- Khmernote Media
- សិល្បៈ
តារាចម្រៀងស្រីវ័យក្មេងល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេ គឺអ្នកនាង វីរៈ និច្ច បានរៀបអាពាហ៍ពិពាហ៍ជាមួយនឹងលោក ខៀវ ពេជ្រ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះដោយរៀបចំឡើងនៅភោជនីយដ្ឋានមីងផាលេស។ ក្រោយរៀបការបានប្រមាណជាង២ខែ តារាស្រីរូបនេះបានបង្ហោះសារលាយឡំជាមួយអារម្មណ៍រំភើបយ៉ាងខ្លាំង ក្រោយទទួលបានដំណឹងថាខ្លួនពរពោះបានកូនភ្លោះ ដែលជាកូនដំបូងរបស់នាង។ អ្នកនាង វីរៈ និច្ច បានរៀបរាប់ថា៖ “23/12/2021 នេះជាកាដូធំបំផុតសំរាប់គ្រួសាររបស់ខ្ញុំ មិនមែន1ទេគឺទទួលបានសមាជិកថ្មីរហូតទៅដល់ 2 (ភ្លោះ) គ្មានពាក្យនិយាយអ្វីទេគឺរំភេីបខ្លាំងណាស់ Surprise ខ្លាំងមែនទែន អារម្មណ៍នេះមិនដែរបានទទួលពីមុនមកទេ រឿងដែរនឹកស្មានមិនដល់បែបនេះ Welcome New year 2022 #Mommy7week2days”
December 23, 2021 - ព័ត៌មានជាតិ
រាជធានិភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានប្រសាសន៍ស្នើឱ្យផ្នែកពាក់ព័ន្ធ ធ្វើកាសិក្សា និងគិតគូរអំពីការផ្ដល់វ៉ាក់សាំងប្រភេទ Pfizer ចាក់ដូសទី៤ ដល់អ្នកខ្សែត្រៀមជួរមុខ ដែលមានប្រហែលជា៥០ម៉ឺននាក់ ដែលរាប់ទាំងកងទ័ព នគរបាល គ្រូពេទ្យ គ្រូបង្រៀន និងមន្ត្រីរាជការ ក្នុងខណៈដែលវ៉ាក់សាំងនៅសល់ និងការមកដល់នាពេលខាងមុខ មានចំនួនប្រមាណ ១២លានដូសនោះ។ ក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាល អគារសាលាជាតិគយ និងសារមន្ទីរគយ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នាព្រឹកថ្ងៃទី
December 23, 2021 - សិល្បៈ
រាជធានីភ្នំពេញ ៖ សេក្តីបកស្រាយបំភ្លឺ និងឆ្លេីយតប របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងការផុសរបស់គណនីហ្វេបុកមួយឈ្មោះថា Ma chanpanha ( ម៉ា ចន្ទបញ្ញា ) ។ ក្រុមការងារសូមឆ្លេីយតបចំពោះសំនួរដូចខាងក្រោម ៖ ១- តើច្បាប់ស្រុកយើង គេអនុញ្ញាតអោយប៉ូលីសចរាចរណ៌ និងឈុតខ្មៅ ចុះត្រួតពិនិត្យតាមផ្លូវលំដែរមែនទេ ? ឆ្លេីយតប : យោងតាមច្បាប់ចរាចរណ៌ផ្លូវគោក អ្នកប្រើប្រាស់ផ្លូវត្រូវតែគោរពច្បាប់ចរាចរណ៌ផ្លូវគោក ទាំងអ្នកបញ្ជាយានយន្ត និងអ្នកថ្មើរជើង ដោយពុំបានកំណត់ថាជាផ្លូវប្រភេទណាទេ ហើយកម្លាំងមូលដ្ឋាន ជាអ្នកកំណត់ភូមិសាស្រ្តត្រូវអនុវត្ត ដោយបានសិក្សាយ៉ាងច្បាស់ពីទីតាំងដែលត្រូវអនុវត្ត ដោយពិនិត្យឃើញថា មានអ្នកប្រើប្រាស់ផ្លូវមិនទាន់គោរពច្បាប់ចរាចរណ៌ផ្លូវគោក
December 23, 2021 - កូវីដ-១៩
នៅថ្ងៃទី23 ខែធ្នូ ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 04នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 10នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីទេ គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,434នាក់, ករណីជាសះស្បើយសរុប 116,834នាក់ និងស្លាប់សរុប 3,006នាក់៕
December 23, 2021 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្តីពីការរៀបចំកន្លែងស្នាក់នៅ និងអាហារជូនបេក្ខជនក្នុងអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១។ រដ្ឋបាលខេត្តព្រះសីហនុ សូមជម្រាបជូនដំណឹងដល់មាតិបិតា អាណាព្យាបាល និងបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១ ខាងមុខនេះ ឲ្យបានជ្រាបថា ក្នុងគោលបំណងជួយសម្រាលបន្ទុក ដោះស្រាយការលំបាក និងបញ្ហាប្រឈមនានារបស់មាតាបិតា អាណាព្យាបាល និងក្មួយៗ ជាបេក្ខជនដែលមកពីបណ្ដាវិទ្យាល័យឆ្ងាយៗនៃស្រុកព្រៃនប់ ស្រុកកំពង់សីលា និងស្រុកស្ទឹងសាហាវ ដែលពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយការស្នាក់នៅ ហូបចុកក្នុងអំឡុងពេលប្រឡង រដ្ឋបាលខេត្តបានរៀបចំកន្លែងស្នាក់នៅ
December 23, 2021 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា ដែលហៅកាត់ថា CMAC បានឲ្យដឹងថា៖ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ ក្រុមស្រាវជ្រាវនិងអភិវឌ្ឍន៍សុនខហិតអ្នកផ្ទុកវីរុសកូវីដ១៩ របស់អង្គភាពស៉ីម៉ាក់ និងក្រុមគ្រូទេព្យបានសហការធ្វើការផ្ទាល់ជាមួយគ្នា។ ហើយនេះជាដំណាក់កាលចុងក្រោយក្នុងជំហាននៃការងារស្រាវជ្រាវ ដោយត្រូវធ្វើការបញ្ជាក់ជាក់ស្តែងចំពោះអ្នកសង្ស័យ និងអ្នកជម្ងឺតែម្តងនៅមណ្ឌលកោះពេជ្រ និងនៅស្ទឹងមានជ័យ រាជធានីភ្នំពេញ។ លទ្ធផលបានល្អប្រសើរ ដោយប្រៀបធៀបជាមួយឧបករណ៍តេស្តតែម្តងគឺ “រកឃើញ” ដូចគ្នា។ កាលពីពេលកន្លងទៅ ឯកឧត្តម ហេង រតនា ធ្លាប់បានឱ្យដឹងដែរថា ការធ្វើតេស្តសត្វសុនខកន្លងមក វាមានសមត្ថភាពហិតក្លិនកូវីដ១៩ ចំពោះមនុស្ស ដែលគ្មានជំងឺប្រចាំកាយផ្សេងៗ គឺមានតែជំងឺកូវីដ ១៩ តែមួយមុខប៉ុណ្ណោះ។
December 23, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជា មិនអនុញ្ញាតឲ្យឡាន និងម៉ូតូ ដែលមិនបានបង់ពន្ធធ្វើចរាចរណ៍លើដងផ្លូវជាដាច់ខាត ក្រោយពេលអស់ឱសានវាទ។ ការថ្លែងជាសាធារណៈរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កម្ពស់ ៣៥ជាន់ ៕ ប្រភព៖ ក្រសួងព័ត៌មាន
December 23, 2021 - សិល្បៈ
