Khmernote Media
  • សិល្បៈ

    កាលពីពេលថ្មីៗនេះ តារាចម្រៀងស្រីដ៏មានប្រជាប្រិយភាព គឺកញ្ញា ទេព បូព្រឹក្ស បានដាក់បង្ហាញវីដេអូឈុតខ្លីៗ M/V TEASER បទចម្រៀង៖ វីរនារី ឬជាភាសាអង់គ្លេស Top Of The Lady ដែលបង្ហាញពីឈុតឆាកបែបបុរាណខ្មែរ ហើយបានធ្វើឲ្យមហាជនជាច្រើន ជាពិសេស Fan របស់កញ្ញាសរសើរមិនដាច់ពីមាត់ និងទន្ទឹងរងចាំមើលវីដេអូចម្រៀងពេញ។ ទន្ទឹមនឹងនោះផង លោក Athika ដែលជាតារាសម្តែងដ៏ល្បីឈ្មោះមួយរូបបានធ្វើការបង្ហោះសារនៅលើបណ្តាញសង្គមហ្វេសប៊ុកបង្ហាញពីអារម្មណ៍ពិត ក្រោយបានចូលរួមផលិតវីដេអូចម្រៀងនោះ ដោយមិននឹកស្មានថា កញ្ញា ទេព បូព្រឹក្ស ហ៊ានលះបង់ច្រើនបែបនេះដើម្បីសម្រិតសម្រាំងវីដេអូចម្រៀងនោះឲ្យបានល្អឥតខ្ចោះ។ លោក Athika បានឲ្យដឹងថា: (ខ្ញុំពិតជាមានមោទនភាពចំពោះចែព្រឹក្សណាស់ ​❣

    November 17, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា មន្រ្ដីជាន់ខ្ពស់ក្រសួងអប់រំ បានបញ្ជាក់ថា លទ្ធផលប្រឡងឌីប្លូមឆ្នាំ២០២១នេះ នឹងប្រកាសនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ បន្ទាប់ពីដំណើរការប្រឡង បានប្រព្រឹត្តិទៅដោយរលូនតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងទទួលយកបាន អស់រយៈពេល២ថ្ងៃ។ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជា ឱ្យដឹងថា ជាទូទៅ ដំណើរការ ប្រឡងឌីប្លូមមានរយៈពេល ២ថ្ងៃ គឺថ្ងៃទី១៥ និងថ្ងៃទី១៦ ខែវិច្ឆិកា

    November 17, 2021
  • ព័ត៌មានជាតិ

    យោងតាមគណនីហ្វេស ប៊ុកផ្ទាល់របស់​ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃពុធ ១៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិនចំនួន ២លានដូសបន្ថែមទៀត នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដែលកម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកអគ្គរដ្ឋទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាផងដែរ។ នៅក្នុងឱកាសនោះ ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ឯកឧត្តម វ៉ាង វិនធាន (Wang

    November 17, 2021
  • កូវីដ-១៩

    នៅថ្ងៃទី17 ខែវិច្ឆិកា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 51នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 48នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 5នាក់(មិនបានចាក់វ៉ាក់សាំង 4នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 119,687នាក់, ករណីជាសះស្បើយសរុប 116,072នាក់ និងស្លាប់សរុប 2,881នាក់៕

    November 17, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្ដីណែនាំប្រតិបត្តិស្ដីពី វិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ក្នុងគោលបំណងលើកម្ពស់ការថែទាំសុខភាព និងសុវត្ថិភាពសម្រាប់គណៈមេប្រយោគ គណៈកម្មការនានា និងបេក្ខជន អំឡុងពេលនៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ក្រសួងអប់រំ​ យុវជន និងកីឡា សូមធ្វើការណែនាំដល់អង្គភាពក្រោមឱវាទទីស្ដីការក្រសួង មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ គ្រឹះស្ថានសិក្សាសាធារណៈ

    November 17, 2021
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានព័ត៌មាន ក្រសួងការពារជាតិ បានឲ្យដឹងថា ដំណឹងល្អចំពោះបងប្អូនដែលប្រើប្រាស់រថយន្តចង្កូតស្តាំក្នុង ខេមរភូមិន្ទ (ខ.ម) ដោយបញ្ជាការដ្ឋានកងទ័ពជើងគោក នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងដល់អង្គភាពកងទ័ពក្រោមឱវាទ អំពីការបញ្ចុះតម្លៃសម្រាប់ការកែចង្កូតរថយន្តពាក់ផ្លាកលេខ ខ.ម. ពីស្តាំទៅឆ្វេង ដើម្បីឱ្យមានភាពស្របច្បាប់ក្នុងការធ្វើដំណើរនៅលើដងផ្លូវនៅកម្ពុជា។ តាមសេចក្ដីជូនដំណឹងដដែលបានបន្តថា អង្គភាពកងទ័ពក្រោមឱវាទបញ្ជាការដ្ឋានកងទ័ពជើងគោក ត្រូវផ្ដល់ព័ត៌មានលម្អិតអំពីរថយន្តចង្កូតស្ដាំដែលពាក់ស្លាកលេខ ខ.ម. ទាំងអស់ ដែលត្រូវកែចង្កូតពីស្តាំទៅឆ្វេង ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេស។ ប្រការនេះជាការជួយសម្រាលបន្ទុកយោធិនដែលជាម្ចាស់រថយន្តចង្កូតស្តាំកំពុងប្រើប្រាស់ស្លាកលេខ ខ.ម.។ ការទទួលបានការបញ្ចុះតម្លៃលើការកែចង្កូតពីស្តាំទៅឆ្វេងនេះ ធ្វើឡើងបន្ទាប់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពគោក បានប្រជុំពិភាក្សាជាមួយឧកញ៉ា តែ

