សង្គម

អ្នកទាំង២ Live វិដេអូសុំទោសជាសាធារណៈ និងបកស្រាយគ្រប់យ៉ាងថាដោយសារការសប្បាយភ្លេចខ្លួន ហើយតែងខ្លួនថតតាមរឿងភាគថៃ តែប៉ុណ្ណោះ

BY
Khmernote Media
November 2, 2021

ករណីបុគ្គល២រូបបានតុបតែងខ្លួនជាសង្ឃហើយរាំបង្ហោះវិដេអូចូលបណ្តាញសង្គម Tiktok បានធ្វើអោយមានការរិះគន់យ៉ាងខ្លាំងថាពួកគេបានធ្វើអោយប៉ះពាល់ដល់សាសនាព្រះពុទ្ធដែលជាសាសនារបស់រដ្ឋ និងស្នើដល់ក្រសួងពាក់ព័ន្ធមេត្តាចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គល២រូបនេះទៀតផង។

ក្នុងនោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ ភី សម័យ ដែលជាម្ចាស់វិដេអូនៅលើ Tiktok នោះបានធ្វើការ Live វិដេអូជាមួយដៃគូរបស់នាងដោយធ្វើការសុំទោសជាសាធារណៈទៅកាន់បងប្អូនមហាជន និងសុំការអភ័យទោសដល់រូបពួកគេផង។ ក្រៅពីនេះដែរពួកនាងក៏បានបកស្រាយថាដោយសារតែការសប្បាយភ្លេចខ្លួន ធ្វើខុសមួយពេលមិនបានចាប់អារម្មណ៍ថាវាប៉ះពាល់នោះទេ ព្រោះពួកនាងតុបតែងខ្លួនតាមតួអង្គមួយក្នុងរឿងភាគថៃ តែប៉ុណ្ណោះ។ កញ្ញា ភី សម័យ បានរៀបរាប់ថា៖ “នាងខ្ញុំសុំទោសដែលបានថត Video Tik Tok ដែលមិនសមរម្យធ្វើអោយប៉ះពាល់ដល់ព្រះពុទ្ធសាសនា និងធ្វើអោយបងប្អូនប្រជាជនខ្មែរទាំងអស់មិនពេញចិត្តដោយអចេតនា ហើយខ្ញុំសង្ឃឹមថាបងប្អូនទាំងអស់អភ័យទោសដល់រូបនាងខ្ញុំដោយអនុគ្រោះ”៕

Share This Post: