សង្គម

លោកឧកញ៉ា ម៉ុង ឬទ្ធី ស្លៀកពាក់ធម្មតា ជិះឡាន Pick up ចូលរួមពិធីមង្គលការ ស្រាប់តែមានគេសួរលោកថា ទើបមកពីចំការឬ? ហើយសន្តិសុខដេញឡានលោកឲ្យចតឆ្ងាយពីគេ , ពេលនេះលោកបានផ្តល់ដំបូន្មានដ៏មានអត្ថន័យមួយ

BY
Khmernote Media
January 10, 2022

ឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី ដែលប្រជាពលរដ្ឋជាច្រើនបានស្គាល់ ដោយសារតែលោកល្បីល្បាញមានចិត្តសប្បុរស ជួយអ្នកក្រីក្រ ដូចជាបង្កើតការងារទាក់ទងនឹងវិស័យកសិកម្ម ធ្វើផ្ទះ និងបង្កើតសាលារៀន មន្ទីរពេទ្យ ផ្លូវថ្នល់ជាច្រើនជួយដល់សង្គមជាតិ។ កាលពីពេលថ្មីៗនេះលោកឧកញ៉ាបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុក ទាក់ទិននឹងរឿងចូលរួមពិធីអាពាហ៍ពិពាហ៍បានជិះឡាន Pick up និងស្លៀកសំលៀកបំពាក់ធម្មតា ត្រូវបានសន្តិសុខដេញឲ្យចតឡានឆ្ងាយពីគេ លោកបានទូន្មានថា ៖ ” ត្រូវចងចាំ​ទុក​ក្នុង​អារម្មណ៍​ជានិច្ច​ថា​ គ្រឿង​សម្ភារ​ក្រៅខ្លួន​ទាំងអស់​ និងខ្លួនមិនមែន​ជា​របស់យេីងទេ​ កិត្តិយស​និង​សេចក្ដី​ថ្លៃថ្នូរ​ទេីបវាជា​របស់​យេីងពិត​ប្រាកដ​ណាកូនចៅ”។

ខាងក្រោមនេះជាសំណេររបស់លោក៖ ” ព្រឹកថ្ងៃ​ទី១០​ ខែកញ្ញា​ ​ ឆ្នាំ​១៩៩៣​ ចុះមក​ពិនិត្យ​មេីល​ការរៀបចំ​ផ្ទុក​ ជ័រ​កៅស៊ូ​បង្កកចូល​នាវា​នៅចុងខាងជេីង​ផែថ្ម​ភ្នំពេញ​ ដេីម្បី​នាំចេញទៅ​កាន់​ប្រទេស​សឹង្ហបុរី​ បានឃេីញ​សកម្មភាព​ក្រុម​វិស្វករ​ ដែលកំពុងតែនាំគ្នា​​មមាញឹក​ ​តភ្ជាប់​ស្ពាន​ជ្រោយចង្វា​ឡេីងវិញ​ ក្រោយពី​ត្រូវបានកាត់ផ្តាច់​ដោយសារតែ​សង្រ្គាម​ឆ្នាំ​៧០​ មានឱកាស​បន្តិច​ដោយ​សារតែ​ទេីបនិងទិញ​រថយន្តBMW525​ ថ្មី​ដំបូង​គេ​ពី​ម្តុំខាងជេីង​អាងទឹក​អូឡាំពិក​ កាលណោះ​អាយុ​ទេីបតែ៣៩ឆ្នាំ​រាងដូចជា​សង្ហារ​បន្តិច​ដែ​រ មាន​ជញ្ជៀន​ នាឡិកាដៃ​ និង​ខ្សែក​ ហេីយ​ទេីបតែ​ចេះពាក់​ស្បែកជើង​ឃ្លប់​ដំបូងផង​ ដូចជានៅរាង​​ភ្លេីតភ្លេីនចង់​សំញ៉ែង​គេឯងផង​ ក៏រកគេ​ថតមួយ​ប៉ុស្តិ៍​រក្សាទុក​រហូត​មកដល់ពេលនេះ២៩​ឆ្នាំ​ហេីយ មេីលឃេីញ​រូបនេះ​ម្តងៗ​ដូចជា​ខ្មាស់គេ​បន្តិច​ដែ​ តែជា​បន្តបន្ទាប់ខ្ញុំ​បាន​លះបង់​អស់ហេីយ​ខ្សែក​ ជញ្ជៀន​ នាឡិកាដៃ​ នៅសល់តែឡានបេីមិន​ជិះទៅណាមកណា​មិន​រួចទេ​ ។

យប់មិញ​6pm09.01.22ទៅ​ចូលរួម​ក្នុង​ពិធី​មង្គលការ​ របស់​កូនលោក​ហេង​ វណ្ណដា​ នៅ​សណ្ឋាគារ​សូហ្វីតែល​ គេឃេីញ​ខ្ញុំ​មាន​សម្លៀកបំពាក់​មិន​សមរម្យ​ ជិះ​រថយន្ត​ពីកឹប​គេ​សួរ​ខ្ញុំ​ថា​ទេីបតែ​មកពី​ចំការឬ​ ដោយសារតែភាគច្រេីន​គេ​ស្លៀកពាក់​អាវធំ​ ជិះរថយន្ត​សុតតែ​ទំនេីបៗ​មកចូលរួម​ រថយន្ត​ខ្ញុំ​សន្តិសុខ​ដេញអោយ​ទៅចត​ឆ្ងាយពីគេ​ សូមកូនចៅត្រូវចងចាំ​ទុក​ក្នុង​អារម្មណ៍​ជានិច្ច​ថា​ គ្រឿង​សម្ភារ​ក្រៅខ្លួន​ទាំងអស់​និងខ្លួនមិនមែន​ជា​របស់យេីងទេ​ កិត្តិយស​និង​សេចក្ដី​ថ្លៃថ្នូរ​ទេីបវាជា​របស់​យេីងពិត​ប្រាកដ​ណាកូនចៅ ៕”

 

Share This Post: