- Khmernote Media
- កូវីដ-១៩
នៅថ្ងៃទី26 ខែតុលា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 112នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 263នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 8នាក់(មិនបានចាក់វ៉ាក់សាំង 5នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 118,000នាក់, ករណីជាសះស្បើយសរុប 113,527នាក់ និងស្លាប់សរុប 2,751នាក់៕
October 26, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ មន្ត្រីជំនាញ សាខា ក.ប.ប. រាជធានីភំ្នពេញ បានចុះប្រតិបត្តិការ ត្រួតពិនិត្យជាក់ស្តែង នៅទីតាំងផ្ទះដែលមានស្តុកទុកលក់ និងចែកចាយអាល់កុលមួយកន្លែង ដែលមានទីតាំងស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដើម្បីធានាបាននូវការការពារផលប្រយោជន៍ប្រជាពលរដ្ឋ ក៏ដូចជាសុខភាពរបស់ប្រជាពលរដ្ឋផងដែរ។ ជាលទ្ធផលបានរកឃើញនូវអាល់កុលប្រភេទមេតាណុលចំនួន ១៥៧ប៊ីដុង ស្មើនឹង ៤,៧១០លីត្រ ត្រូវបានដកហូត និងបិទសៀលរក្សាទុកនៅទីតាំងផ្ទះខាងលើ ជាបណ្តោះអាសន្ន
October 26, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី២៧ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងសប្តាហ៍ខាងមុខ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលជាបន្តបន្ទាប់៖ -ពីថ្ងៃទី២៧-២៨ ខែតុលា ឥទ្ធិពលពីសម្ពាធទាប -ពីថ្ងៃទី២៩ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល -សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C -សីតុណ្ហភាពអតិបរមា មានពី
October 26, 2021 - ព័ត៌មានជាតិ
តាមការអោយដឹងពីលោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកបញ្ជាក់អោយដឹងថា ចាប់ពីម៉ោង ១០យប់នេះ អាជ្ញាធរសម្រេចផ្អាកចរាចរណ៍ជាបណ្តោះអាសន្នសម្រាប់រថយន្តធុនធំ លើកំណាត់ផ្លូវលេខ២០អា ឬ ១០៤ ចាប់ពីរង្វង់មូលគួរស្រូវ ដល់ផ្សារកំពង់កន្តួត ដោយសារស្ថានភាពទឹកឡើង ហូរកាត់លើថ្នល់នៅទីតាំងមួយចំនួន។ សូមបងប្អូនអ្នកធ្វើដំណើរទាំងអស់មេត្តាជ្រាប។
October 25, 2021 - ព័ត៌មានជាតិ
នារសៀលថ្ងៃចន្ទ ៤រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេស ចុះពិនិត្យស្ថានភាពទឹកនៅ តាមសណ្តរស្ទឹងព្រែកត្នោត ដែលអាចប្រឈមដោយការយាយីពីជំនន់ទឹកភ្លៀង ពីផ្ទៃរងទឹកភ្លៀងផ្នែកខាងលើ(ខេត្តកំពង់ស្ពឺ) នៅភូមិសាស្ត្រខាងលិចរាជធានីភ្នំពេញ និងខេត្តកណ្តាល ។ កម្ពស់ទឹកនៅទ្វារទឹកទំនប់៧មករា នាម៉ោង៤រសៀលនេះគឺមានកម្ពស់ ៩,១២ ម៉ែត្រ បើធៀបនឹងព្រឹកម្សិលមិញគឺបានហក់ឡើងបន្ថែម ០,៤៨ ម៉ែត្រ បានលើសកម្ពស់ប្រកាសឲ្យប្រុងប្រយ័ត្ននៅកម្រិត ៧,០០ ម៉ែត្រ ។
October 25, 2021 - ព័ត៌មានជាតិ
ឯកឧត្តម នាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម មេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ បាននាំរថយន្តការពារ រថយន្តបំពាក់សារ៉ែន របស់បញ្ជាការដ្ឋានអង្គរក្សចំនួន ៥៦គ្រឿង បានអនុវត្តបង់ពន្ធអាករជូនរដ្ឋរួចរាល់ហើយស្រប តាមអនុសាសន៍របស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ «បញ្ជាការដ្ឋានអង្គរក្ស បានធ្វើជាគំរូគេក្នុងការអនុវត្តបង់ពន្ធអាករចូលរដ្ឋឡាននៅក្នុងបន្ទាយហ្នឹង គឺអត់មានឡានណាអត់បង់ពន្ធនោះទេ គឺបង់ពន្ធទាំងអស់ លើកលែងតែឡានទាហានដឹកជញ្ជូន ឡានពន្លត់អគ្គីភ័យ ឡានពេទ្យ ឡានការពារដែលដាក់នៅវិមានឯករាជ្យ និងឡានចល័តការពារទាំងអស់ គឺសុទ្ធតែបង់ពន្ធ គឺមានចំនួន៥៦គ្រឿង»។ សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន
