Khmernote Media
  • កូវីដ-១៩

    នៅថ្ងៃទី10 ខែវិច្ឆិកា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 65នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 68នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 5នាក់(មិនបានចាក់វ៉ាក់សាំង 4នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 119,292នាក់, ករណីជាសះស្បើយសរុប 115,659នាក់ និងស្លាប់សរុប 2,845នាក់៕

    November 10, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា កាមេរ៉ាចាប់ល្បឿនឆ្លាតវៃទាំង១០ទីតាំង នៅលើផ្លូវជាតិលេខ៣ នឹងដាក់ឱ្យប្រើប្រាស់បណ្តោះអាសន្ន ក្នុងអំឡុងខែវិច្ឆិកានេះតទៅ ខណៈភ្លើងស្តុបចរាចរណ៍នៅត្រង់ចំណុចវត្តស្លែង និងផ្សារអង្គតាសោម ត្រូវបានដាក់ដំណើរការចាប់ពីថ្ងៃនេះតទៅ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។ ថ្លែងក្នុងឱកាសដឹកនាំគណៈប្រតិភូ និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពការងារកាមេរ៉ាចាប់ល្បឿនឆ្លាតវៃ និងភ្លើងសញ្ញាចរាចរណ៍បច្ចេកវិទ្យាទំនើបនៅលើផ្លូវជាតិលេខ៣ កាលពីថ្ងៃទី៩ ខែវិច្ឆិកា ឯកឧត្តម ខាន់ ម៉ាណេរ បានបញ្ជាក់ថា កាមេរ៉ាចាប់ល្បឿនឆ្លាតវៃទាំង១០ទីតាំង ត្រូវបានចាប់ផ្តើមដំឡើងចាប់ពីចោមចៅ-កំពត ដែលក្នុងនោះពីចោមចៅដល់បែកគូស ដែលផ្លូវមាន៤គន្លងមានចំនួន៤ទីតាំង និងកំណាត់ផ្លូវពីបែកគូសទៅទីរួមខេត្តកំពត

    November 10, 2021
  • ព័ត៌មានជាតិ

    បន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានផ្សព្វផ្សាយអប់រំ បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរ លួចឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់ ត្រូវបានទាហា(ព្រាន)ឈុតខ្មៅថៃ កងអនុសេនាធំ ១៣.០២ បានឃាត់ខ្លួនរយៈពេល ០២ថ្ងៃជាបន្តបន្ទាប់សរុបចំនួន ៥៥នាក់ ស្រី១៩នាក់ នៅចំណុចភូមិថាប់ភិកណយ ឃុំថាប់ភិក និងភូមិខៅណយ ឃុំក្លងណាំសៃ ស្រុកអរញ្ញ ខេត្តស្រះកែវ។ ប្រភពព័ត៌មានពីនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៥ បានឲ្យដឹងថា៖ នៅវេលាម៉ោង០៤រសៀល ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ ទាហាន(ព្រាន)ឈុតខ្មៅថៃ កងអនុសេនាធំ ១៣.០២ ដែលឈរជើងទល់មុខប៉ុស្ដិ៍ការពារព្រំដែនចំបក់ ក្នុងភូមិសាស្ត្រ ស្រុកម៉ាឡៃ បានផ្តល់ព័ត៌មានមកថា មានប្រជាពលរដ្ឋខ្មែរចំនួន ៣៤នាក់

    November 10, 2021
  • ព័ត៌មានជាតិ

    ខេត្តពោធិ៍សាត់​៖ ​ក្រុមការងារ​ប្រតិកម្ម​រហ័ស​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ពិនិត្យ​ឃើញ​មាន​ជនជាតិ​ចិន​ម្នាក់​ដែល​បាន​អះអាង​ថា​ ត្រូវ​បាន​ជនជាតិ​ចិន​ដូច​គ្នា​ ឆបោក​ពី​ប្រទេស​ចិន​ ឱ្យមក​បម្រើ​ការងារ​ដោយ​ខុសច្បាប់​នៅ​ក្រុមហ៊ុន​ Internet​ Investment​ Park​ នៅ​ខេត្តពោធិ៍សាត់​ ដែល​នៅ​ទីនោះ​មានការ​គំរាមកំហែង​ និង​បិទ​សិទ្ធិ​សេរីភាព​ទៀត​ផង​ ហើយ​បុរស​ជនជាតិ​ចិន​រូប​នេះ​ បាន​ផ្ញើ​សារ​ចូល​ក្នុង​គេហទំព័រ​ facebook​ ផ្លូវការ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ កាលពី​ថ្ងៃ​ទី​៦​ ខែវិច្ឆិកា​ ឆ្នាំ​២០២១​ ដោយ​មាន​ខ្លឹមសារ​ដូច​ខាងក្រោម​៖ (​បកប្រែ​ក្រៅផ្លូវការ​) ​សួស្តី​សម្ដេច​នាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ខ្ញុំ​គឺជា​ជនជាតិ​ចិន​ម្នាក់​ ត្រូវ​បាន​គេ​ឆបោក​ពី​ប្រទេស​ចិន​ ឲ្យ​មក​ធ្វើការ​នៅ​ក្រុមហ៊ុន​វិនិយោគ​ផ្នែក​អ៊ីនធឺណិត​ (Internet​ Investment​

    November 10, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពីក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា បានឲ្យដឹងថា ក្នុងសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីជើងនូវទ្រនុងសម្ពាធខ្ពស់ចិនប្រសព្វនឹងជ្រលងសម្ពាធទាបប៉ាស៊ីហ្វិកទួលពីក្រោមឡើងលើ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖

    November 10, 2021
  • PR

    ភ្នំពេញ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ២០២១ – Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថលឈានមុខគេនៅក្នុងពិភពលោក បាននឹងកំពុងជ្រើសរើសបណ្តាម្ចាស់អាជីវកម្មវដែលទើបបង្កើតថ្មី (Startups) នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីចូលរួមក្នុង “កម្មវិធី ពន្លឿនអាជីវកម្ម” សម្រាប់ឆ្នាំទីពីររបស់ខ្លួន។ សម្រាប់ កម្មវិធី ពន្លឿនអាជីវកម្មរបស់ Visa ផ្តោតលើការបង្កើតឱកាសពាណិជ្ជកម្មសម្រាប់ធុរកិច្ចបង្កើតថ្មី (Startups) ដែលមានគោលបំណងពង្រីកប្រតិបត្តិការរបស់ខ្លួនចូលទៅក្នុងទីផ្សារថ្មី ដើម្បីសហការជាមួយ Visa និងបណ្តាញធនាគារ រដ្ឋាភិបាល ព្រមទាំងដៃគូជំនួញជាច្រើននៅក្នុងតំបន់។ លោក Chris Clark ប្រធាននាយកប្រតិបត្តិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិករបស់ក្រុមហ៊ុន Visa បានមានប្រសាសន៍ថា៖ «នៅពេលដែលជំងឺរាតត្បាតមានការផ្លាស់ប្តូរស្ថានភាពឆ្លងនៅក្នុងពិភពលោក

    November 9, 2021
  • ព័ត៌មានជាតិ

    យោងតាមលិខិតរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញនីតិវិធីប្រតិបត្តិស្តង់ដា (SOP) ស្តីពីការរៀបចំពិធីអាពាហ៍ពិពាហ៍ និងពិធីបុណ្យប្រពៃណីនានា ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយកំណត់ចំនួនអ្នកចូលរួម យ៉ាងច្រើនបំផុត ២០០នាក់។ លិខិតរបស់ក្រសួងដែលបានចុះថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានបញ្ជាក់អោយម្ចាស់កម្មវិធីធ្វើការដាក់ពាក្យស្នើសុំ និងធ្វើលិខិតធានាអះអាង ថាបានអនុវត្តវិធានការការពារបានត្រឹមត្រូវ ព្រមទាំងហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់ថែមទៀតផង។ សូមអាននីតិវិធីប្រតិបត្តិស្តង់ដាខាងក្រោម៖

    November 9, 2021
  • កូវីដ-១៩

    នៅថ្ងៃទី9 ខែវិច្ឆិកា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 67នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 72នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 5នាក់(មិនបានចាក់វ៉ាក់សាំង 3នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 119,227នាក់, ករណីជាសះស្បើយសរុប 115,591នាក់ និងស្លាប់សរុប 2,840នាក់៕

    November 9, 2021
  • ព័ត៌មានជាតិ

    អាជ្ញាធររាជធានីភ្នំពេញ បានសម្រេចបើកឱ្យដំណើរការផ្លូវក្រោមដីមួយខ្សែទៀត ជា បណ្តោះអាសន្ន នៅចំណុចការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ ដើម្បី ជួយសម្រួលចរាចរណ៍ ពីមហាវិថីចោមចៅឆ្ពោះទៅផ្លូវជាតិលេខ៤ ខណៈដែលក្រុមការ ងារកំពុងដំណើរការអ៊ុតកៅស៊ូ តភ្ជាប់ពីមហាវិថីសហព័ន្ធរុស្ស៊ី ឆ្ពោះទៅផ្លូវជាតិលេខ៤ និងផ្លូវ តភ្ជាប់ពីមហាវិថីចោមចៅឆ្ពោះ ទៅមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងរយៈពេល១៤ថ្ងៃនោះ។ នេះបើ តាមការបញ្ជាក់ឱ្យដឹងពីមន្ត្រីជំនាញរបស់សាលារាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ មន្ត្រីជំនាញរូបនោះបន្ដថា មូលហេតុដែលអាជ្ញាធររាជធានីភ្នំពេញសម្រេចបើកផ្លូវ ក្រោមដីបណ្ដោះអាសន្ន១ខ្សែរយៈពេល២ថ្ងៃមកនេះ គឺដើម្បីជួយសម្រួលការកកស្ទះ ចរាចរណ៍ ក្នុងពេលរអ៊ុតកៅស៊ូលើកំណាត់ផ្លូវដែលតភ្ជាប់ពីមហាវិថីសហព័ន្ធរុស្ស៊ីទៅផ្លូវជាតិ លេខ៤ និងផ្លូវតភ្ជាប់ពីមហាវិថីចោមចៅទៅមហាវិថីសហព័ន្ធរុស្ស៊ី។ ការដ្ឋានសាងសង់ស្ពាន អាកាស និងផ្លូវក្រោមដីចោមចៅ បានធ្វើការពង្វាងចរាចរណ៍រយៈពេល

    November 9, 2021
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា សម្តេច​អគ្គ​មហាសេនាបតី​តេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធអគារទីស្តីការថ្មីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ ដែលជាសមិទ្ធផលថ្មីដ៏ពិសិដ្ឋនៃស្ថាបត្យកម្មរបស់ជាតិកម្ពុជា តម្លៃជាង ២៨លានដុល្លារអាមេរិក។ ក្នុងនោះដែរបើយោងតាមទំព័រ Facebook ផ្លូវការរបស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានបង្ហាញវិដេអូមួយខ្សែដែលផលិតឡើងដើម្បីបង្ហាញពីសេចក្តីលំអិតនៃការសាងសង់អគារទីស្តីការថ្មីនេះឡើយ ដោយបានគិតគូរយ៉ាងល្អិតល្អន់តាំងពីទំហំ កំពស់ និងរចនាបទ អត្ថន័យផ្សេងៗផងដែរ។ ដើម្បីជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោម៖

    November 8, 2021