Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា មន្រ្តីជាន់ខ្ពស់ក្រសួង សុខាភិបាល អំពាវនាវប្រជាពលរដ្ឋ មិនត្រូវរើសអើងវ៉ាក់សំាងបង្ការកូវីដ១-៩នោះទេ ខណៈដែលវ៉ាក់សាំងយកមកចាក់ជូនប្រជាពលរដ្ឋគឺជាប្រភេទវ៉ាក់សំាងដែលឋិតក្នុងបញ្ជីប្រើប្រាស់បន្ទាន់របស់អង្គការសុខភាពពិភពលោក។ ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្នុងឱកាសចុះពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញនៅខេត្តបាត់ដំបង លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក-១៩) បានឱ្យដឹងថា បច្ចុប្បន្ននៅកម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ ប្រភេទអូមីក្រុង ប្រមាណជាង១០០ ករណី ដែលភាគច្រើនជាករណីនាំចូល និងឆ្លងក្នុងសហគមន៍។ លោកជំទាវបន្ថែមថា អ្នកជំងឺកូវីដ១៩ ប្រភេទអូមីក្រុងទាំងអស់នោះ គឺកំពុងដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ខណៈពួកគាត់មិនមានស្ថានភាពឈឺធ្ងន់ធ្ងរនោះទេ

    January 12, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាពជំនាញ ជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងបុគ្គលិកសុខាភិបាលជួរមុខវិស័យឯកជន និងប្រជាពលរដ្ឋនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ។ រដ្ឋបាលរាជធានីភ្នំពេញ ក្នុងគោលបំណងធានាការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ ប្រឆាំងនឹងជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះជាពិសេសការខិតខំខ្នះខ្នែងស្វែងរកវ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងការដាក់ចេញវិធានការជំរុញ និងបង្កើនលឿនការចាក់ល្បឿនការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩

    January 12, 2022
  • កូវីដ-១៩

    នៅថ្ងៃទី12 ខែមករា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 14នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 2នាក់ និងអ្នកដំណើរពីបរទេស 12 នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 09នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីនោះទេគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,684នាក់, ករណីជាសះស្បើយសរុប 117,043នាក់ និងស្លាប់សរុប 3,015នាក់៕​

    January 12, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ឥណទានសម្បទានរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ២០ប៊ីលានយ៉េន ប្រមាណជា ១៨៥លានដុល្លារអាម៉េរិក ផ្ដល់ជូនរាជរដ្ឋាភិបាលកម្ពុជាសម្រាប់គាំទ្រកម្មវិធីបន្ទាន់ដើម្បីឆ្លើយតបនឹងវិបត្តិនៃជំងឺកូវីដ-១៩។ ការផ្ដល់ឥណទានសម្បទាននេះ ត្រូវបានចុះហត្ថលេខា នាព្រឹកថ្ងៃទី ១២ ខែមករា ឆ្នាំ២០២២ នៅវិមានសន្តិភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីឥណទានសម្បទាន ត្រូវបានធ្វើឡើងដោយឱ្យឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និង

    January 12, 2022
  • ព័ត៌មានជាតិ

    កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ កន្លងទៅ មន្ទីរសុខាភិបាលខេត្តបាត់ដំបង បានចេញរបាយការណ៍ពីការរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ប្រភេទអូមីក្រុង លើបុរសជាអ្នកទេសចរណ៍ ជនជាតិ ស្វីស ចំនួន២នាក់ ដោយម្នាក់មានអាយុ៤០ឆ្នាំ និងម្នាក់ទៀតមានអាយុ៤៧ឆ្នាំ ហើយបច្ចុប្បន្នអ្នកទាំង២នាក់ត្រូវបានក្រុមគ្រូពេទ្យដាក់ឲ្យសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន។ អ្នកជំងឺទាំង២នាក់ខាងលើធ្លាប់មានប្រវត្តិធ្វើដំណើរ៖ – ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ ម៉ោងប្រហែល ៤ និង៣០នាទីល្ងាច អ្នកទាំង២នាក់ រួមជាមួយមិត្តភក្ត័ ១នាក់ទៀត បានចូលមកសម្រាក (check in) នៅសណ្ឋាគារ ឃីងហ្វី បន្ទាប់មកបានជិះម៉ូតូកង់បីទៅលេងភ្នំសំពៅ រហូតដល់ពេលល្ងាចត្រលប់មកបាត់ដំបងវិញ

    January 12, 2022
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបាត់ដំបង មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានចេញរបាយណ៍សង្ខេប ស្ដីពីការស្រាវជ្រាវអ្នកប៉ះពាល់ករណីវិជ្ជមានកូវីដ-១៩ ប្រភេទអូមីក្រុង ចំពោះបុរសឈ្មោះ Dominic Fluckiger និង Silvan Kung នៅសណ្ឋាគារ ឃីនហ្វី (Kingfy Hotel) សង្កាត់រតន ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ម៉ោង១៤៖៣០នាទី ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបាត់ដំបង សហការជាមួយស្រុកប្រតិបត្តិបាត់ដំបង បានចុះស្រាវជ្រាវអ្នកប៉ះពាល់ករណី វិជ្ជមានកូវីដ-១៩ ប្រភេទអូមីក្រុង ចំពោះបុរសអ្នកទេសចរណ៍ ជនជាតិ ស្វីស ឈ្មោះ​​ Dominic

