Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ ស្ដីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ២៧ ធ្នូ ២០២១ ឲ្យបានជ្រាបថា៖ បន្ទាប់ពីទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចអគ្គមហាសេនាតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងនឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ២៧ ធ្នូ ២០២១ ឲ្យបានត្រឹមត្រូវ ដោយគោរពតាមគោលការណ៍ទាំង ៤ នៃការប្រឡង គឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលបាន។ ការបរិច្ឆេទសំខាន់ៗនៃការប្រឡងឆ្នាំនេះ រួមមាន៖ -ដំណើរការសំណេរ នឹងប្រព្រឹត្តទៅក្នុងរយៈពេល

    December 20, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅវេលាម៉ោង ១៨៖៤៥ នាទីយប់ ថ្ងៃអាទិត្យ ១៥កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ មានករណីអគ្គិភ័យមួយកន្លែងបានកើតឡើងនៅចំណុច ក្រុមហ៊ុន ហាវ៉ាស់ រីវើអឃីត នៅផ្ទះលេខ២៥អា សិ្ថតបណ្តោយផ្លូវលេខ៥៦៦ ក្រុម៤៤ ភូមិ១១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ + ម្ចាស់ទីតាំងឈ្មោះ៖ ឌុច លីដេ ភេទស្រី

    December 20, 2021
  • ព័ត៌មានជាតិ

    យោងយាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តម មិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា រួមជាមួយនឹងលោកស្រីវេជ្ជបណ្ឌិត លី អាយលែន (Li Ailan) តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា និងលោកស្រី Foroogh Foyouzat តំណាងអង្គការយូនីសេហ្វ (UNICEF) ប្រចាំកម្ពុជា បានអញ្ជើញទទួលការមកដល់វ៉ាក់សាំង ប្រភេទ AstraZeneca ចំនួន ៣០៨ ០០០ដូស ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន

    December 20, 2021
  • ព័ត៌មានជាតិ

    កាលពីព្រឹកថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០២១នេះ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ក្រោយមានក្រុមចោរប្រដាប់អាវុធចំនួន៤  បានធ្វើសកម្មភាពប្លន់អ្នកលក់ឡេដ៏ល្បីល្បាញនៅកម្ពុជាគឺឧកញ៉ា អ៊ាន សៀវម៉ី ដោយយកគ្រឿងអលង្ការ និងលុយដុល្លារជាច្រើនទៀត។ ក្រោយកើតមានករណីប្លន់នេះ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​បានចេញសេចក្តីបកស្រាយបំភ្លឺព័ត៌មាន​ ទាក់ទងទៅនឹងជនមិនស្គាល់មុខមួយក្រុមចូលប្លន់ផ្ទះលោកស្រី​ អ៊ាន​ សៀវម៉ី ( មិនមានការបាត់បង់លុយរហូតដល់ ៩ ឬ ១០លានដុល្លារ ដូចសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេ )។ មានសារព័ត៌មានមួយចំនួនបានចុះផ្សាយទាក់ទងករណីមានមនុស្សមួយក្រុម បានចូលប្លន់ទ្រព្យសម្បត្តិ នៅផ្ទះលោកស្រី អ៊ាន សៀវម៉ី ដោយបានប្លន់យកលុយ និងគ្រឿងអលង្ការ សរុប ចំនួន ១០លានដុល្លារ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធចំពោះការចុះផ្សាយពីការបាត់ដ៏ច្រើនលើសលុបនេះ

    December 19, 2021
  • ព័ត៌មានជាតិ

    ភ្នំពេញ៖ ឧកញ៉ា អ៊ាន សៀវម៉ី ត្រូវបានក្រុមចោរប្រដាប់អាវុ.ធប្លន់ យកគ្រឿងអលង្ការ និងលុយសរុបជាច្រើនលានដុល្លារ នៅវេលាម៉ោង ១០៖៤០នាទី ព្រឹកថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០២១នេះ នៅផ្ទះលេខវី០១ បុរីមូនថោន ភូមិគោកចំបក់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ យោងតាមការរៀបរាប់របស់សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុជនរងគ្រោះ និងក្រុមគ្រួសារមានមនុស្ស១០នាក់ កំពុងរៀបចំចេញដំណើរទៅផ្ទះរបស់ខ្លួនទៅខេត្តកំពង់ស្ពឺ ស្រាប់តែមានជនសង្ស័យ ៤ នាក់បានជិះរថយន្តម៉ាក់ GS មកឃាត់ជនរងគ្រោះហើយប្រាប់ថា ពួកគេមកពីក្រសួងមកអនុវត្តដីកា។ តាមចម្លេីយជនរងគ្រោះបានបញ្ជាក់យ៉ាងច្បាស់ថា មិនមានការបាត់បង់លុយឡេីយ គឺបាត់តែខ្សែក ៣ខ្សែ តែប៉ុណ្ណោះ ដោយ ជនសង្ស័យប្រដាប់ដោយអាវុធវែងមួយដើម(អុឹមសី)

    December 19, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់របស់ លោក ម៉ន វុទ្ធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមចោរប្រដាប់អាវុធចំនួន៤ នៅវេលាម៉ោង ១០៖៤០នាទី ព្រឹកថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០២១នេះ បានធ្វើសកម្មភាពប្លន់អ្នកលក់ឡេដ៏ល្បីល្បាញនៅកម្ពុជាគឺឧកញ៉ា អ៊ាន សៀវម៉ី ដោយយកគ្រឿងអលង្ការ និងលុយដុល្លារសរុបជាទឹកប្រាក់ច្រើនលានដុល្លារ។ ហេតុការណ៍នេះកើតឡើងនៅផ្ទះលេខវី០១ បុរីមូនថោន ភូមិគោកចំបក់ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នេះបើតាម លោក ម៉ន វុទ្ធី អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បញ្ជាក់ប្រាប់បណ្ដាញព័ត៌មាន Fresh

    December 19, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស តាមរយៈទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១នេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវបន្តការប្រុងប្រយ័ត្នខ្ពស់ ខណៈឆ្នាំ២០២២ខាងមុខនេះ អាចជាឆ្នាំនៃការចរាចររបស់វីរុសបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង (Omicron)។ លោកជំទាវវេជ្ជបណ្ឌិត បានបញ្ជាក់បន្ថែមថា៖ “ខ្ញុំជឿថា យើងទាំងអស់គ្នាពិតជាអាចធ្វើបានក្នុងការបន្តអនុវត្តវិធានការ ០៣ការពារ និង០៣កុំ រួមជាមួយនឹងការចាក់វ៉ាក់សាំង ដើម្បីការពារពីភាពធ្ងន់ធ្ងរនៃសុខភាព ការចូលសម្រាកពេទ្យ និងមរណភាព ដែលស្មើនឹងទៅរកការរស់នៅតាមបែបប្រក្រតីភាពថ្មី។ ខ្ញុំគិតថាឆ្នាំ២០២២ខាងមុខនេះ

    December 19, 2021
  • កូវីដ-១៩

    នៅថ្ងៃទី19 ខែធ្នូ ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 06នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 10នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 2នាក់(មិនបានចាក់វ៉ាក់សាំង 1នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,416នាក់, ករណីជាសះស្បើយសរុប 116,792នាក់ និងស្លាប់សរុប 3,005នាក់៕

    December 19, 2021
  • PR

    ភ្នំពេញ៖ ពិតជាអស្ចារ្យណាស់ បទចម្រៀងថ្មីដែលផលិតកម្មរាមចំណាយថវិកាក្នុងការផលិតអស់ជាច្រើននោះ ទីបំផុតបានចេញជារូបរាងហើយ។ យ៉ាងណាមិញ ខាងផលិតកម្មរាមបានធ្វើរឿងដ៏អស្ចារ្យមួយ ដោយបានពាំនាំបទចម្រៀងនេះទៅសម្តែងផ្ទាល់ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និង គណៈប្រតិភូ នៅក្នុងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ នេះដែលជាថ្ងៃដាក់សម្ពោធជាផ្លូវការរបស់ពហុកីឡដ្ឋានមរតកតេជោ។ ចំណុចពិសេសខ្លាំងនៃបទចម្រៀង “ អ្នកចម្បាំង ” ច្រៀងដោយតារាចម្រៀង ថម និង បាលី របស់ផលិតកម្មរាមនេះ គឺផ្តោតសំខាន់ទៅលើក្បាច់គុណល្បុក្កតោ ដែលជាកំពូលក្បាច់គុនរបស់ខ្មែរយើង។ ដោយឡែកសម្រាប់ចម្រៀងមួយនេះ ខាងផលិតកម្មបានសម្រេចចិត្តសម្តែងជូននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានទស្សនាមុនគេ ទើបសម្រេចចេញជាផ្លូវការនៅថ្ងៃខាងមុខនេះ។ ចំពោះការសម្តែងនូវបទចម្រៀងមួយ នេះទៀតសោត

    December 19, 2021
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងឯកឧត្តម Mikami Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា អញ្ជើញចុះហត្ថលេខាលើគម្រោង Kusanone ផ្តល់រថយន្តប្រមូលសំរាមពីប្រទេសជប៉ុនចំនួន១០ គ្រឿង ជូនក្រសួងបរិស្ថាន កាលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ នាទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តមរដ្ឋមន្រ្តី សាយ សំអាល់ បានរម្លឹកនូវសាវតារថា ចាប់តាំងពីឆ្នាំ២០១៣មក គ្រាដែលឯកឧត្តមត្រូវបានរាជរដ្ឋាភិបាលតែងតាំងជារដ្ឋមន្រ្តីក្រសួងបរិស្ថាន ពេលដែលប្រជាជនកម្ពុជាចាប់ផ្តើមយល់អំពីតម្លៃបរិស្ថានបណ្តើរៗ ស្របពេលដែលសេដ្ឋកិច្ចជាតិ កម្រិតជីវភាពរស់នៅ ចាប់ផ្តើមមានភាពប្រសើរឡើង។ នេះគឺជាអ្វីដែលឯកឧត្តមរដ្ឋមន្រ្តីមើលឃើញនូវឱកាសក្នុងការដាក់ចេញនូវទស្សនវិស្ស័យប្រកបដោយភាពច្បាស់លាស់ ក្នុងការលើកកម្ពស់គុណភាពបរិស្ថាននៅប្រទេសកម្ពុជា។ ជាក់ស្តែង

    December 19, 2021