ដីពីការកែតម្រូវ និងចេញសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងវិញ្ញាបនបត្របណ្ដោះអាសន្នមធ្យមសិក្សាទុតិយភូមិ។ សាមីជន មាតាបិតា និងឬអាណាព្យាបាល និងតំណាងគ្រឹះស្ថានឧត្តមសិក្សា ដែលមានបំណងស្នើសុំកែតម្រូវព័ត៌មាននានាលើសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងវិញ្ញាបនបត្របណ្តោះអាសន្នមធម្យសិក្សាទុតិយភូមិ សូមភ្ជាប់នូវឯកសារមូលដ្ឋានគតិយុត្តមួយចំនួនដូចខាងក្រោម៖

    September 11, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានកិត្តិសជម្រាបជូនមហាជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបច្បាស់ អំពីដើមហេតុដែលបង្កឱ្យស្ត្រីម្នាក់ធ្លាក់ពីលើម៉ូតូរងរបួសត្រង់ក្បាល នៅត្រង់ចំណុចផ្លូវនេរុ ខណ្ឌ៧មករា កាលពីយប់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១។ ស្របពេលដែលសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា កំពុងតែអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅគោលដៅផ្លូវនេរុ នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១៩:២០នាទីយប់ ក៏មានម៉ូតូមួយគ្រឿងម៉ាកស្កូពីពណ៌សលាយឈូក ផ្លាកលេខភ្នំពេញ 1IQ. 3087 កំពុងបើកបរពីត្បូងទៅជើង ដោយបុរសម្នាក់ជាអ្នកបើកបរដឹកស្ត្រីម្នាក់ ដោយឃើញអ្នកបើកបរ និងអ្នករួមដំណើរមិនមានពាក់មួក សមត្ថកិច្ចក៏បានចេញឃាត់ ឃើញដូច្នេះអ្នកបើកបរល្មើសច្បាប់រូបនោះ បានបើកត្រឡប់ក្រោយក្នុងល្បឿនលឿនក្នុងគោលបំណងរត់គេចពីការត្រួតពិនិត្យរបស់សមត្ថកិច្ច ពេលនោះមន្ត្រីប្រចាំការនៅដើមទី បានចេញលើកដៃក្នុងគោលបំណងឃាត់ឱ្យឈប់ដើម្បីធ្វើការសាកសួរ

    September 11, 2021
  • កូវីដ-១៩

    នៅថ្ងៃទី11 ខែកញ្ញា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 658នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 499នាក់ និងមានអ្នកបាត់បង់ជីវិត 9នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 98,842នាក់, ករណីជាសះស្បើយសរុប 93,411នាក់ និងស្លាប់សរុប 2,028នាក់៕

    September 11, 2021
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅព្រឹកថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះពិនិត្យទីតាំងតំបន់ផ្សារ ខេអឌី និងអ្នករស់នៅជុំវិញតំបន់ផ្សារ និងការយកសំណាកពីក្រុមគ្រូពេទ្យជំនាញរបស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង ក្រោយពីរកឃើញការឆ្លងរីករាលដាលជាសហគមន៍នូវជំងឺកូវីដ-១៩ ដល់អាជីវករក្នុងផ្សារ ដែលរដ្ឋបាលស្រុកកំរៀងបានកំណត់តំបន់ផ្សារ ខេអឌី ជាតំបន់ក្រហម ដោយធ្វើការផ្អាកជាបណ្ដោះអាសន្ននូវសកម្មភាពលក់ដូរ ការចេញចូលផ្សារ និងការជួបជុំផ្សេងៗ ចាប់ពីពេលនេះ រហូតដល់មានការជូនដំណឹងសារជាថ្មីនាពេលក្រោយ។

    September 11, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា ថ្មីៗនេះ ចំនួនបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះក្នុងស្រុកបន្ទាយស្រីបានកើនឡើងដល់ជាង ១០០គ្រួសារ ដែលជាវិធានការឆ្លើយតបភ្លាមៗ និងដើម្បីព្យាយាមគ្រប់គ្រងហ៊ុមព័ទ្ធករណីវិជ្ជមានទើបរកឃើញថ្មីមួយចំនួន ដែលហាក់ដូចជាមានការកើនឡើងវិញ ធ្វើយ៉ាងណាបង្ការកុំឱ្យមានការរីករាលដាលឆ្លងចូលទៅក្នុងសហគមន៍ធំជាងមុន។ វិធានការបែបនេះជៀសមិនផុតពីការធ្វើឱ្យប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនោះទេ ហេតុដូច្នេះហើយបានជាក្រុមការងារចុះជួយស្រុកបន្ទាយស្រីបាននាំយកជំនួយឧបត្ថម្ភជាគ្រឿងឧបភោគបរិភោគយ៉ាងហោចណាស់បានមួយម្តង ឬពីរដងក្នុងមួយគ្រួសាររួចមកហើយ។ ក្នុងនាមរដ្ឋបាលស្រុក ខ្ញុំក៏បានចុះសួរសុខទុក្ខ និងនាំយកអំណោយជូនដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ ចំនួន៥២គ្រួសារបន្ថែមទៀត ដើម្បីជួយសម្រួលដល់ជីវភាពរបស់ក្រុមគ្រួសាររងផលប៉ះពាល់ទាំងនេះ ដែលសុទ្ធសឹងតែជាគ្រឿងឧបភោគបរិភោគកៀរគរបានពីសប្បុរសជននានាក្នុងរយៈពេលកន្លងមក។ ជាមួយកូវីដ យើងសុខចិត្តភ័យខ្លាចខុសបន្តិចទៅចុះ ជាជាងជឿជាក់ខុស ដែលអាចជាបច្ច័យអាក្រក់ទៅដល់សុខភាពសាធារណៈរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងសហគមន៍។

    September 11, 2021