- Khmernote Media
- ព័ត៌មានជាតិប្រជាពលរដ្ឋកម្ពុជាចំនួនជាង ១៤លាន ៣សែននាក់ ក្នុងចំណោមប្រជាពលរដ្ឋសរុប ១៦លាននាក់ បានចាក់វ៉ាក់សាំងដូសទី១
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ បងប្អូនប្រជាពលរដ្ឋ រួមជាមួយជនបរទេសដែលនៅព្រះរាជាណាចក្រកម្ពុជាប្រមាណជាង ១៤លាន៣សែននាក់ហើយ បានចាក់វ៉ាក់សាំងដូសទី១ ហើយចំនួនជាង ១៣លាន៧សែននាក់ បានចាក់វ៉ាក់សាំងដូសទី២ ឬដូសមូលដ្ឋាន។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល។ សម្រាប់ក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មានចំនួន ១០ ១៨២ ០៩៥ នាក់ បានចាក់ដូសទី១ និងចំនួន ៩ ៨៣១ ៧៦៩ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០១.៨២% នៃប្រជាជនគោលដៅសរុប ១០លាននាក់។
January 19, 2022 - កូវីដ-១៩
នៅថ្ងៃទី19 ខែមករា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 30នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 23នាក់ និងអ្នកដំណើរពីបរទេស 07នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 17នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីនោះទេគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,877នាក់, ករណីជាសះស្បើយសរុប 117,146នាក់ និងស្លាប់សរុប 3,015នាក់៕
January 19, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នោថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំ ស្ដីពីការពង្រឹងវិធានការសុវត្ថិភាព នៅតាមគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន នៅរាជធានីភ្នំពេញ។ ដើម្បីចូលរួមទប់ស្កាត់ការរាតត្បាតយ៉ាងឆាប់រហ័សវីរុសបម្លែងខ្លួនប្រភេទដែលតា ឬអូមីក្រុង នៅក្នុងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្រសួងអប់រំ យុវជន និងកីឡា សូមធ្វើការណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ការិយាល័យអប់រំ និងកីឡានៃរដ្ឋបាលខណ្ឌ និងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន នូវចំណុចសំខាន់ៗមួយចំនួន ដូចខាងក្រោម៖ ១.ពង្រឹងការអនុវត្តវិធានការសុខាភិបាល, ការពាក់ម៉ាស់ការពារ ឲ្យបានខ្ជាប់ខ្លួន និងការរក្សាគម្លាតសុវត្ថិភាពឲ្យបានម៉ឺងម៉ាត់។ ២.ត្រួតពិនិត្យសុខភាព និងអាការៈ
January 19, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញបានបន្តចុះត្រួតពិនិត្យនៅតាមបណ្ដាទីផ្សារក្នុងគោលបំណងស្វែងរកនូវទំនិញមិនមានអនុលោមភាពដែលប៉ះពាល់សុខភាពប្រជាពលរដ្ឋ ក៏ដូចជាទប់ស្កាត់នូវអំពើមិនសុចរិតណាមួយនៅក្នុងទីផ្សារ។ យោងទៅតាមលទ្ធនៃការត្រួតពិនិត្យ មន្រ្តីជំនាញ ក.ប.ប. បានរកឃើញ និងដកហូតបានទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៣០.២គីឡូក្រាម និងបានអញ្ជើញម្ចាស់ទំនិញទាំងនោះមកបំភ្លឺនៅអគ្គនាយកដ្ឋានផងដែរ ៕ ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF
January 19, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ កម្លាំងផ្នែកសណ្តាប់ធ្នាប់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះរៀបចំសណ្តាប់ធ្នាប់នៅមុខមន្ទីរពេទ្យរុស្សី និងផ្សព្វផ្សាយណែនាំដល់បងប្អូនអាជីវករ ឲ្យទ្បើងលក់ផុតពីទ្រូងថ្នល់បណ្តោះអាសន្ន ១ភាគ៣ នៃចិញ្ចើមថ្នល់ ដើម្បីទុកចិញ្ចើមថ្នល់សម្រាប់ថ្មើរជើងធ្វើចរាចរណ៍ទៅមកបានស្រួល ព្រមទាំងធ្វើការផាកពិន័យរថយន្តក្រុងឈប់ចតកកស្ទះចរាចរណ៍ នៅផ្លូវសម្តេចព្រះមុន្នីរ៉េត គល់ស្ពានអាកាសស្ទឹងមានជ័យ៕ ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
January 19, 2022 - សង្គម
ថ្មីនេះលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានលើកឡើងពីគម្រោងខ្ចីដីស្រែរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងឃុំព្រះដាក់ ដើម្បីរៀបចំធ្វើស្រែសង្គម សម្រាប់ទុកផលិតជាអង្ករទុកជួយបងប្អូនប្រជាពលរដ្ឋទីទ័លក្រ និងមានជីវភាពខ្វះខាត ដែលគម្រោងនេះធ្វើឡើងទទួលបានជោគជ័យម្តងរួចមកហើយកាលពីពេលកន្លងទៅ។ យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោក ឃឹម ហ្វីណង់ បានឲ្យដឹងថា “សាកល្បងស្វែងរកការគាំទ្រពីបងប្អូនម្ចាស់ស្រែនៅក្នុងឃុំព្រះដាក់ ដើម្បីខ្ចីដីស្រែរបស់ពួកគាត់មួយរដូវ ទុកសម្រាប់រៀបចំគម្រោងស្រែសង្គមជាថ្មីម្តងទៀត ក្នុងគោលបំណងផលិតជាស្រូវអង្ករយកទៅជួយបងប្អូនប្រជាពលរដ្ឋទីទ័លក្រ និងមានជីវភាពខ្វះខាតនៅក្នុងស្រុក ជាពិសេស អ្នកដែលបានទទួលរងផលប៉ះពាល់ខាងផ្នែកសេដ្ឋកិច្ចពីការរីករាលដាលនៃជំងឺកូវីដ។ ដោយហេតុតែកូវីដនៅតែបង្កផលវិបាកទៅជីវភាពរបស់ក្រុមប្រជាពលរដ្ឋងាយរងគ្រោះ និងដោយសារភាពជោគជ័យនៃគម្រោងនេះកាលពីឆ្នាំកន្លងទៅ «គម្រោងស្រែសង្គម»គឺជាច្រកចេញមួយដ៏ប្រសើរ ដើម្បីជួយរំលែកការលំបាករបស់បងប្អូនប្រជាពរដ្ឋតាមរយៈរូបភាពចូលរួមយ៉ាងទូលំទូលាយទាំងពីសំណាក់ម្ចាស់ស្រែ សប្បុរសជន យុវជនស្ម័គ្រចិត្ត និងអាជ្ញាធរមូលដ្ឋាន រួមកម្លាំង រួមធនធាន រួមមធ្យោបាយ រួមគ្នាដោះស្រាយបញ្ហារួមទាំងអស់គ្នា។ រាល់ការចំណាយត្រូវបានរ៉ាប់រងដោយសប្បុរសជន ចំណែកឯទិន្និផលដែលនៅសេសសល់ទាំងអស់ នឹងត្រូវបានយកទៅប្រើប្រាស់ក្នុងប្រយោជន៍មនុស្សធម៍ទាំងស្រុង។
January 19, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា ក្រុមការងារចំពោះកិច្ចគ្រប់គ្រង បែងចែក និងផ្គត់ផ្គង់ឱសថយុទ្ធសាស្ត្រសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងបង្កើតបានភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយទប់ទល់នឹងជំងឺរាតត្បាតសកលកូវីដ-១៩ ក្រុមការងារបាននិងកំពុងចែកចាយឱសថម៉ូលណាទ្រីស (ម៉ូលនូពីរ៉ាវា កាប់ស៊ុល ២០០ មីលីក្រាម) MOLNATRIS (Molnupiravir Capsules 200mg) សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ចាប់ពីកម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។ ជាមួយគ្នានេះ ដើម្បីផ្ដល់ភាពងាយស្រួល ដល់សាធារណជនដែលរស់នៅតាមបណ្ដាខេត្ត ក្រុមការងារនឹងបន្ថែមការចែកចាយឱសថម៉ូលណាទ្រីស នៅសាខាប្រៃសណីយ៍កម្ពុជានៅតាមខេត្ត ក្នុងតម្លៃ ៥៥ ដុល្លារអាម៉េរិក ក្នុង១ដូស
