Khmernote Media
  • កូវីដ-១៩

    នៅថ្ងៃទី07 ខែតុលា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 224នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 499នាក់ និងមានអ្នកបាត់បង់ជីវិត 10នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 114,148នាក់, ករណីជាសះស្បើយសរុប 106,292នាក់ និងស្លាប់សរុប 2,441នាក់៕

    October 7, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ ឯកឧត្តម ខៀវ កាញារីទ្ធ បានឲ្យដឹងថា សូមគោរពរាយការណ៍ជូនឯកឧត្តមរដ្ឋមន្រ្តី ជ្រាបដ៏ខ្ពង់ខ្ពស់ នៅព្រឹកថ្ងៃទី ៧ ខែ តុលា ឆ្នាំ២០២១នេះ មានអគ្គីភ័យមួយបានឆាបឆេះលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅលើកោះរ៉ុង ដោយអគ្គីភ័យនេះ ឆេះហាងលក់ដូរមួយកន្លែង នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។ បើតាមការបញ្ជាក់ពីលោក នួន ប៊ុនថុល អភិបាលនៃគណៈអភិបាលក្រុងកោះរ៉ុង បានអោយដឹងជាបឋមថា អគ្គីភ័យខាងលើនេះបានឆេះបំផ្លាញលំនៅដ្ឋានប្រមាណ២ខ្នង ហើយភ្លាមៗនោះមន្រ្តីមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលដឹកនាំដោយរូបលោកផ្ទាល់ បានចុះអន្តរាគមន៍ពន្លត់កុំអោយមានការឆេះរាលដាលបន្ត។ ចំពោះមូលហេតុ និងការខូចខាតលោកអភិបាលក្រុងបានអោយដឹងជាបឋមថា ៖ ហាងបាយមួយដែលផ្តើមហេតុបានឆេះខូចខាតស្ទើរទាំងស្រុង

    October 7, 2021
  • ព័ត៌មានជាតិ

    សៀមរាប៖ ក្នុងស្ថានភាពបារម្ភផង ប្រុងប្រយ័ត្នខ្លួនផង ដោយសារការឆ្លងជំងឺកូវីដ-១៩ មិនទាន់ធូរស្រាលនៅឡើយ ក៏ប៉ុន្ដែរមណីយដ្ឋានខេត្ដទេសចរណ៍នានា រួមមាន រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត រមណីយដ្ឋានធម្មជាតិ និងរមណីយដ្ឋានកែច្នៃ មួយចំនួនទទួលបានអ្នកទេសចរណ៍ ដែលមានការចាប់អារម្មណ៍ និងចង់ទស្សនាកម្សាន្ត ជាពិសេសនៅថ្ងៃបុណ្យជាតិ បុណ្យប្រពៃណី និងសាសនាធំៗ មានយ៉ាងច្រើនកុះករ ជាក់ស្ដែងនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ។ ក្នុងរបាយការណ៍មន្ទីរទេសចរណ៍ខេត្តសៀមរាប នៅល្ងាចថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ លោក ង៉ូវ សេងកាក់ បានអះអាងថា នៅថ្ងៃបុណ្យបិណ្ឌធំនេះ មានអ្នកទេសចរណ៍ជាតិ និងភ្ញៀវអន្តរជាតិ បន្តចូលមកទស្សនា នៅតំបន់រមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប ប្រមាណជា ១២,០៩៦នាក់។

    October 7, 2021
  • ព័ត៌មានជាតិ

    យោងតាមការបង្ហោះអោយដឹងនៅលើទំព័រ Facebook ឯកឧត្តម ខៀវ កញ្ញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅមុននេះបន្តិចបានអោយដឹងថា កម្លាំងអាជ្ញាធរ និងសមត្ថកិច្ចបានសម្រេចបិទមិនឲ្យភ្ញៀវទេសចរ ចូលទៅលេងក្នុងបរិវេណទឹកនៅទំនប់បង្ហៀរអន្លង់ជ្រៃ ដែលមានទីតាំងស្ថិតក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ក្រោយមានការប្រមូលផ្ដុំមនុស្សច្រើន និងមិនសហការក្នុងការអនុវត្តកាតព្វកិច្ចពាក់ម៉ាស់ រក្សាគម្លាតសុវត្ថិភាពបុគ្គល ដើម្បីការពារជំងឺកូវីដ១៩។ បើតាម ឯកឧត្តម ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ បានឲ្យដឹងនៅរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១នេះ រូបភាពដែលត្រូវបានគេចែកចាយនៅលើបណ្ដាញសង្គមឃើញមានមនុស្សយ៉ាងច្រើនកុះករនោះ គឺស្ថិតនៅទំនប់បង្ហៀរទឹកអន្លង់ជ្រៃ ហើយស្ថានភាពនោះ គឺនៅថ្ងៃទី០៥ ខែតុលាម្សិលមិញ។ ឯកឧត្តម ហាក់ សុខមករា បញ្ជាក់ថានៅថ្ងៃនេះ ក៏មានភ្ញៀវទេសចរបន្ដទៅលេងកម្សាន្ដនៅតំបន់នោះ

