- Khmernote Media
- កូវីដ-១៩
នៅថ្ងៃទី03 ខែវិច្ឆិកា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 85នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 94នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 7នាក់ (មិនបានចាក់វ៉ាក់សាំង 5នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 118,787នាក់, ករណីជាសះស្បើយសរុប 115,111នាក់ និងស្លាប់សរុប 2,807នាក់៕
November 3, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ដោយជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត ជុំវិញវិធានការនៃការហាមមិនឱ្យបើកអាជីវកម្ម ខារ៉ាអូខេ និងក្លឹបកម្សាន្តនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ បើទោះបីអាហារដ្ឋាន ប៊ៀហ្គាឌិន ត្រូវបានបើកឱ្យដំណើរការជាប្រក្រតីឡើងវិញក៏ដោយ។ ការដាក់នូវបទបញ្ជាបែបនេះបានធ្វើឡើង នៅក្នុងកិច្ចប្រជុំស្ដីពី ការជំរុញការងារចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីផ្ដល់ជូន បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ដែលត្រូវការវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញ តាមរយៈការបញ្ជូនរូបភាពនិងសំឡេង (Video Conference
November 3, 2021 - ព័ត៌មានជាតិ
ខេត្តរតនគិរី៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ មន្រ្តីស៊ើបអង្កេត ក.ប.ប. សាខាខេត្តរតនគិរី និងរាជធានីភ្នំពេញ បានរកឃើញ និងដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពសរុបចំនួន ២៤២ គីឡូក្រាម ដែលបានដាក់លក់នៅលើទីផ្សារក្នុងស្រុកលំផាត់ ខេត្តរតនគិរី និងក្នុងរាជធានីភ្នំពេញ។ មន្រ្តីជំនាញក៏បានធ្វើការពិន័យអន្តរការណ៍នៅនឹងកន្លែងទៅលើអ្នករកស៊ីទុច្ចរិតទាំងនោះផងដែរ។ ចំណែកទំនិញដែលបានដកហូត នឹងធ្វើការកម្ទេចចោលនាពេលក្រោយទៅតាមនីតិវិធីច្បាប់ ៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF
November 3, 2021 - ព័ត៌មានជាតិ
កាលពីពេលថ្មីៗនេះ មានការចែកចាយតៗគ្នាជាច្រើននៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងរូបភាពរបស់ក្មេងប្រុសម្នាក់ ដែលស្លៀកពាក់ឯកសណ្ឋានសិស្ស ហើយមានចង់កាតចាក់វ៉ាក់សាំងក្នុងថង់ជាប់នឹងអាវ និងមិនមានស្បែកជើងពាក់នោះ រហូតទទួលការចាប់អារម្មណ៍ពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្ត្រី។ បើយោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា “ដោយមានសំណួរច្រើនពាក់ព័ន្ធទៅនឹងអត្តសញ្ញាណរបស់ក្មេងប្រុសនៅក្នុងស្រុកបន្ទាយស្រីម្នាក់ ឈរអត់ស្បែកជើង ពាក់ម៉ាស់ និងមានចងព្យួរស្បោងកាតចាក់វ៉ាក់សាំងនៅនឹងក ដែលត្រូវបានយកមកចែករំលែកតៗគ្នាយ៉ាងផុសផុលនៅក្នុងបណ្តាញសង្គម