    November 17, 2021
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា សុខភាពជាកត្តាសំខាន់បំផុតសម្រាប់មនុស្សទូទៅដែលមិនអាចខ្វះបាន។ អគ្គនាយកដ្ឋាន ក.ប.ប. បានដើរតួនាទីយ៉ាងសំខាន់ក្នុងការស្រាវជ្រាវ ទប់ស្កាត់ និងរារាំងនូវអំពើមិនសុចរិតផ្សេងៗក្នុងធុរកិច្ចពាណិជ្ជកម្មនៅលើទីផ្សារ ពិសេសគឺវិស័យម្ហូបអាហារដែលចរាចរលើទីផ្សារ និងជាតម្រូវការរបស់ប្រជាពលរដ្ឋទូទៅដែលមិនអាចខ្វះបាន។ ដើម្បីធានាឱ្យមានសុវត្ថិភាព សុចរិតភាព និងការពារសុខភាពរបស់ប្រជាពលរដ្ឋ មន្ត្រីជំនាញ ក.ប.ប. តែងតែចុះត្រួតពិនិត្យទំនិញលើទីផ្សារ។ ជាក់ស្ដែង នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មន្ត្រីជំនាញ ក.ប.ប. បានរកឃើញ និងដកហូតនូវទំនិញចម្រុះហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពចំនួន ៧៨៧.១៨ គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ៩៧

    November 17, 2021
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃពុធ ១៣កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលជាជំនួយរបស់រដ្ឋាភិបាល និងប្រជាជនចិនចំនួន ២លានដូសបន្ថែមទៀតនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ប្រទេសចិន បានក្លាយទៅជាប្រទេសឈានមុខគេក្នុងការផ្គត់ផ្គង់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩មកដល់ប្រទេសកម្ពុជា។ ចិនក៏ជាប្រទេសដែលបានផ្តល់ជំនួយវ៉ាក់សាំងមុនគេ មកកាន់កម្ពុជាផងដែរ គឺផ្តល់មកដល់ដំបូងនៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ គិតត្រឹមថ្ងៃទី១៤ ខែវិច្ឆិកា កម្ពុជាចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋខ្មែរ និងជនបរទេសរស់នៅ និងធ្វើការនៅកម្ពុជា អាយុចាប់ពី៥ឆ្នាំឡើង បានចំនួនសរុបជាង ១៤លាននាក់

    November 17, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ និយ័តករទូរគមនាគមន៍កម្ពុជា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីការចាត់វិធានការបិទខ្ទប់គេហទំព័រចំនួន ៧៩ ដែលបានធ្វើប្រតិបត្តិការនិងផ្តល់សេវាលេងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ និយ័តករទូរគមនាគមន៍កម្ពុជា (ន.ទ.ក) សូមជូនដំនឹងដល់សាធារណជនឲ្យបានជ្រាបថា ក្នុងកិច្ចសហការ ជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ ន.ទ.ក បានចាត់វិធានការបិទខ្ទប់គេហទំព័រចំនួន ៧៩ បន្ទាប់ពីបានរកឃើញថាគេហទំព័រទាំងនេះ បានធ្វើប្រតិបត្តិការនិងផ្ដល់សេវាលេងល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញក្នុងប្រទេសកម្ពុជា។ ន.ទ.ក នឹងបន្តសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធរពាក់ព័ន្ធ និងប្រតិបត្តិករ ទូរគមនាគមន៍ទាំងអស់ ដើម្បីលុបបំបាត់រាល់គេហទំព័រ ដែលធ្វើប្រតិបត្តិការនិងផ្ដល់សេវាលេងល្បែងស៊ីសងតាមប្រព័ន្ធអនឡាញខុសច្បាប់ ផ្ទុយនឹងសារាចរណែនាំរបស់រាជរដ្ឋាភិបាលលេខ ០៧ សរណន ចុះថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៩

    November 16, 2021
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ កំពុងបង្ហើយការងារដែលនៅសេសសល់ក្នុងការដ្ឋានជួសជុលស្ពានហាលប្រាសាទអង្គរវត្ត ហើយផែនការគ្រោងនឹងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ២០២១នេះ។ លោក អន សុភាព បុរាណវិទូ និងជាប្រធានក្រុមការងារជួសជុលស្ពានហាលអង្គរវត្តមានប្រសាសន៍ថា គិតត្រឹមពាក់កណ្ដាលខែ វិច្ឆិកា នេះ គម្រោងជួសជុលស្ពានហាលអង្គរវត្តសម្រេចបានជិត១០០ភាគរយហើយ។ លោកបន្ថែមថា ការងារនៅផ្នែកខាងលើនៃកម្រាលស្ពានសម្រេច៩៩ភាគរយហើយ ចំណែកនៅផ្នែកខាងក្រោមនៃជញ្ជាំងថ្មបាយក្រៀមសម្រេចបានប្រមាណ ៨០ភាគរយ ហើយអាចនឹងបញ្ចប់ទាំងស្រុងនៅចុងឆ្នាំ ២០២១ នេះ។ ដោយឡែក ចំពោះការងារជួសជុលកំពង់ទឹកនៅផ្នែកខាងជើងនឹងត្រូវបន្ត ដែលគម្រោងនេះអាចនឹងប្រើពេលមួយឆ្នាំទៀតដើម្បីជួសជុលរួច។ សូមបញ្ជាក់ថា គម្រោងជួសជុលស្ពានហាលអង្គរវត្តប៉ែកខាងជើងដំណាក់កាលទី២ មានប្រវែងសរុប ៩៤ម៉ែត្រ

    November 16, 2021