October 25, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋ រស់នៅតាមបណ្តោយសណ្តដងស្ទឹងព្រែកត្នោតទំាងអស់ឱ្យមាន ការប្រុងប្រយ័ត្នខ្ពស់ ចាប់ពីថ្ងៃទី២៦និងថ្ងៃទី២៧ តុលានេះ ដោយសារទឹកជំនន់អាចនឹងឡើងខ្ពស់លិចលង់លំនៅឋានបងប្អូន។ ការអំពាវបែបរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែតុលានេះ ខណៈដែលឯកឧត្តមបានចុះត្រួតពិនិត្យនិងដឹកនាំបញ្ជាកម្លាំង ដើម្បីទប់ទំនប់សណ្តស្ទឹងព្រែកត្នោត កុំឱ្យលិចលង់លំនៅឋានប្រជាពលរដ្ឋ ស្របពេលដែលមាន ការបើកទ្វារទឹកពីខេត្តកំពង់ស្ពឺ ធ្វើឱ្យមានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់បងប្អូនប្រជាពលរដ្ឋរស់ នៅសង្កាត់ចំនួន៥នៅក្នុងមូលដ្ឋានខណ្ឌដង្កោ។ ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានស្នើសុំទៅដល់ក្រសួងធនធាន ទឹកនិងឧតុនិយម បង្វែរទឹក
October 25, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២៥ ខែតុលានេះ បានដឹកនាំអាជ្ញាធរនិងកងកម្លាំងប្រដាប់អាវុធ ដោយសហការជាមួយ នឹងកម្លាំងកងយោធពលខេមរភូមិន្ទ ធ្វើអន្តរាគមន៍ទប់ស្កាត់កុំឱ្យទឹកជន់លិចលំនៅ ឋានបងប្អូនប្រជាពលរដ្ឋនៅ ក្នុងខណ្ឌដង្កោ ខណៈដែលទឹកស្ទឹងព្រែកត្នោតបានហក់ឡើងយ៉ាងខ្លាំង ដែលជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរទៅ ដល់បងប្អូនប្រជាពលរដ្ឋរស់តាមបណ្ដោយដងស្ទឹងនេះ។ ឯកឧត្តម ឃួង ស្រេង ក្នុងឱកាសនោះ បានណែនាំឱ្យអាជ្ញាធរដែនដី មន្ទីរជំនាញ កងកម្លាំងប្រដាប់អាវុធ រួមគ្នាជួយគ្នាទប់ទំនប់ស្ទឹងព្រែកត្នោតនិងបញ្ជាឱ្យអាជ្ញាធរសហការជាមួយកងកម្លាំងដាក់តង់បាំងក្នុងទឹកត្រង់ជើងទំនប់សង្កត់បាវខ្សាច់ពីលើការពារឬបិទរុននាគឱ្យបានជាប់ជៀសវាងទឹកហូរច្រោះខាងក្រោម ការពារឱ្យរឹងមាំជៀសវាងការគំរាមកំហែងដោយទឹក ដែលនឹងអាចនាំ ឱ្យមានគ្រោះមហន្តរាយ ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយដងស្ទឹងនេះ។ បន្ថែមពីលើនេះ ឯកឧត្តមក៏បានអំពាវនាវឱ្យបងប្អូនទាំងអស់ ដូចជាអាជ្ញាធរត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះមហន្តរាយនេះ
October 25, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ស្ដីពីការធ្វើបច្ចុប្បន្នភាពរបបធ្វើចត្តាឡីស័ករបស់គ្រូពេទ្យ និងក្រុមផ្តល់សេវាជួរមុខ នៅតាមមន្ទីរពេទ្យ និងមណ្ឌលព្យាបាលជំងឺកូវីដ-១៩ ឲ្យបានជ្រាបថា យោងតាមចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ លើសំណើសុំគោលការណ៍របស់គណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ដោយផ្អែកលើមូលដ្ឋានសំខាន់ចំនួន២ គឺ៖ ១.ការធ្វើចត្តាឡីស័ករបស់អ្នកបានចាក់វ៉ាក់សាំងកូវីដ-១៩ ដែលបានជាសះស្បើយ ត្រូវបានលុបចោល និង ២.អត្រាក្រុមគ្រូពេទ្យ និងក្រុមផ្ដល់សេវាជួរមុខដែបានចាក់វ៉ាក់សាំងកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ
October 25, 2021 - សង្គម
កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ លោក ឌួង ឆាយ បានធ្វើដំណើរទៅដល់មុខផ្ទះអ្នកនាង ដេត ម៉ាលីណា ដែលជាអតីតភរិយារបស់លោកទាំងព្រឹកព្រោះចង់ជួបមុខកូនៗទាំង៣នាក់។ ក្នុងនោះដែរក៏ឃើញមានវត្តមានអាជ្ញាធរខណ្ឌចុះទៅជាមួយផងដែរ ប៉ុន្តែបំណងរបស់លោក ឌួង ឆាយ មិនបានសម្រេចនោះទេពោលគឺអ្នកនាង ដេត ម៉ាលីណា មិនអនុញ្ញាតអោយចូលផ្ទះរបស់នាងឡើយ។ លោក ឌួង ឆាយ បានរៀបរាប់នៅលើហ្វេសប៊ុក របស់លោកថា៖ “ខ្ញុំបាទ និងអ្នកម្តាយរួមជាមួយអាជ្ញាធរខណ្ឌបានជូនដំណឹងមុន 1 សប្តាហ៍ដើម្បីជួបកូនៗ។ ប៉ុន្តែអតីតរបស់ខ្ញុំមិនអោយជួប។ សូមពូមីងបងប្អូនទាំងអស់គ្នាពិចារណាតាមការគួរ។ ច្បាប់ធម្មជាតិក្តី ច្បាប់មនុស្សក្តីមិនអាចកាត់ផ្តាច់មនោសចេតនាឪពុក និងកូនៗខ្ញុំបានទេ។ រយៈពេលជាង កន្លះឆ្នាំជួបកូនៗខ្ញុំបានតែ
October 25, 2021









