- Khmernote Media
- ព័ត៌មានជាតិ
រាជធានិភ្នំពេញ៖ យោងតាមគណនីហ្វេស ប៊ុកផ្ទាល់របស់ ឯកឧត្តម ស សុខា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្ដល់អាហារូបករណ៍ ស សុខា ថ្នាក់ជាតិ សិក្សានៅវិទ្យាស្ថានជាតិបណ្ដុះបណ្ដាលបច្ចេកទេស (NTTI) ចំនួន ១០កន្លែង សម្រាប់ឆ្នាំ២០២១-២០២២។ ក្រុមការងារអាហារូបករណ៍ ស សុខា មានកិត្តិយស សូមជូនដំណឹងដល់សិស្ស-និស្សិត ទាំង ៣ខេត្ត(ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ) និងសិស្ស-និស្សិតទូទាំងប្រទេស ពិសេសសិស្ស-និស្សិត ដែលមានជីវភាពខ្វះខាតមេត្តាជ្រាបថា៖ ក្រោមការឧត្ថម្ភ និងគាំទ្រពី ឯកឧត្តម
February 8, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅទូទាំងប្រទេស បាននិងកំពុងបន្តនូវវឌ្ឍនភាពជាពិសេសនោះ គឺការចាក់វ៉ាក់សាំងដូសជំរុញ ខណៈដូសទី៣ សម្រេចបានចំនួន ៥ ០៨៨ ៤១៣ នាក់ និងដូសទី៤ សម្រេចបានចំនួន ៥១៣ ០៣៣ នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២។ ដោយឡែកសម្រាប់ក្រុមដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ មានប្រជាពលរដ្ឋចំនួន ១០ ២០៨ ២១០ នាក់ បានចាក់ដូសទី១
February 8, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្តីជូនព័ត៌មាន ស្តីពីការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុក ដែលកំពុងផ្សព្វផ្សាយលក់ផលិតផលគ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល។ ដោយក្រសួងសុខាភិបាលសូមជម្រាបជូនដល់សាធារណជនទាំងអស់ឲ្យបានជ្រាបថា៖ យោងតាមការពិនិត្យឃើញបណ្ដាញសង្គមហ្វេស ប៊ុក មានគណនីឈ្មោះ ត្រាមេឌកម្ពុជា កំពុងផ្សព្វផ្សាយលក់ឱសថ Neasa Capsule និងស្ព្រៃបាញ់ច្រមុះ Neasa គ្មានលេខបញ្ជិកា និងគ្មានច្បាប់អនុញ្ញាតឲ្យផ្សព្វផ្សាយពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១។ ដើម្បិជៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាលសូមជូនព័ត៌មានដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ផលិតផលឱសថ គ្មានលេខទិដ្ឋាការ ឬបញ្ជិកា ពីក្រសួងសុខាភិបាលខាងលើជាបន្តទៀត ព្រោះផលិតផលទាំងនេះគ្មានប្រភពច្បាស់លាស់ ដែលមិនអាចធានាបាននូវគុណភាព និងសុវត្ថិភាពបានឡើយ។
February 8, 2022 - កូវីដ-១៩
នៅថ្ងៃទី08 ខែកុម្ភៈ ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 102នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 87នាក់ និងករណីនាំចូល 15នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 74នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីនោះទេគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 121,983នាក់, ករណីជាសះស្បើយសរុប 118,286នាក់ និងស្លាប់សរុប 3,015នាក់៕
February 8, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា តបតាមស្មារតីអង្គប្រជុំក្រុមប្រឹក្សាខេត្តតាកែវ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ មន្ត្រី ក.ប.ប. ប្រចាំខេត្តតាកែវ សហការជាមួយអាជ្ញាធរផ្សារត្រាំខ្នារ ស្រុកបាទី បាននាំយករថយន្តមន្ទីរពិសោធន៍ចល័ត ចុះត្រួតពិនិត្យទំនិញជាប្រភេទត្រីប្រលាក់ ត្រីប្រហុក និងផ្អក ដែលអាជ្ញាធរផ្សារសង្ស័យមានសារធាតុគីមីហាមឃាត់។ តាមលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីជំនាញពុំបានរកឃើញវត្តមានសារធាតុគីមី (Sodium Hydrosulphit) លើទំនិញខាងលើនោះទេ។ ដោយឡែកបានរកឃើញសារធាតុបូរ៉ាក់ (Borax) លើទំនិញត្រីបបែលក្រៀមចំនួន ៥គ.ក។ យ៉ាងណាមិញ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យផលិតផលទំនិញចម្រុះផ្សេងទៀត ដោយពិនិត្យឃើញ
