Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា កម្ពុជាទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ប្រភេទស៊ីណូវ៉ាក់ ផលិតនៅប្រទេសចិន ចំនួនជាង១២ម៉ឺនដូសបន្ថែមទៀត​ តាមរយៈយន្តការកូវ៉ាក់ កាលពីល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១។ លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ដែលបានអញ្ជើញទៅទទួលវ៉ាក់សាំងបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាទទួលបានវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ចំនួន១២៤៨០០ដូសទៀតនេះ តាមរយៈយន្តការកូវ៉ាក់ របស់អង្គការសុខភាពពិភពលោក។ លោកជំទាវ យក់ សម្បត្តិបានសម្តែងការអរគុណចំពោះរដ្ឋាភិបាលចិន និងអង្គការសុខភាពពិភពលោកដែលបានផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ដល់ប្រទេសកម្ពុជា។ គួរបញ្ជាក់ថា កម្ពុជាបាននិងកំពុងតែប្រើប្រាស់វ៉ាក់សាំងចិន ប្រភេទស៊ីណូវ៉ាក់ និងស៊ីណូហ្វាម ច្រើនលើសលប់ ក្នុងការចាក់ជូនដល់ប្រជាពលរដ្ឋ។

    October 23, 2021
  • កូវីដ-១៩

    នៅថ្ងៃទី23 ខែតុលា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 144នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 275នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 10នាក់(មិនបានចាក់វ៉ាក់សាំង 10នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 117,644នាក់, ករណីជាសះស្បើយសរុប 112,658នាក់ និងស្លាប់សរុប 2,725នាក់៕

    October 23, 2021
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបើកឡើងវិញនូវផ្សារចំនួន ៣ ក្នុងភូមិសាស្ត្រខេត្តសៀមរាបមាន ផ្សាររលួស ផ្សារដំដែក និងផ្សារកំពង់ក្តី ដែលជាទីតាំងមានការឆ្លងជំងឺកូវីដ-១៩។ រដ្ឋបាលខេត្តសៀមរាប បានឲ្យដឹងថា រដ្ឋបាលខេត្ត ត្រូវបានបើកឡើងវិញនូវផ្សារចំនួន ៣ មានដូចជា៖ ផ្សាររលួស ដែលស្ថិតក្នុងភូមិដូនទាវ ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប, ផ្សារដំដែក​ ដែលស្ថិតក្នុងភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប​ និង ផ្សារកំពង់ក្តី ដែលស្ថិតក្នុងភូមិកំពង់ក្តី២ ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប បន្ទាប់ពីត្រូវបានដាក់ចេញជាវិធានការរដ្ឋបាល ដើម្បីគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

    October 23, 2021
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបាត់ដំបង ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋបាលខេត្ត សូមគោរពជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងខេត្តបាត់ដំបង ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងទាំងអស់ ឱ្យបានជ្រាបថា ដោយសារមានភ្លៀងធ្លាក់ច្រើននៅប៉ែកខាងលើ ស្រុកសំឡូត ហើយបានបន្តហូរចូលក្នុងស្ទឹងសង្កែ ហេតុនេះមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានបន្ធូរទ្វារទឹកចំនួន ៥ទ្វារ ដែលក្នុងនោះទ្វារនីមួយៗ មានកម្ពស់១ម៉ែត្រ ធ្វើឱ្យទឹកស្ទឹងសង្កែមានការកើនឡើងខ្ពស់ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយត្ន័ ៕

    October 23, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌចំការមន បានឲ្យដឹងថា នៅយប់ថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ រដ្ឋបាលខណ្ឌចំការមន ដឹកនាំដោយលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានចុះត្រួតពិនិត្យតាមទីតាំងអាជីវកម្មក្លឹបកំសាន្ត ខារ៉ាអូខេ និងបៀហ្គាឌិន នៅក្នុងភូមិសាស្ត្រខណ្ឌចំការមន ដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌ, លោកប្រធាន-អនុប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ខណ្ឌ, លោកអនុប្រធានកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ និងមន្ត្រីពាក់ព័ន្ធ។ ក្រុមការងាររដ្ឋបាលខណ្ឌចំការមន បានពិនិត្យឃើញថា ទីតាំងអាជីវកម្មក្លឹបកំសាន្ត ខារ៉ាអូខេ និងបៀហ្គាឌិន នៅក្នុងភូមិសាស្ត្រខណ្ឌចំការមន

