Nissan Auto Tech

ភាពរំភើបរីករាយចាប់ផ្ដើមនៅទីនេះ ! តើលោកអ្នកត្រៀមខ្លួនហើយឬនៅ?

BY
Khmernote Media
October 17, 2021

ជូនចំពោះ ប្រិយមិត្តគាំទ្ររថយន្តនីសាន់ ទាំងអស់គ្នា

នៅក្នុងប៉ុន្មានសប្ដាហ៍ខាងមុខនេះ ក្រុមហ៊ុន Tan Chong Motor Cambodia Pty. Ltd បានត្រៀមខ្លួនរួចជាស្រេចក្នុងការដាក់លក់ជាផ្លូវការនូវរថយន្តនីសាន់ស៊េរីថ្មីពីរម៉ូឌែលដ៏គួរអោយចាប់អារម្មណ៌ចូលមកកាន់ទីផ្សារនៃព្រះរាជាណាចក្រកម្ពុជា។

ការរចនាថ្មីដ៏ទាក់ទាញរបស់រថយន្តនីសាន់ Terraស៊េរីថ្មីឆ្លុះបញ្ចាំងពីការធ្វើដំណើផ្សងព្រេងដ៏សម្បូរបែប និងបទពិសោធន៍បើកបរដ៏ល្អឥតខ្ចោះ ។ បង្កើតដំណើរកម្សាន្តថ្មីៗជាមួយ ក្រុមគ្រួសារ កាន់តែមានសុវត្ថិភាពជាងមុនជាមួយនិងមុខងារការពារដ៏វៃឆ្លាតរបស់នីសាន់។

រថយន្តនីសាន់ Almera ស៊េរីថ្មីមានអ្វីៗគ្រប់យ៉ាងដែលលោកអ្នកកំពុងស្វែងរកលើសពីរថយន្ត sedan ទូទៅដោយបានបំពាក់មកជាមួយបច្ចេកវិទ្យាដ៏ឆ្លាតវៃរបស់នីសាន់អាចជួយរក្សាសុវត្ថិភាពដល់លោកអ្នក និងភ្ជាប់លោកអ្នកទៅពិភពលោកដែលមិនធ្លាប់មានពីមុនមក។ ការបើកបរកាន់តែមានលក្ខណៈងាយស្រួលជាមួយនិងម៉ាស៊ីន (turbo) ដែលមានកម្លាំងខ្លាំង និងសន្សំសំចៃប្រេងឥន្ធនៈប្រសើរជាងមុន។

អត្ថបទចុះផ្សាយនេះ នាំមកជូនលោកអ្នកជាពិសេសដោយក្រុមហ៊ុន Tan Chong Motor Cambodia.

សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្ត Nissan នៅប្រទេសកម្ពុជា សូមចូលទៅកាន់ គេហទំព័ររថយន្ត Nissan ប្រទេសកម្ពុជា www.nissan.com.kh/ ឬ ចូលតាមដាន ទំព័រ ហេ្វសប៊ុក Nissan Cambodia’s Facebook Page តាម fb.com/CambodiaNissan/.

Share This Post: