- Khmernote Media
- ព័ត៌មានជាតិ
ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មន្រ្តីអគ្គនាយកដ្ឋានក.ប.ប. ប្រចាំខេត្តតាកែវ បាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យនិងវិភាគគុណភាពទំនិញនៅតាមបណ្ដាផ្សារដែលស្ថិតក្នុងស្រុកគិរីវង់ ខេត្តតាកែវ។ ការអនុវត្តសកម្មភាពចុះត្រួតពិនិត្យតាមបណ្ដាផ្សារដោយប្រើប្រាស់រថយន្តពិសោធន៍ចល័តនេះ បានធ្វើឡើងក្រោយពីបានទទួលអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឱ្យបញ្ជូនរថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ ទៅតាមបណ្ដាខេត្តគោលដៅ ឱ្យប្រើប្រាស់នៅក្នុងចង្កោមខេត្តក្បែរៗនោះ ក្នុងគោលបំណងពង្រឹងសមត្ថភាពការងាររបស់មន្ត្រីតាមបណ្ដាខេត្តទៅលើការវិភាគគុណភាពទំនិញឱ្យបានកាន់តែឆាប់រហ័ស សុក្រឹត ដើម្បីការពារសុខុមាលភាពប្រជាពលរដ្ឋ។ បន្ទាប់ពីបានវិភាគលើផលិតផលបន្លែ ផ្លែឈើ គ្រឿងសមុទ្រ និងផលិតផលម្ហូបអាហារផ្សេងទៀត ចំនួន ១០ សំណាកគំរូ មន្ត្រីជំនាញបានរកឃើញពពុះសណ្ដែកមានផ្ទុកសារធាតុបូរ៉ាក់ចំនួន ១៨គីឡូក្រាម
November 15, 2021 - កូវីដ-១៩
នៅថ្ងៃទី15 ខែវិច្ឆិកា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 52នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 55នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 5នាក់(មិនបានចាក់វ៉ាក់សាំង 4នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 119,588នាក់, ករណីជាសះស្បើយសរុប 115,979នាក់ និងស្លាប់សរុប 2,872នាក់៕
November 15, 2021 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ អធិការដ្ឋាននគរបាលស្រុកសំពៅលូន បានឲ្យដឹងថា ដោយអនុវត្តតាមមតិដឹកនាំរបស់ ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នឹងក្រោមការដឹកនាំបញ្ជាផ្ទាល់យ៉ាងយកចិត្តទុកដាក់របស់លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន។ នៅថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ០២ និង ៣០ នាទី នៅចំណុច ជាប់មាត់អូរព្រំដែនកម្ពុជា-ថៃ ក្រុមទី ០៧ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង
November 15, 2021 - ព័ត៌មានជាតិ
ព្រះមហាក្សត្រ បានស្នើសុំអង្គការយូណេស្កូដាក់បញ្ចូល «គុណល្បុក្កតោ ក្បាច់គុណបុរាណខ្មែរ» និង «រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍» របស់កម្ពុជាក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក។ ក្នុងឱកាសស្តេចគង់បំពេញព្រះរាជកិច្ចនៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យជម្រាបជូនអំពីគោលបំណងរបស់កម្ពុជាដែលកំពុងរៀបចំឯកសារស្នើសុំដាក់បញ្ចូល «គុណល្បុក្កតោ ក្បាច់គុណបុរាណខ្មែរ» ក្នុងប្រភេទបេតិកភណ្ឌវប្បធម៌អរូបី និង «រមណីយដ្ឋានបុរាណវិទ្យាកោះកេរ្តិ៍» របស់កម្ពុជា ក្នុងប្រភេទបេតិកភណ្ឌពិភពលោក ទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក របស់អង្គការយូណេស្កូ ក្នុងព្រះរាជសវនការដ៏ឧត្តុង្គឧត្តម ជាមួយលោកជំទាវ AUDREY AZOULAY អគ្គនាយិកា នៃអង្គការយូណេស្កូ នៅថ្ងៃទី១៣ ខែវិច្ឆិកា
November 15, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារអន្តរក្រសួងបន្ទប់ស្ថាបនាផ្លូវ ៣៨ខ្សែ ក្នុងក្រុងសៀមរាប បានថ្លែងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជណាចក្រកម្ពុជា បានផ្ដល់ថវិកាជាង ៣,៨លានដុល្លាបន្ថែមទៀត សម្រាប់តភ្ជាប់បណ្ដាញលូរទឹកភ្លៀង និងទឹកកខ្វក់ ពីផ្ទះប្រជាពលរដ្ឋចូលប្រព័ន្ធលូសាធារណៈរបស់រដ្ឋ នៅលើគម្រោងផ្លូវ៣៨ខ្សែ និងដើម្បីធ្វើចំណតរថយន្ដ ក្នុងក្រុងសៀមរាប។ សម្ដេចពិជ័យសេនា បានថ្លែងបែបនេះ នៅក្នុងសន្នីសីទសារព័ត៌មានមួយ នៅខេត្ដសៀមរាប នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ សម្ដេចពិជ័យមានប្រសាសន៍បន្តថា