January 19, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិបានបញ្ជាក់ថាប្រជាពលរដ្ឋដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលមានប័ណ្ណរបស់កងទ័ព អាចចាក់វ៉ាក់សាំងនៅតាមទីកន្លែងរបស់ក្រសួងសុខាភិបាលបាន តែត្រូវមានលិខិត បញ្ជាក់ ដើម្បីអាចផ្តល់ភាពងាយស្រួលក្នុងការបញ្ចូលទិន្នន័យ។ ថ្លែងក្នុងឱកាសចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៤ ជូនដល់យោធិន អតីតយុទ្ធជន និងគ្រួសារ ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធាន ប្រតិបត្តិចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្រសួងការពារជាតិបានមានប្រសាសន៍ថា សម្រាប់ប្រជាពលរដ្ឋដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដែលមានប័ណ្ណរបស់កងទ័ព អាចមកចាក់វ៉ាក់សាំងនៅតាមទីកន្លែងដែលរៀបចំដោយក្រសួងសុខាភិបាលបាន ខណៈអ្នកមានប័ណ្ណដែលចេញដោយក្រសួងសុខាភិបាល ក៏អាចមកចាក់វ៉ាក់ សាំងនៅទីតាំងដែលរៀបចំ
January 18, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីបានឃើញសារព័ត៌មាន ចុះផ្សាយថានៅចិញ្ចើមផ្លូវជាប់របងមន្ទីរពេទ្យកុមារជាតិទាំងបីជ្រុង បានក្លាយជាចំណតម៉ូតូរថយន្ត របស់ក្រុមហ៊ុនធានារ៉ាប់រងឯកជន និងក្លាយជាតូបលក់ដូរ នៅព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៨៖៣០ ក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្តល់ព័ត៌មានឲ្យកម្លាំងនៃអធិការដ្ធាននគរបាលខណ្ឌទួលគោក ដើម្បីចុះត្រួតពិនិត្យជាក់ស្តែង និងរៀបចំសណ្តាប់ធ្នាប់តាមផ្លូវលេខ១១០ ផ្លូវ២៥៧ ជុំវិញរបងមន្ទីរពេទ្យកុមារជាតិ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។ ជាលទ្ធផលក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានឃាត់ម៉ូតូ ដែលចតល្មើសបង្កឲ្យការកកស្ទះចរាចរណ៍ និងបាត់បង់សណ្តាប់ធ្នាប់ យកមករក្សាទុកនៅអធិកាដ្ឋាននគរបាលខណ្ឌទួលគោក ជាបណ្តោះអាសន្ន ដើម្បីធ្វើការអប់រំ
January 18, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា លោក សេង សុធារ៉ា អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ នៃអាជ្ញាធរជាតិ អប្សរា បានឱ្យដឹងនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះថា អាជ្ញាធរជាតិអប្សរាបានដាក់ឱ្យ ដំណើរការវង់ទស្សនាថ្មីនៅប្រាសាទបាយ័ននេះ គឺក្នុងន័យដើម្បីសម្រួលដល់រំហូរការចូល ទស្សនារបស់ភ្ញៀវទេសចរក្នុងប្រាសាទកុំឱ្យមានភាពកកកុញ។ ដោយឱ្យភ្ញៀវចូលមក ទស្សនាតាមប្រាសាទឱ្យមានលំដាប់លំដោយ ចៀសវាងការកកស្ទះ ដើរទស្សនាផ្ទាំងចម្លាក់ រឿងមិនគ្រប់ជ្រុងជ្រោយ។ លោក សុធារ៉ា បញ្ជាក់ថា ការរៀបចំនេះ ក៏ក្នុងបំណងឱ្យទេសចរបានដឹងពីគុណតម្លៃ ប្រាសាទដែលមានដូចជាប្រវត្តិសាស្រ្ត ក្បាច់ចម្លាក់ ក្នុងរោងទងទាំងអស់ដែលកន្លងមក ទេសចរតែងទស្សនារំលងទិដ្ឋភាពខ្លះ និងជួយរក្សាគម្លាតសុវត្ថិភាពដល់ទេសចរ ខណៈដែល ជំងឺកូវីដ១៩ មិនទាន់ទៅណាឆ្ងាយ។
January 18, 2022









