Khmernote Media
  • ព័ត៌មានជាតិ

    កំពង់ស្ពឺ៖ យោងតាមការបញ្ជាក់ពី ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម យិត បុណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំក្រុមការងារគ្រប់គ្រងគម្រោង និងមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ឋិតត្រង់ចំណុចទីតាំងផ្លូវបំបែកប្តូរទិសទី២ និងទី៣ ដោយមានការចូលរួមពីតំណាងក្រុមហ៊ុនសាងសង់ តំណាងក្រុមហ៊ុនត្រួតពិនិត្យបច្ចេកទេស មន្ត្រីបច្ចេកទេសពាក់ព័ន្ធក្រោមឱវាទក្រសួងផងដែរ។ ការចុះពិនិត្យនេះ ធ្វើឡើងក្នុងគោលបំណងតាមដាន វាយតម្លៃការអនុវត្តការងារសាងសង់ដើម្បីធានាអនុលោមភាពតាមបទដ្ឋានបច្ចេកទេស ជាពិសេស ត្រួតពិនិត្យចំណុចទីតាំងប្តូរទិសចរាចរណ៍ និងទីកន្លែងដែលសាងសង់ជាប់ជម្រាលភ្នំ ដែលអាចទទួលរងការរអិលបាក់ដី

    December 13, 2021
  • កូវីដ-១៩

    នៅថ្ងៃទី12 ខែធ្នូ ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 12នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 13នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 3នាក់(មិនបានចាក់វ៉ាក់សាំង 2នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,355នាក់, ករណីជាសះស្បើយសរុប 116,708នាក់ និងស្លាប់សរុប 2,985នាក់៕

    December 12, 2021
  • ព័ត៌មានជាតិ

    ទំនិញម្ហូបអាហារខូចគុណភាពប្រមាណ ៣តោន ត្រូវបានមន្ត្រីក.ប.ប. ធ្វើការកម្ទេចចោលនៅខេត្តកណ្ដាល ខេត្តកណ្ដាល៖ យោងតាមការបញ្ជាក់ពី អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា កន្លងទៅនេះ មន្ត្រីក.ប.ប. បានចុះត្រួតពិនិត្យទៅលើអនុលោមភាពទៅលើគុណភាព និងសំបកវេចខ្ចប់ទំនិញយ៉ាងសកម្មនៅលើទីផ្សារនៅទូទាំងប្រទេស។ ការចុះត្រួតពិនិត្យនេះ គឺក្នុងគោលបំណងទប់ស្កាត់ការចរាចរណ៍ទំនិញក្លែងក្លាយ ទំនិញខូចគុណភាព និងទំនិញដែលមានសំបកវេចខ្ចប់មិនត្រឹមត្រូវ។ ជាក់ស្ដែងកន្លងទៅនេះ មន្ត្រីក.ប.ប. ប្រចាំខេត្តកណ្ដាលបានរកឃើញ និងដកហូតទំនិញខូចគុណភាពផលិតបានសរុបចំនួន ៣តោន ពីទីផ្សារ និងសិប្បកម្មនានាក្នុងខេត្តកណ្ដាល។ ទំនិញដែលត្រូវដកហូតបានទាំងនោះត្រូវបានមន្ត្រីក.ប.ប. ធ្វើការកម្ទេចចោលនៅទីលានបាល់ទាត់ក្រុងតាខ្មៅនៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១នេះ ដោយមានការឯកភាពពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្ដាល ព្រមទាំងមានការចូលរួមពីមន្ត្រីពាក់ព័ន្ធផ្សេងទៀតផងដែរ៕

    December 12, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ អ៊ុន ជាវៃ ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ មិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិព្រៃល្វា សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ជាមុខសញ្ញាប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់) បានធ្វើសកម្មភាពលួចម៉ូតូកង់បី ចំនួនពីរលើកគឺ៖ -លើកទី១៖ បានធ្វើសកម្មភាព លួចយកម៉ូតូកង់បី (Pass App) ០១គ្រឿង ស្លាកលេខ ភ្នំពេញ 1HG-0678 នៅចំណុច មុខផ្ទះល្វែង

    December 11, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរទេសចរណ៍នៅរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា៖ ដោយស្ថានភាពវិបត្តិជំងឺកូវីដ-១៩ (COVID-19) នៅពុំទាន់បានបញ្ចប់ និងដើម្បីចូលរួមសម្រួលដល់ការប្រកបធុរកិច្ចក្នុងវិស័យទេសចរណ៍កម្ពុជា ក្រសួងទេសចរណ៍ សូមជម្រាបជូនដល់ប្រតិបត្តិករទេសចរណ៍ទាំងអស់ឲ្យបានជ្រាបថា៖ ក្រសួងទេសចរណ៍ សម្រេចផ្ដល់រយៈពេលអនុគ្រោះលើកលែងពិន័យអន្តរការណ៍ជាប្រាក់ចំពោះការស្នើសុំអាជ្ញាបណ្ណទេសចរណ៍ដែលជាសេវាសាធារណៈផ្ដល់ដោយក្រសួងទេសចរណ៍ (ដូចមានកំណត់ក្នុងឧបសម្ព័ន្ធ១ កម្រងសេវាសាធារណៈរបស់រដ្ឋបាលកណ្ដាលក្រសួងទេសចរណ៍ នៃប្រកាសអន្តរក្រសួង លេខ ១៦០ សហវ.ប្រក.ចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ស្ដីពីការផ្ដល់សេវាសាធារណៈ និងការពិន័យជាប្រាក់ដោយក្រសួងទេសចរណ៍) ដោយអនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។ មន្ទីរទេសចរណ៍នៅរាជធានីភ្នំពេញ សូមក្រើន រំលឹកដល់លោក លោកស្រីម្ចាស់អាជ្ញាបណ្ណទេសចរណ៍ ឬប្រតិបត្តិករទេសចរណ៍

