- Khmernote Media
- ព័ត៌មានជាតិ
កែប៖ សមាគមរាជសីហ៍ បានសម្រេចតែងតាំងថ្នាក់ដឹកនាំក្រុមប្រឹក្សាយោបល់ និងថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមរាជសីហ៍សាខាខេត្តកែប ដោយក្នុងឱកាសនោះសមាគមន៍នេះ បានប្តេជ្ញាថាខ្លួននឹងបង្កើនសកម្មភាពសប្បុរធម៌ឱ្យបានច្រើនថែមទៀត ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ។ ថ្លែងក្នុងពិធីប្រកាសតែងតាំងថ្នាក់ដឹកនាំក្រុមប្រឹក្សាយោបល់ និងថ្នាក់ដឹកនាំ សមាជិក សមាជិកា សមាគមរាជសីហ៍សាខាខេត្តកែប នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ មានប្រសាសន៍ថា សមាគមរាជសីហ៍ទាំងថ្នាក់កណ្តាល និងគ្រប់សាខាសមាគមរាជសីហ៍ទាំងអស់ បានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ និងបញ្ញាស្មារតីប្រមូលផ្តុំ ជួបជុំរួមកម្លាំងសាមគ្គីភាពជាមួយនឹងសប្បុរសជនជាតិ និងអន្តរជាតិក្នុងការសម្រេចបុព្វហេតុការងារសង្គម និងមនុស្សធម៌ជាមួយរាជរដ្ឋាភិបាល ចូលរួមសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះបញ្ហាជីវភាពរស់នៅប្រចាំថ្ងៃ។ ឯកឧត្តមគូសបញ្ជាក់បន្ថែមថា «ជាទឡ្ហីករណ៍ នៅក្នុងរយៈពេលជាងពីរឆ្នាំកន្លងទៅនេះ
October 15, 2021 - ចរាចរណ៍
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តសាំងយ៉ុងមួយគ្រឿងជាមួយនឹងរថភ្លើងបានបណ្តាលអោយបុរសជាអ្នកបើកបររថយន្តបានស្លាប់បាត់បង់ជីវិត ដែលហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្នុងនោះដែរក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីប្រកាសព័ត៌មានថា៖ “សេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងបានប៉ះទង្គិចជាមួយនឹងរថយន្តសាំងយ៉ុងនៅវាលរេញ ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១។ ក្រសួងសាធារណការ និងដឹកជញ្ជូនមានកិត្តិយស សូមជម្រាបជូនដល់សាធារណជនឱ្យបានជ្រាបថាករណីឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍រវាងរថភ្លើងបានប៉ះទង្គិចជាមួយនឹងរថយន្តសាំងយ៉ុងនៅវាលរេញ ពេលនេះត្រូវបានដោះស្រាយបញ្ចប់រួចរាល់ជាស្ថាពរហេីយ នៅវេលាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ។ សូមបញ្ជាក់ជូនថា សមត្ថកិច្ចមិនបានឃាត់ខ្លួនអ្នកបេីករថភ្លេីងនោះឡេីយ ដោយគ្រាន់តែធ្វេីការសាកសួរនាំព័ត៌មានមួយចំនួនតែប៉ុណ្ណោះហេីយបច្ចុប្បន្ននេះអ្នកបេីករថភ្លេីងក៏ត្រូវបានអនុញ្ញាត្តិឱ្យវិលត្រលប់ទៅកាន់គេហដ្ឋានវិញផងដែរ”
October 15, 2021 - ព័ត៌មានជាតិ
លោក ប៉ា សុជាតិវង្ស អតីអភិបាលរាជធានីភ្នំពេញ និងបច្ចុប្បន្នគឺជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ត្រូវបានរាជរដ្ឋាភិបាល ស្នើទៅកាន់រដ្ឋសភា ដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ក្នុងនាមជាសមាជិកនៃរាជរដ្ឋាភិបាល ដែលមានឋានៈជាជាទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស ដោយសំណើនេះត្រូវបានអនុម័តយល់ព្រម រង់ចាំតែថ្ងៃបើកកិច្ចប្រជុំពេញអង្គដើម្បីបោះឆ្នោតតែប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា លោក ប៉ា សុជាតិវង្ស ធ្លាប់ជាអតីតអភិបាលរាជធានីភ្នំពេញ និងធ្លាប់ជាអតីតតំណាងរាស្ត្រផងដែរ ហើយបច្ចុប្បន្នលោកគឺជាប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ៕
October 15, 2021 - កូវីដ-១៩
នៅថ្ងៃទី15 ខែតុលា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 265នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 499នាក់ និងមានអ្នកបាត់បង់ជីវិត 26នាក់។ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 116,140នាក់ , ករណីជាសះស្បើយសរុប 110,154 នាក់ និងស្លាប់សរុប 2,610នាក់៕
October 15, 2021 - ព័ត៌មានជាតិ
ស្នងការដ្ឋាននគរបាលខេត្តកំពត ដែលដឹកនាំដោយឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រកាសថានឹងរៀបចំបង្កើតនូវកម្មវិធីដើម្បីចុះជួបបងប្អូនប្រជាពលរដ្ឋតាមបណ្តាឃុំសង្កាត់ទាំង ៩៣ ដើម្បីស្វែងរកបញ្ហាផ្សេងៗនិងដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋដើម្បីធ្វើអោយគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពកាន់តែមានប្រសិទ្ធភាពខ្ពស់ នេះបើតាមការអោយដឹងនៅលើទំព័រ Facebook ផ្លូវការរបស់ស្នងការដ្ឋាន។ នៅក្នុងការប្រកាសនោះបានរៀបរាប់ថា៖ “ស្នងការដ្ឋាននគរបាលខេត្តកំពតនឹងរៀបចំបង្កើតនូវកម្មវិធីដើម្បីចុះជួបបងប្អូនប្រជាពលរដ្ឋតាមបណ្តាឃុំសង្កាត់ទាំង ៩៣ ដើម្បីស្វែងរកបញ្ហាផ្សេងៗនិងដំណោះស្រាយជូនបងប្អូនប្រជាពលរដ្ឋដើម្បីធ្វើអោយគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពកាន់តែមានប្រសិទ្ធភាពខ្ពស់។ លោកមេប៉ុស្ត៏ទាំងអស់និងត្រូវមានវត្តមានចូលរួមក្នុងវេទិការនេះ ព្រោះខ្ញុំនឹងចុះធ្វើវេទិការនេះដោយខ្លួនខ្ញុំផ្ទាល់រួមនិងជំនាញពាក់ពន្ធ័ផ្សេងៗទៀត ក្នុងករណីលោកមេប៉ុស្ត៏មិនអាចយកបេះដូងពីប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់អស់លោកបាននោះទេ ស្មើរនឹងគ្មានការគាំទ្រពីប្រជាពលរដ្ឋ អញ្ចឹងដំណោះស្រាយត្រូវយកអ្នកផ្សេងមកជំនួស ។”
October 15, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបន្តដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្ន ចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១នេះ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ៕
October 14, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា គណៈកម្មការផ្សារនៅរាជធានីភ្នំពេញ បានបញ្ជាក់ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលចេញចូលផ្សារទាំងអស់ ត្រូវតែបង្ហាញកាតចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនទៅដល់ក្រុមសន្តិសុខសណ្តាប់ធ្នាប់ផ្សារ ទើបអនុញ្ញាតឱ្យចូលទៅក្នុងផ្សារបាន ហើយសម្រាប់បងប្អូនអាជីវករផ្សារវិញ បើមិនមានកាតចាក់វ៉ាក់សាំងទេក៏មិនអនុញ្ញាតឱ្យបើកតូបលក់ដូរដែរ។ លោក ចំរើន សុខលីម ប្រធានគណៈកម្មការផ្សារទួល ទំពូង បានមានប្រសាសន៍ឱ្យដឹងនៅព្រឹកថ្ងៃទី១៤ តុលានេះថា គណៈកម្មការផ្សារទួល ទំពូងបានរៀបចំនៅតាមច្រក ចេញចូលផ្សារទាំងអស់ដោយមិនអនុញ្ញាតឱ្យបងប្អូនប្រជា