    October 23, 2021
  • ព័ត៌មានជាតិ

    ខេត្តត្បូងឃ្មុំ៖ យោងតាមការចុះផ្សាយរបស់ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា គយចល័តតំបន់៦ ដឹកនាំដោយលោក ព្រាប គារ៉ាត់ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំងចម្រុះចុះឆ្មក់ចាប់ម៉ូតូគ្មានពន្ធនាំចូល ដែលកំពុងដាក់តាំងលក់នៅតាមផ្ទះចំនួន ២៦កន្លែង ស្ថិតនៅផ្សារមេមត់ ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ជាលទ្ធផលចាប់បានម៉ូតូចម្រុះគ្រប់ប្រភេទចំនួន ៩៨គ្រឿង។ បច្ចុប្បន្នម៉ូតូទាំង ៨៩គ្រឿងនេះ ត្រូវបានកម្លាំងគយចល័តដឹកជញ្ជូនយកទៅរកទុកនៅកន្លែងឈរជើង បណ្តោះអាសន្ន ផ្លូវជាតិលេខ៧ ឃុំក្រែក ស្រុកពញាក្រែក ដើម្បីអនុវត្តតាមនីតិវិធីគយ

    October 23, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានមានប្រសាសន៍ថា មិនមានការបិទទីតាំងផ្សេងៗទៀតឡើយ ក្នុងករណីរកឃើញ មានអ្នកវិជ្ជមានកូវីដ- ១៩ គឺដោយគ្រាន់តែយកអ្នកដែលមានវិជ្ជមានកូវីដ-១៩ ទៅសម្រាកព្យាបាលតែប៉ុណ្ណោះ។ ថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅព្រឹកថ្ងៃទី ២២ ខែតុលា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ចាប់ពីពេលនេះទៅ មិនមានការបិទសាលារៀន ផ្សារ រោងចក្រ នឹងកន្លែងផ្សេងៗទៀតទេ ទោះបីមានការឆ្លងក៏ដោយ ហើយក្នុងករណីមានការឆ្លង ត្រូវយកអ្នកជំងឺដែលឆ្លងទៅព្យាបាលនៅមន្ទីរពេទ្យ ព្រោះបច្ចុប្បន្នប្រជាពលរដ្ឋភាគច្រើន សុទ្ធសឹងតែទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩រួចរាល់ហើយ ។ « ចាប់ពីពេលនេះទៅដំណើរការរបស់យើងឧទាហរណ៍ថា រោងចក្រមួយមានអ្នកឆ្លងពីរបីនាក់

    October 22, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានឱ្យពិចារណាការអនុញ្ញាត ឱ្យអ្នកទេសចរនិងអ្នកវិនិយោគមកពីប្រទេសផ្សេងៗដែលចូលទៅកាន់ប្រទេសថៃហើយៗបន្តមកកម្ពុជា ដោយមិនបាច់ធ្វើចត្តាឡីស័ក ដើម្បីទាក់ទាក់ភ្ញៀវទេសចរ និង អ្នកវិនិយោគឱ្យបានច្រើនឡើងវិញ។ ការបើកឱ្យពិចារណានេះ ខណៈដែលប្រទេសថៃ បានអនុញ្ញាត ឱ្យអ្នកដំណើរមកពី ៤៥ប្រទេស និងទីក្រុងហុងកុង អាចធ្វើដំណើរចូលប្រទេសថៃ ដោយមិនបាច់ធ្វើចត្តាឡីស័ក ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ខាងមុខនេះ ។ ថ្លែងក្នុងពេលដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន

    October 22, 2021
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមសេចក្ដីប្រកាស​ព័ត៌មានរបស់ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ បានចេញសេចក្ដីណែនាំឲ្យបង្ហាញបណ្ណចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ឬលិខិតបញ្ជាក់ការចាក់វ៉ាក់សាំងរាល់ការចេញ-ចូលតាមគ្រឹះស្ថានសិក្សា រោងចក្រ ផ្សារ សហគ្រាស រមណីយដ្ឋាន និងទីតាំងអាជីវកម្មនានាក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។ សូមបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រេចបានលទ្ធផលល្អប្រសើរ។ ជាមួយគ្នានោះដែរ រដ្ឋបាលខេត្ត បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រគេន-ជូនព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ដែលមានអាយុ ១៨ឆ្នាំឡើង និងប្រជាពលរដ្ឋមានអាយុ ១២ឆ្នាំដល់អាយុ ១៨ឆ្នាំ បានចាក់លើសផែនការ ព្រមជាមួយនឹងការដាក់ចេញនូវយុទ្ធសាស្ត្រជាគន្លឹះ

    October 22, 2021
  • កូវីដ-១៩

    នៅថ្ងៃទី22 ខែតុលា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 148នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 327នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 11នាក់(មិនបានចាក់វ៉ាក់សាំង 07នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 117,500នាក់, ករណីជាសះស្បើយសរុប 112,383នាក់ និងស្លាប់សរុប 2,715នាក់៕

    October 22, 2021