    October 6, 2021
  • ព័ត៌មានជាតិ

    នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ ក្រសួងយុត្តិធម៌ បានផ្ញើលិខិតមួយច្បាប់ផ្ញើជូទៅរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសណ្តាប់ធ្នាប់សាធារណៈ នៃសាធារណរដ្ឋស៉ីប ដើម្បីធ្វើការស្នើសុំកិច្ចសហការស្រាវជ្រាវបញ្ជាក់ការពិតជាផ្លូវការជុំវិញការចោទប្រកាន់បំផ្លើសការពិត ចំពោះសម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថាមានលិខិតឆ្លងដែននៃសាធារណរដ្ឋស៉ីប។ ក្នុងនោះដែរក្រសួងយុត្តិធម៌មានកិត្តិយសសូមប្រកាសគាំទ្រចំពោះគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់ ប្រកបដោយឧត្តមគតិសេ្នហាជាតិដ៏ជ្រាលជ្រៅរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ដែលមានការពាក់ព័ន្ធ ដើម្បីកំណត់ឱ្យ ប្រធានព្រឹទ្ធសភា, ប្រធានរដ្ឋសភា, នាយករដ្ឋមន្រ្តី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រូវតែជាឥស្សរជនដែលមាន “សញ្ជាតិខ្មែរតែមួយគត់” ដែលនេះ គឺជាការធានា ទាំងខាងផ្លូវច្បាប់ ទាំងខាងនយោបាយ ឱ្យឥស្សរជនជាន់ខ្ពស់ដែលកាន់មុខតំណែងជាមេដឹកនាំនៃស្ថាប័នកំពូលទាំង

    October 6, 2021
  • ព័ត៌មានជាតិ

    យោងការសិក្សាវាយតម្លៃលើលទ្ធផលតេស្ត PCR នៃអ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា ទទួលបានពីមណ្ឌលព្យាបាល និងមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ចំនួន៥ នៅរាជធានីភ្នំពេញ ព្រមទាំងស្ថានភាពវិវត្តន៍បច្ចុប្បន្ននៃជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា និងការរស់នៅក្នុងបរិបទថ្មី គណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមធ្វើការណែនាំ ដូចខាងក្រោម៖ ១៖ ការព្យាបាល និងការធ្វើចត្តាឡីស័កក្រោយពេលព្យាបាល ចំពោះអ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា ត្រូវធ្វើដូចគ្នាទៅនឹងសេចក្តីកែសម្រួលលក្ខខណ្ឌ ក្នុងការបញ្ចប់ការព្យាបាលអ្នកជំងឺកូវីដ-១៩ សម្រាកព្យាបាលនៅផ្ទះ លក្ខខណ្ឌក្នុងការបញ្ចប់ការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅមណ្ឌលព្យាបាលជំងឺកូដ-១៩ កម្រិតស្រាល និងលក្ខខណ្ឌក្នុងការបញ្ចប់ការព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតមធ្យម និងធ្ងន់ នៅមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ សម្រាប់អ្នកជំងឺកូវីដ-១៩ ប្រភេទអាល់ហ្វា ដែលកំពុងអនុវត្តនាពេលបច្ចុប្បន្ន ដូចមានក្នុងឧបសម្ព័ន្ធជូនភ្ជាប់)។ ២៖ អនុញ្ញាតឱ្យធ្វើការព្យាបាលអ្នកជំងឺកូវដ-១៩

    October 6, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ ឯកឧត្តម ខៀវ កាញារីទ្ធ បានឲ្យដឹងថា ភ្ញៀវទេសចរចូលមកខេត្តព្រះសីហនុក្នុងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ នាឱកាសបុណ្យភ្ជុំបិណ្ឌ មានដូចខាងក្រោម៖ ១.ភ្ញៀវទេសចរផ្ទៃក្នុងសរុប១៨.១៩៧នាក់ កើនឡើង១១,៥១% ក្នុងនោះ • ភ្ញៀវជាតិ១៧.៣៧០នាក់ កើនឡើង១០,៨៨% • ភ្ញៀវបរទេស សរុប៨២៧នាក់ កើនឡើង២៦,៦៤% ២. ភ្ញៀវតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាសរុប១៧.៥៦២នាក់ កើនឡើង៨៤,២៤% ក្នុងនោះ • ភ្ញៀវជាតិ ១៧.០០២នាក់ កើនឡើង៨១,៩៩% • ភ្ញៀវបរទេស ៥៦០នាក់ កើនឡើង១៩៤,៧៣% ៣.ពុំមានភ្ញៀវចូលតាមព្រលានយន្តតហោះអន្តរជាតិខេត្តព្រះសីហនុទេ។

    October 6, 2021
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ លេខ: ០២៧/២១ សណន ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ បានអោយដឹងថា អាជ្ញាធររាជធានីភ្នំពេញ សូមធ្វើការណែនាំអោយប្រជាពលរដ្ឋគ្រប់រូបបង្ហាញបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ រឺលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រាល់ពេលចេញចូលគ្រឹះស្ថានសិក្សា ផ្សារ និងទីតាំងអាជីវកម្មដ្ឋាននានា ក្នុងរាជធានីភ្នំពេញ។ សេចក្តីណែនាំដែលក្រុមការងារខ្មែរណូត ទទួលបាននៅមុននេះបន្តិចបានបញ្ជាក់អោយដឹងថា ចំពោះគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា គណៈកម្មការផ្សារ ម្ចាស់អាជីវកម្មដ្ឋាន ម្ចាស់ទីតាំង ម្ចាស់ផ្សារឯកជន ម្ចាស់ផ្សារម៉ាត ម្ចាស់ភោជនីយដ្ឋាន អាហារដ្ឋាន រោងកាហ្វេ វិស័យឯកជន និងម្ចាស់ទីតាំងផ្សេងទៀតដែលត្រូវបានអនុញ្ញាតអោយបើកដំណើរ ប៉ុន្តែមិនបានអនុវត្តតាមគោលការណ៍ណែនាំខាងលើ ត្រូវប្រឈមមុខនិងការដកហូតអាជ្ញាបណ្ណ ឬលិខិតអនុញ្ញាត និងអាចឈានដល់បិទទីតាំង ព្រមទាំងត្រូវចាត់វិធានការច្បាប់ថែមទៀតផង៕

    October 5, 2021
  • ព័ត៌មានជាតិ

    កែប៖ យោងតាមការបង្ហោះរបស់ឯកឧត្តម ខៀវ កញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានឲ្យដឹងលើទំព័រហ្វេសបុកតាមរយៈមន្ទីរ​ព័ត៌មាន​ខេត្ត​កែប​ថា៖ សូមគោរពជូននូវ​ ទិដ្ឋភាព​ភ្ញៀវទេសចរ​ជាតិ​ និងបរទេស​ អញ្ចេីញមកសម្រាកលំហែកម្រាន្តនៅរមនីយដ្ឋានឆ្នេរកែប​ ក្រុងកែប​ នារសៀលថ្ងៃអង្គារ៍ ទី០៥ ខែតុលា​​ ឆ្នាំ​២០២១​ ត្រូវនឹងថ្ងៃកាន់បិណ្ឌទី១៤​ នៃពិធីបុណ្យភ្ជុំបិណ្ឌ​។ សូមឯកឧត្ដម​ រដ្ឋមន្ត្រី​មេត្តា​ជ្រាប​ដ៏ខ្ពង់ខ្ពស់​🙏”។ គួរបបញ្ជាក់ថា ប្រជាពលរដ្ឋបានសម្រុកចាកចេញពីរាជធានីភ្នំពេញធ្វើដំណើរកំសាន្ត និងទៅលេងស្រុក នារដូវបុណ្យភ្ជុំបិណ្ឌ ដែលឈប់សម្រាករយៈពេល ៥ ថ្ងៃ។  

    October 5, 2021
  • ព័ត៌មានជាតិ

    នៅថ្ងៃទី05 ខែតុលា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 228នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 485នាក់ និងមានអ្នកបាត់បង់ជីវិត 12នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 113,703នាក់, ករណីជាសះស្បើយសរុប 105,350នាក់ និងស្លាប់សរុប 2,418នាក់៕

    October 5, 2021