    January 12, 2022
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នា​រសៀល​ថ្ងៃ​អង្គារ ០៩កើត ខែ​បុស្ស ឆ្នាំ​ឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវ​នឹង​ថ្ងៃ​ទី​១១ ខែមករា ឆ្នាំ​២០២២នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បើក​កិច្ច​ប្រជុំ​ស្ដីពីសំណើ​សុំ​អនុញ្ញាត​សាងសង់​ស្ពាន​អាកាស ស្ថិតនៅ​ស្របតាម​មហាវិថី​សហព័ន្ធ​រុស្ស៊ី​និង​វិថី​សម្ដេច​ចៅហ្វាវាំង គង់​សំអុល ( ផ្លូវ​២០០៤ ) ស្ថិតនៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​ឯកឧត្ដម ឃួង ស្រេង អភិបាល នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ​។​ ដើម្បី​បញ្ចៀស​និងកាត់បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍​ត្រង់​ចំនុច​មហាវិថី​សហព័ន្ធ​រុស្ស៊ី​និង​វិថី​សម្ដេច​ចៅហ្វាវាំង គង់​សំអុល ( ផ្លូវ​២០០៤ ) រដ្ឋបាល​រាជធានី​ភ្នំពេញ​កំពុង​សិក្សា​គម្រោង​សាងសង់​ស្ពាន​អាកាស​មួយ​ខ្សែ និង​គ្រោងសិក្សាបន្ថែម​ផ្លូវ​ក្រោម​ដី​មួយ​ខ្សែ​ទៀត​

    January 12, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា បានចេញសេចក្ដីជូនព័ត៌មានស្ដីពីការហាមឃាត់ការចែកចាយ ឬលក់ឱសថឈ្មោះ Actemra Roche 400mg/20ml គ្មានលេខបញ្ជិកា និងគ្មានការទទួលស្គាល់ពីក្រសួងសុខាភិបាល។ ក្រសួងសុខាភិបាលបានឲ្យជ្រាបថា៖ តាមការស្រាវជ្រាវរបស់ក្រសួងសុខាភិបាលឃើញមាន ឱសថឈ្មោះ Actemra Roche 400mg/20mlគ្មានលេខបញ្ជិកា កំពុងដាក់លក់នៅលើទីផ្សារក្នុងព្រះរាជាណាចក្រកម្ពុជា ដែលស្រដៀងនឹងឱសថពិត ដែលនាំចូលដោយ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ DKSH (CAMBODIA)CO.,LTD មានលេខបញ្ជិកាពីក្រសួងសុខាភិបាល។ អាស្រ័យដូចបានជូនខាងលើ និងអនុលោមតាមច្បាប់ស្ដីពីការគ្រប់គ្រង និងច្បាប់ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីការគ្រប់គ្រងឱសថ ក្រសួងសុខាភិបាលសូមធ្វើការណែនាំដូចតទៅ៖ ១.សូមអភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត ណែនាំដល់ឯកឧត្តម

    January 11, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត ពង្រឹងវិធានការបង្ការនិងទប់ ស្កាត់ជំងឺកូវីដ-១៩ឱ្យបានខ្លាំងក្លាបន្ថែមទៀត ខណៈដែលជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង បាននិងកំពុងចូលទៅក្នុងសហគមន៍ហើយនោះពិសេស គឺការជំរុញឱ្យបងប្អូនប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំង ដូសមូលដ្ឋាន ដូសជំរុញ ទី៣ និងដូសទី៤ ឱ្យបានគ្រប់គ្នា។ ថ្លែងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference ) ជាមួយនឹងអាជ្ញាធរខណ្ឌទាំង ១៤និងមន្ទីរពាក់ព័ន្ធមួយ ចំនួនទៀត ស្ដីពីការជំរុញ

    January 11, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន នៅថ្ងៃទី១១​ ខែមករា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ជម្រាបជូនប្អូនៗនិស្សិតថា មូលនិធិអាហាររូបករណ៍អន្តរជាតិម៉ាប៊ូឈិ (Mabuchi International Scholarship Foundation) សម្រេចផ្ដល់អាហារូបករណ៍សម្រាប់និស្សិតកម្ពុជាដែលចេះភាសាជប៉ុន សម្រាប់ឆ្នាំសិក្សា២០២២ ដោយផ្អែកលើលក្ខខណ្ឌដូចខាងក្រោម៖ ១.លក្ខខណ្ឌជ្រើសរើស៖ -កំពុងរៀន ឬនឹងចូលរៀនថ្នាក់បរិញ្ញាបត្រ។ -ជានិស្សិតដែលត្រូវចំណាយលើការសិក្សា និងការរស់នៅដោយខ្លួនឯង។ -ត្រូវការធនធានដើម្បីបន្តការសិក្សានៅមហាវិទ្យាល័យ និងប្រាក់ចំណូលប្រចាំគ្រួសារតិចជាង ៥លានយ៉េនក្នុង១ឆ្នាំ។ -មានកម្រិតភាសាជប៉ុនល្អ។ -មានពិន្ទុ GPA យ៉ាងតិច ២.៥ ឬប្រហាក់ប្រហែល។ -មានសុភាពល្អ ឧស្សាហ៍ព្យាយាម និងទទួលអនុសាសន៍ពីសាលាភាសាជប៉ុន

    January 11, 2022