- Khmernote Media
- រៀនធ្វើម្ហូប
សួស្តីបងប្អូនទាំងអស់គ្នា សម្រាប់បងប្អូនដែលនិយមចូលចិត្តទទួលទាន ភីហ្សា ជាការពិតណាស់ភីហ្សាយើងអាចច្នៃបានច្រើនរបៀប ថ្ងៃនេះដែរយើងមានរូបមន្ត ភីហ្សានំបុ័ងបន្ទះ មកចែកជូន ធានាក្មេងច្បាស់ជាចូលចិត្តឆ្ងាញ់មិនចាញ់ហាងទេ តោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖ *គ្រឿងផ្សំ + បន្ទះនំបុ័ង ៣បន្ទះ + ពងមាន់ ៣គ្រាប់ + ហេម ២បន្ទះ + បង្គា ៥ក្បាល + ពោតលឿង ការ៉ុត និងសណ្តែកតាមចំណូលចិត្ត + ទឹកប៉េងប៉ោះ ៣ស្លាបព្រាបាយ + ឈីស ១ចានចង្កឹះ *វិធីធ្វើ +
September 30, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចប់ទីតាំងត្រួតពិនិត្យសុខភាពបឋម ស្រង់ព័ត៌មាន និងសេ្កន QR Code “ទប់ស្កាត់កូវីដ-១៩” ចំពោះអ្នកធ្វើដំណើរចូលមកក្នុងខេត្តសៀមរាប។ ដោយរដ្ឋបាលខេត្តសៀមរាប ជម្រាបជូនថា រដ្ឋបាលខេត្ត បញ្ចប់ទីតាំងត្រួតពិនិត្តសុខភាពបឋម ដើម្បីស្រង់ព័ត៌មាន និងស្កេន QR Code “ទប់ស្កាត់កូវីដ-១៩” នៅចំណុចព្រំប្រទល់ខេត្តសៀមរាប ចំនួន ៣ទីតាំង រួមមាន៖ ព្រំប្រទល់ស្រុកជីក្រែង-ស្រុកស្ទោងនៃខេត្តកំពង់ធំ ព្រំប្រទល់ស្រុកក្រឡាញ់ ស្រុកព្រះនេត្រព្រះ នៃខេត្តបន្ទាយមានជ័យ និងព្រំប្រទល់ស្រុកស្រីស្នំ-ស្រុកចុងកាល់ នៃខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃចេញសេចក្ដីជូនដំណឹងនេះតទៅ។ អាស្រ័យហេតុនេះ សូមសម្តេច ឯកឧត្តរ
September 30, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានសម្រេចបញ្ចប់ការកំណត់ជា “តំបន់ក្រហម” និង “តំបន់លឿងទុំ” ក្នុងភូមិសាស្ត្រខេត្តសៀមរាប ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។ ដោយសេចក្ដីសម្រេចទាំងឡាយររបស់ រដ្ឋបាលខេត្តសៀមរាប ដែលបានកំណត់ជា “តំបន់ក្រហម” និង “តំបន់លឿងទុំ” ក្នុងភូមិសាស្ត្រខេត្តសៀមរាប ត្រូវទុកជានិរាករណ៍ ៕
September 30, 2021 - សង្គម
កាលពីពេលថ្មីៗនេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក យើងឃើញមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបាននាំគ្នាទទួលទានដើមដំបងយក្សរាងសំប៉ែតឬដែលយើងស្គាល់ថាជាប្រទាលបាតដៃនោះ ដែលធ្វើឲ្យប្រទាលបាតដៃនេះផ្ទុះល្បីយ៉ាងខ្លាំងនៅក្នុងបណ្តាញសង្គម ដោយអ្នកខ្លះចង់ដឹងថា តើប្រទាលនេះមានរសជាតិបែបណា? តាមរយៈហាងលក់ម្ជូរដ៏ល្បីឈ្មោះមួយនៅរាជធានីភ្នំពេញ គឺហាង “ម្ជូរវត្តភ្នំ168” បានឲ្យដឹងថា ប៉ុន្មានថ្ងៃចុងក្រោយនេះ មានបងប្អូនប្រជាពលរដ្ឋជាច្រើនសម្រុកនាំគ្នាមកទិញប្រទាលបាតដៃ ដើម្បីចង់ភ្លក់រសជាតិរបស់វា ធ្វើឲ្យគាត់លក់ដាច់រហូតដល់រាប់រយគីឡូក្នុងមួយថ្ងៃ ហើយរកប្រទាលលក់មិនគ្រាន់ឲ្យភ្ញៀវផង រីឯតម្លៃរបស់ប្រទាលបាតដៃនេះវិញគឺមានតម្លៃ ១៥,០០០រៀលក្នុង១គីឡូក្រាម។ តាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ហាង “ម្ជូរវត្តភ្នំ168” នាល្ងាចថ្ងៃទី២៨ ខែកញ្ញា បានឲ្យដឹងថា “មិនដឹងគេផ្អើលញាំចឹងសោះ😍ល្ងាចមិញអស់200kgជាងល្ងាចនេះម៉ោង7ជួបគ្នាជិត១តោនទៀតបងប្អូនធានាខ្ចីៗល្អអោយ បងប្អូនទិញវគ្គមុនចាស់អាចយកមកដូរយកខ្ចីបានអធ្យាស្រ័យក្នុងការដឹកជញ្ជូនយឺតភ្ញៀវកម្មង់ច្រើន🙏តែក្រុមដឹកជញ្ជូនយើងខ្ញុំនឹងព្យាយាមអគុណរាល់ការគាំទ្ររបស់លោកអ្នក🙏”៕
September 30, 2021 - កូវីដ-១៩
នៅថ្ងៃទី30 ខែកញ្ញា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 978នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 605នាក់ និងមានអ្នកបាត់បង់ជីវិត 17នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 112,651នាក់, ករណីជាសះស្បើយសរុប 102,827នាក់ និងស្លាប់សរុប 2,319នាក់៕
September 30, 2021 - ព័ត៌មានជាតិ
សួស្តីអ្នកទាំងអស់គ្នា ធ្លាប់តែទទួលទានឡាបសាច់ជ្រូកឡាបសាច់គោ តោះថ្ងៃនេះយើងមានរូបមន្តឡាបត្រីទីឡាព្យ៉ាមកផ្ញើ តោះចង់ដឹងថាខុសប្លែកពីគេបែបណាតោះយើងមកមើលគ្រឿងផ្សំនិងវិធីធ្វើទាំងអស់គ្នា៖ *គ្រឿងផ្សំ + ត្រីទីឡាព្យ៉ាភ្លាសយកតែសាច់ ១ក្បាល + ម្ស៉ៅសម្រាប់បំពងស្រួយ 1/2 ចានចង្កឹះ + អំបិលម៉ត់សម្រាប់លាងត្រី ១ស្លាបព្រាបាយ + ប្រេងសម្រាប់បំពងត្រី 1/2 លីត្រ + ម្ស៉ៅស៊ុបខ្នររសជាតិឡាប ៣០ក្រាម + ជីបារាំងហាន់ល្អិត ២ស្លាបព្រាបាយ + ស្លឹកខ្ទឹមហាន់ល្អិត ១ស្លាបព្រាបាយ + ខ្ទឹមក្រហមហាន់ល្អិតស្តើងៗ ២ស្លាបព្រាបាយឮ + ជីអង្កាម 1/4
September 30, 2021 - ព័ត៌មានជាតិ
ខេត្តព្រះវិហារ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានចេញសេចក្ដីសម្រេច ស្ដីពីការបិទខ្ទប់ផ្សារកំពង់ប្រណាក ស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មី Delta ដោយរដ្ឋបាលខេត្ត សម្រេចបិទខ្ទប់ផ្សារកំពង់ប្រណាក ជាបណ្ដោះអាសន្ន រយៈពេល ០២សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បំប្លែងថ្មី Delta នៅក្នុងភូមិសាស្ត្រទីតាំងដែលត្រូវបានបិទ និងទប់ស្កាត់មិនឲ្យឆ្លងរាលដាលទៅតំបន់ផ្សេងទៀត រហូតដល់មានការជូនដំណឹងសារជាថ្មី ៕
September 30, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានប្រកាសពីការបញ្ជូនវត្ថុបុរាណខ្មែរដែលជារតនៈវត្ថុដ៏ល្អឯកចំនួន ៥រូប ត្រូវបញ្ជូនពីប្រទេសអង់គ្លេសមកដល់មាតុភូមិកម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានឲ្យដឹងថា បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងគ្រួសារលោក ឌូគ្លាស ឡាចហ្វត (Douglas Latchford) ស្តីពីការបញ្ជូនត្រឡប់មកវិញនៃសម្បត្តិវប្បធម៌ខ្មែរ ដូចដែលក្រសួងបានចេញសេចក្តីជូនព័ត៌មានកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ក្នុងនោះមានវត្ថុបុរាណខ្មែរចំនួនជាង ១០០រូប សាងពីថ្ម និងសំរឹទ្ធ នឹងត្រូវបញ្ជូនត្រឡប់មកកម្ពុជាវិញជាបន្តបន្ទាប់។ ក្នុងដំណាក់កាលដំបូងនេះ វត្ថុបុរាណខ្មែរដែលជារតនៈវត្ថុដ៏ល្អឯកចំនួន ៥រូប ក្នុងនោះមានបដិមាថ្មព្រះសិវស្កន្ធ (ព្រះឥសូរនិងព្រះស្កន្ទ)
September 30, 2021 - ព័ត៌មានជាតិ
ខេត្តមណ្ឌលគិរី៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល បានស្នើឱ្យអាជ្ញាធរត្រូវស្វែងរកដំណោះស្រាយ ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ឱ្យទទួលបានការចាក់វ៉ាក់សាំង ដែលអាចឱ្យពួកគាត់មានវ៉ាក់សាំងក្នុងការការពារខ្លួនពីការឆ្លងជំងឺកូវីដ-១៩។ ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងពិធីប្រកាសបិទបញ្ចប់យុទ្ធ នាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ ជូនប្រជា ពលរដ្ឋអាយុពី ១៨ឆ្នាំឡើងទៅ ក្នុងខេត្តមណ្ឌលគិរី នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នេះ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិ បាល និងជាប្រធានគណៈកម្ម ការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេសបានឱ្យដឹងថា បច្ចុប្បន្ននេះដំណើរការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ មានវឌ្ឍនភាពគួរជាទីមោទន ខណៈដែលខេត្តមួយចំនួន បានបិទបញ្ចប់នូវយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩រួចទៅហើយ។ លោកជំទាវបន្តថា ជាមួយនឹងការជិតឈានទៅសម្រេចគោលដៅចាក់វ៉ាក់សំាងនេះ ក៏នៅមានសេសសល់ប្រជាពលរដ្ឋមួយចំនួន
September 30, 2021 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ នៅយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ទោ យូ សុគន្ធភក្តី មេបញ្ជាការវរសេនាតូចថ្មេីរជេីងលេខ៥១៣ បានចាត់តាំងកម្លាំងនៅជួរមុខតាមខ្សែរបន្ទាត់ព្រំដែនខ្មែរ-ថៃ នៅទិសម៉ាឡៃ (ស្រុកម៉ាឡៃ) សហការជាមួយកម្លាំងប៉ូលិសព្រំដែន៨១៥ និង កម្លាំងនៅតាមមូលដ្ឋាន ចេញល្បាតត្រួតពិនិត្យតាមព្រំដែនចាប់ពីភូមិសន្តិភាព ឃុំទួលពង្រ ដល់ភូមិចំបក់ ឃុំបឹងបេង ក៏បានប្រទះឃេីញហេីយធ្វេីការឃាត់ខ្លួនពលករខ្មែរបានចំនួន ៨នាក់ ស្រីចំនួន ៣នាក់ ប្រុសចំនួន ៥នាក់ នៅត្រង់ចំណុចភូមិបន្ទាយ២ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ដែលបម្រុងនិងឆ្លងអូរលួចចូលទៅប្រទេសថៃ ក៏ត្រូវបានកម្លាំងសហការយេីងធ្វេីការឃាត់ខ្លួនរួចសាកសួរនាំ និង បានប្រគល់ជូនប៉ូលិសព្រំដែន៨១៥ ដេីម្បីអនុវត្តទៅតាមច្បាប់។ សូមបញ្ជាក់ថា ដេីម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល
September 30, 2021









