ព័ត៌មានជាតិ

ប្រជាពលរដ្ឋកម្ពុជាចំនួនជាង ១៤លាន ៣សែននាក់ ក្នុងចំណោមប្រជាពលរដ្ឋសរុប ១៦លាននាក់ បានចាក់វ៉ាក់សាំងដូសទី១

BY
srey nuch
January 19, 2022

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២នេះ បងប្អូនប្រជាពលរដ្ឋ រួមជាមួយជនបរទេសដែលនៅព្រះរាជាណាចក្រកម្ពុជាប្រមាណជាង ១៤លាន៣សែននាក់ហើយ បានចាក់វ៉ាក់សាំងដូសទី១ ហើយចំនួនជាង ១៣លាន៧សែននាក់ បានចាក់វ៉ាក់សាំងដូសទី២ ឬដូសមូលដ្ឋាន។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល។

សម្រាប់ក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មានចំនួន ១០ ១៨២ ០៩៥ នាក់ បានចាក់ដូសទី១ និងចំនួន ៩ ៨៣១ ៧៦៩ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០១.៨២% នៃប្រជាជនគោលដៅសរុប ១០លាននាក់។ ដោយឡែកសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងដូសជំរុញវិញ សម្រេចចាក់ដូសទី៣បានចំនួន ៤ ៥៥៦ ៧៨៥ នាក់ ហើយចំនួន ១២៩ ៨២១ នាក់ បានចាក់ដូសទី៤។

ចំពោះកុមារ និងយុវវ័យ អាយុចាប់ពី ១២ឆ្នាំ ដល់ក្រោម ១៨ឆ្នាំវិញ អ្នកចាក់ដូសទី១ មានចំនួន ១ ៨១៥ ១០៩ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៧៣៥ ១៥៥ នាក់ ដែលស្មើនឹង ៩៩.៣៣% នៃក្រុមគោលដៅសរុបដែលមានចំនួនជាង ១លាន៨សែននាក់។

ក្នុងនោះផងដែរ ចំពោះកុមារ អាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ អ្នកចាក់ដូសទី១ មានចំនួន ២ ០០៤ ៨៨០ នាក់ និងអ្នកចាក់ដូសទី២ មានចំនួន ១ ៩១៣ ៩២៥ នាក់ ដែលស្មើនឹង ១០៥.៦៧% នៃក្រុមគោលដៅសរុបជិត ១លាន៩សែននាក់។ ចំពោះកុមារ អាយុ ០៥ឆ្នាំ ដែលមានចំនួនប្រមាណជាង ៣០ម៉ឺននាក់ សម្រេចចាក់បាន ៣១៦ ៣៦៤ នាក់ សម្រាប់ដូសទី១ និងចំនួន ២៣៩ ៥៧០ នាក់ បានចាក់ដូសទី២ ដែលស្មើនឹង ១០៣.៩៦%។

បើគិតជាចំនួនប្រជាពលរដ្ឋសរុប ១៦លាននាក់ ការងារចាក់វ៉ាក់សាំងសម្រេចបាន ៨៩.៤៩% ដែលជាតួលេខមួយដ៏ខ្ពស់ នៅក្នុងចំណោមប្រទេសនៅក្នុងតំបន់ និងពិភពលោក៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: