- Khmernote Media
- ព័ត៌មានជាតិ
MC . បេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស បានឱ្យដឹងថា នៅក្នុងចំណោមរថយន្តដែលកំពុងផ្តល់សេវាដឹកជញ្ជូនកម្មករនិយោជិតទៅមកបំពេញការងារ ដែលមានជិត៤.០០០គ្រឿង គឺមានប្រមាណ៦០ភាគរយ ជារថយន្តប្រភេទដឹកទំនិញ។ របាយការណ៍ដែលត្រូវបានផ្សព្វផ្សាយឡើងនេះ គឺបានមកពីការចុះស្រង់ស្ថិតិក្នុងឆ្នាំ២០២០ ដើម្បីឈានទៅរកដំណោះស្រាយជំរុញការផ្លាស់ប្តូររថយន្តដឹកកម្មករប្រភេទរថយន្តទំនិញដែលកម្មករនិយោជិត ត្រូវឈរ ឬអង្គុយប្រជ្រៀតគ្នាណែនតាន់តាប់ មកជារថយន្តដែលមានសុវត្ថិភាព ប្រសើរជាង។ លោក គឹម បញ្ញា នាយកប្រតិបត្តិអង្គការមូលនិធិបង្ការរបួសអាស៊ី មានប្រសាសន៍ថា ការផ្តល់មធ្យោបាយធ្វើដំណើរសមរម្យ និងមានសុវត្ថិភាពដល់កម្មករនិយោជិត គឺពិតជាមានសារសំខាន់ណាស់ដែលមិនត្រឹមតែជួយបង្ការ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងចំណោមកម្មករនិយោជិតទាំងនោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានឥទ្ធិពលជាវិជ្ជមានយូរអង្វែង ចំពោះកិច្ចខិតខំដើម្បីកាត់ន្ថយគ្រោះថ្នាក់ ចរាចរណ៍នៅទូទាំងប្រទេស ពិសេសជាការជំរុញឱ្យមានការគោរព និងពង្រឹងការអនុវត្តន៍ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកដែលបានកំណត់ថា ការដឹកជញ្ជូនមនុស្សត្រូវមានកៅអីអង្គុយ ឬមានបង្កាន់ដៃ
December 22, 2021 - ព័ត៌មានជាតិ
វេលាម៉ោងប្រមាណ១០និង៤០នាទី ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី ត្រូវបានក្រុមចោរ មួយក្រុមមានគ្នា៥នាក់ ស្លៀកពាក់ឯកសណ្ឋានសមត្ថកិច្ច កាន់ដីកាបង្គាប់ឲ្យនាំខ្លួន បន្លំចូលចាប់ខ្លួន អ្នកលក់ឡេអនឡានល្បីឈ្មោះ អ៊ាន សៀវម៉ី ហើយធ្វើសកម្មភាពប្លន់តែម្តង។ ក្រោយពួកចោរបានចាកចេញប្រមាណ៧នាទី ប្អូនប្រុសរបស់ អ៊ាន សៀវម៉ី បានហៅទូរស័ព្ទមកកាន់លេខ ១២៩១ របស់អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសុំការអន្តរាគមន៍។ កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានចុះដល់កន្លែងកើតហេតុភ្លាមៗ រកឃើញដីកាបង្គាប់ឲ្យនាំខ្លួនឈ្មោះ អ៊ាន សៀវម៉ី ដែលជនល្មើសទម្លាប់ចោល គឺជាដីកាក្លែងក្លាយ ហើយឯកសណ្ឋានសមត្ថកិច្ច ដែលពួកចោរពាក់ធ្វើសកម្មភាព ក៏សន្និដ្ឋានថាជាការក្លែងបន្លំ។
December 21, 2021 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង ០៩និង០០នាទី ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលបានទទួលបណ្តឹងពីប្រជាពលរដ្ឋម្នាក់ថា ខ្លួនបានបាត់ម៉ូតូ ១គ្រឿង ZOOMER X ឆ្នាំ២០១៨ ពណ៌ស្វាយ ពាក់ស្លាកលេខ ព្រះសីហនុ 1G-6945 ដែលចតទុកនៅមុខបន្ទប់ជួល ស្ថិតនៅ ក្រុមទី១៩ ភូមិ៥ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ។ បន្ទាប់ពីទទួលបណ្តឹងរួច កម្លាំងជំនាញផែនការងារព្រហ្មទណ្ឌធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន ០៨នាក់ ភេទប្រុស ជនជាតិខ្មែរ ជាបន្តបន្ទាប់
December 21, 2021 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា ក្នុងបរិបទជំងឺកូវីដ-១៩នេះ ប្រជាជនទូទៅតែងតែគិតពីសុខភាពជាចំបង ពិសេសការបរិភោគអាហារ និងការទិញនូវម្ហូបអាហារមកបរិភោគនៅក្នុងគ្រួសារតែងតែគិតពីគុណភាពសុវត្ថិភាព។ អគ្គនាយកដ្ឋាន ក.ប.ប. បានដើរតួនាទីយ៉ាងសំខាន់ក្នុងការការពារនូវសុខុមាលភាព សុវត្ថិភាពជូនប្រជាពលរដ្ឋ និងសិទ្ធរបស់អ្នកប្រើប្រាស់ ជាពិសេសទប់ស្កាត់នូវការចរាចរទំនិញដែលមិនមានភាពអនុលោមនៅលើទីផ្សារ។ ជាក់ស្ដែងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តតាកែវ ខេត្តស្វាយរៀង ខេត្តមណ្ឌលគិរី ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ចាម បានរកឃើញ ដកហូតបាន និងកម្ទេចចោលនូវទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពប្រមាណចំនួន ៣,២៧៧.៥៥ គីឡូក្រាម និងអាល់កុលក្លែងក្លាយ (មេតាណុល)ចំនួន ៣៣លីត្រ។
December 21, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញគ្រោងសាងសង់ស្ពានអាកាសថ្មីមួយកន្លែងទៀតនៅចំណុចភ្លើងស្តុបផ្សារស៊ិនជូរីផ្លាហ្សា ដើម្បីសម្រួលចរាចរណ៍នៅតំបន់នេះឱ្យកាន់តែល្អប្រសើរ កាត់បន្ថយការកកស្ទះ ខណៈបច្ចុប្បន្នទីតំាងនេះមានការកកស្ទះចរាចរណ៍រាល់ថ្ងៃនៅតំបន់ភ្លើងស្តុបផ្លូវលេខ២០០៤ កែងនៅផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់កាកាបទី១ ខណ្ឌ ពោធិ៍សែនជ័យ។ ឯកឧត្តម ឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា គម្រោងសាងសង់ស្ពានអាកាសថ្មីមួយកន្លែងទៀតនៅចំណុចភ្លើងស្តុបផ្សារស៊ិនជូរីផ្លាហ្សានេះ គឺដើម្បីសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋដែលឆ្លងកាត់ផ្លូវលេខ២០០៤ ក៏ដូចជាផ្លូវសហព័ន្ធរុស្ស៊ីនិងផ្លូវលេខ២០១១។ ឯកឧត្តមបានមានប្រសាសន៍លើកឡើងថាការស្ថាបនាស្ពានអាកាសនិងផ្លូវក្រោមដីនៅរង្វង់មូលចោមចៅ ស្ថាបនាបានច្រើន ភាគរយហើយ និងបានដាក់ឱ្យដំណើរការ ផ្លូវមួយចំនួននៃស្ពានអាកាសនិងផ្លូវក្រោមដីនេះហើយដែរ ។ ស្ពានអាកាសនិងផ្លូវក្រោមដីនៃរង្វង់មូលចោមចៅនេះ ក្រោយពីមានការដាក់ឱ្យដំណើរការ ផ្លូវមួយចំនួននៃស្ពាននេះ រំហូរចរាចរនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ,ផ្លូវ លេខ២០០៤ក៏ដូចជាផ្លូវលេខ២០១១
December 21, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសង្ឈឹមថា វ៉ាក់សាំងរបស់អូស្ត្រាលី Pfizer នឹងបញ្ជូនមកដល់កម្ពុជា នាយប់ថ្ងៃទី២៦ និងថ្ងៃទី២៨ធ្នូ ខាងមុខនេះ ដើម្បីចូលរួមបង្កើនភាពសុំា និងការពារសុខុមាលភាពប្រជាពលរដ្ឋខ្មែរ។ តាមរយៈសារសំឡេងមួយប្រកាសបិទបញ្ចប់ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ឥទ្ធិពលនៃវ៉ាក់សាំងការពារជំងឺកូវីដ១៩ បានជួយឱ្យប្រជាពលរដ្ឋកម្ពុជា ជាច្រើនទទួលបានភាពសុំា និងកាត់បន្ថយអត្រាមរណភាពបានយ៉ាងច្រើន ។ ដូច្នេះហើយ សម្តេច តេជោ បានថ្លែងអំណរគុណដល់ប្រទេសជាមិត្ត រួមមាន ៖
December 21, 2021 - កូវីដ-១៩
នៅថ្ងៃទី21 ខែធ្នូ ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 04នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 12នាក់ និងមិនមានអ្នកបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,427នាក់, ករណីជាសះស្បើយសរុប 116,815នាក់ និងស្លាប់សរុប 3,005នាក់៕
December 21, 2021 - ព័ត៌មានជាតិ
កាលពីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញដឹកនាំដោយឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមចាប់ក្រុមចោរប្លន់ផ្ទះអ្នកលក់ឡេដ៏ល្បីគឺឧកញ៉ា អ៊ាន សៀវម៉ី បានហើយ ដោយប្រមូលបានគ្រឿងពេជ្រត្រឡប់មកវិញ។ នៅក្នុងប្រតិបត្តិការណ៍បង្ក្រាបនេះដែរ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដកហូតបាននៅអាវុធវែងខ្លីមួយចំនួន និងគ្រឿងអលង្ការមួយចំនួនដែលក្រុមចោរប្លន់បាន ដោយក្រុមចោរប្លន់ទាំងនោះបានលាក់ខ្លួននៅទីតាំងបុរី ប៉េងហួត ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ នេះបើតាមការបញ្ជាក់របស់ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រាប់មកក្រុមអ្នកសារព័ត៌មាន។ បើយោងតាមការបញ្ជាក់ពីលោក មាស រិទ្ធី បានធ្វើការអធិប្បាយក្នុងកម្មវិធីព័ត៌មានពេលព្រឹករបស់ស្ថានីយទូរទស្សន៍ហង្សមាសបានឲ្យដឹងថា ក្រុមចោរប្លន់អ្នកឡេដ៏ល្បីឈ្មោះកំពុងកក្រើកនេះ បានសារភាពថា មូលហេតុដែលធ្វើសកម្មភាពប្លន់ ដោយសារតែធុញ ស្អប់
December 21, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាល នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ដើម្បីឲ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់និងរៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទ លើកំណាត់មហាវិថីព្រះនរោត្តម(ចាប់ពីផ្លូវលេខ១១០ កែងមហាវិថីព្រះនរោត្តម ដល់ផ្លូវលេខ១៣០ កែងមហាវិថីព្រះនរោត្តម) និងផ្លូវលេខ១១៨(ចាប់ពីផ្លូវលេខ៥១ ដល់ផ្លូវលេខ១៩) និងផ្លូវលេខ១២៦(ចាប់ពីផ្លូវលេខ៥១ ដល់មហាវិថីព្រះនរោត្តម)នៅថ្ងៃទី២៣ ខែធ្នូ
December 21, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ក្រោយប្រតិបត្តិការមួយយប់ដេញឃាត់រថយន្ត ដែលជនសង្ស័យប្រើប្រាស់ក្នុងករណីប្លន់ផ្ទះលោកស្រី អ៊ាន សៀវម៉ី កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងបុរី ម៊ូន ថោន សមត្ថកិច្ចចម្រុះនៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញ បានធ្វើការឡោមព័ទ្ធ រហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន០២នាក់ ប្រុស ១នាក់ ស្រី ១នាក់ ហើយនៅព្រឹកនេះសមត្ថកិច្ចកំពុងយកទៅធ្វើការសាកសួរបន្តនៅអធិការដ្ឋាននគរបាល ខណ្ឌពោធិ៍សែនជ័យ ៕
December 21, 2021









