ក្មេងប្រុស២នាក់ ខំដើររើសអេតចាយតាមបុរី យកលុយទិញនំខួបកំណើតឲ្យម្ដាយ ស្ដាប់ហើយរំជួលចិត្តណាស់
- BY
- srey nuch
- December 31, 2021
យោងតាមគណនីហ្វេស ប៊ុក លោក យ៊ាំ ថៃសាន នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ បានបង្ហោះវីដេអូពីក្មេងប្រុស ២នាក់ ដែលត្រូវជាបងប្អូននឹងគ្នា ដោយម្នាក់ជាបងប្រុសពិការភាពជាមនុស្សគ និងម្នាក់ជាប្អូនប្រុស ខំដើររើសអេតចាយតាមបុរី យកលុយមកទិញនំខួបឱ្យម្ដាយ នៅថ្ងៃខួបកំណើត នេះបើតាមសម្ដីរបស់ក្មេងប្រុស ពួកគេទាំងពីរមិនទាន់បានចូលរៀនទេ ពីព្រោះមិនទាន់ចាក់វ៉ាងសាំងបង្ការជំងឺកូវីដ-១៩ ដោយគ្មានអ្នកជូនទៅ។
តាមគណនីហ្វេស ប៊ុក លោក យ៊ាំ ថៃសាន បានរៀបរាប់ថា “២នាក់បងប្អូន ម្នាក់គ លក់អេតចាយបានលុយ៣ម៉ឺន មកទិញនំខេកឱ្យម៉ែ ស្តាប់ហើយក៏រំភើបចិត្ត មិនដឹងលាដៃយកលុយថ្លៃនំយ៉ាងដូចម្តេច? បើអ្នកលក់កាលក្នុងវ័យនេះ លំបាកជាងក្មួយៗផង។ ពូចេញលុយជំនួសក្មួយ តបស្នងចំពោះចិត្តកតញ្ញូមួយនេះ សង្ឃឹមថាក្មួយធំឡើងមានអនាគតល្អ ធ្វើជាមនុស្សល្អរបស់សង្គម។ ” ខាងក្រោមជាវីដេអូ៖
ប្រភព៖ ហ្វេសប៊ុក យ៊ាំ ថៃសាន
- Share This Post: