Khmernote Media
  • កូវីដ-១៩

    នៅថ្ងៃទី22 ខែវិច្ឆិកា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 37នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 40នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 5នាក់(មិនបានចាក់វ៉ាក់សាំង 3នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 119,904នាក់, ករណីជាសះស្បើយសរុប 116,286នាក់ និងស្លាប់សរុប 2,905នាក់៕

    November 22, 2021
  • ព័ត៌មានជាតិ

    ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានផ្សព្វផ្សាយអប់រំ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ បានឲ្យដឹងថា តាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចតាមបន្ទាត់ព្រំដែន កាលពីវេលាម៉ោង ១២និង២០នាទីថ្ងៃត្រង់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ កម្លាំងទាហានប្រាណទី១២ ប្រចាំស្រុកតាប្រាយ៉ានិង កងកម្លាំងបូរ​ផា បានចុះល្បាតនិងត្រួតពិនិត្យក្នុងតំបន់ដែលខ្លួនទទួលខុសត្រូវ បានប្រទះឃើញក្រុមបុគ្គលគួរឲ្យសង្ស័យដើរតាមច្រករបៀង សំដៅមកប្រទេសថៃ ត្រង់បរិវេណបង្គោលគីឡូម៉ែត្រ២៧-២៨ ភូមិទព័សៀម ឃុំ/ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ចំនួន៥៧នាក់ ក្នុងនោះប្រុស៣០ ស្រី២០ និងក្មេង០៧នាក់ ហើយក៏ធ្វើការឃាត់ខ្លួន។ បន្ទាប់មកសមត្ថកិច្ចថៃអនុវត្តបានត្រួតពិនិត្យតាមវិធានសុខាភិបាល នឹងត្រួតពិនិត្យរកឯកសារ ប្រជាពលរដ្ឋទាំងនោះមិនមានឯកសារធ្វើដំណើរនោះឡើយ។ ពេលសមត្ថកិច្ចថៃសួរនាំមានពលរដ្ឋខ្មែរមកពីខេត្តបាត់ដំបង៦នាក់,បន្ទាយមានជ័យ ៣០នាក់, ឧត្តមានជ័យ១០នាក់,

    November 22, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ”។ សូមបញ្ជាក់ថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ៖ ចាប់ផ្តើម​នៅត្រង់គីឡូ​ម៉ែត្រ​​លេខ៥៨+២០០ ត្រើយខាងលិច ស្ថិតលើផ្លូវខេត្ត​លេខ​២៧១៤ នៅចំណុចភូមិបឹងដែង ឃុំព្រែកកក់​ ស្រុក​​ស្ទឹង​​​ត្រង់​ ខេត្តកំពង់ចាម ភ្ជាប់ទៅត្រើយខាងកើតទន្លេមេគង្គ នៅ​ចំណុច​​ភូមិក្តុលកណ្តាល ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។ តួស្ពានសុទ្ធសាធ​មានប្រវែង ១.១៣១​ម៉ែត្រ

    November 22, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានឲ្យដឹងថា រយៈពេល៤ថ្ងៃ (១៨-២១ វិច្ឆិកា ២០២១) ពោលគឺក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក៣ថ្ងៃបូកនឹងថ្ងៃអាទិត្យនេះ១ថ្ងៃទៀត នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរ ១,១៤៧,៣៥៩នាក់ ក្នុងនោះភ្ញៀវជាតិមាន១,១៣២,៩០៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុងមាន១៤,៤៥៦នាក់។ គោលដៅទេសចរណ៍សំខាន់ៗរយៈពេល៤ថ្ងៃនេះ រួមមាន៖ -រាជធានីភ្នំពេញ ២០៣,៤៥៤នាក់ -ខេត្តព្រះសីហនុ ១៤៥,០៤២នាក់ -ខេត្តសៀមរាប ១៤១,២១៩នាក់ -ខេត្តកំពត ១០២,១៦៧នាក់ -ខេត្តកែប ៩២,៥៣៨នាក់ -ខេត្តពោធិ៍សាត់ ៧៥,៥៧៨នាក់ -ខេត្តបាត់ដំបង ៥៦,៦៧៩នាក់ -ខេត្តកំពង់ស្ពឺ ៥០,៩៦០នាក់ -ខេត្តមណ្ឌលគិរី ៤០,៩១៧នាក់ -ខេត្តកណ្តាល

    November 22, 2021
  • កូវីដ-១៩

    នៅថ្ងៃទី21 ខែវិច្ឆិកា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 41នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 39នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 4នាក់(មិនបានចាក់វ៉ាក់សាំង 3នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 119,867នាក់, ករណីជាសះស្បើយសរុប 116,246នាក់ និងស្លាប់សរុប 2,900នាក់៕

    November 21, 2021
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បើតាមឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា៖ នាឱកាសថ្ងៃឈប់រយៈពល៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ត្រូវនឹងថ្ងៃទី១៨-២០ ខែវិច្ឆិកា ឆ្នាំ២០២១ ភ្ញៀវទេសចរដែលចេញដើរកម្សាន្តនៅទូទាំងប្រទេសមានចំនួនសរុប៩១០,១៥០នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួន៨៩៩,៨៦៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង១០,២៨១នាក់។ ស្ថិតិភ្ញៀវទេសចរប្រចាំថ្ងៃ រួមមាន៖ * ថ្ងៃទី១៖ មានភ្ញៀវសរុបចំនួន១៣២,០១៣នាក់ * ថ្ងៃទី២៖ មានភ្ញៀវសរុបចំនួន៣៣២,៨៧៥នាក់ កើនឡើង ១៥២.១៥% ធៀបនឹងថ្ងៃទី១ * ថ្ងៃទី៣៖ មានភ្ញៀវសរុបចំនួន៤៤៥,២៦២នាក់ កើនឡើង ៣៣.៧៦% ធៀបនឹងថ្ងៃទី២

    November 21, 2021
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា នៅក្នុងរយៈពេល០៣ថ្ងៃនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ចាប់ពីថ្ងៃទី១៨ ដល់ ថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២១នេះ ភ្ញៀវទេសចរបានមកដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តសៀមរាបមានចំនួនប្រមាណ ១១៨ ១៤៦ នាក់ ក្នុងនោះភ្ញៀវជាតិមានចំនួនប្រមាណ ១១៧ ០០០ នាក់ (ភ្ញៀវទេសចរមកពីតាមបណ្តាខេត្តមានចំនួនប្រមាណ៧០ភាគរយទៅ៨០ភាគរយប្រមាណជា ៨០ ០០០-៩០ ០០០ នាក់)ដែលធ្វើដំណើរកម្សាន្តជាលក្ខណៈគ្រួសារទៅកាន់ រមណីយដ្ឋានអង្គរមានចំនួនប្រមាណ ៧៩ ០០០ នាក់ រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែនមានចំនួនប្រមាណ ១២ ៧០០ នាក់

    November 21, 2021
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលខណ្ឌដូនពេញ បានឲ្យដឹងថា គិតត្រឹមម៉ោង ១៧:០០នាទី ក្នុងថ្ងៃនឹងព្រះរាជពិធីបុណ្យអុំទូក ថ្ងៃទី៣ នេះឃើញថា ប្រជាពលរដ្ឋ ប្រមាណជាង៥ម៉ឺននាក់បានបន្តមក លេងកម្សាន្តតាមបណ្តោយសួនច្បារ នានា ពិសេសសួនច្បារ មុខព្រះបរមរាជវាំង ដោយពួកគាត់បានពាក់ម៉ាស់ រក្សាគម្លាតសង្គមបានជាយ៉ាងត្រឹមត្រូវ ពិសេសប្រើប្រាស់អាល់កុលលាងដៃជាប្រចាំផងដែរ ចំពោះប្រជាពលរដ្ឋ ដែលមកលេងកម្សាន្ត ហើយពុំមានម៉ាសពាក់ អាជ្ញាធរខណ្ឌ បានជូនម៉ាសគាត់ម្នាក់មួយ ដើម្បីពាក់ផងដែរ ។ សាលារាជធានីភ្នំពេញ នៅតែបន្តបិទផ្លវលេខ ១៨៤ ដល់ ២៤០ ជុំវិញព្រះបរមរាជវាំង ដើម្បីមានទីធ្លាធំទូលាយ សម្រួលដល់ការដើរលេងកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋដដែល។ រដ្ឋបាលខណ្ឌដូនពេញ សូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ

    November 20, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកផ្គត់ផ្គង់ទឹកស្អាតបណ្តោះអាសន្ននៅលើផ្លូវកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ។ – មូលហេតុ៖ ធ្លាយមុខតំណរអ៊ុតបំពង់PEQ160មម។ – ទីតាំង៖ លើផ្លូវកោះពេជ្រ។ – ផ្ទៃសេវាផ្អាកផ្គត់ផ្គង់ទឹកបណ្តោះអាសន្ន៖ លើផ្លូវកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំកាមន រាជធានីភ្នំពេញ។ – រយៈពេល៖ នៅថ្ងៃសៅរ៍ ទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ ចាប់ពីម៉ោង ១៣៖៣០នាទីរសៀល រហូតដល់បញ្ចប់កាជួសជុល ៕ ប្រភព៖

    November 20, 2021
  • កូវីដ-១៩

    នៅថ្ងៃទី20 ខែវិច្ឆិកា ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 40នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 37នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 5នាក់(មិនបានចាក់វ៉ាក់សាំង 3នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 119,826នាក់, ករណីជាសះស្បើយសរុប 116,207នាក់ និងស្លាប់សរុប 2,896នាក់៕

    November 20, 2021