ព័ត៌មានជាតិ

ក្រសួងអប់រំ៖ លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិឆ្នាំនេះ មានបេក្ខជនប្រឡងជាប់សរុបជាង ១៤ម៉ឺននាក់ ស្មើនឹង ៩៥,៩៧%

BY
srey nuch
November 24, 2021

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិសម័យប្រឡង នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ឲ្យបានជ្រាបថា៖

ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាបឋមភូមិ សម័យប្រឡងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ មានមណ្ឌលប្រឡងសរុប ១,៧១៧ មណ្ឌល និងបន្ទប់សរុប ៧,០៦៧ បន្ទប់ ក្នុងនោះ បេក្ខជនបានចុះឈ្មោះប្រឡងសរុប ១៥៤,៨៩៩នាក់ ស្រី ៨៣,៨២៣នាក់ បេក្ខជនបានមកប្រឡងសរុប ១៤៥,៦៦៨នាក់ ស្រី ៧៩,០៥៦នាក់ និងបេក្ខជនអវត្តមានសរុប ៩,២០២ នាក់ ស្មើនឹង ៦,៣១% ស្រី ៤,៧២៦ នាក់ ស្មើនឹង ៥,៩៧%។ បេក្ខជនប្រឡងជាប់សរុប ១៤១ ០៥៦នាក់ ស្មើនឹង ៩៥,៩៧% ស្រី ៧៧​ ៤៩៥ ស្មើនឹង ៩៧,២៩% ៕

ប្រភព៖ MoEYS Cambodia

Share This Post: