សង្គម

ពិធីករ ពិធីការិនី ជាច្រើនរូបរបស់ទូរទស្សន៍បាយ័ន បាននាំនូវសម្ភារៈសិក្សាមកចែកជូនដល់សិស្សអង្គការផ្កាយសមុទ្រ

BY
Khmernote Media
November 7, 2021

ភ្នំពេញ៖ ពិធីករ ពិធីការិនីប៉ុស្តិ៍បាយ័ន The Car Salon និងភោជនីយដ្ឋាន Hokkaido Japanese BBQ បាននាំនូវសម្ភារៈសិក្សាមកចែកជូនដល់សិស្សអង្គការផ្កាយសមុទ្រ កាលពីថ្ងៃ សុក្រ ទី 5 ខែ វិច្ឆិកា នៅអង្គការផ្កាយសមុទ្រ ស្ទឹងមានជ័យ។ ​ក្រោមការចូលរួមរបស់ ឯកឧត្តម អេង រិទ្ធី លោកជំទាវ សុឹម សូលិកា កញ្ញា សុភាន ភីរៈណុច លោកជួប សុភ័ក្រ កញ្ញា សុខ សោម៉ាវត្តី លោក ប៉ែន ចំរ៉ុង កញ្ញា ហុិន ចន្ទ័នីរ័ត្ន កញ្ញាកែវ ផល្លីកា លោក គង់ វិសាល អ្នកស្រី សុិន ស្រីរ័ត្ន កញ្ញា ពិន ទេពី អ្នកតំណាងមកពី The Car Salon និង ភោជនីយដ្ឋាន Hokkaido Japanese BBQ ដែលបានធ្វើការឧបត្ថមជាសម្ភារៈសិក្សានានា មានដូចជា៖ សៀវភៅ ខ្មៅដៃ ប៊ិច បន្ទាត់ ម៉ាស ជែលលាងដៃ ជូនទៅកាន់សិស្សអង្គការផ្កាយសមុទ្រផងដែរ។ មិនត្រឹមតែប៉ុណ្ណោះទេ ឯកឧត្តម អេង រិទ្ធី លោកជំទាវ សុឹម សូលិកា កញ្ញា សុខ សោម៉ាវត្តី និង លោក ប៉ែន ចំរ៉ុង ក៏បានធ្វើការជាវកាតាបដែលដេរដោយដៃស្ត្រីដែលជាម្តាយរបស់សិស្សអង្គការផ្កាយសមុទ្រផ្ទាល់តែម្តង។

គួរបញ្ជាក់ថាអង្គការផ្កាយសមុទ្របានបង្កើតឡើងនៅក្នុងឆ្នាំ 2006 ដោយលោក Peter Slater ជនជាតិអង់គ្លេស ដែលមកដល់ពេលនេះមានអាយុ 15 ឆ្នាំហើយ អង្គការផ្កាយសមុទ្រមានសាលាចំនួន 2 ដែលស្ថិតនៅ ស្ទឹងមានជ័យ និងច្បារអំពៅហើយក៏មានទីលានបាល់ទាត់ផ្ទាល់ខ្លួនធំមួយនៅ រង្វង់មូលគួរស្រូវផងដែរ។ ដោយឡែកអង្គការផ្កាយសមុទ្រធ្វើការទៅលើកម្មវិធី 3 ដែលមានដូចជា៖ កម្មវិធីអប់រំ កម្មវិធីបាល់ទាត់ និងកម្មវិធីកម្មវិធីអភិវឌ្ឍន៍សហគមន៍។ យ៉ាងណាមិញ កម្មវិធីអប់រំរបស់អង្គការផ្កាយសមុទ្រ ដែលធ្វើការជាមួយនឹងកុមារក្រីក្រ ជិត 700 នាក់ នៅ តំបន់ស្ទឹងមានជ័យ និងច្បារអំពៅ ដោយកុមារដែលបានមកសិក្សានៅ អង្គការផ្កាយសមុទ្រទទួលបានរបបអាហារមានជីវជាតិ 2 ពេល ពីថ្ងៃ ចន្ទដល់ថ្ងៃ សុក្រ និងស្បៀងអាហារប្រចាំខែសម្រាប់ក្រុមមគ្រួសារគេ ដែលក្នុងនោះមានអង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ ស្ករស និងអំបិលជាដើម។

ប្អូនស្រី រចនា ដែលជាសិស្សកំពុងសិក្សានៅអង្គការផ្កាយសមុទ្របានសម្តែងអារម្មណ៍ត្រេកអរយ៉ាងខ្លាំងដែលបានឃើញ អាយដលប្អូនស្រី មកចុះសួរសុខទុក្ខ និងចែកអំណោយសម្ភារៈសិក្សា សម្រាប់ការសិក្សាឆ្នាំថ្មី ឆ្នាំ ២០២២ ខាងមុខនេះ។ ចំណែកឯ អ្នកស្រី ជួប វិច្ឆិកា ដែលជាប្រធានអង្គការផ្កាយសមុទ្រ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលចង់បរិច្ចាកជាសម្ភារៈសិក្សា ឬ ថវិកាអាចធ្វើការទំនាក់ទំនងតាមរយះលេខទូរស័ព្ទ 098​ 977 981 ឬតាមរយះគណនី ABA: 002 345 589 (INDOCHINA STARFISH FOUNDATION); Pi Pay: 098 977 981 (ISF Cambodia)។

Share This Post: