- Khmernote Media
- ព័ត៌មានជាតិ
សៀមរាប៖ សណ្ឋា្គគារមួយកន្លែងដែលមានឈ្មោះថា ឡូទុសប្លង្គ នៅក្នុងក្រុងសៀមរាប ខេត្ដសៀមរាប ត្រូវបានរដ្ឋាភិបាលអនុញ្ញាឱ្យទទួលសេវាឯកជនព្យាបាលជំងឺកូវីដ-១៩ ប្រភេទស្រាលដំបូងគេ ដើម្បីឱ្យអ្នកជំងឺមានភាពងាយស្រួលមកទទួលសេវា និងមានទំនុកចិត្ត ខណ:ដែលជំងឺកូវីដ-១៩នេះ កំពុងរីករាលដាលនៅក្នុងប្រទេសកម្ពុជា នៅតែមានចំនួនច្រើនជារៀងរាល់ថ្ងៃ។ លោក រី រ៉ូប៊ែតូ នាយកគ្រប់គ្រងសណ្ឋាគារឡូទុសប្លង្គ រីសត ស្ថិតនៅសង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប បានឱ្យដឹងនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១នេះថា ការបើកសេវាព្យាបាលឯកជនសម្រាប់អ្នកជំងឺកូវីដ-១៩នេះ បានធ្វើឡើងតាំងពីថ្ងៃទី២៥ ខែកញ្ញាកន្លងមក ដែលមកដល់ពេលនេះ មានអ្នកជំងឺទៅសម្រាកព្យាបាលចំនួន ១៥នាក់ហើយ ដែលក្នុងនោះមានទាំងជនជាតិខ្មែរ ថៃ ចិន ជាដើម។ លោកបានបន្ដថា កន្លែងព្យាបាលឯកជននេះ
October 4, 2021 - កូវីដ-១៩
នៅថ្ងៃទី03 ខែតុលា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 199នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 490នាក់ និងមានអ្នកបាត់បង់ជីវិត 23នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 113,256នាក់, ករណីជាសះស្បើយសរុប 104,408នាក់ និងស្លាប់សរុប 2,383នាក់៕
October 3, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានឲ្យដឹងថា នៅវេលាម៉ោង ០០:៣០នាទី រំលងអាធ្រាតឈានចូលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ កម្លាំងនគរបាលក្រុងក្រចេះ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរី កម្លាំងស្នងការដ្ឋាននគរបាលខេត្ត សាលាក្រុងក្រចេះ ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក អ៊ង រី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បានចុះបង្ក្រាបទីតាំងខារ៉ាអូខេចំនួន០១ន្លែង(យីហោ អាហារដ្ឋាន និងខេ.ធី.វី ពេញចិត្ត) ដែលបើកដំណើរការអាជីវកម្មល្មើសវិធានរដ្ឋបាល ស្ថិតក្នុងភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ។ ក្នុងនោះសមត្ថកិច្ចបានឃាត់មនុស្សចំនួន២១នាក់(នារី០៧នាក់) មកអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីបំពេញនីតិវិធី៕
October 3, 2021 - ព័ត៌មានជាតិ
ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្ដម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផែនការ នៃក្រសួងផែនការបានឲ្យដឹងថា ដោយសារផលប៉ះពាល់ដោយសារកូវីដ លើជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសគ្រួសារក្រីក្រ មិន ទាន់ថមថយ នៅថ្ងៃទី២ខែ តុលាឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចដ៏ខ្ពង់ខ្ពស់បំផុតឱ្យបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិ បាលជូនដល់គ្រួសារក្រីក្រ និង គ្រួសាររងផលប៉ះពាល់ដោយសារកូវីដ ចំនួន៣ខែទៀត គឺ ខែ តុលា វិច្ឆិកា និង ខែធ្នូ ឆ្នាំ២០២១៕
October 3, 2021 - ព័ត៌មានជាតិ
នៅព្រឹកថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអញ្ជេីញដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែកញ្ញា និងទិសដៅការងារខែតុលា តាមរយ:កិច្ចប្រជុំអនឡាញ Zoom Meeting ។ ក្នុងកិច្ចប្រជុំនេះដែរក៏មានការចូលរួមពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌទាំង១៤ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០៥ ផងដែរ ។ ជាកិច្ចចាប់ផ្តេីមលោកស្នងការរងទទួលផែនសេនាធិការបានអានរបាយការណ៍ និងលទ្ធផលការងារប្រចាំខែកញ្ញា ជូនដល់អង្គប្រជុំ ជាមួយនោះដែរក៏មានការចូលរួមមតិយោបល់របស់លោក លោកស្រីស្នងការរង អ្នកនាំពាក្យ លោកនាយការិយាល័យ ទាក់ទងទៅនឹងការអនុវត្តការងារ ដំណោះស្រាយ និងបញ្ហាប្រឈមផ្សេងៗទៀតដែលកេីតមានឡេីង ក៏ដូចជាទិសដៅបន្តសម្រាប់ខែតុលា ។
October 2, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា គណៈកម្មការតាមដានការផ្សាយព័ត៌មានក្លែងក្លាយ នៃក្រសួងព័ត៌មានបានបង្ហាញឱ្យដឹងថា ប្រចាំត្រីមាសទី៣ ឆ្នាំ២០២១នេះ ដោយបានស្រង់ប្រភពដែលបានផ្សាយសារ និងវីដេអូពាក់ព័ន្ធនឹងដំណឹងក្លែងក្លាយ ព័ត៌មានមិនពិត ញុះញង់ បំពុលសង្គម និងប្រមាថថ្នាក់ដឹកនាំសរុបចំនួន៤៩៣ករណី។ ក្នុងរបាយការណ៍របស់គណៈកម្មការតាមដានការផ្សាយព័ត៌មានក្លែងក្លាយ នៃក្រសួងព័ត៌មានដែលបានចេញផ្សាយកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១បានគូសបញ្ជាក់ថា ក្នុងចំណោមការផ្សព្វផ្សាយចំនួន៤៩៣ករណីនោះ គឺមានការផ្សាយញុះញង់ រិះគន់រាជរដ្ឋាភិបាល ប្រឌិតបំភ្លៃការពិត និងបំពុលសង្គមចំនួន៣២២ករណី ប្រមាថព្រះមហាក្សត្រ និងថ្នាក់ដឹកនាំចំនួន១៦១ករណី ព័ត៌មានមិនពិត និងបំពុលសង្គមចំនួន១០ករណី។ បើប្រៀបធៀបនឹងត្រីមាសទី២ ឆ្នាំ២០២១ គឺមានការកើនឡើងចំនួន៣១ភាគរយ ដែលការកើនឡើងនេះ មិនមែនប្រភពថ្មីៗនោះទេ គឺប្រភពចាស់បង្កើនសកម្មភាពបង្ហោះសារផ្សព្វផ្សាយ។ ក្នុងរបាយការណ៍ដដែលបានបន្ដថា
October 2, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ឯកឧត្តម ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ទៅក្រុមហ៊ុនដឹកដី ដឹកខ្សាច់ទំាងអស់កុំចង់ចំណេញតែម្នាក់ឯងធ្វើឱ្យប៉ះពាល់ដល់ផ្លូវថ្នល់និងសុខភាពសាធារណជន ខណៈក្រសួងកំពុងចាត់វិធានការយ៉ាងតឹងរុឹងដោយគ្មានលើកលែងឡើយចំពោះរថយន្តដែលនៅល្មើសច្បាប់បង្កឱ្យមានបាតុភាពខូចផ្លូវ ដឹកជញ្ជូនធ្លាក់អាចម៍ដី និងដីខ្សាច់ធា្លក់រាយប៉ាយលើដងផ្លូវ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍនភាពនៃការអនុវត្តន៍វិធានការគ្រប់គ្រង ទប់ស្កាត់ យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ នៅកម្ពុជា ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ដោយ គ្មានការលើកលែងឡើយ ចំពោះរថយន្តដឹកទំនិញ លើសកម្រិតកំណត់ ដឹកដី
October 2, 2021 - កូវីដ-១៩
នៅថ្ងៃទី02 ខែតុលា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 174នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 535នាក់ និងមានអ្នកបាត់បង់ជីវិត 24នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 113,057នាក់, ករណីជាសះស្បើយសរុប 103,918នាក់ និងស្លាប់សរុប 2,360នាក់៕
October 2, 2021 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១នេះ មន្ត្រីស៊ើបអង្កេត ក.ប.ប. សាខាខេត្តតាកែវ និងខេត្តព្រះសីហនុ នៅតែបន្តចុះត្រួតពិនិត្យទំនិញនៅលើទីផ្សារក្នុងខេត្តតាកែវ និងខេត្តព្រះសីហនុមុននឹងឱកាសបុណ្យភ្ជុំបិណ្ឌខិតមកដល់ ដើម្បីការពារនូវសុខុមាលភាពដល់ប្រជាពលរដ្ឋក្នុងខេត្តទាំងពីរ។ ក្នុងប្រតិបត្តិការត្រួតពិនិត្យមន្ត្រីស៊ើបអង្កេត ក.ប.ប. បានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ១៧០.៩៩គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល) ៤១លីត្រក្នុងស្រុកគិរីវង់ និងក្រុងព្រះសីហនុ និងបានចាត់ការតាមនីតិវិធីនៃច្បាប់ផងដែរ ៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF
October 2, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ស្ពានចំនួន ៧កន្លែង នៅតាមមាត់ប្រឡាយមេ នៅប្រឡាយទួលពង្រ១ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ក្រុមការងារ បានស្ថាបនារួចរាល់១០០ ភាគរយហើយ ដែលធ្វើឱ្យតំបន់ធ្លាប់លិចលង់ខ្លាំង លែងលិចលង់ធ្ងន់ធ្ងរដូចពេលមុនៗទៀត ខណៈដែលការងារបុកស៊ីផាយនៅតាមមាត់ប្រឡាយមិនទាន់រួចរាល់ទេ។ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរ សាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានមានប្រសាសន៍ឱ្យដឹងនៅថ្ងៃទី០១ ខែតុលា នេះថា ដោយមានការណែនាំនិងចង្អុលបង្ហាញពី ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយមន្ទីរធនធានទឹកនិងអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ បានដាក់គ្រឿងចក្រកាយស្តារប្រឡាយទួលពង្រទី១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ
October 2, 2021









