Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៤ ដែលជាប្រភេទវ៉ាក់សាំង Pfizer ដែលជាជំនួយរបស់ប្រទេសអូស្ត្រាលីតាមរយៈយន្តការកូវ៉ាក់ សម្រេចបានជិត ៧ម៉ឺននាក់ ក្នុងរយៈពេល ៣ថ្ងៃកន្លងមកនេះ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ម្សិលមិញនេះ។ របាយការណ៍ក៏បានបញ្ជាក់ពីការចាក់ដូសជំរុញ (ដូសទី៣) ដែលសម្រេចបានប្រមាណជាង ៤លាន៤សែននាក់ផងដែរ។ ដោយឡែកក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើង អ្នកចាក់ដូសទី១ ចំនួន ១០ ១៧៦ ៣៥៥ នាក់ ដែលស្មើនឹង ១០១.៧៦%

    January 17, 2022
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី សាលាសង្កាត់ ស្ទឹងមានជ័យ បានឲ្យដឹងថា ក្រុមគ្រូពេទ្យបានរកឃើញករណីវិជ្ជមានកូវីដ-១៩ ប្រភេទ ដែលតា ដែលមានទីតាំងផ្ទះជួលម្តុំផ្សារក្រមួនជិតវត្តសាមគ្គីរង្សី ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យទី១ រាជធានីភ្នំពេញ។ អាជ្ញាធរសង្កាត់បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ក្រុមការងារសង្កាត់ បានសហការជាមួយក្រុមគ្រូពេទ្យដឹកកូវីដ-១៩ បានបញ្ជូនអ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា ម្នាក់ទៅកាន់ មណ្ឌលព្យាបាល។ ដោយទីតាំងប្រឈមនិងហានិភ័យច្រើន មិនអាចឲ្យអ្នកជំងឺអាចព្យាបាលនៅផ្ទះបាន។ #សូមបន្តអនុវត្តវិធានការ ៣កុំ ៣ការពារឲ្យបានត្រឹមត្រូវ! #សំខាន់មានប្រជាពលរដ្ឋ ស្គាល់ច្បាស់ក្រុមការងារសង្កាត់ គ្រប់ហេតុការណ៍ផ្សេង តែងតែមានមុខចុះដល់កន្លែងទីតាំងធ្វើការដោយទទួលខុសត្រូវ និងបានផ្សព្វផ្សាយព័ត៌មាន ទាន់ហេតុការណ៍ នៅក្នុងមូលដ្ឋានឲ្យប្រជាពលរដ្ឋ ដឹងទាន់ពេលវេលា៕

    January 17, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,៣៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,០៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១៥ថ្ងៃមុន មានការឡើងបន្តិចបន្តួច ដោយកាលពី១៥ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,២០០រៀល មានន័យថាឡើង ១៥០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៣,៨០០រៀលក្នុងមួយលីត្រ មានន័យថាឡើង ២៥០រៀលក្នុងមួយលីត្រ ៕

    January 17, 2022
  • កូវីដ-១៩

    នៅថ្ងៃទី17 ខែមករា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 29នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 11នាក់ និងអ្នកដំណើរពីបរទេស 18 នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 16នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីនោះទេគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,825នាក់, ករណីជាសះស្បើយសរុប 117,118នាក់ និងស្លាប់សរុប 3,015នាក់៕​

    January 17, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្ដល់ជូនអាហារូបករណ៍ ស សុខា ថ្នាក់ជាតិ សិក្សានៅវិទ្យាស្ថាន អភិវឌ្ឍន៍អាស៊ីសច្ចៈ ចំនួន ១០០កន្លែង សម្រាប់ឆ្នាំ២០២២ សូមជូនដំណឹងដល់សិស្ស-និស្សិត ទាំង០៣ខេត្ត (ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ) និងសិស្ស-និស្សិតទូទាំងប្រទេស ពិសេសសិស្ស-និស្សិត ដែលមានជីវភាពខ្វះខាតមេត្តាជ្រាបថា ក្រុមការងារអាហារូបករណ៍ ស សុខា ក្រោមការឧបត្ថម្ភ និងគាំទ្រពី ឯកឧត្តម ស សុខា និង លោកជំទាវ កែវ

    January 17, 2022
  • ព័ត៌មានជាតិ

    ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹង​ ស្តីពីការផ្អាកចរាចរឆ្លងកាត់វិថីតេជោ(ទីលានតេជោ) ជាបណ្តោះអាសន្ន​ ដើម្បីរៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២។ រដ្ឋបាលខេត្តព្រះសហនុ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ឲ្យបានជ្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យក្រសួងទេសចរណ៍រៀបចំវេទិកាទេសចរណ៍អាស៊ានលើកទី៤០ ឆ្នាំ២០២២ ដែលរួមមានកិច្ចប្រជុំស្ថាប័នទេសចរណ៍ជាតិអាស៊ាន(NTO) និងកិច្ចប្រជុំរដ្ឋមន្ត្រីទេសចរណ៍អាស៊ានព្រមទាំងការតាំងពិព័រណ៌ទេសចរណ៍(Travex) នៅខេត្តព្រះសីហនុ ដែលនឹងប្រព្រឹត្តិទៅចាប់ថ្ងៃទី១៦ ដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ ស្ថិតនៅសណ្ឋាគារឆ្នេរសុខា និងទីលានតេជោ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ដើម្បីឲ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ និងរក្សាបានសណ្ដាប់ធ្នាប់សាធារណៈល្អប្រសើរ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរណ៍ រដ្ឋបាលខេត្តព្រះសីហនុ នឹងផ្អាកការធ្វើចរាចរយានជំនិះគ្រប់ប្រភេទឆ្លងកាត់វិថីតេជោ(ទីលានតេជោ) ជាបណ្ដោះអាសន្ន ចាប់ពីចំនុចត្រីកោណប្រសព្វព្រះស្កន្ទទ្រង់ក្ងោក(ជិតកន្ទុយនាគឆ្នេរសុខា)

    January 17, 2022
  • សង្គម

    មុននេះបន្តិច សម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា៖ “សូមអបអរសាទរចំពោះចៅៗដែលបាន ប្រឡងជាប់មធ្យមសិក្សាទុតិយភូមិទាំងអស់នៅទូទាំងប្រទេស។ ខ្ញុំសូមកោតសរសើរចំពោះចៅៗដែលបានជាប់ចំណាត់ថ្នាក់និទ្ទេសAទាំងអស់ដែលឆ្នាំនេះមានរហូកដល់១៧៥៣នាក់។ ដូចឆ្នាំមុនៗដែរលើកលែងតែឆ្នាំ២០២០ ដែលឱយជាប់ទាំងអស់គ្នាដោយគ្មាន និទេ្ទសដោយសារកូវីដ១៩។ឆ្នាំនេះខ្ញុំនិង ជួបជាមួយចៅៗដើម្បីលើកទឹកចិត្តសម្រាប់ចៅៗដែលបានខិតខំរៀនសូត្ររហូតប្រឡងជាប់និងទទួលបាននិទ្ទេសA។ ពេលវេលានិងទីកន្លែងជួបនិងជំរាបតាម ក្រោយតាមរយះរដ្ឋមន្ត្រីហង្ស ជួនណារ៉ុន។” ស្រាប់តែមានយុវតីម្នាក់ដែលជាសិស្សប្រលងធ្លាក់បាក់ឌុប បានចូលទៅ Comment ក្នុងផេកសម្តេចដោយបានសំណូមពរថា៖ ” ជម្រាបសួរលោកតាសម្តេចបើចៅប្រលងធ្លាក់តើមានការយោគយល់បន្តិចទេលោកតាចៅសុំតែម៉ាជាប់ទេ សុំលោកតាអនុគ្រោះផង🙏🙏🙏”។ ភ្លាមៗ សម្តេចតេជោក៏បានឆ្លើយតបថា៖ ” បើប្រឡងធ្លាក់ហើយបែជាមានការយោគយល់ឱយជាប់យើងមិនបាច់ប្រឡងទេនាំអស់លុយនិងកម្លាំង។ សូមចៅខិតខំរៀនដើម្បីឆ្នាំក្រោយចូលប្រឡងបន្តទៀត”៕

    January 15, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការជ្រើសរើសបេក្ខជនតាមប្រភេទនៃកម្រិតសិក្សានីមួយៗ ឱ្យទទួលអាហាររូបករណ៍ ចូលរៀននៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈសម្រាប់ឆ្នាំសិក្សា២០២១-២០២២។ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សូមជូនដំណឹងដល់សិស្សានុសិស្ស យុវជន មាតាបិតា អាណាព្យាបាល និងសាធារណជនជ្រាបថា ក្នុងឆ្នាំ២០២១-២០២២ ខាងមុខនេះ ក្រសួងនឹងជ្រើសរើសបេក្ខជន ២០ ១៦៨នាក់ ឱ្យទទួលអាហារូបករណ៍ចូលរៀនកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ ១ (C1) ២ (C2) និង ៣ (C3) កម្រិតសញ្ញាបត្រជាន់ខ្ពស់/បរិញ្ញាបត្ររង

    January 15, 2022
  • កូវីដ-១៩

    នៅថ្ងៃទី15 ខែមករា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 45នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 16នាក់ និងអ្នកដំណើរពីបរទេស 29 នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 17នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីនោះទេគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,773នាក់, ករណីជាសះស្បើយសរុប 117,089នាក់ និងស្លាប់សរុប 3,015នាក់៕​

    January 15, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បាឲ្យដឹងថា លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញបានគូសបញ្ជាក់ថា ចាប់ពីខែកុម្ភៈ ឆ្នាំ២០២២ នេះតទៅ អាជ្ញាធរនឹងធ្វើការផាកពិន័យទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងប្ដឹងទៅតុលាការតាមកំហុសជាក់ស្ដែង ចំពោះអ្នកដែលទុកដាក់សំណល់រឹង មិន​បានបែងចែកឱ្យបានត្រឹមត្រូវរវាងសំរាមសើម និងសំរាមស្ងួត និងការបញ្ចេញសំរាម​ខុសម៉ោងខុសពេលកំណត់។ ការគូសបញ្ជាក់នេះ ក្នុងពិធីផ្សព្វផ្សាយ ការគ្រប់គ្រងសំណង់​រឹង​នៅរាជធានីភ្នំពេញជាមួយមេភូមិ ចៅសង្កាត់ ខណ្ឌចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៤ ខែ មករា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ។ លោក ហួត ហៃ បានលើកឡើងថា ការជួបជុំគ្នានាពេលនេះ គឺមានបំណង​ផ្សព្វ​ផ្សាយ

    January 15, 2022