- Khmernote Media
- ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ឃើញមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបាននាំគ្នាទទួលទានដើមដំបងយក្សរាងសំប៉ែតឬដែលយើងស្គាល់ថាជាប្រទាលបាតដៃនោះ ដែលដំបងយក្សបាតដៃជារុក្ខជាតិស្ថិតក្នុងប្រភេទដំបងយក្ស មានប្រភពដើមនៅទ្វីបអាមេរិក ហើយបន្តដុះហូរហៀរមកដល់ទ្វីបអាស៊ី។ យោងតាមគណនីហ្វេសប៊ុក បុរាណាចារ្យ បានឲ្យដឹងថា ប្រភេទដំបងយក្សបាតដៃ ដែលគេនិយមបរិភោគ មានឈ្មោះថា Opuntia ficus-indica ជារុក្ខជាតិហូបផ្លែ នាំចេញយ៉ាងសំខាន់របស់ប្រទេសមិកស៊ិកកូ និងប្រទេសឈីលី ដោយមានលក្ខណៈពិសេសអាចបរិភោគបានទាំងផ្លែ រហូតដល់សន្លឹក។ ផ្លែរបស់វាមានរសជាតិស្រដៀងនឹងផ្លែស្រការនាគដែរ មានទាំងរសជាតិជូរ និងផ្អែម។ ដំបងយក្សបាតដៃ មួយប្រភេទទៀតដែលច្រើនដុះនៅស្រុកខ្មែរ មានឈ្មោះថា Opuntia cochenillifera មានរូបរាងដូចគ្នាបេះបិទនឹង Opuntia ficus-indicaដែរ ប៉ុន្តែមិនត្រូវបានរាប់ជាប្រភេទហូបផ្លែទេ។ គេច្រើនយកមកធ្វើថ្នាំ ឬយកសម្រាប់ចិញ្ចឹមសត្វល្អិតជាដើម ប្រហែលជាដោយសារកត្តារសជាតិ
September 29, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី នាយកដ្ឋានបុគ្គលិក នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចេញសេចក្ដីជូនដំណឹងស្ដីពីការប្រឡងជ្រើសរើសបេក្ខជនជាមន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយក្រសួងនឹងរៀបចំការប្រឡងជើសរើសបេក្ខជនមន្ត្រីរាជការ ទាំងពីរភេទ ចំនួន ៥០នាក់ (ប្រភេទក្របខណ្ឌ “ក” ចំនួន ៣០រូប និង “ខ” ចំនួន ២០រូប) ឲ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តាមតារាងបែងចែកក្របខណ្ឌ និងលក្ខខណ្ឌកំណត់ដូចខាងក្រោម៖
September 29, 2021 - កូវីដ-១៩
នៅថ្ងៃទី28 ខែកញ្ញា ឆ្នាំ2021 មន្ទីរសុខាភិបាលខេត្តកណ្តាល បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 70នាក់ (ក្នុងនោះមានករណីឆ្លងកូវីដបំប្លែងថ្មី ដែលតា ចំនួន 10នាក់) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 77នាក់ និងមានអ្នកបាត់បង់ជីវិត 04នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងខេត្តកណ្តាល មានចំនួន 12,357នាក់ (ក្នុងនោះមានករណីឆ្លងកូវីដបំប្លែងថ្មី ដែលតា សរុបចំនួន 418នាក់), ករណីជាសះស្បើយសរុប 11,017នាក់ និងស្លាប់សរុប 2,04នាក់៕
September 29, 2021 - PR
បន្ទាប់ពីទទួលបានការគាំទ្រពីអតិថិជនច្រើនលើសលប់ ក្រុមហ៊ុន «ASPOR» អេឡិចត្រូនិក ដែលជាក្រុមហ៊ុនល្បីឈ្មោះមួយនាំចូលគ្រឿងបរិក្ខារទូរស័ព្ទ គ្រឿងបន្លាស់ទូរស័ព្ទ ពិសេសឈុតធុងបាសខារ៉ាអូខេ កាលថ្ងៃទី២៧ ខែ កញ្ញា ឆ្នាំ ២០២១ បានតែងតាំងតារាចម្រៀងក្នុងផលិតកម្មសាន់ដេ២រូបទៀតហើយ គឺលោក ចឺម និងកញ្ញា វិរៈនិច្ច ជាទូតសុឆន្ទៈ ប្រចាំប្រទេសកម្ពុជា។ តារាចម្រៀងលោក ចឺម និង កញ្ញា វិរៈនិច្ច បានឲ្យដឹងថា អ្នកទាំងពីរ ពិតមានអារម្មណ៍សប្បាយរីករាយនិងមានមោទនភាព ដែលត្រូវបានក្រុមហ៊ុនជ្រើសរើសពួកគេ តំណាងឲ្យម៉ាកសញ្ញា «ASPOR»ជាម៉ាកល្បី កំពុងវាយលុកទីផ្សារទាំងនៅលើពិភពលោក និងក្នុងប្រទេសកម្ពុជា។ លោកឧកញ៉ា លី
September 28, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការបង្ហាញមុខជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធករណីលួចស្លាកលេខរថយន្ត និងទទួលផលចោរកម្ម ដែលបានឃាត់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី២៥-២៦ ខែកញ្ញា ឆ្នាំ២០២១ កន្លងមកនេះ។ ការបង្ហាញមុខជនសង្ស័យបានធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ មុននឹងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីនៅរសៀលថ្ងៃនេះផងដែរ។ លោកវរសេនីយ៍ទោ អ៊ឹម ផល្គុន អធិការរងទទួលផែនព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ កន្លងមក កម្លាំងនគរបាលជំនាញនគរបាលខណ្ឌបានឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ជាបន្តបន្ទាប់។ លោកវរសេនីយ៍ទោ បានបញ្ជាក់ថា នៅមុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង
September 28, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់(Sinovac)របស់ក្រុមហ៊ុនចិន ចំនួនប្រមាណ ៣លានដូសបន្ថែមទៀត ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជានោះ ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាហើយ។ នៅពេលនេះ បូករួមទាំងវ៉ាក់សាំងដែលដឹកមកដល់នៅថ្ងៃនេះ នាំឱ្យកម្ពុជាទទួលបានវ៉ាក់សាំងសរុប ៣៥.៥លានដូស។ វ៉ាក់សាំងដែលកម្ពុជា បានបញ្ជាទិញ និងដឹកមកដល់ថ្ងៃនេះគឺសម្រាប់បម្រើដល់ការចាក់ជូនកុមារអាយុ ៦ឆ្នាំ ទៅ១២ឆ្នាំ។ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺមានសារសំខាន់ណាស់ក្នុងការជួយឱ្យប្រជាពលរដ្ឋមានអង្គបដិបក្ខរឹងមាំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ កាត់បន្ថយអត្រាស្លាប់ដោយសារឥទ្ធិពលមេរោគ ហើយក៏ជួយកាត់បន្ថយការរីករាលដាលជំងឺផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩
September 28, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បានណែនាំស្តីពីការធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ដល់កម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាស នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១ ដើម្បីរក្សាបាននូវសកម្មភាពអាជីវកម្ម/ផលិតកម្ម និងការផ្ដល់សេវាកម្ម ក៏ដូចជាចូលរួមចំណែកប្រយុទ្ធ និងទប់ស្កាត់ការរីករាលទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩ បណ្ដាលមកពីមេរោគបម្លែងថ្មីប្រភេទដែលតា(Delta) នៅតាមរោងចក្រ សហគ្រាស ក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ក្រសួងសូមណែនាំដល់ម្ចាស់ ឬនាយករោងចក្រសហគ្រាស និងកម្មករនិយោជិត ដូចខាងក្រោម៖ ១.ម្ចាស់ ឬនាយករោងចក្រ សហគ្រាស ត្រូវត្រៀមឧបករណ៍ធ្វើតេស្តរហ័សរកមេរោគកូវីដ-១៩ ឱ្យបានគ្រប់ចំនួន សម្រាប់ធ្វើតេស្តរកមេរោគកូវីដ-១៩ ដល់កម្មករនិយោជិតរបស់ខ្លួន ក្រោយពេលឈប់សម្រាកក្នុងពិធីបុណ្យ ភ្ជុំបិណ្ឌ
September 28, 2021 - កូវីដ-១៩
នៅថ្ងៃទី28 ខែកញ្ញា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 866នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 505នាក់ និងមានអ្នកបាត់បង់ជីវិត 26នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 110,792នាក់, ករណីជាសះស្បើយសរុប 101,690នាក់ និងស្លាប់សរុប 2,287នាក់៕
September 28, 2021 - ព័ត៌មានជាតិ
ខេត្តព្រៃវែង៖ យោងតាមសេចក្តីជូនដំណឹងរបស់ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការផ្អាកបណ្តោះអាសន្ន ផ្សារក្រុងព្រៃវែង ស្ថិតក្នុងភូមិលេខ៣ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ដោយរដ្ឋបាលខេត្ត សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ និងបងប្អូនអាជីវករក្នុងផ្សារក្រុងព្រៃវែងទាំងអស់មេត្តាជ្រាបថា កាលពេលថ្មីៗនេះ មានអាជីវករលក់ដូរក្នុងផ្សារក្រុងព្រៃវែងរកឃើញវិជ្ជមានកូវីដ-១៩ ក្រោយពីមានអាការៈសង្ស័យ និងយកសំណាកធ្វើតេស្តរហ័ស(Rapid Test)។ បច្ចុប្បន្ន អាជ្ញាធរក្រុង និងសង្កាត់កំពុងបន្តស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់ដោយផ្ទាល់ និងប្រយោលបន្ថែមទៀត ដើម្បីយកសំណាកមកធ្វើតេស្តរកមេរោគកូវីដ-១៩។ ដើម្បីបង្ការ ទប់ស្កាត់ និងកាត់ផ្ដាច់នូវការចម្លងនៃជំងកូវីដ-១៩ ពីសហគមន៍មួយទៅសហគមន៍មួយ ក៏ដូចជា ដើម្បីការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្ដាប់ធ្នាប់សង្គម
September 28, 2021 - ព័ត៌មានជាតិ
ខេត្តឧត្តរមានជ័យ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តឧត្តរមានជ័យ មានកិត្តិយសសូមជម្រាបជូនសាធារណជន និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ឧត្តរមានជ័យឲ្យបានជ្រាបថា ក្នុងចន្លោះពេលកំពុងមានធ្លាក់ភ្លៀងរលឹមនាវេលាយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ មានករណីអ្នកជំងឺកូវីដ-១៩ ចំនួន០១នាក់ ឈ្មោះ ព្រំ សុធារិទ្ធ ភេទប្រុស អាយុ ៤៩ឆ្នាំ រស់នៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ បានលួចរត់ចេញពីមណ្ឌលព្យាបាលផ្លុង ស្ថិតនៅភូមិថ្លុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ដែលបុគ្គលខាងលើត្រូវបានធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ និងត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមណ្ឌលព្យាបាលផ្អុង។ រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចបាននឹងកំពុងស្វែងរកបុគ្គលវិជ្ជមាននកូវីដ-១៩ ខាងលើដើម្បីមកព្យាបាលបន្ត
September 28, 2021