November 15, 2021 - ព័ត៌មានជាតិ
យោងតាមលិខិតរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ឆ្លើយតបទៅនឹងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ ដែលកម្ពុជាបាន និងកំពុងបើកដំណើរការសេដ្ឋកិច្ច និងសង្គម ពេញលេញឡើងវិញ និងដើម្បីអនុវត្តឲ្យបានប្រកបដោយប្រសិទ្ធភាព នូវអនុសាសន៍តាមសារសម្លេងពិសេសដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ស្តីពីការអនុញ្ញាតឲ្យអ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមិនតម្រូវឲ្យធ្វើចត្តាឡីស័ក ក្រសួងសុខាភិបាលសូមជូនដំណឹងដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ និងសាធារណជនទាំងអស់ដែលជាអ្នកដំណើរមកពីក្រៅប្រទេស (ទាំងខ្មែរ និងបរទេស) ឲ្យអនុវត្តតាមការណែនាំ ដូចខាងក្រោម៖
November 15, 2021 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សារពិសេសសម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្រេចលើកលែងការធ្វើចត្តាឡីស័កទាំងស្រុងពេលចូលមកកម្ពុជា សម្រាប់អ្នកចាក់វ៉ាក់សាំងរួចរាល់ (១៤ វិច្ឆិកា ២០២១)។ ចំពោះអ្នកដែលមិនទាន់ចាក់វ៉ាក់សាំង គឺត្រូវឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃដដែល។ ក្នុងនោះផងដែរចំពោះអ្នកទើបត្រលប់មកពីក្រៅប្រទេស តម្រូវឲ្យយកសំណាកធ្វើតេស្ត Rapid test ៕
November 14, 2021 - កូវីដ-១៩
នៅថ្ងៃទី14 ខែវិច្ឆិកា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 55នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 62នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 6នាក់(មិនបានចាក់វ៉ាក់សាំង 4នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 119,536នាក់, ករណីជាសះស្បើយសរុប 115,924នាក់ និងស្លាប់សរុប 2,867នាក់៕
November 14, 2021 - កូវីដ-១៩
នៅថ្ងៃទី13 ខែវិច្ឆិកា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 60នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 65នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 5នាក់(មិនបានចាក់វ៉ាក់សាំង 3នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 119,481នាក់, ករណីជាសះស្បើយសរុប 115,862នាក់ និងស្លាប់សរុប 2,861នាក់៕
November 13, 2021 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា បន្ទាប់ពីបានទទួលដំណឹងពីករណីសង្ស័យពុលស្រា ដែលបណ្តាលឱ្យមានប្រជាពលរដ្ឋចំនួន ០៧នាក់ ស្លាប់បាត់បង់ជីវិតកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅមណ្ឌលចត្តាឡីស័ក ស្ថិតនៅភូមិកូបធំ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានក.ប.ប បានបញ្ជាឱ្យមន្រ្តីជំនាញរបស់សាខាក.ប.ប. ខេត្តបន្ទាយមានជ័យ ចុះពិនិត្យនិងស្រាវជ្រាវនៅកន្លែងកើតហេតុ ដើម្បីប្រមូលយកសំណាកគំរូមកវិភាគរកមូលហេតុនៃការស្លាប់បាត់បង់ជីវិត។ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ មន្រ្តីជំនាញសាខាក.ប.ប. ខេត្តបន្ទាយមានជ័យ បានចុះដល់កន្លែងកើតហេតុ និងទទួលបានព័ត៌មានបឋមមានប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័កនៅក្នុងមណ្ឌលចំនួន ២៤នាក់
November 13, 2021









