សង្គម

លឿនមែនទែន! ឈប់ម៉ូតូមុខហាង ហើយភ្លេចដកសោរ ដើរចូលក្នុងមិនដល់១នាទីផង​ ចេញមកវិញចោរលួចម៉ូតូបាត់ (មានវីដេអូ)

BY
Khmernote Media
December 27, 2021

កាលពីពេលថ្មីៗនេះ​ មានការចែករំលែកមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកអំពីបុរសម្នាក់បានធ្វើសកម្មភាពលក់យកម៉ូតូហុងដាឌ្រីមសង់មួយគ្រឿង​ ដែលចតចោលនៅមុខហាង ហើយជិះគេចខ្លួនបាត់ស្រមោល។ យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ​ Nimol Felix បានឲ្យដឹងថា:

“សូមជួយសែរដើម្បីឲ្យបងប្អូនសង្កេតមើលតាមផ្លូវ បងៗសមត្ថកិច្ច និងបងៗទិញ-លក់ម៉ូតូឲ្យបានឃើញ។ ព្រឹកមិញ (ថ្ងៃទី27​ ខែធ្នូ ឆ្នាំ2021) ម៉ោង7:48នាទីព្រឹក យើងខ្ញុំបានបាត់ម៉ូតូម៉ាក Dream 2014 ស្លាកលេខភ្នំពេញ 1CG-9638 ដោយចោរមានភិនភាគដូចវីដេអូខាងក្រោមបានលួចយកទៅ ដោយបុគ្គលិកខ្ញុំមិនបានដកសោរចូលហាងត្រឹមប៉ុន្មានវិនាទី(មិនដល់1នាទីវាលឿនហួសស្មាន សរបញ្ជាក់ថាចោរវានៅដើររាតត្បាតម្តុំនេះរាល់ថ្ងៃ) នៅចំនុចផ្លូវ193កែងផ្លូវ318 ខាងត្បួងផ្សារអូទ្បាំពិក ដូច្នេះបើបងប្អូនប្រទះឃើញ សូមទំនាក់ទំនងមកយើងខ្ញុំតាមរយៈលេខ 015562565 / 095688899 យើងខ្ញុំនឹងមានសគុណជូន សូមអរគុណ”

Share This Post: