Khmernote Media
  • កូវីដ-១៩

    នៅថ្ងៃទី16 ខែធ្នូ ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 07នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 13នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 3នាក់(មិនបានចាក់វ៉ាក់សាំង 1នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,397នាក់, ករណីជាសះស្បើយសរុប 116,759នាក់ និងស្លាប់សរុប 2,998នាក់៕

    December 16, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅ មានករណីរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក Alphard ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា MENG.007 បានខុសច្បាប់ចរាចរណ៍ ដោយចតរថយន្តកន្លែងផ្លាកសញ្ញាហាមឃាត់ នៅចំណុចមុខហាងកាហ្វេដូងក្រអូប មណ្ឌលគីរី តាមផ្លូវ១៦៣កែងផ្លូវ៤៨៦ ស្ថិតនៅភូមិ៣ សង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោយមកក៏ត្រូវសមត្ថកិច្ចបានយកសោទៅចាក់ ប៉ុន្តែត្រូវម្ចាស់រថយន្តព្យាយាមគាស់បំបែកសោ រួចបើកចេញទៅបាត់។ ក្រោយមកសមត្ថកិច្ចខណ្ឌចំការមនបានប្រកាស និងជំរាបដល់ម្ចាស់រថយន្តខាងលើសូមឲ្យមកធ្វើការដោះស្រាយ បើមិនចូលខ្លួនមកទេនោះ សមត្ថកិច្ចខណ្ឌចំការមន និងតម្រូវអោយម្ចាស់រថយន្តមកទទួលខុសត្រូវចំពោះមុខច្បាប់ ហើយក៏គេចមិនរួចដែរបើព្រហើននោះ។ លុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ម្ចាស់រថយន្ត Alphard ពាក់ស្លាកលេខ កម្ពុជា

    December 16, 2021
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា កាមេរ៉ាចាប់ល្បឿនលើផ្លូវជាតិ លេខ៣ កំពុងត្រូវបានប្រើប្រាស់សាកល្បង ដើម្បីតាមដានការបើកបររបស់ប្រជាពលរដ្ឋដែលល្មើសនឹងបម្រាមនៅតាមគោលដៅកំណត់ល្បឿនចរាចរណ៍។ ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោងសាងសង់ផ្លូវជាតិលេខ៣ បានបញ្ជាក់ឱ្យដឹងថា កាមេរ៉ាចាប់ល្បឿនទាំង១០ទីតាំង ត្រូវបានតម្លើងចប់រួចរាល់កាលពីខែវិច្ឆិកា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៣ ចាប់ពីចោមចៅ ដល់បែកគូស ដែលក្នុងនោះពីចោមចៅដល់បែកគូស ដែលផ្លូវមាន៤គន្លងមានចំនួន៤ទីតាំង និងកំណាត់ផ្លូវពីបែកគូសទៅទីរួមខេត្តកំពត ដែលជាផ្លូវមាន២គន្លង មានចំនួន៦ទីតាំង។ ឯកឧត្តម មានប្រសាសន៍ថា កាមេរ៉ាចាប់ល្បឿនទាំងនេះ អាចឱ្យមន្រ្តីជំនាញដឹងនូវល្បឿនរបស់រថយន្ត ពណ៌ ប្រភេទ និងផ្លាកលេខរថយន្ត អ្នកបើកបរមិនពាក់ខ្សែក្រវាត់ការពារ និងប្រើទូរសព្ទពេលបើកបរ

    December 16, 2021
  • សិល្បៈ

    រឿងរ៉ាវពិធីករល្បីឈ្មោះគឺលោក តាប៊ុយ បានបើកបររថយន្តបុករថយន្តរបស់គេធ្វើអោយកក្រើកពេញបណ្តាញសង្គម Facebook ដោយមានការជជែកវែកញែកគ្នាទៅវិញទៅមក រហូតម្សិលមិញនេះលោកតាប៊ុយ បានធ្វើការ Live វិដេអូប្រតិកម្មថាខ្លួនមិនអាចទទួលយកបានចំពោះតំលៃជួសជុលរថយន្តជនរងគ្រោះរហូតដល់ជាង២ពាន់ដុល្លារនោះទេ និងបានបោះសំដីថា រថយន្តរបស់ខ្លួន Range Rover ផងសួរជាថាធ្វើអស់តែ២ពាន់អីទេ ចុះត្រឹមឡានអា Prius ធ្វើអស់ជាង២ពាន់ដុល្លារដែរ។ ថ្មីៗនេះម្ចាស់ឡាន Prius ដែលជាជនរងគ្រោះសម្រេចចិត្តធ្វើការប្តឹងលោកតាប៊ុយទៅតុលាការ និងទាមទារសំណងចំនួន២ម៉ឺនដុល្លារ។ ម្ចាស់ឡានរូបនោះបានបង្ហោះនៅក្នុង ផេកខ្លួនថា៖ “ឃើញឡានខ្លួនឯងដែលជនល្មើស បុកអាណិតឡានណាស់! កាតទ្ទេចអស់ហើយ » ខ្ញុំសូមប្រកាសជាសាធារណៈថាប្តឹងទៅតុលាការក្រុងភ្នំពេញ ហើយទាសំណងជំងឺចិត្ត 20000$ ដោយយកប្រាក់នោះទៅជូនមន្ទីពេទ្យគន្ឋបុប្ផា🙏 » សូមជួយគាំទ្រ និងផ្តល់កំលាំងចិត្តផង

    December 16, 2021
  • សិល្បៈ

    រឿងរ៉ាវពិធីករល្បីឈ្មោះគឺលោក តាប៊ុយ បានបើកបររថយន្តបុករថយន្តរបស់គេធ្វើអោយកក្រើកពេញបណ្តាញសង្គម Facebook ដោយមានការជជែកវែកញែកគ្នាទៅវិញទៅមក រហូតម្សិលមិញនេះលោកតាប៊ុយ បានធ្វើការ Live វិដេអូប្រតិកម្មថាខ្លួនមិនអាចទទួលយកបានចំពោះតំលៃជួសជុលរថយន្តជនរងគ្រោះរហូតដល់ជាង២ពាន់ដុល្លារនោះទេ និងបានបោះសំដីថា រថយន្តរបស់ខ្លួន Range Rover ផងសួរជាថាធ្វើអស់តែ២ពាន់អីទេ ចុះត្រឹមឡានអា Prius ធ្វើអស់ជាង២ពាន់ដុល្លារដែរ។ សំដីរបស់លោកតាប៊ុយ ធ្វើអោយលោក Peypey Dy ដែលគេស្គាល់ថាជាតារា Facebook ល្បីឈ្មោះនិងជាតារាសម្តែងផងដែរនោះ បានចេញមុខមកប្រតិកម្មចំៗថា ម៉េចឡាន Range Rover របស់ខ្លួនធ្វើអស់ជាង២ពាន់ដុល្លារ ហើយចង់អោយអា Prius ធ្វើអស់២ដុល្លារមែន? ទោះជាយ៉ាងណាក្តីលោក Peypey

    December 16, 2021
  • ព័ត៌មានជាតិ

    នៅសល់តែ១១ថ្ងៃទៀតប៉ុណ្ណោះ ដំណើរការ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬប្រឡងបាក់ឌុប នឹងចាប់ផ្តើម ដោយធ្វើឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះ។ ខណៈការប្រឡងកាន់តែខិតជិតមកដល់ ក្រសួងអប់រំ បានធ្វើការបង្ហាញពីសកម្មភាពមួយចំនួន ដែលបុគ្គលិកអប់រំ មិនត្រូវប្រព្រឹត្តនៅក្នុងការប្រឡង បើមិនដូច្នោះទេនឹងត្រូវទទួលទណ្ឌកម្ម ក. ការប្រព្រឹត្តសកម្មភាពមិនត្រឹមត្រូវក្នុងដំណើរការទូទៅនៃការប្រឡង + បង្កើតបណ្តាញស្វែងរកផលកម្រៃពីការប្រឡង + យកទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡងខុសពីគោលការណ៍ណែនាំរបស់ក្រសួង + ផ្តល់ ឬទទួលប្រាក់ដើម្បីរៀបចំបែងចែកតួនាទីក្នុងគណៈកម្មការនានា + ជួយលាក់កំបាំងទង្វើខុសឆ្គងគណៈមេប្រយោគ ឬគណៈកម្មការប្រឡង + ចូលរួម ឬឱ្យអ្នកផ្សេងធ្វើគណៈមេបយោគជំនួស + មិនចូលរួមប្រជុំដោយគ្មានមូលហេតុ និង ឬមិនអនុវត្តតាមការណែនាំ

    December 16, 2021
  • ព័ត៌មានជាតិ

    បាវិត៖ យោងតាមការបញ្ជាក់ពី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា នៅថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១០និង៣០នាទី ដោយមានការឯកភាពពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋានច្រកទ្វារទី២ កម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានសហការជាមួយស្នងការដ្ឋាននគរបាល ខេត្តស្វាយរៀង ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ថោង វណ្ណៈ ស្នងការរងនគរបាល ខេត្តស្វាយរៀង និងសហការី បានបញ្ជូនជនជាតិវៀតណាម ចំនួន២២នាក់ ស្រី០៤នាក់ ពីបទជ្រៀតចូលប្រទេស និងស្នាក់នៅខុសច្បាប់នៅកម្ពុជា ។ ជនជាតិវៀតណាមទាំង២២នាក់នេះ

    December 16, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ បានចេញសេចក្ដីជូនព័ត៌មាន ស្ដីពីការហាមឃាត់គណនីសង្គមហ្វេស ប៊ុក ចំនួន ២គណនី ដែលបានផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាង គ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល។ យោងតាមការពិនិត្យឃើញលើបណ្ដាញសង្គមហ្វេស ប៊ុក មានគណនីឈ្មោះ Angel Secret កំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាងជាច្រើនប្រភេទ ដូចជា៖ ១.Angel Secret Remove make up Cleanse ២.Angel Secret Facial Cleanser ៣.Angel Secret 24K Gold

    December 15, 2021
  • សិល្បៈ

    កាលពីពេលថ្មីៗនេះមហាជនបានដឹងរួចមកហើយជុំវិញបញ្ហារបស់ពិធីករល្បីឈ្មោះគឺលោក តាប៊ុយ ដែលបានបើកបររថយន្តបុករថយន្តមួយគ្រឿងទៀតម៉ាក Toyota Prius ស្របទិសគ្នាបណ្តាលអោយរងការខូចខាតផ្នែកខាងក្រោយ ខណៈរថយន្តរបស់លោកម៉ាក Range Rover Sport ខូចខាតផ្នែកខាងមុខ ហើយក្នុងហេតុការណ៍នោះភាគីទាំង២បានឯកភាពគ្នាដោយលោក តាប៊ុយ ធានាចេញថ្លៃជួសជុលរថយន្តជូនជនរងគ្រោះ។ ប៉ុន្តែស្រាប់តែថ្មីៗនេះ ម្ចាស់រថយន្តរងគ្រោះបានផ្ញើវិក័យបត្រ ជូនលោកតាប៊ុយ ដោយការជួសជុលរថយន្តរបស់ខ្លួនអស់ជាង២ពាន់ដុល្លារ ធ្វើអោយលោកតាប៊ុយ ប្រតិកម្មខ្លាំងរហូតដៀមដាមថាឡានត្រឹមអា Prius សោះធ្វើអស់ជាង២ពាន់ដុល្លារ ខណៈរថយន្តរបស់លោកដល់ Range Rover ផងសួរជាងអស់ប្រហែលជាង២ពាន់ដូចគ្នា។ ការបញ្ចេញប្រតិកម្មរបស់លោក តាប៊ុយ ទទួលបានការរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន ដោយមហាជនលើកឡើងថានេះជាកំហុសរបស់លោក ហើយគេក៏ស្រលាញ់របស់ទ្រព្យគេដែរ។ តើប្រិយមិត្តយល់យ៉ាងណា?

    December 15, 2021
  • កូវីដ-១៩

    នៅថ្ងៃទី15 ខែធ្នូ ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 08នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 12នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 3នាក់(មិនបានចាក់វ៉ាក់សាំង 2នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,390នាក់, ករណីជាសះស្បើយសរុប 116,746នាក់ និងស្លាប់សរុប 2,995នាក់៕

    December 15, 2021