ជាពិសេស ដែលបានទទួលការចាប់អារម្មណ៍ពីសំណាក់សម្តេចនាយករដ្ឋមន្ត្រីផងនោះ អនុញ្ញាតឱ្យខ្ញុំបាទសូមគោរពជម្រាប និងបង្ហាញពីអត្តសញ្ញាណរបស់ក្មេងប្រុសម្នាក់នេះ ជូនសម្តេច និងសាធារណៈជនមេត្តាជ្រាបដ៏ខ្ពង់ខ្ពស់ថា៖ ក្មេងប្រុសតូចអាយុ៧ឆ្នាំនេះមានឈ្មោះ គង់ សីហា រស់នៅក្នុងភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ក្មួយប្រុស សីហា ទើបតែបានចូលរៀនថ្នាក់ទី១ នៅក្នុងសាលាបឋមសិក្សាជ័យ
November 2, 2021 - សង្គម
នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានធ្វើការបង្ហោះរូបថតក្មេងប្រុសម្នាក់ដែលបានចូលរៀនជាមួយការពាក់ម៉ាស់ និងពាក់កាតសម្គាល់ចាក់វ៉ាក់សាំង ទាំងខ្លួនមិនមានសូម្បីស្បែកជើងពាក់ទៅរៀន ក្នុងនោះសម្តេចតេជោ ក៏បានកោតសរសើរចំពោះការតស៊ូរបស់ក្មេងប្រុសរូបនោះដែលចង់រៀនសូត្រថែមទៀតផង។ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ក៏បានបង្ហាញអត្តសញ្ញាណក្មេងប្រុសរូបនោះផងដែរ ដោយក្មេងប្រុសតូចអាយុ៧ឆ្នាំនេះមានឈ្មោះ គង់ សីហា រស់នៅក្នុងភូមិត្មាតពង ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ ក្មួយប្រុស សីហា ទើបតែបានចូលរៀនថ្នាក់ទី១ នៅក្នុងសាលាបឋមសិក្សាជ័យ នៃឃុំរុនតាឯក មានប្អូនស្រីម្នាក់ទៀតអាយុ៥ឆ្នាំ និងស្ថិតក្នុងគ្រួសារដែលមានជីវភាពខ្វះខាត ដែលមានឳពុកម្តាយជាកសិករដើរប្រវាស់ដីស្រែគេធ្វើនៅក្នុងស្រុកស្វាយលើ ដោយហេតុតែមិនមានដីស្រែចម្ការផ្ទាល់ខ្លួនសម្រាប់ធ្វើនោះទេ។ កន្លងមក ពួកគាត់តែងតែយកកូនទៅធ្វើស្រែនៅឯស្រុកស្វាយលើជាមួយ
November 2, 2021 - សិល្បៈ
មានរឿងភ្ញាក់ផ្អើលមួយក្រោយពេលតារាសម្តែង សូដា នីតា បានធ្វើការប្រកាសហៅអោយអ្នកនាង សឿ សុធារ៉ា តារាសម្តែងល្បីឈ្មោះអោយចូលខ្លួនដោះស្រាយជាមួយនាងជាបន្ទាន់មុនពេលមានដីការកោះហៅ រឺមានគេទៅអញ្ជើញទៅប៉ុស្តិ៍ប៉ូលីសដល់កន្លែងថតកុន។ ការបង្ហោះសារនៅលើបណ្តាញហ្វេសប៊ុក ទាំងកំហឹងនេះដែរអ្នកនាង សូដា នីតា បានចោទថាអ្នកនាង សឿ សុធារ៉ា ជាមនុស្សមិនទទួលខុសត្រូវ តែយ៉ាងណានាងមិនបានបញ្ជាក់ថានាងមានបញ្ហាជាមួយអ្នកនាង សឿ សុធារ៉ា រឿងលុយកាក់រឺយ៉ាងណាឡើយ។ អ្នកនាង សូដា នីតា បានរៀបរាប់ថា៖ “នាងខ្ញុំសូមប្រកាស រកអ្នកនាង សឿរ សុធារ៉ា Sapoun Darapemean ចេញមុខរកដោះស្រាយ ជាមួយខ្ញុំជាបន្ទាន់ មុននឹង ដីការ
November 2, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ពាក់ព័ន្ធការប្រើប្រាស់កាតវ៉ាក់សាំងកូវីដ-១៩ របស់កុមារា-កុមារី នៅពេលទៅសាលារៀន។ ម្តេចតេជោ បានបញ្ជាក់ឲ្យដឹងថា «ខ្ញុំគិតថា បើយើងអនុញ្ញាតឱ្យប្រើច្បាប់ដើមសម្រាប់ ការពាក់បង្ហាញបែបនេះ ប័ណ្ណចាក់វ៉ាក់សាំងរបស់យើងអាចនឹងត្រូវខូចខាត ឬបាត់បង់។ ម្យ៉ាងទៀតកុមារា កុមារី គឺខ្វះការថែទាំ ហើយប្រសិនបើមានមេឃភ្លៀង ក៏អាចនឹងជួបការលំបាក។ ក្នុងន័យនេះ ខ្ញុំស្នើសុំឱ្យមានការពិចារណាបន្ទាប់ពីនេះទៅ គប្បីប្រើប្រាស់ប័ណ្ណដែលថតចម្លង ហើយរក្សាប័ណ្ណដើមទុកនៅឯផ្ទះដោយសុវត្ថិភាព ហើយប័ណ្ណថតចម្លងនេះទុកប្រើប្រាស់ពេលសិស្សទៅរៀន ធ្វើយ៉ាងដូច្នេះដើម្បីកុំឲ្យបាត់បង់ ខូចខាតប័ណ្ណច្បាប់ដើម នឹងស្នើរដល់មន្ត្រីក្រសួងអប់រំយុវជន និងកីឡា ក៏ដូចជាអភិបាលខេត្ត-រាជធានី
November 2, 2021 - កូវីដ-១៩
នៅថ្ងៃទី02 ខែវិច្ឆិកា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 89នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 115នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 6នាក់ (មិនបានចាក់វ៉ាក់សាំង 4នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 118,702នាក់, ករណីជាសះស្បើយសរុប 115,017នាក់ និងស្លាប់សរុប 2,800នាក់៕
November 2, 2021 - ព័ត៌មានជាតិ
នៅមុននេះបន្តិចសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការបង្ហោះសារមួយឃ្លាក្រោយឃើញរូបថតមួយសន្លឹកបង្ហាញពីការចូលរៀនវិញរបស់សិស្សានុសិស្ស ហើយរូបថតមួយសន្លឹកនោះដែរបង្ហាញពីកុមារាម្នាក់ឈរពាក់ម៉ាស់ និងពាក់កាតចាក់វ៉ាក់សាំងជាប់ តែគ្មានស្បែកជើងនោះឡើយ។ ដោយឃើញរូបថតនេះ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារថា៖ “ទោះជារូបភាពមួយសន្លឹកនេះខ្ញុំមិនដឹងថានៅទីណា?និងចៅតូចនេះឈ្មោះអី អាយុប៉ុន្មាន? តែខ្ញុំពិតជាមានមោទនភាពចំពោះចៅៗដែលចង់រៀនសូត្រ។ ប័ណ្ណចាក់វ៉ាក់សាំងពាក់នៅកបង្ហាញថាខ្ញុំបានចាក់វ៉ាក់សាំងរួចហើយនិងចូលរៀនដោយគ្មានការភ័យខ្លាចជាមួយនិងការពាក់ម៉ាស់បានត្រឹមត្រូវ។ ទោះចៅមិនមានស្បែកជើងពាក់តែតាជឿថាចៅច្បាស់ជាលាងដៃនិងរក្សាអនាម័យបានល្អ។ សូមជូនពរចៅៗប្រកបដោយសេចក្តីសុខ សេចក្តីចំរើននិងរៀនសូត្របានល្អ៕”
November 2, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ស្ដីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី៣-៩ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលជាបន្តបន្ទាប់៖ -នៅថ្ងៃទី៣-៤ ខែវិច្ឆិកា ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ចិន។ -នៅថ្ងៃទី៥-៨ ខែវិច្ឆិកា ឥទ្ធិពលពីជ្រលងសម្ពាធទាបប៉ាស៊ីហ្វីក។ -ចាប់ថ្ងៃទី៩ ខែវិច្ឆិកា ឥទ្ធិពលពីមូសុងឦសាន ក្នុងកម្រិតមធ្យម អាចធ្វើឲ្យសីតុណ្ហភាពអប្បបរិមាធ្លាក់ចុះបន្តិច (រយៈពេលមួយសប្តាហ៍) ក្នុងរង្វង់ពី២០-២២ °C ។ រួមជាមួយខ្យល់ត្រជាក់បកមកពីទិសឦសាន។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១៖ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖ -សីតុណ្ហភាពអប្បបរមា
November 2, 2021









