- Khmernote Media
- កូវីដ-១៩
នៅថ្ងៃទី27 ខែកញ្ញា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 839នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 530នាក់ និងមានអ្នកបាត់បង់ជីវិត 18នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 109,926នាក់, ករណីជាសះស្បើយសរុប 101,185នាក់ និងស្លាប់សរុប 2,261នាក់៕
September 27, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា រូបចម្លាក់ព្រះសិរមេទេវតាត្រូវបានក្រុមការងារជួសជុលខ្លោងទ្វារតាកាវប្រទះឃើញកប់ក្នុងដីនៅក្បែរខឿនជ្រុងឦសាននៃខ្លោងទ្វាតាកាវ កាលពីថ្មីៗនេះ។ រូបព្រះសិរមេទេវតាព្រះភ័ក្រ្ត៤ ដែលបានរកឃើញមានព្រះភ័ក្រ្ត២ត្រឹមពាក់កណ្តាលច្រមុះចុះក្រោម។ ចំពោះចម្លាក់ព្រះសិរទេវតាដែលបានរកឃើញនេះ ក្រុមការងារបានយកទៅធ្វើការផ្គុំសាកល្បងជាមួយនឹងចម្លាក់ស្មាទេវតាដើម្បីផ្ទៀងផ្ទាត់ ជាលទ្ធផលចម្លាក់ព្រះភ័ក្រ្តដែលបានរកឃើញនោះពិតជាត្រូវគ្នាជាមួយនឹងតួខ្លួនមេទេវតាប្រាកដមែន។ បន្ទាប់ពីផ្គុំរួចរាល់ហើយ ក្រុមការងារបានសហការជាមួយនឹងនគរបាលការពារបេតិកភណ្ឌក្នុងតំបន់អង្គរ ដើម្បីយកចម្លាក់ព្រះភ័ក្រ្តនោះមករក្សាទុកនៅទីតាំងការដ្ឋានខ្លោងទ្វារតាកាវ ដើម្បីធ្វើការជួសជុលឡើងវិញ៕ ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority
September 27, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានឲ្យដឹងថា លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បញ្ជាក់ប្រាប់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាបានដឹងថា នៅព្រឹកថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២១ស្អែកនេះ វ៉ាក់សាំងកូវីដ-១៩ ប្រភេទ ស៊ីណូវ៉ាក់ ចំនួន ៣លានដូសទៀត នឹងដឹកមកដល់កម្ពុជា ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយវ៉ាក់សាំងទាំងនេះ ទុកសម្រាប់ចាក់ជូនកុមារអាយុ ៦ឆ្នាំដល់ ១២ឆ្នាំ និងសម្រាប់ចាក់ដូសជំរុញ ជូនមនុស្សពេញវ័យ។ លោកជំទាវ បានបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ ទាំងវ៉ាក់សាំងជំនួយ និងការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជា
September 27, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តសៀមរាប បានធ្វើការសម្រេចបន្តកំណត់ជា “តំបន់ក្រហម” ក្នុងភូមិសាស្ត្រភូមិដូនទាវ ឃុំរលួស និងភូមិតាប្រាក់ ឃុំមានជ័យ ស្រុកប្រាសាទបាគង ដែលជាតំបន់មានការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាបណ្តោះអាសន្ន ក្នុងរយៈពេល ១សប្តាហ៍ រហូតដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ ។ ព័ត៌មានលម្អិត សូមអានសេចក្ដីសម្រេចខាងក្រោមនេះ៖
September 27, 2021 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យ អាជ្ញាធរខណ្ឌទាំង១៤ សហការជាមួយនឹងទាហាន នៃកងពលតូចលេខ៧០ ចុះបាញ់ថ្នាំសម្លាប់មេរោគនៅតាមវត្តអារាមនានា ទូទាំងរាជធានីភ្នំពេញ ចំនួន១៥១វត្ត ក្រោយពីអាជ្ញាធរនិងក្រុមគ្រូពេទ្យបានយកសំណាកព្រះសង្ឃ លោកតាអាចារ្យ តាជី យាយជី និងអ្នកស្នាក់នៅតាមបណ្ដាវត្តនានានៅទូទាំង រាជធានីភ្នំពេញរួចរាល់អស់ហើយ។ បន្ទាប់ពីទទួលបានបទបញ្ជានេះរួចមក កាលពីព្រឹកថ្ងៃទី២៦ខែកញ្ញា ២០២១នេះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយនឹងទាហាននៃកងពលតូចលេខ៧០ បានធ្វើសកម្មភាពចុះបាញ់ថ្នាំសម្លាប់មេរោគ នៅតាមបណ្តាវត្តទាំង១៤ខណ្ឌ នៅរាជធានីភ្នំពេញ ពិសេស ខណ្ឌពោធិ៍សែនជ័យ
September 27, 2021 - កូវីដ-១៩
យោងតាមការប្រកាសព័ត៌មានរបស់អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានអោយដឹងថា អ្នកជំងឺ កូវីដ១៩ បំប្លែងថ្មី Delta ០១នាក់ បានធ្វើដំណើរ នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២១ តាមរថយន្ត VIP ក្រុមហ៊ុន ឡារីតា ចេញពីខេត្តសៀមរាប វេលាម៉ោង១៤:០០ មកដល់រាជធានីភ្នំពេញ ម៉ោង២០:៣០ ឈប់នៅបេនឡាន ឡារីតា សាខាសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បញ្ជាក់៖ អ្នកជំងឺចេញរោគសញ្ញា នៅថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២១ រួចបានរកឃើញវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី ២១
September 26, 2021 - កូវីដ-១៩
នៅថ្ងៃទី26 ខែកញ្ញា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 830នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 473នាក់ និងមានអ្នកបាត់បង់ជីវិត 25នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 109,087នាក់, ករណីជាសះស្បើយសរុប 100,655នាក់ និងស្លាប់សរុប 2,243នាក់៕
September 26, 2021 - កូវីដ-១៩
រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពីលោក ទេព គង្គា ប្រធានមន្ទីរធម្មការ និងសាសនា រាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមគ្រូពេទ្យបានចុះយកសំណាកនៅតាមវត្តអារាមចំនួន ១៥០ ក្នុងរាជធានីភ្នំពេញ ហើយមានព្រះសង្ឃគណៈកម្មការអាចារ្យ និងសិស្សនិស្សិតស្នាក់នៅតាមវត្ត ចំនួន ៨,៩៧៥អង្គ/នាក់ត្រូវបានយកសំណាក។ លោក ទេព គង្គា បានឲ្យដឹងដូច្នេះថា៖ ៉ព្រះសង្ឃ គណៈកម្មការអាចារ្យ និងសិស្សនិស្សិតស្នាក់នៅតាមវត្ត ក្នុងរាជធានីភ្នំពេញ បានយកសំណាករកមេរោគកូវីដ១៩ រួចរាល់អស់ហើយ មានចំនួន ៨,៩៧៥អង្គ/នាក់ ក្នុងចំណោមវត្តអារាមចំនួន ១៥០ ត្រូវបានក្រុមការងារសុខាភិបាលយកសំណាករកមេរោគកូវីដ១៩ បានរកឃើញវិជ្ជមានកូវីដ១៩ ចំនួន១៤១អង្គ/នាក់ ក្នុងនោះព្រះសង្ឃមានចំនួន៩៧អង្គ តាអាចារ្យចំនួន៩នាក់ ដូនជីតាជី
September 26, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាល្ងាចថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ បានធ្វើការបង្ហាញអំពីលទ្ធផលសំណាកនៅតាមបណ្តាវត្តនានាក្នុងរាជធានីភ្នំពេញ មានដូចគោរពជូនខាងក្រោម ៖ + វត្តដែលមានករណីផ្ទុះជំងឺកូវីដ-១៩ មានចំនួន ២៧ វត្ត នៅក្នុងខណ្ឌចំនួន ០៨ (ក្នុងចំណោមវត្តដែលបានយកសំណាកសរុបចំនួន ៨៥ វត្ត) សរុបអ្នកវិជ្ជមាន ចំនួន ៦២ អង្គ/នាក់ ។ + ចំនួនអ្នកវិជ្ជមាននៅតាមទីតាំងវត្តនីមួយៗមានដូចខាង ក្រោម៖ ១. ខណ្ឌដូនពេញ មានចំនួន ០៣ វត្ត
September 25, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា សម្តេចតេជោ បញ្ជាក់ថាការផ្អាកពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ គឺដើម្បីធានាសុវត្ថិភាព បងប្អូនប្រជាពលរដ្ឋ ពីជំងឺឆ្លងដ៏កាចសាហាវ ខណៈក្នុងរយៈពេលកាន់បិណ្ឌពីរថ្ងៃកន្លងមកនេះ នៅតាមទីអារាមជាច្រើនបានរកឃើញការផ្ទុះឡើង នូវជំងឺកូវីដ១៩គួរឱ្យកត់សម្គាល់។ ក្នុងសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ នៅតាមវត្តអារាមក្នុងឱកាសកាន់បិណ្ឌនារយៈពេលប៉ុន្មានថ្ងៃ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា ប្រសិនបើបន្តមានការជួបជុំ ប្រារព្ធពិធីបុណ្យកាន់បិណ្ឌនិងបុណ្យភ្ជុំបិណ្ឌបន្តទៅទៀត នឹងធ្វើឱ្យផ្ទុះកាន់តែខ្លាំងនៃជំងឺកូវីដ១៩ ខណៈអ្នកជំងឺកូវីដ១៩ នៅក្នុងប្រទេស កម្ពុជា បានកើនឡើងដល់ជាង ១០ម៉ឺននាក់ និងអ្នកស្លាប់ មានរហូតដល់ជាង២០០០នាក់ ហើយស្របពេលដែលវីរុសកូវីដ១៩ប្រភេទ
September 25, 2021