    December 11, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសណ្ឋាគារហៃយ៉ាត់រីជិនស៊ីភ្នំពេញ ( Hyatt Regency Phnom Penh Hotel ) លើកំណាត់ផ្លូវលេខ១៧៨ (ចន្លោះផ្លូវ១៧៨ កែងផ្លូវ១៩ និងផ្លូវ១៧២ កែងផ្លូវ១៣) នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ចាប់ពីម៉ោង០៥៖០០នាទីព្រឹក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីឲ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ

    December 11, 2021
  • កូវីដ-១៩

    នៅថ្ងៃទី11 ខែធ្នូ ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 16នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 15នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 4នាក់(មិនបានចាក់វ៉ាក់សាំង 3នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,343នាក់, ករណីជាសះស្បើយសរុប 116,695នាក់ និងស្លាប់សរុប 2,982នាក់៕

    December 11, 2021
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ប្រាសាទអង្គរវត្ត នៃខេត្តសៀមរាប បានជាប់ចំណាត់ថ្នាក់លេខ១ ជាប្រាសាទដែលល្បីល្បាញបំផុតនៅអាស៊ី ក្នុងចំណោមប្រាសាទចំនួន ១០ នេះបើយោងតាមការវាយតម្លៃរបស់ក្រុមហ៊ុនមគ្គុទេសទេសចរណ៍ Touropia ដែលបានចេញផ្សាយនៅក្នុងដើមខែធ្នូនេះ។ ក្រុមហ៊ុនមគ្គុទេសទេសចរណ៍ Touropia បានបញ្ជាក់ថា ៖ «គ្មានទ្វីបណាមួយនៅលើភពផែនដីនេះមានប្រាសាទច្រើនដូចទ្វីបអាស៊ីនោះទេ។ ទាំងនេះមិនមែនប្រហែលជារឿងដែលមិនគួរឱ្យភ្ញាក់ផ្អើលទេ ដោយសារអាស៊ីជាកន្លែងកំណើតនៃសាសនាសំខាន់ៗរបស់ពិភពលោក ក៏ដូចជាជំនឿជាច្រើនទៀតផងដែរ រួមមាន ព្រះពុទ្ធសាសនា ហិណ្ឌូសាសនា ព្រហ្មញ្ញសាសនា សាសនាចេន សាសនាស៊ីក និងសាសនាតាវ ។ល។ ដែលជាការបំផុសគំនិតក្នុងការកសាងប្រាសាទល្បីៗជាច្រើននៅលើពិភពលោក»។ ការវាយតម្លៃបានបញ្ជាក់ថា

    December 11, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការបង្ក្រាបជនសង្ស័យចំនួន ០២នាក់ ដែលជាមុខសញ្ញាសកម្មឆបោកប្រាក់ពីជនរងគ្រោះ តាមរយៈការបង្កើតកម្មវិធីទូរសព្ទឈ្នះរង្វាន់ពីប្រព័ន្ធធនាគារចល័ត។ ក្នុងប្រតិបត្តិការនេះ បានធ្វើឡើងនៅថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១ ដោយមានការសម្របសម្រួលពី ឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងបានការអនុញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងក្រោមការចង្អុលបង្ហាញបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា។ លោកឧត្តមសេនីយ៍ឯក

    December 11, 2021
  • ព័ត៌មានជាតិ

    ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានចេញសេចក្តីបកស្រាយបំភ្លឺ និងបដិសេធរបស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស​របស់ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លើករណីដែលហ្វេសបុកចំនួន២ ដោយទី១៖ ឈ្មោះថា Bong Samarth KH ដែលបានសរសេរថា (រង់ចាំបន្តិចទៅបងប្អូន​ ឡា​នទឹកកំពុងតថ្លៃគ្នាជិតត្រូវហេីយ…) និងទី២៖ ហ្វេសប៊ុកឈ្មោះ Röthäñâ Bëë ដែលបានសរសេរថា (ឡានទឹកពុងតថ្លៃគ្នាអត់ទាន់ត្រូវ)​ ដែលជាករណីអគ្គិភ័យខាងលេីនេះ​ កេីតឡេីងនៅតាមបណ្តោយផ្លូវរថភ្លេីង ក្នុងសង្កាត់ស្រះចក​ ខណ្ឌដូនពេញ​​ រាជធានីភ្នំពេញ​ នាថ្ងៃទី១០​ ខែធ្នូ​ ឆ្នាំ​២០២១នេះ។ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ សូមធ្វើការបកស្រាយបំភ្លឺ

    December 10, 2021