ពលរដ្ឋចេញចូលផ្សារដោយមិនបានបង្ហាញកាតចាក់វ៉ាក់ សាំងការពារជំងឺកូវីដ-១៩ នោះទេ មានន័យថា បើបងប្អូនប្រជាពលរដ្ឋមិនមានការចាក់វ៉ាក់សាំងគឺមិនអនុញ្ញាតឱ្យចូលផ្សារទេ។ ដោយឡែក សម្រាប់អាជីវករផ្សារវិញ គឺមិនអនុញ្ញាតឱ្យចូលលក់ដូរជាដាច់ខាតដូចគ្នា។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកបញ្ជាក់ថា សម្រាប់បងប្អូនអាជីវករផ្សារទួលទំពូងទាំងអស់ ក្រុមការងាររបស់លោកបានចុះធ្វើការត្រួត
October 14, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានថ្លែងថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ បានបង្ហាញឱ្យឃើញថាគឺបានកើតឡើងលើអ្នកមិនបានចាក់វ៉ាក់សាំងមានចំនួនច្រើន ជាក់ស្តែងតួលេខនៃអ្នកស្លាប់ដោយកូវីដ១៩ កាលពីថ្ងៃទី ១៣ ខែតុលា ម្សិលមិញក្នុងចំណោម ១៥ នាក់គឺមាន១៤ នាក់ជាអ្នកដែលមិនបានចាក់វ៉ាក់សាំងហើយបានកើតលើមនុស្សដែលមានវ័យចំណាស់។ ក្នុងពិធីទទួលការមកដល់នៃវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ ប្រភេទស៊ីណូវ៉ាក់ចំនួន ២លានដូស ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាមានិតចិន នាព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោកជំទាវ យក់ សម្បត្តិ
October 14, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលកម្ពុជាបានបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជានៅសល់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ ចំនួនជាង ៦លានដូសទៀត សម្រាប់ចាក់ដូសជំរុញដល់ប្រជាពលរដ្ឋ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្នុងឱកាសទទួលវ៉ាក់សំាងស៊ីណវ៉ាក់ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលនិងប្រជាជនចិន ជូនរាជ រដ្ឋាភិបាលកម្ពុជានាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបញ្ជាក់ថា បច្ចុប្បន្ននេះ កម្ពុជានៅសល់វ៉ាក់សាំងប្រឆាំងមេរោគកូវីដ១៩ ចំនួនជាង ៤លានដូសទៀត រួមជាមួយនឹងការមកដល់វ៉ាក់ សាំងដែលជាជំនួយ របស់រដ្ឋាភិបាលចិន ២លានដូសទៀត ដូចនេះសរុបទាំងអស់ចំនួនជាង ៦លានដូស សម្រាប់ត្រៀមចាក់ដូសជំរុញដល់ប្រជាពលរដ្ឋខ្មែរ ខណៈយុទ្ធនាការចាក់ដូសជំរុញ
October 14, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយផេកហ្វេស ប៊ុក ផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលកម្ពុជា ទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៉ីណូវ៉ាក់ (Sinovac) ចំនួន២លានដូសទៀតហើយ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិន ជូនរាជរដ្ឋាភិបាលកម្ពុជា។ ប្រទេសចិន គឺជាប្រទេសដំបូងគេ ដែលបានផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ មកកាន់ប្រទេសកម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២១។ មកដល់ពេលនេះ វ៉ាក់សាំងដែលរដ្ឋាភិបាលចិន បានផ្តល់ជាជំនួយមកកម្ពុជាមានចំនួនសរុប ៦លាន ៨០ម៉ឺនដូស ហើយមកដល់ពេលនេះ កម្ពុជា បានទទួលវ៉ាក់សាំងពីប្រទេសចិនទាំងជំនួយ
October 14, 2021









