Khmernote Media
  • សិល្បៈ

    ចម្រៀងមួយបទដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ក៏ដូចជាមានការរិះគន់ច្រើនដូចគ្នានៅលើបណ្តាញសង្គមគឺបទ”Are you ok” របស់ផលិតកម្ម Galaxy ត្រូវបានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាអោយអ្នកគ្រប់គ្រងផលិតកម្មគឺលោក យឹម តាស្រង់ លុបចោលជាបន្ទាន់ទៅតាមការស្នើសុំរបស់ អ្នកគាំទ្រ ហើយត្រូវពិនិត្យមើលចំណុចខ្វះខាតកែលម្អឡើងវិញ។ ក្នុងនោះដែរលោក យឹម តាស្រង់ ក៏បានបង្ហាញអារម្មណ៍សោកស្តាយនិងបង្ហោះសារមួយឃ្លាថា៖ “បទចម្រៀង១បទដែលចំណាយអស់ជាង៥ម៉ឺនដុល្លាត្រូវបានអ្នកឧកញ៉ាឱ្យខ្ញុំលុបចោលពេលខ្លះគ្រប់ការខិតខំរបស់ខ្ញុំនិងក្រុមការងារមិនប្រាកដថាទទួលបានការសសើរឡើយទោះយើងមានគោលបំណងទៅមុខដ៏វែងឆ្ងាយយ៉ាងណាក្តីព្រោះផែនការថ្មីផលិតកម្ម GALAXY លែងផលិតបទដើម្បីប្រកួតប្រជែងទីផ្សារក្នុងប្រទេសទៀតហើយរីឯអាខោន TikTok គ្រាន់តែ២៤ម៉ោងមានអ្នកចូលមើលដល់ទៅជិត២០លានដង មានទាំងជនជាតិបរទេស Comment យ៉ាងច្រើនគ្រប់យ៉ាងមានតែពាក្យសោកស្តាយហើយខ្ញុំនឹងកែប្រែនូវចំនុចខ្វះខាតមួយចំនួន ហើយកូនចៅខ្ញុំម្នាក់ៗបានខិតខំណាស់សូម្បីខែបុណ្យទានមិនបានសម្រាកផង កំហុសទាំងនេះកូនចៅខ្ញុំពួកគេមិនខុសឡើយគ្រប់យ៉ាងគឺមកពីខ្ញុំជាអ្នកដឹកនាំ ខ្ញុំមានតែពាក្យអរគុណនិងសូមអភ័យទោសបងប្អូនទាំងអស់ដែលគាំទ្រ និងបងប្អូនទាំងអស់ដែលរិះគន់ក្នុងន័យស្ថាបនា”

    October 11, 2021
  • សិល្បៈ

    កាលពីពេលថ្មីនេះផលិតកម្ម Galaxy Navatra ទើបទិញសិទ្ធិអ្នកលេង Tiktokម្នាក់ ដោយគាត់បាន Remix បទ “are you ok? ដែលមានអ្នកលេងលើ Tiktok រាប់ម៉ឺននាក់ ក្នុងតម្លៃ 12000$ ហើយបានចេញបទចម្រៀង ច្រៀងដោយតារាចម្រៀង តន់ ច័ន្ទសីម៉ា។ នៅក្នុង MV នេះមានឈុតតារាៗស្លៀកឈុតសិស្សសាលា ហើយកាន់កាំភ្លើង ធ្វើឲ្យមានការរិះគន់ ចំនុចនេះ ទើបមុននេះបន្តិចអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើការប្រាប់ អ្នកគ្រប់គ្រងការផលិត របស់ផលិតកម្ម Galaxy Navatra

    October 11, 2021
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានស្នើដល់អភិបាលខេត្តបាត់ដំបងថ្មី បន្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ខណៈខេត្តមួយនេះ ជាខេត្ដស្ថិតនៅជាប់ព្រំដែនប្រទេសថៃ ក្នុងចំណោមខេត្តមួយចំនួនទៀតរបស់ប្រទេសកម្ពុជាដែលមានអ្នកឆ្លងជំងឺកូវីដ១៩ មានចំនួនច្រើនដោយសារមានបងប្អូនប្រជាពលរដ្ឋមកពីខេត្តផ្សេងឆ្លងកាត់ទៅកាន់ប្រទេសថៃ។ ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា “ខេត្តបាត់ដំបងគឺជាខេត្តមួយ ជាប់នឹងព្រំដែនប្រទេសថៃ ហើយមានបងប្អូនខ្មែរមួយចំនួនមកពីខេត្តផ្សេងៗទៀតឆ្លងកាត់ដើម្បីទៅធ្វើការនៅប្រទេសថៃ ហើយកន្លងមកនេះមានបងប្អូនឆ្លងជំងឺកូវីដ១៩ មានចំនួនច្រើន និងមានការព្យាបាលជាសះស្បើយផងដែរ។ ដូច្នេះ ខ្ញុំស្នើអភិបាលខេត្តថ្មី ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ឱ្យទាន់ពេលវេលា”។ សម្តេចក្រឡាហោមក៏បាន ស្នើឱ្យអភិបាលខេត្ដថ្មីត្រូវធ្វើការដោះស្រាយបញ្ហាឱ្យទាន់ពេលនូវគោលនយោបាយ ភូមិ

    October 11, 2021
  • សិល្បៈ

    កាលពីពេលថ្មីៗនេះតារាកំប្លែងសំបូរវោហារគឺលោក ចែម ចាន់រ៉ា ហៅពែកមី បានបង្ហោះវិដេអូខ្លីមួយបង្ហាញពីសកម្មភាពរបស់ភរិយាដោយលោកអះអាងថាត្រូវបានវិញ្ញាណមនុស្សប្រុសចូលសណ្ឋិត។ តារាកំប្លែងល្បីឈ្មោះប្រចាំប្រទេសរូបនេះបានរៀបរាប់នៅលើទំព័រ Facebook របស់លោកថា៖ “ដោយសាមានបងប្អូន​ ជេខ្ញុំរឿងខ្ញុំទៅរកគ្រូ​ នឹងព្រះសង្ឃស្រោចទឹក​ ថាខ្ញុំអបិយជំនឿ​ ដូចនេះខ្ញុំសុំផុសវីដេអូ​ មូលហេតុដែលខ្ញុំទៅរកព្រះសង្ឃ​ នឹងគ្រូ គឺមកពីប្រពន្ធខ្ញុំ​មាន​ វិញ្ញាណមនុស្សប្រុស​ ចូលក្នុងខ្លួនគាត់​ សូមទស្សនា​ វីដេអូដែលជារឿងពិត​” ទោះជាយ៉ាងណាក្តីក្រោយពេលបង្ហោះវិដេអូនេះរួចក៏មានមតិ២ផ្សេងៗគ្នា ដោយអ្នកខ្លះមានជំនឿដូចរូបលោកដែរ និងអ្នកខ្លះរិះគន់ចំពោះអបិយជំនឿនេះទៅវិញ ខណៈដែលនាយពែកមី បានឆ្លើយតបថា “ខ្ជិលតប​ អ្នកណាថាយេីងអបិយជំនឿអីក៏ថាទៀតចុះ សំខាន់យេីងការពារដេីម្បីសេចក្តីសុខខ្លួនយេីងទៅ​ ពេលគេជួបផ្ទាល់ដូចយេីង​ទេីបគេជឿ​”។ តើប្រិយមិត្តយល់យ៉ាងណាដែរ?

    October 11, 2021
  • កូវីដ-១៩

    នៅថ្ងៃទី11 ខែតុលា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 258នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 546នាក់ និងមានអ្នកបាត់បង់ជីវិត 21នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 115,068នាក់, ករណីជាសះស្បើយសរុប 108,403នាក់ និងស្លាប់សរុប 2,527នាក់៕

    October 11, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យស្ថានភាពទឹកជំនន់ តាមសណ្ដស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោ ក្រែងមានហានិភ័យដោយទឹកជំនន់ ទឹកស្ទឹងកើតឡើង ដើម្បីត្រៀមលក្ខណៈជួយសង្គ្រោះប្រជាពលរដ្ឋឱ្យទាន់ពេលវេលា ក្នុងនាមអាជ្ញាធរ ជាម៉ែ ជាឪរបស់បងប្អូនប្រជាពលរដ្ឋ ត្រូវការពារអាយុជីវិតបងប្អូនប្រជាពលរដ្ឋ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ការបញ្ជាក់បែបនេះរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនាព្រឹកថ្ងៃ៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥

    October 11, 2021
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្ដ្រីជាន់ខ្ពស់របស់អាជ្ញាធរជាតិអប្សរា បានអះអាងថា លេខាធិការដ្ឋាន អាយស៊ីស៊ី អង្គរ ICC Angkor និងអង្គការយូណេស្កូប្រចាំកម្ពុជា បានបញ្ចប់បេសសកម្មរបស់ខ្លួន ក្នុងការចុះពិនិត្យមើលការងារប្រឈមនឹងគ្រោះថ្នាក់ នៅតាមការដ្ឋាន នៃប្រាសាទបុរាណមួយចំនួន នៅក្នុងរមណីយដ្ឋានអង្គរ កាលពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១នេះ។ បេសសកម្មនេះ ធ្វើឡើងចាប់ពីរសៀលថ្ងៃទី០៧ ខែតុលា ដល់រសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២១ នេះ បានបញ្ចប់ជាស្ថាពរ។ ឯកឧត្ដម ឡុង កុសល អ្នកនាំពាក្យ និងជាអគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា

    October 11, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឲ្យដឹងថា នៅព្រឹកថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញជាអធិបតីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ក្នុងក្របខណ្ឌរាជធានីភ្នំពេញ ដែលពិធីនេះប្រារព្ធធ្វើនៅក្នុងបរិវេណបញ្ជាការដ្ឋានកងពលលេខ៧០ (ចោមចៅ)។ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ ទទួលភារកិច្ចចាក់នៅក្នុងខណ្ឌចំនួន៦រួមមាន៖ ខណ្ឌកំបូល ដង្កោ មានជ័យ ពោធិ៍សែនជ័យ ទួលគោក ឫស្សីកែវ និងតាមបណ្តារោងចក្រក្នុងខណ្ឌទាំង៦នេះ។ ប្រជាពលរដ្ឋក្នុងខណ្ឌទាំង៦ ដែលកងទ័ពរ៉ាប់រងចាក់នេះមានចំនួនសរុប ១,០២៦,១២៦នាក់។ ដោយឡែកកម្លាំងកងទ័ពដែលនឹងត្រូវចូលរួមប្រតិបត្តិការនេះ មានចំនួ

    October 11, 2021
  • សុខភាព

    តើការទទួលទានកាហ្វេច្រើន នឹងអោយវិវត្តន៏ជាជំងឺទឹកនោមផ្អែមប្រភេទទី២ទេ? តាមរយៈការកត់ត្រារបស់ អង្គការសុខភាពពិភពលោក (WHO ឆ្នាំ២០១៩ បានប្រកាសថានៅទូទាំងពិភពលោកមនុស្សប្រមាណ 422 លាននាក់មានជំងឺទឹកនោមផ្អែម ។ សមាគមជំងឺទឹកនោមផ្អែមអាមេរិកបាន (ADA) ចាត់ថ្នាក់ជំងឺទឹកនោមផ្អែមជាក្រុមហានិភ័យខ្ពស់ដែលមានកម្រិតជាតិស្ករក្នុងឈាមខ្ពស់ជាងធម្មតា ដោយបែងចែកទៅតាមចំណាត់ថ្នាក់ និងប្រភេទនៃជំងឺទឹកនោមផ្អែម។ កត្តាពូជដែលជំរុញឱ្យកើតជំងឺទឺកនោមផ្អែម ដោយម្តាយកើតទឹកនោមផ្អែម កូនអាចមានចន្លោះពី ២ ទៅ ៤% បើឪពុកកើតវិញ​ កូនអាចមានចន្លោះពី ៥ ទៅ ៨% បើបងប្អូនបង្កើតកើតវិញមាន ៥%។ កត្តាបរិយាកាស និងកត្តាបន្ទាប់បន្សំ ទាក់ទងទៅនឹង ជំងឺរលាកលំពែង, ការប្រើប្រាស់ថ្នាំ ជាពិសេសប្រភេទប្រឆាំងការលាកជាដើម…។

    October 10, 2021
  • ព័ត៌មានជាតិ

    យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា បានអោយដឹងថានៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១ ក្រសួងបានរកឃើញករណីវិជ្ជមានថ្មីដែលបញ្ជាក់លទ្ធផលតេស្ត CPR មានចំនួន ២៣៩នាក់ អ្នកជាសះស្បើយ ៤៨១នាក់ និងស្លាប់២៤នាក់បន្ថែមទៀត។ ក្នុងនោះដែរអ្វីដែលគេកត់សំគាល់នោះគឺ គិតចាប់ពីថ្ងៃទី២០ កុម្ភៈ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២១នេះ មានចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅកម្ពុជា សរុបកើនដល់ ២៥០៦នាក់ហើយ៕

    October 10, 2021