ខ្មែរណូត

ស្វែងរក

  • សង្គម

    លោក ឌួង ឆាយ ទៅដល់មុខផ្ទះអ្នកនាង ដេត ម៉ាលីណា ទាំងព្រឹកជាមួយម្តាយនិងអាជ្ញាធរខណ្ឌ ព្រោះចង់ជួបមុខកូន

    BY Khmernote Media October 25, 2021
    លោក ឌួង ឆាយ ទៅដល់មុខផ្ទះអ្នកនាង ដេត ម៉ាលីណា ទាំងព្រឹកជាមួយម្តាយនិងអាជ្ញាធរខណ្ឌ ព្រោះចង់ជួបមុខកូន

    កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ លោក ឌួង ឆាយ បានធ្វើដំណើរទៅដល់មុខផ្ទះអ្នកនាង ដេត ម៉ាលីណា ដែលជាអតីតភរិយារបស់លោកទាំងព្រឹកព្រោះចង់ជួបមុខកូនៗទាំង៣នាក់។ ក្នុងនោះដែរក៏ឃើញមានវត្តមានអាជ្ញាធរខណ្ឌចុះទៅជាមួយផងដែរ ប៉ុន្តែបំណងរបស់លោក ឌួង ឆាយ មិនបានសម្រេចនោះទេពោលគឺអ្នកនាង ដេត ម៉ាលីណា មិនអនុញ្ញាតអោយចូលផ្ទះរបស់នាងឡើយ។ លោក ឌួង ឆាយ បានរៀបរាប់នៅលើហ្វេសប៊ុក របស់លោកថា៖

    “ខ្ញុំបាទ និងអ្នកម្តាយរួមជាមួយអាជ្ញាធរខណ្ឌបានជូនដំណឹងមុន 1 សប្តាហ៍ដើម្បីជួបកូនៗ។ ប៉ុន្តែអតីតរបស់ខ្ញុំមិនអោយជួប។ សូមពូមីងបងប្អូនទាំងអស់គ្នាពិចារណាតាមការគួរ។ ច្បាប់ធម្មជាតិក្តី ច្បាប់មនុស្សក្តីមិនអាចកាត់ផ្តាច់មនោសចេតនាឪពុក និងកូនៗខ្ញុំបានទេ។ រយៈពេលជាង កន្លះឆ្នាំជួបកូនៗខ្ញុំបានតែ 3 ដង។ អានិតកូនៗ ខ្ញុំណាស់ខ្វះភាពកក់ក្តៅជាពិសេសកូនប្រុសច្បងខ្ញុំនៅឈឺ និងកូនស្រីពៅនៅតូចណាស់”

    Share This Post: