Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយយោងតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាយប់ថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២ បានចេញសារពិសេសណែនាំឲ្យកែប្រែលក្ខខណ្ឌព្យាបាលអ្នកជំងឺកូវីដ-១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង បន្ទប់ពីឃើញស្ថានភាពជំងឺនេះ មិនមានសភាពធ្ងន់ធ្ងរ។ ក្រសួងសុខាភិបាល មានកិត្តិយសសូមជម្រាបជូនសាធារណជន ឲ្យបានជ្រាបពីការធ្វើបច្ចុប្បន្នភាពនីតិវីធីសម្រាប់បង្ការ និងទប់ស្កាត់ការចម្លង និងរីករាលដាលនៃវីរុសកូវីដ១៩ បំប្លែងថ្មី ប្រភេទអូមីក្រុង (Omicron) សម្រាប់អ្នកដំណើរចូលប្រទេសកម្ពុជាទាំងអស់៖ -ក្នុងករណីទទួលបានលទ្ធផលតេស្តរហ័សរកអង់ទីហ្សែនកូវីដ-១៩ អវិជ្ជមាន ត្រូវបានអនុញ្ញាតឱ្យធ្វើដំណើរធម្មតា។ សម្រាប់អ្នកដំណើរដែលពុំទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ពេញលេញ ត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ

    January 22, 2022
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់របស់ ក្រសួងសុខាភិបាល បានឲ្យដឹងថា ក្រសួងបានចេញសេចក្តីប្រកាសស្តីពីការហាមឃាត់គណនីហ្វេសប៊ុកឈ្មោះ P DEE BRAND Cosmetic កំពុងផ្សព្វផ្សាយលក់ផលិតផលគ្រឿងសម្អាត ស្ត្រាប់ធម្មជាតិ P DEE BRAND និងគ្រឿងសំអាងម៉ាក P DEE BRAND មួយចំនួនទៀត ដោយគ្មានលេខប្រវេទន៍ពីក្រសួងសុខាភិបាល និងគ្មានច្បាប់អនុញ្ញាតផ្សព្វផ្សាយពីក្រសួងសុខាភិបាលឡើយគិតត្រឹមថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១។ សូមអានលិខិតលំអិតខាងក្រោម៖

    January 21, 2022
  • កូវីដ-១៩

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃសុក្រ ទី២១ ខែមករា ឆ្នាំ២០២២នេះ បានចេញសារពិសេសមួយណែនាំឱ្យកែប្រែលក្ខខណ្ឌព្យាបាលអ្នកជំងឺកូវីដ១៩ ដោយកើតមេរោគបំប្លែងអូមីក្រុង បន្ទាប់ពីឃើញស្ថានអ្នកជំងឺកើតមេរោគនេះ មិនមានសភាពធ្ងន់ធ្ងរ។ សម្តេចតេជោបានមានប្រសាសន៍ថា អ្នកកើតមេរោគបំប្លែងថ្មី អូមីក្រុង អាចព្យាបាលតាមផ្ទះបាន ឬសម្រេចចិត្តព្យាបាលនៅសណ្ឋាគារ ឬមន្ទីរពេទ្យក៏បានដែរ។ សម្តេចតេជោបានប្រកាសផងដែរថា អ្នកដែលកំពុងវិជ្ជមានកូវីដ១៩ មេរោគបំប្លែងថ្មី អូមីក្រុង ដែលកំពុងព្យាបាលនៅមន្ទីរពេទ្យ ចាប់ពីពេលសម្តេចប្រកាសក្នុង Telegram នេះហើយ អាចដាក់ពាក្យស្នើសុំព្យាបាលនៅផ្ទះបាន៕

    January 21, 2022
  • ព័ត៌មានជាតិ

    ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា រដ្ឋបាលខេត្តកំពង់ស្ពឺបានចេញដីកា ប្រកាសបដិសេធ និងដកហូតដីព្រៃឈើដែលទទួលរងនូវការកាប់គាស់ រុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋដើម្បីវាតយក ដីធ្វើកម្មសិទ្ធិដោយខុសច្បាប់លើទីតាំងចំនួន ២ កន្លែងដែលមានផ្ទៃដីសរុប ៧៨៤ ហិកតា ស្ថិតក្នុង ដែនជម្រកសត្វព្រៃឱរ៉ាល់ ត្រង់ចំណុចភូមិត្រាង និងភូមិចំបក់ ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ការប្រកាសបដិសេធការកាន់កាប់ និងដក ហូតដីព្រៃឈើនេះធ្វើឡើងកាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ តាមរយៈដីកាស្តីពីការប្រកាសបដិសេធ និងដកហូតដីព្រៃនៅក្នុងដែនជម្រកសត្វព្រៃឱរ៉ាល់របស់រដ្ឋបាលខេត្តកំពង់ស្ពឺចុះហត្ថលេខាដោយឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាល

    January 21, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា តាមរយៈប្រតិបត្តិការត្រួតពិនិត្យទីផ្សារនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ មន្ត្រីស៊ើបអង្កេត ក.ប.ប. ប្រចាំខេត្តត្បូងឃ្មុំ និងខេត្តកំពង់ធំ បានធ្វើការត្រួតពិនិត្យផលិតផលម្ហូបអាហារ ផលិតផលវេចខ្ចប់ស្រេច និងគ្រឿងសម្អាង តាមបណ្តាម៉ាតលក់ទំនិញ ទីផ្សារនានា ស្ថិតក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ធំ ក្នុងទិសដៅការពារសុខុមាលភាពប្រជាពលរដ្ឋ។ ជាលទ្ធផល នៅក្រុងសួង ខេត្តត្បូងឃ្មុំ មន្ត្រីជំនាញបានធ្វើការដកហូតផលិតផលឡេ ដែលមានស្លាកសញ្ញាមិនអនុលោមតាមបទដ្ឋានព័ត៌មានសម្រាប់អ្នកប្រើប្រាស់ និងគ្មានលិខិតបញ្ជាក់ប្រវេទន៍ពីក្រសួងសុខាភិបាលប្រមាណ ៦១.៤គីឡូក្រាម។ ដោយឡែក នៅក្នុងស្រុកសូយោង ខេត្តកំពង់ធំ មន្ត្រី ក.ប.ប. បានរកឃើញពពុះសណ្តែកចំនួន ៣គីឡូក្រាម

    January 21, 2022
  • ព័ត៌មានជាតិ

    ខេត្តតាកែវ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា វេលាម៉ោង១២ ថ្ងៃត្រង់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ មានករណីអគ្គិភ័យមួយកំពុងតែឆាបឆេះរោងចក្រកាត់ដេរខោការបយមួយកន្លែងដែលស្ថិតនៅភូមិស្រង៉ែ ឃុំឧត្ដមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ រោងចក្រនៅទល់មុខវត្តចោមពលស្ពានស្លាគូ។ ខណៈពេលនេះរថយន្តពន្លត់អគ្គិភ័យរបស់ស្រុកនិងស្នងការដ្ឋាននគរបាលខេត្ត កងកម្លាំងពន្លត់អគ្គិភ័យកំពុងតែប្រតិបត្តិការជួយអន្តរាគមន៍សង្គ្រោះករណីខាងលើនេះនៅកន្លែងកើតហេតុផ្ទាល់ផងដែរ ៕ មានវិដេអូ៖

    January 21, 2022
  • កូវីដ-១៩

    នៅថ្ងៃទី21 ខែមករា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 42នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 30នាក់ និងអ្នកដំណើរពីបរទេស 12នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 18នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីនោះទេគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 120,956នាក់, ករណីជាសះស្បើយសរុប 117,180នាក់ និងស្លាប់សរុប 3,015នាក់៕​

    January 21, 2022
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ក្រោមការសម្របសម្រួលពីលោក ឈារី ម៉ារូ ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តកំពត មន្ត្រី ក.ប.ប. ប្រចាំខេត្តកំពត សហការជាមួយអាជ្ញាធរដែនដី បានធ្វើការត្រួតពិនិត្យរថយន្តដឹកគ្រឿងសមុទ្រចំនួន០៣ ផ្ទុកបង្គាស្រស់ បង្គាក្រៀម និងមឹកក្រៀម ដែលសមត្ថកិច្ចយើងស្ទាក់ចាប់ និងឃាត់ទុកនៅមុខការិយាល័យកសិកម្មស្រុកកំពង់ត្រាច និងអធិការដ្ឋានស្រុកឈូក។ តាមរយៈលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីជំនាញបានត្រួតពិនិត្យឃើញ បង្គាស្រស់ចំនួន២កេសបន្ថែមទៀត ស្មើនឹង ២០គីឡូក្រាម មានចាក់សារធាតុចាហួយនៅក្នុងក្បាលបង្គា។ គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩

    January 21, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ថ្នាក់ដឹកនាំ ក្រុមជួរមុខ មន្ត្រីរាជការ និងបងប្អូនប្រជាពលរដ្ឋចំនួនទូទាំងប្រទេសកម្ពុជា បាននិងកំពុងចាក់ដូសជំរុញ ដើម្បីបង្កើនអង្គបដិបក្ខការពារខ្លួនបន្ថែមទៀត ដោយក្នុងនោះ អ្នកចាក់ដូសទី៣ មានចំនួន ៤ ៦៦៤ ២០២ នាក់ និងអ្នកចាក់ដូសទី៤ មានចំនួន ២០៤ ៧៣០នាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតមកត្រឹមថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ម្សិលមិញនេះ។ សម្រាប់ក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មានចំនួន ១០ ១៨៦ ៣៨៥

    January 21, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់​ ក្រសួងព័ត៌មាន បានឲ្យដឹងថា គិតត្រឹមពាក់កណ្តាល ខែមករា ឆ្នាំ២០២២នេះ គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ដែលភ្ជាប់ផ្លូវជាតិសំខាន់ៗរបស់កម្ពុជា ក្រោមហិរញ្ញប្បទានពីរដ្ឋាភិ បាលចិន សម្រេចបានជិត ៧០ភាគរយហើយ គ្រោងនឹងបញ្ចប់ការស្ថាបនា នៅបំណាច់ឆ្នាំ២០២២នេះ។ លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវដែលមានប្រវែង ប្រមាណ៥៣ គីឡូម៉ែត្រនេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងកាត់បន្ថយការកកស្ទះចរាចរណ៍ និង គ្រោះថ្នាក់ចរាចរណ៍ នៅរាជធានីភ្នំពេញ ព្រមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។ គម្រោងសាងសង់ផ្លូវក្រវាត់ ក្រុងទី៣នេះ គ្រោងចំណាយថវិកាសាងសង់ ប្រមាណជិត ៣០០លានដុល្លារអាមេរិក

    January 21, 2022