- Khmernote Media
- Nissan Auto Tech
ក្នុងរយៈពេលប៉ុន្មានឆ្នាំក្រោយនេះ ជាពិសេសក្នុងអំឡុងពេលមានជំងឺកូវីត ១៩ របៀបធ្វើការរបស់យើងត្រូវបានផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស។ ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុនរថយន្តនីសាន់ ( Nissan ) បានការប្រែក្លាយរថយន្តម៉ូឌែល Elgrand ទៅជាបន្ទប់ប្រជុំចល័តដែលពោរពេញដោយផាសុកភាព ។ ទោះជាអ្នកកំពុងធ្វើដំណើរក្នុងគោលដៅធ្វើអាជីវកម្ម ឬកំពុងធ្វើដំណើរចេញពីកន្លែងធ្វើការទៅផ្ទះក្ដី បន្ទប់ធ្វើការចល័តនេះអាចជួយអោយលោកអ្នកមានពេលរៀបចំការងារបន្ថែមបានច្រើន និងចំនេញពេលវេលា ។ សូមមើលវីដេអូដែលភ្ជាប់មកជាមួយនេះ ដើម្បីជាការប្រមើលមើលទៅថ្ងៃអនាគត នៅពេលដែល រថយន្ត Elgrand បានក្លាយជារថយន្តស្ដង់ដារមួយ។ អត្ថបទចុះផ្សាយនេះ នាំមកជូនលោកអ្នកជាពិសេសដោយ ក្រុមហ៊ុនតាន់ចុងម៉ូធ័រខេមបូឌា (Tan Chong Motor Cambodia) សម្រាប់ព័ត៌មានបន្ថែមអំពី ម៉ូឌែលរថយន្ត Nissan
December 18, 2021 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីតំណាងនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និងមន្ត្រីជំនាញបានចុះសិក្សាលទ្ធភាពដំឡើងទីតាំងស្ថានីយសាករថយន្តអគ្គិសនីនៅខេត្តបាត់ដំបង និងសៀមរាប។ ការចុះពិនិត្យនេះធ្វើឡើងស្របទៅតាមការលើកឡើងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅក្នុងកិច្ចពិភាក្សាមួយក្រោមប្រធានបទ៖ “អគ្គិសនីភាវូបនីយកម្មនៃយានយន្ត ដើម្បីអនាគតបៃតងសម្រាប់កម្ពុជា” ក្នុងនោះឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ពីតួនាទីយ៉ាងសំខាន់ នៃរថយន្តដើរដោយថាមពលអគ្គីសនី (Electric Vehicles) ក្នុងការចូលរួមចំណែកដល់កាត់បន្ថយការបញ្ចេញឧស្ម័នកាបូនទៅក្នុងបរិយាកាស និងការធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន ហើយក្រសួងកំពុងរៀបចំគោលនយោបាយ និងការគាំទ្រសម្រាប់រថយន្តដើរដោយថាមពលអគ្គិសនី(EVs)
December 18, 2021 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា ក្នុងយុទ្ធនាការត្រួតពិនិត្យទំនិញគ្រប់ប្រភេទដែលកំពុងចរាចរនៅលើទីផ្សារ សំដៅធានាការពារនូវសុខុមាលភាពជូនប្រជាពលរដ្ឋ និងការពារសិទ្ធជូនអ្នកប្រើប្រាស់ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១នេះ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តបាត់ដំបង ខេត្តកណ្ដាល ខេត្តកំពង់ចាម និងខេត្តកំពង់ធំ។ បានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពចំនួន ៥៦៨.៥គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល)ចំនួន ៩៧៨លីត្រ។ ទំនិញទាំងនោះត្រូវបានមន្រ្តីជំនាញធ្វើការដកហូត យកមកកម្ទេចចោល ហេីយចំពោះម្ចាស់ទំនិញត្រូវបានពិន័យអន្តរការណ៍ទៅតាមនីតិវិធីផងដែរ ៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF
December 18, 2021 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកសម្ពោធវិមានកីឡដ្ឋាននៃពហុកីឡ ដ្ឋានជាតិមរតកតេជោ ដែលជាជំនួយឥត សំណងរបស់សាធារណរដ្ឋប្រជាមានិតចិន និងពិធីរាប់ថយក្រោយ៥០២ថ្ងៃ ដំណើរឆ្ពោះទៅកាន់ព្រឹត្តិការណ៍ប្រកួតកីឡាSEA Games-ASEAN Para Games ឆ្នាំ ២០២៣ នៅរាជធានីភ្នំពេញ ព្រះរាជាណា ចក្រកម្ពុជា រួមជាមួយឯកឧត្តមវ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជា មានិតចិនប្រចាំនៅកម្ពុជា។ ការផ្ដល់កិត្តិយសចូលរួមសម្ពោធពហុកីឡដ្ឋានមរតកតេជោ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុន សែន និងឯកឧត្តម វ៉ាង
December 18, 2021 - កូវីដ-១៩
យោងតាមការបញ្ជាក់ពី ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រសួង បានរកឃើញករណីវិជ្ជមានកូវីដ-១៩ បម្លែងថ្មី ឈ្មោះ «អូមីក្រុង» ម្នាក់ទៀត (ជាករណីទី២) ដែលមានលទ្ធផលវិភាគបញ្ជាក់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។ ករណីវិជ្ជមានកូវីដ-១៩ អូមីក្រុងខាងលើនេះ ត្រូវបានរកឃើញលើបុរសជនជាតិអៀរ៉ង់ អាយុ២៥ឆ្នាំ ស្នាក់នៅសណ្ឋាគារមួយក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ។ បុរសរូបនេះបានធ្វើដំណើរតាមជើងហោះហើរ ពីប្រទេសកេនយ៉ា ឆ្ពោះទៅកាន់ទីក្រុងឌូបៃ និងបន្តដំណើរពីទីក្រុងឌូបៃ មកប្រទេសថៃ ទើបហោះហើរពីប្រទេសថៃមកដល់កម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។ បច្ចុប្បន្ន អ្នកជំងឺរូបនេះ កំពុងសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកម្ចាស់រោគរបេង និងហង់សិន ក្នុងរាជធានីភ្នំពេញ។ សូមអានព័ត៌មានលំអិតខាងក្រោម៖
December 17, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី ១៨ ខែធ្នូ ឆ្នាំ២០២១ ស្អែកនេះ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ នឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន។ សូមបញ្ជាក់ថា ពហុកីឡាដ្ឋាន ជាតិមរតកតេជោ ដែលជាពហុកីឡាដ្ឋានលំដាប់អន្តរជាតិដ៏ធំជាងគេបំផុត របស់ព្រះរាជាណាចក្រកម្ពុជា បានស្ថាបនាឡើង ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន
December 17, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ឯកសារមន្ត្រីសាធារណៈ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ដីព្រៃលិចទឹកដែលត្រូវបានទន្ទ្រាននៅខេត្តចំនួន៦ ជុំវិញបឹងទន្លេសាប ត្រូវបានរាជរដ្ឋាភិបាលដកហូតត្រឡប់មកវិញ បន្ទាប់ពីចុះត្រួតពិនិត្យ និងអនុវត្តបទបញ្ជាប្រមុខរាជរដ្ឋាភិបាល រយៈពេលជិតបីសប្តាហ៍នេះសរុបជាង ៤ម៉ឺនហិកតា ។ យោងតាមទន្នន័យពលរដ្ឋប្រគល់ដីដែលបានទន្ទ្រានក្នុងតំបន់ទន្លេសាបជាង ៤ម៉ឺនហិកតា ជូនរដ្ឋវិញត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ក្នុងការអនុវត្តបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា រយៈពេលជិត៣សប្តាហ៍មកនេះ មានប្រជាពលរដ្ឋចំនួន ៩៤៩៤គ្រួសារ នៅក្នុងខេត្តចំនួន៦ បានប្រគល់ដីព្រៃលិចទឹកដែលខ្លួនបានទន្ទ្រាននៅជុំវិញបឹងទន្លេសាប ចំនួន ៤០,៤០៩.៨៨ហិកតា ជូនដល់រាជរដ្ឋាភិបាលវិញ ត្រឹមថ្ងៃទី១៦ ខែធ្នូ
December 17, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងព្រឹត្តិការណ៍រំលឹកគុណអង្គរ រយៈពេល០៥ថ្ងៃ ចាប់ពីថ្ងៃទី១២ដល់១៦ ខែធ្នូ ឆ្នាំ២០២១ ដែលរៀបចំដោយអាជ្ញាធរជាតិអប្សរាឆេ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិប្រមាណជាង៤ម៉ឺននាក់បានមកលេងកម្សាន្ត ហើយម្នាក់ៗសុទ្ធតែបង្ហាញអារម្មណ៍សប្បាយរីករាយដែលបានចូលលេងកម្សាន្តក្នុងព្រឹត្តិការណ៍នេះ។ លោក ឡុង កុសល អគ្គនាយករងនិងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា នេះជាលើកទីមួយហើយ ដែលអាជ្ញាធរជាតិអប្សរាបានរៀបចំព្រឹត្តិការណ៍រំលឹកគុណអង្គរនេះឡើង គឺដើម្បីជាកិច្ចរំលឹកដល់គុណូបក្ការៈដែលបុព្វការីជនគ្រប់ជំនាន់ ជាពិសេសអង្គព្រះមហាក្សត្រគ្រប់ព្រះអង្គ ដែលបានកសាង និងការពារប្រាសាទអង្គរ តាំងពីរាប់សតវត្សរ៍មកហើយ ធ្វើឱ្យប្រាង្គប្រាសាទទាំងនោះនៅតែរឹងមាំ មកដល់សព្វថ្ងៃ។ លោកបន្តថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែល
December 17, 2021 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ទីបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ បានឲ្យដឹងថា គោរព និងអនុវត្តន៍ យ៉ាងម៉ឹងម៉ាត់តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្រោមការដឹកនាំបញ្ជាដោយផ្ទាល់របស់ លោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ ថ្ងៃព្រហស្បត្តិ៍ ១២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង២០៖០០នាទី កម្លាំងប៉ុស្ដិ៍ចំបក់ ចំនួន ០៥នាក់ ដឹកនាំដោយលោក វ/ត្រី ប៊ុន គុន
December 17, 2021 - កូវីដ-១៩
នៅថ្ងៃទី17 ខែធ្នូ ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 08នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 12នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 3នាក់(មិនបានចាក់វ៉ាក់សាំង 2នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,405នាក់, ករណីជាសះស្បើយសរុប 116,771នាក់ និងស្លាប់សរុប 3,001នាក់៕
December 17, 2021









