Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ក្មេងស្ទាវមួយក្រុមមានគ្នាចំនួន១០នាក់ ជិះម៉ូតូចំនួន៤គ្រឿង ប្រដាប់ដោយកាំ-បិត ដាវ បានធ្វើសកម្មភាពវាយ និងកាប់ទៅលើជនរងគ្រោះបណ្ដាលឲ្យរងរបួសធ្ងន់ នៅចំណុចការ៉ាស់សាំងតេលា ផ្លូវវេងស្រេង កែងផ្លូវ៣៧១ (ផ្លូវសឡា) កាលពីវេលាម៉ោង១៦និង៣០នាទី ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។ អាវុធហត្ថរាជធានីភ្នំពេញ កំណត់បានមុខសញ្ញាជាបណ្តើរ និងឃាត់ខ្លួនជនសង្ស័យម្នាក់ហើយ គឺឈ្មោះ អ៊ិន ឆាយហួត ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរមិនពិតប្រាកដ នៅចំណុចផ្ទះលេខ93 ផ្លូវលំ ភូមិព្រែកទាល់

    January 29, 2022
  • កូវីដ-១៩

    នៅថ្ងៃទី29 ខែមករា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 54នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 45នាក់ និងករណីនាំចូល 9នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 60នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីនោះទេគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 121,242នាក់, ករណីជាសះស្បើយសរុប 117,363នាក់ និងស្លាប់សរុប 3,015នាក់៕​​

    January 29, 2022
  • សិល្បៈ

    រាជធានីភ្នំពេញ៖ កញ្ញា សុខ សីឡាលីន ដែលជាតារាចម្រៀងស្រី ដ៏ល្បីឈ្មោះមួយរូបនៅក្នុងផលិតកម្មហង្សមាស ដែលប្រកដដោយទឹកដម សម្លេងពីរោះរណ្ដំ និងមានរូបសម្ផស្សស្រស់ស្អាតលេចធ្លោខ្លាំងនោះ កាលពីពេលថ្មីៗនេះ កញ្ញាបានជួបទុក្ខធំ ដោយសារតែលោកឪពុកជាទីស្រលាញ់បានទទួលមរណភាព។ យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ កញ្ញា សុខ សីឡាលីន បានឲ្យដឹងថា “លោកឱពុក ទិត្យ សូផាត របស់កូន លាចាកលោកហើយ កូនទទួលយកមិនបានទេ កូនធ្វើសង្ឃទាន ជូនលោកហើយ លោកពុកឈឺចុកចាប់ណាស់ ពេលនេះលោកឱពុក ឈប់ឈឺចុកចាប់ហើយ 😭😭😭សូមជម្រាបដល់បងប្អូនអ៊ុំពូមីងមិត្តភក្តិដែលស្គាល់លោកឱពុកជាដំណឹងផង🙏🙏🙏”៕

    January 29, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ បានចេញសេចក្ដីណែនាំរបស់ក្រសួងទេសចរណ៍ក្នុងការគ្រប់គ្រងចរន្តភ្ញៀវទេសចរ និងការពង្រឹងគុណភាពផលិតផលទេសចរណ៍សម្រាប់ឱកាសចូលឆ្នាំប្រជាជនចិន និងវៀតណាម ចាប់ពីថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២។ ដើម្បីពង្រឹងគុណភាពផលិតផលទេសចរណ៍ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីប្រជាជនចិន និងវៀតណាមត្រូវនឹងថ្ងៃទី៣១ ខែមករា ដល់ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២២ និងដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្រសួងទេសចរណ៍សូមធ្វើការណែនាំដល់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ដូចខាងក្រោម៖ ប្រភព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia

    January 29, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានជំរុញឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន បង្កើនការអភិវឌ្ឍផ្លូវដែកនៅកម្ពុជា ដើម្បីបម្រើឱ្យការដឹកជញ្ជូនកាន់តែសម្បូរបែបបន្ថែមទៀត។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារ និងការដាក់គោលដល់បន្តសម្រាប់ឆ្នាំ២០២២របស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅរសៀលថ្ងៃទី ២៨ ខែមករានេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី លើកឡើងថា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរុញការសិក្សាគម្រោងអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជាដែលមានស្រាប់ សំដៅឱ្យក្លាយទៅជាផ្លូវដែកល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ និងពីរាជធានីភ្នំពេញទៅប៉ោយប៉ែត និងបន្ថែមខ្សែផ្លូវដែកថ្មីពីក្រុងប៉ោយប៉ែតទៅខេត្តសៀមរាប និងបន្តឆ្ពោះទៅខេត្តកំពង់ធំ

    January 29, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ បេឡាជាតិសន្តិសុខសង្គម នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពី ការប្រឡងជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ឲ្យចូលបម្រើការងារនៅបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) សម្រាប់ឆ្នាំ២០២២ ។ បេឡាជាតិសន្តិសុខសង្គម ហៅកាត់ ប.ស.ស គឺគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានភារកិច្ចគ្រប់គ្រង និងចាត់ចែងផ្នែកទាំងអស់នៃរបបសន្តិសុខសង្គម។ គ្រឹះស្ថាន ត្រូវការជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាសរុបចំនួន ២០៨នាក់ ឲ្យបម្រើការងារនៅស្នាក់ការកណ្ដាលចំនួន ១៥២នាក់ និងបណ្ដាសាខាប.ស.ស ខេត្តចំនួន ៥៦នាក់។ បេក្ខជន-បេក្ខនារី ត្រូវមានអាយុចាប់ពី ១៨ឆ្នាំ រហូតដល់ ៤០ឆ្នាំ គិតត្រឹមថ្ងៃឈប់ទទួលពាក្យ និងពុំមានឈ្មោះបម្រើការងារក្នុងក្របខណ្ឌរដ្ឋ

    January 28, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ សាលាសង្កាត់ ស្ទឹងមានជ័យ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ម្នាក់ទៀតស្ថិតនៅទីតាំងចាស់ផ្ទះជួល ក្រុមទី៤ ភូមិមានជ័យ២។ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី១ បានស្នើសុំរថយន្តមន្ទីរសុខាភិបាលនៃរាជធានីភ្នំពេញ បញ្ជូនអ្នកជម្ងឺ(+) Omicron ទៅកាន់មណ្ឌលព្យាបាល ដោយហេតុទីតាំងចាស់មានបន្ទប់ជួលច្រើន សរុបគិតត្រឹមថ្ងៃនេះ សង្កាត់ស្ទឹងមានជ័យទី១ មានអ្នកឆ្លង (+) Omicronសរុប ២នាក់ តែប៉ុណ្ណោះ សូមចូលរួម អនុវត្តនៅវិធានការ ៣កុំ ៣ការពារ ឱ្យបានគ្រប់ៗគ្នា ៕

    January 28, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានឲ្យដឹងថា កាំជណ្តើរច្រាំងកសិន្ធុប្រាសាទអង្គរវត្តផ្នែកខាងត្បួងនៃស្ពានហាល ត្រូវបានបញ្ចប់ការងារជួសជុល ក្នុងដំណាក់កាលទី០១ ដោយអ្នកជំនាញនៃអាជ្ញាធរអាជ្ញាធរជាតិអប្សរា។ លោក ម៉ៅ សុខនី មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ បានឱ្យដឹងថា គម្រោងលើកតម្លៃសំណង់បុរាណ និងលើកកម្ពស់សោភ័ណភាពច្រាំងកសិន្ធុផ្នែកខាងត្បូងនៃស្ពានហាល ត្រូវបានបញ្ចប់ការងារជួសជុលជាស្ថាពរ ដោយដំណើរការជួសជុល បានចាប់ផ្តើមតាំងពីអំឡុងខែកញ្ញា ឆ្នាំ២០២១មក។ លោកបន្តថា ក្រោយពេលបញ្ចប់ការងារជួសជុលពង្រឹងរចនាសម្ព័ន្ធក្នុងដំណាក់កាលទី០១នេះ ក្រុមការងាររំពឹងថា នឹងធ្វើឱ្យកាំជណ្តើរច្រាំងកសិន្ធុមានភាពរឹងមាំយូរអង្វែងបន្តទៅមុខទៀត ព្រោះថា បើសិនមិនមានការជួសជុលពង្រឹងទេ នាពេលខាងមុខ កាំជណ្តើរនៅតាមផ្នែកខ្លះនឹងរលួសធ្លាក់ជាផ្ទាំងធំៗមិនងាយស្រួលនឹងធ្វើការជួសជុលឡើយ។ សូមជម្រាបផងដែរថា គម្រោងជួសជុលពង្រឹងរចនាសម្ព័ន្ធកាំជណ្តើរច្រាំងកសិន្ធុផ្នែកខាងត្បូងនៃស្ពានហាល បានចែកចេញជា ៣ដំណាក់កាលធំៗ

    January 28, 2022
  • កូវីដ-១៩

    នៅថ្ងៃទី28 ខែមករា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 38នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 29នាក់ និងករណីនាំចូល 9នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 19នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីនោះទេគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 121,188នាក់, ករណីជាសះស្បើយសរុប 117,303នាក់ និងស្លាប់សរុប 3,015នាក់៕​​

    January 28, 2022
  • សង្គម

    រាជធានីភ្នំពេញ៖ អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប និងគ្រឹះស្ថានហិរញ្ញវត្ថុពិភពថ្មី ដែលគេស្គាល់គ្រប់ៗគ្នាថា ជាអ្នកឧកញ៉ាមួយរូបមានចិត្តសប្បុរសតែងតែធ្វើការបរិច្ចាគថវិកាផ្ទាល់ខ្លួនជាច្រើនជួយទៅដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសង្គ្រោះជីវិតកុមារនៅកម្ពុជា ជាងរៀងរាល់ឆ្នាំ។ នៅក្នុងឆ្នាំ២០២២នេះផងដែរ អ្នកឧកញ៉ា ហុង ពីវ បានបន្តធ្វើការឧបត្ថម្តថវិកាទៅកាន់មន្ទីរពេទ្យគន្ធបុប្ផានូវចំនួនទឹកប្រាក់ ២លានដុល្លារសហរដ្ឋអាមេរិក។ អ្នកឧកញ៉ា​ ហុង​ ពីវ​ បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុកឲ្យដឹងថា «សួស្តីឆ្នាំថ្មី!!! 2022 ខ្ញុំ​ អ្នកឧកញ៉ា​ ហុង​ ពីវ​ សូមថ្លែងអំណរគុណ​យ៉ាងជ្រាលជ្រៅ​ ដល់អតិថិជនទាំងអស់​ ដែលតែងតែគាំទ្រ​ បុរីពិភពថ្មី​ …! ទេីបថ្ងៃនេះ​ យេីងបានចូលរួមបរិច្ចាគ​ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា🎉🎉🎉💐💐💐💐»។ គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២១ អ្នកឧកញ៉ា

    January 28, 2022