សង្គម

យុវតីម្នាក់ប្រលងធ្លាក់បាក់ឌុប ចូលទៅ Comment ក្នុងផេកសម្តេចតេជោ “សូមសម្តេចយោគយល់ សូមត្រឹមមួយជាប់” ភ្លាមៗសម្តេចក៏បានឆ្លើយតបទៅវិញ

BY
Khmernote Media
January 15, 2022

មុននេះបន្តិច សម្តេចតេជោនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា៖ “សូមអបអរសាទរចំពោះចៅៗដែលបាន ប្រឡងជាប់មធ្យមសិក្សាទុតិយភូមិទាំងអស់នៅទូទាំងប្រទេស។ ខ្ញុំសូមកោតសរសើរចំពោះចៅៗដែលបានជាប់ចំណាត់ថ្នាក់និទ្ទេសAទាំងអស់ដែលឆ្នាំនេះមានរហូកដល់១៧៥៣នាក់។ ដូចឆ្នាំមុនៗដែរលើកលែងតែឆ្នាំ២០២០ ដែលឱយជាប់ទាំងអស់គ្នាដោយគ្មាន និទេ្ទសដោយសារកូវីដ១៩។ឆ្នាំនេះខ្ញុំនិង ជួបជាមួយចៅៗដើម្បីលើកទឹកចិត្តសម្រាប់ចៅៗដែលបានខិតខំរៀនសូត្ររហូតប្រឡងជាប់និងទទួលបាននិទ្ទេសA។ ពេលវេលានិងទីកន្លែងជួបនិងជំរាបតាម ក្រោយតាមរយះរដ្ឋមន្ត្រីហង្ស ជួនណារ៉ុន។”

ស្រាប់តែមានយុវតីម្នាក់ដែលជាសិស្សប្រលងធ្លាក់បាក់ឌុប បានចូលទៅ Comment ក្នុងផេកសម្តេចដោយបានសំណូមពរថា៖ ” ជម្រាបសួរលោកតាសម្តេចបើចៅប្រលងធ្លាក់តើមានការយោគយល់បន្តិចទេលោកតាចៅសុំតែម៉ាជាប់ទេ សុំលោកតាអនុគ្រោះផង🙏🙏🙏”។ ភ្លាមៗ សម្តេចតេជោក៏បានឆ្លើយតបថា៖ ” បើប្រឡងធ្លាក់ហើយបែជាមានការយោគយល់ឱយជាប់យើងមិនបាច់ប្រឡងទេនាំអស់លុយនិងកម្លាំង។ សូមចៅខិតខំរៀនដើម្បីឆ្នាំក្រោយចូលប្រឡងបន្តទៀត”៕

Share This Post: