- Khmernote Media
- ព័ត៌មានជាតិ
ភ្នំពេញ ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១- យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា អភិបាលរងរាជធានីភ្នំពេញបានគូសបញ្ជាក់ថា ក្នុងការប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុបឆ្នាំនេះ បើបេក្ខជន ក្តៅខ្លួន និងពិនិត្យទៅឃើញ កើតជំងឺកូវីដ-១៩ក៏ ដោយ បេក្ខជនរូបនោះនៅតែអនុញ្ញាតឱ្យមានការប្រឡងដដែល ពោលគឺគ្រាន់តែដាក់ពួកគាត់ឱ្យនៅដាច់ដោយឡែកពីគេតែប៉ុណ្ណោះ។ ថ្លែងក្នុងកិច្ចប្រជុំ កាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ ដើម្បីត្រៀមលក្ខណៈក្នុងការប្រឡងបាក់ឌុប ដែលប្រព្រឹត្តទៅ នៅថ្ងៃទី២៧ និង២៨ ខែធ្នូខាងមុខនេះ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញបានមានប្រសាសន៍ថា សម្រាប់ការប្រឡងបាក់ឌុបឆ្នាំនេះគឺអនុវត្តន៍ មិនខុសពីឆ្នាំមុននោះទេ។ប៉ុន្តែអ្វីដែលខុសប្លែកគឺដោយសារឆ្នាំនេះមានការរីករាលដាលជំងឺកូវីដ-១៩ ការប្រឡងគឺស្ថិតនៅ ក្នុងកិច្ចការពារខ្លួនពីជំងឺកូវីដ-១៩បន្ថែមពីលើនេះ។
December 26, 2021 - PR
ខេត្តសៀមរាបគ្រោងនឹងធ្វើពិធីបុណ្យមួយដ៏ធំមួយមិនធ្លាប់មាន ដោយក្នុងកម្មវិធីនោះក្រៅពីមានការរាំលេងកម្សាន្តជាមួយកំពូលតារាចម្រៀងCam-pop Galaxy Navatra ពុកម៉ែបងប្អូនដែលចូលរួមក៏អាចភ្លក់រស់ជាតិមុខម្ហូប តំណាងស្រុកនីមួយៗរបស់បងប្អូនអ្នកខេត្តរាបទាំង១២ស្រុក ដោយមានការចម្អិនពីចុងភៅជំនាញៗ យ៉ាងឆ្ងាញ់ជាប់មាត់ផងដែរ។ មុខម្ហូបតំណាងទាំង១២ស្រុកក្នុងខេត្ត សៀមរាបដែលបងប្អូនចូលរួមអាចភ្លក់បាននោះមានដូចខាងក្រោម៖ ទី១/ក្រុងសៀមរាប (អន្សមទឹកគ្រឿង) ទី២/ ស្រុក បន្ទាយស្រី (នំបញ្ចុកព្រះដាក់) ទី៣/ស្រុក បាគង (នំកាឆាយស្រួយ នំកាឆាយ រសជាតិការី) ទី៤/ស្រុក សូទ្រនិគម (ក្រឡានដុត សាច់ក្រកឆាគ្រឿង) ទី៥/ស្រុក ជីក្រែង (ភ្លាត្រីឆៅត្រយូងចេក) ទី៦/ស្រុក ក្រឡាញ់( សម្លម្ជូរថ្លើមគោស្លឹកក្រឡាញ់) ទី៧/ស្រុក ពួក (មាន់អាំង)
December 25, 2021 - សិល្បៈ
យោងតាមគណនីហ្វេស ប៊ុកផ្ទាល់របស់តារាចម្រៀងលោកហេង ពិទូ មុននេះបន្តិចបានឲ្យដឹងថា លោកហេង ពិទូ បានចែកផ្លូវគ្នាជាមួយអ្នកនាង ថៃ នារីសុជាតា ហៅ ហ្វីយ៉ាតា ដោយរូបលោកផ្ទាល់ព្រមទទួលស្គាល់កំហុសថាខ្លួនលួចទាក់ទងអ្នកទី៣ និងប្រកាសបែកគ្នាជាមួយ តារាសម្តែង Fi Yata ។ លោក ហេង ពិទូ បានបញ្ជាក់ថា “ជំរាបសួរបងប្អូនទាំងអស់គ្នា ថ្ងៃនេះខ្ញុំមានរឿងចង់ប្រាប់ ខ្ញុំនឹង fiyata បានបែកគ្នាហើយ . កំហុសទាំងអស់គឺមកពីខ្ញុំ ខ្ញុំលួចទាក់ទងមនុស្សស្រីផ្សេង គ្មានគុណធម៍ ហើយសូមទោសសំរាប់កំហុសដរធ្ងន់មួយនេះ. ហើយក៏សូមទោសFi Yata នៅកំហុសមួយនេះ
December 25, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមជនសង្ស័យចំនួន៣នាក់ ដែលធ្វើសកម្មភាពលួចស្លាកលេខរថយន្តជាច្រើនគ្រឿង នៅយប់ថ្ងៃទី២៣ ខែធ្នូ ក្នុងភូមិសាស្ត្រខណ្ឌពោធិ៍សែនជ័យ។ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវ ឃាត់ខ្លួនបាន រួមជាមួយនឹងស្លាកលេខរថយន្តជាច្រើនសន្លឹក នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ ដោយលោកវរសេនីយ៍ឯក ម៉ន វុធី អធិការនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ ចុះឆែកមើលកាំមេរ៉ាសុវត្ថិភាព ដើម្បីស្វែងរកជនល្មើស ៕ ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
December 25, 2021 - កូវីដ-១៩
នៅថ្ងៃទី25 ខែធ្នូ ឆ្នាំ2021នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 05នាក់ (លទ្ធផលបញ្ជាក់ដោយ PCR) ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 08នាក់ និងមានអ្នកបាត់បង់ជីវិតថ្មី 1នាក់(មិនបានចាក់វ៉ាក់សាំង 1នាក់) គិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,445នាក់, ករណីជាសះស្បើយសរុប 116,853នាក់ និងស្លាប់សរុប 3,008នាក់៕
December 25, 2021 - ព័ត៌មានជាតិប្រជាពលរដ្ឋមកពីប្រទេសថៃ សម្រាប់ខេត្តសៀមរាប សរុបចំនួន ៣៣នាក់ «គិតត្រឹមល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១»
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ បានឲ្យដឹងថា ដោយយោងតាមរបាយការណ៍ របស់ក្រុមការងាររដ្ឋបាលខេត្តសៀមរាប ដែលប្រចាំការតាមច្រកព្រំដែនកម្ពុជា-ថៃ ដើម្បីរង់ចាំទទួលបងប្អូនប្រជាពលរដ្ឋ វិលត្រឡប់មកស្រុកកំណើតវិញ។ គិតចាប់ពីម៉ោង០៦៖០០នាទីល្ងាច ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ ក្រុមការងារប្រចាំការ (នៅច្រកអន្តរជាតិប៉ោយប៉ែត ច្រករបៀងអូរបីជាន់ និងច្រករបៀងម៉ាឡៃ) មានប្រជាពលរដ្ឋមកពីប្រទេសថៃ សម្រាប់ខេត្តសៀមរាប សរុបចំនួន ៣៣នាក់ ស្រី ១៦នាក់ កុមារា ០៣នាក់ កុមារី ០១នាក់ ដូចខាងក្រោម៖ ១-សម្រាប់ច្រកអន្តរជាតិប៉ោយប៉ែត៖ សរុបចំនួន ១៧នាក់
December 25, 2021 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា លទ្ធផលនៃការចុះស្រាវជ្រាវ ត្រួតពិនិត្យរក និងទប់ស្កាត់នូវទំនិញមិនអនុលោមរយៈពេលជិត ២ខែមកនេះ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១មន្ត្រីជំនាញសាខា ក.ប.ប. រាជធានីភ្នំពេញ បានធ្វើការកម្ទេចចោលនូវទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៤៩០គីឡូក្រាម និងអាលកុលក្លែងក្លាយ (មេតាណុល) ចំនួន ៧០០លីត្រនៅទីលានចាក់សម្រាមខណ្ឌដង្កោ ដែលទំនិញទាំងអស់នោះត្រូវបានមន្រ្តីជំនាញរកឃើញ និងដកហូតនៅលើបណ្ដាទីផ្សារ តាមឃ្លាំងស្ដុក ផ្សេងៗមករក្សាទុករយៈពេលជិត ២ខែកន្លង ៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF
December 25, 2021 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នៅក្នុងកិច្ចប្រជុំការងារមួយពាក់ព័ន្ធទៅនឹងសុវត្ថិភាពភ្ញៀវទេសចរមកទស្សនា និងស្នាក់នៅខេត្តសៀមរាប ធ្វើឡើងនៅសាលាខេត្ត នាព្រឹកថ្ងៃទី២៤ ខែធ្នូនេះ បានផ្តោតជាសំខាន់ទៅលើបាតុភាពខុសឆ្គងដែលកើតឡើងថ្មីៗនេះ គឺមានគ្លីនិកឯកជនខ្លះ នៅក្នុងក្រុងសៀមរាប បានចេញលិខិតបញ្ជាក់លទ្ធផលធ្វើតេស្តកូវីដ-១៩ ជូនភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាអង្គរ-សៀមរាប ដើម្បីប្រើប្រាស់នៅពេលត្រឡប់ទៅប្រទេសដើមរបស់ខ្លួនវិញ។ កិច្ចប្រជុំនេះ មានការចូលរួមដោយមន្រ្តីជំនាញពាក់ព័ន្ធ សំខាន់គឺវត្តមានម្ចាស់ ឬតំណាងម្ចាស់គ្លីនិកឯកជននៅក្នុងក្រុងសៀមរាប។ អភិបាលរងខេត្តសៀមរាប លោក ពៅ ពិសិដ្ឋ ទទួលបន្ទុកការងារទេសចរណ៍ បានបញ្ជាក់ឲ្យដឹងនៅក្នុងកិច្ចប្រជុំនោះថា៖ ក្រោយពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានទទួលស្វាគមន៍ជើងហោះហើរដឹកជញ្ជូនភ្ញៀវទេសចរមកទស្សនាអង្គរ-សៀមរាប មុននេះកន្លងមកប៉ុន្មានថ្ងៃ គឺនៅថ្ងៃទី១៧ ទី១៩ និងថ្ងៃទី២២ មានភ្ញៀវទេសចរបរទេសមួយចំនួនតូច ជួបប្រទះនឹងបញ្ហារាំងស្ទះ
December 25, 2021 - សិល្បៈ
ដំណឹងដ៏គួរអោយរន្ធត់មួយត្រូវបានគេចែកចាយពេញបណ្តាញសង្គម Facebook គឺតារាចម្រៀង នាង ប្រាក់សុគន្ធ ដែលត្រូវជាបងប្រុសបង្កើតរបស់តារាចម្រៀង នាង ប្រាក់គន្ធា អតីតបេក្ខជនក្នុងកម្មវិធី Cambodian Idol បានទទួលមរណភាពហើយ។ បើតាមការបង្ហោះរបស់លោក ប៉ែន ចំរ៉ុង បានអោយដឹងនៅលើ Facebook ប្អូនប្រុស នាង ប្រាក់សុគន្ធ ពិតជាបានទទួលមរណភាពមែន ហើយកញ្ញា នាង ប្រាក់គន្ធា ក៏បានលើកឡើងនៅលើ Facebook ដូចគ្នាថា “ខ្ញុំនាំបងទៅផ្ទះយេីងវិញណាBrak Sokun Realបងជិតបានជួបពុកម៉ែហេីយ”។ នៅក្នុងនោះដែរបើតាមការអោយដឹងពីប្រភពព័ត៌មាន គឺលោក នាង ប្រាក់សុគន្ធ
December 25, 2021 - ព័ត៌មានជាតិ
ក្រសួងសាធារណការ និងដឹកជញ្ជូន មានកិត្តិយស សូមជម្រាបជូនដល់សាធារណជន ឱ្យបានជ្រាបថា នាពេលកន្លងទៅថ្មីៗនេះ មានករណីផ្សព្វផ្សាយរូបភាពលើបណ្តាញសង្គមហ្វេសប៊ុកនានា អំពីរថយន្ត២គ្រឿង ប្រើប្រាស់លេខចុះបញ្ជី “ភ្នំពេញ 2AQ-1333” លើរថយន្ត២គ្រឿងផ្សេងគ្នា (រថយន្ត Hyundai Venue និង រថយន្ត Lexus NX 200t) បង្កការភ្ញាក់ផ្អើលជាសាធារណៈ។ ក្រោយពីបានធ្វើការស្រាវជ្រាវតាមប្រព័ន្ធ ស្វ័យប្រវត្តិកម្មចុះបញ្ជីយានយន្ត និងពិនិត្យលើសំណុំឯកសារពាក់ព័ន្ធ ក្រសួងសូមធ្វើការបំភ្លឺដូចខាងក្រោម៖ ១.រថយន្ត Hyundai Venue បានចុះបញ្ជីប្រើប្រាស់ផ្លាកលេខស្របច្បាប់ ក្នុងឆ្នាំ២០២១ ២.រថយន្ត Lexus NX 200t
December 25, 2021