កាលពីពេលថ្មីៗនេះ កំពូលតារាចម្រៀងប្រចាំផលិតកម្មហង្សមាស គឺលោក ខេមរៈ សិរីមន្ត បានបង្ហាញអារម្មណ៍រំភើបក្រោយពេលដែលលោកបានចូលរួមអភិវឌ្ឍន៍សង្គមជាតិ តាមរយៈការឧបត្ថម្ភថវិកា ២លានដុល្លារ ដើម្បី កសាងនៅផ្លូវ និង ប្រឡាយទឹក នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ និងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់នោះផងដែរ។ តារាចម្រៀងល្បីឈ្មោះរូបនេះបានរៀបរាប់នៅលើ Facebook លោកថា៖ “ការជួយដល់សង្គមជាតិ និង ប្រជាជន យើងគឺជាតួនាទីរបស់យើងទាំងអស់គ្នា។ ថវិការ 2,000,000$ (ពីរលានដុល្លា) ជាថវិការដ៏ច្រើនសំរាប់ខ្ញុំតែខ្ញុំរីករាយនឹងរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីកសាងនៅផ្លូវ និង ប្រឡាយទឹកជួយសម្រួល ដល់ពុកម៉ែបងប្អូនដែលរស់នៅស្រុក ម៉ាឡៃ ខេត្តបន្ទាយមានជ័យ និង ទូទាំងប្រទេសតាមអ្វីដែរខ្ញុំអាចធ្វើបាន”
December 23, 2021 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកព្រលឹមថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈ ហ្វេសប៊ុករបស់សម្តេចបានបង្ហាញនូវសំបុត្រសម្ងាត់មួយដែលបានលាក់ទុកជិត២៨ឆ្នាំមកហើយ ដែលជាសំបុត្ររបស់ឯកឧត្តម ហ៊ុន ម៉ាណែត ផ្ញើជូនសម្តេចបញ្ជាក់ពីការសិក្សាខាងផ្នែកយោធា និងវិទ្យាសាស្ត្រនយោបាយនៅសហរដ្ឋអាមេរិក បន្ថែមលើការសិក្សាផ្នែកសេដ្ឋកិច្ច។ សម្តេចតេជោ ហ៊ុន សែន បានបង្ហោះសារទាំងស្រុងអមដោយខ្លឹមសារសំបុត្រសម្ងាត់យ៉ាងដូច្នេះថា «សំបុត្រសម្ងាត់ ឆ្នាំ១៩៩៤ កូនប្រុសខ្ញុំ ហ៊ុន ម៉ាណែត ដែលពេលនោះកំពុងសិក្សា នៅសកលវិទ្យាល័យមួយនាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បានសរសេរលិខិតសម្ងាត់មួយច្បាប់មកខ្ញុំ ដើម្បីបានរៀនខាងយោធា និងវិទ្យាសាស្រ្តនយោបាយជាមួយនិងការប្តេជ្ញារបស់គេ គឺរៀនយកបណ្ឌិតខាងសេដ្ឋកិច្ចឲ្យបាន។ លិខិតមួយច្បាប់នេះ មិនមានការចាំបាច់រក្សាទុកជាសម្ងាត់ទៀតទេ
December 23, 2021 - ព័ត៌មានជាតិ
ខេត្តបន្ទាយមានជ័យ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ជនជាតិថៃប្រុស-ស្រី ចំនួន២៥នាក់ ត្រូវសមត្ថកិច្ចកម្ពុជា ឃាត់ខ្លួនបញ្ជូនទៅប្រទេសកំណើតវិញ នៅរសៀលថ្ងៃ២រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ ក្រោយរកឃើញថា ពួកគេបានលួចឆ្លងដែនមកស្នាក់នៅនិងធ្វើការខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។ ពិធីប្រគល់ទទួលភាគីកម្ពុជា-ថៃ បានធ្វើឡើងលើស្ពានមិត្តភាពកម្ពុជា-ថៃ នៅច្រកអន្តរជាតិប៉ោយប៉ែតឈមគ្នាច្រកខ្លងលឹក ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ឯក សម វណ្ណវីរៈ ប្រធាននាយកដ្ឋានសន្តិសុខផ្ទៃក្នុង និងលោកឧត្តមសេនីយ៍ត្រី អេង លីហួរ ស្នងការរង
December 22, 2021