February 8, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស តាមរយៈទីភ្នាក់ងារសារព័ត៌មានកម្ពុជា នាយប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ បានអំពាវនាវដ៏ទទូចឱ្យក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុនណាហ្គាវើលដ៍ សហការចូលរួមយកសំណាកឱ្យបានគ្រប់ៗគ្នា និងធ្វើចត្តាឡីស័កឱ្យបានត្រឹមត្រូវ ដើម្បីចៀសវៀងការចម្លងវីរុសកូវីដ-១៩ ជាពិសេសពពួកអូមីក្រុង កាន់តែធ្ងន់ធ្ងរជាងនេះ ព្រោះគ្មានបុគ្គលណាមួយមកឈឺជំនួស ឬប្រឈមមុខនឹងផ្លូវច្បាប់ជំនួសបងប្អូននោះទេ។ លោកជំទាវ បានគូសបញ្ជាក់ថា ៖ “វីរុសកូវីដ-១៩ ពពួកបំប្លែងអូមីក្រុងនេះ ការឆ្លងរបស់វាលឿនណាស់ ហើយគ្មានព្រំដែនកំណត់នោះទេ។ ដូច្នេះហើយ បុគ្គលគ្រប់រូបដែលមិនបានអនុវត្តវិធានការសុខាភិបាលឱ្យបានត្រឹមត្រូវទេនោះ បុគ្គលទាំងនោះនឹងមានហានិភ័យខ្ពស់ណាស់ក្នុងការឆ្លងវីរុសកូវីដ-១៩
February 8, 2022 - សង្គម
កាលពីពេលថ្មីៗនេះ មានការចែករំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងករណីចោរមួយក្រុមបានជិះរថយន្តមកធ្វើសកម្មភាពលួចយកម៉ូតូរបស់បងប្អូនប្រជាពលរដ្ឋអស់ចំនួន៤គ្រឿង ហើយរត់គេចខ្លួនបានដោយសុវត្ថិភាព។ បើយោងតាមម្ចាស់គណនីហ្វេសប៊ុកមួយបានឲ្យដឹងថា៖ ៉ចោរដែលមកធ្វើសកម្មភាពលួចយកម៉ូតូអស់4គ្រឿងក្នុងពេលតែ1 នៅផ្ទះខ្ញុំថ្ងៃទី1 កុម្ភ: 2022 វេលាម៉ោង2: 45នាទីយប់គឺជិះឡានពណ៌ខ្មៅដាក់គ្នាវាចុះចំណុចមុខផ្ទះខ្ញុំ ហើយកាត់សោរបងចូលលួច។ នៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ សូមបងៗសមត្ថកិច្ចអាជ្ញាធរគ្រប់ជាន់ថ្នាក់ជួយស្រាវជ្រាវរកជនល្មើសផងប្រជាជនបានការពារគ្រប់យ៉ាងហើយមានទាំងរបងមានទាំងចាក់សោរនៅតែការពារមិនបាន។ សូមបងប្អូនជួយស៊ែរផង🙏”៕
February 8, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី០៩-១៥ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យជ្រាបថា៖ ក្នុងសប្តាហ៍ខាងមុខនេះព្រះរាជាណាចក្រកម្ពុជានឹងទទួលនូវឥទ្ធិពលពីជ្រលងសម្ពាធទាប(ឥណ្ឌូនេស៊ី) ក្នុងកម្រិតពីខ្សោយទៅមធ្យម។ ទន្ទឹមនោះឥទ្ធិពលនៃទ្រនុងសម្ពាធខ្ពស់ (ចិន) ក៏នៅមាននៅឡើយដែលអាចបង្កើតបានជាការប្រសព្វបានជាការប្រសព្វមុខគ្នារវាងធាតុក្ដៅ-ត្រជាក់(Convection) បណ្ដាលឲ្យមានភ្លៀងឡូកាល់(Local) ដោយអន្លើ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖ -សីតុណ្ហភាពអប្បបរមា មានពី ២៣-២៦°C -សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៦ °C -អាចមានភ្លៀងផ្គរ ក្នុងកម្រិតពីខ្សោយទៅច្រើន។ ក្នុងនោះបណ្តារាជធានី-ខេត្ត នៅភាគខាងក្រោម អាចមានបរិមាណភ្លៀងច្រើនជាង។
February 8, 2022 - កូវីដ-១៩
យោងតាមការបញ្ជាក់ពីមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញបានធ្វើតេស្តសំណាក ដើម្បីស្វែងរកមេរោគកូវីដ-១៩ លើក្រុមបាតុករអតីតបុគ្គលិកក្រុមហ៊ុមណាហ្គាវើលដ៏។ ជាលទ្ធផលគិតត្រឹមម៉ោង ១៧:០០នាទីនៅល្ងាចថ្ងៃដដែលនេះមានចំនួន០៨នាក់បន្ថែមទៀត ត្រូវបានរកឃើញថាមានផ្ទុគមេរោគកូវីដ-១៩ វិជ្ជមាន។ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញណែនាំក្រុមបាតុករទាំងអស់ដែលជាអ្នកប៉ះពាល់ផ្ទាល់ជាមួយអ្នកវិជ្ជមានកូវីដ-១៩ ត្រូវធ្វើចត្តាឡីស័ករយៈពេល០៧ថ្ងៃ ដោយគោរពឲ្យបានម៉ឺងម៉ាត់បំផុតតាមវិធានសុខាភិបាល។ បន្ទាប់ពីធ្វើចត្តាឡីស័កចប់ត្រូវយកសំណាកនៅតាមកន្លែងដដែលបានកំណត់ និងរាយការណ៍អំពីលទ្ធផលមកអាជ្ញាធរមូលដ្ឋាន និងមន្ទីរសុខាភិបាលជាកំហិត។ ទន្ទឹមនឹងនេះមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញស្នើអ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយក្រុមបាតុករព្រមទាំងបងប្អូនបាតុករដែលមិនទាន់បានយកសំណាកវិភាគមេរោគកូវីដ-១៩ ត្រូវទៅធ្វើតេស្តរកមេរោគតាមកន្លែងកំណត់នៅរាជធានីភ្នំពេញ៕
February 8, 2022 - ព័ត៌មានជាតិ
វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន នៃក្រសួងសាធារណការ និងដឹកជញ្ជូន សូមជូនដំណឹងដល់ ប្អូនៗសិស្សានុសិស្សទាំងអស់ឱ្យបានជ្រាបថាការដាក់ពាក្យប្រឡងចូលរៀននិស្សិតជំនាន់ទី២ នៅសល់ត្រឹមតែ រយៈពេល០៥ថ្ងៃទៀតប៉ុណ្ណោះ។ សិស្សានុសិស្សទាំងអស់អាចដាក់ពាក្យប្រឡងតាម ប្រព័ន្ធអនឡាញបាន។ ១. លក្ខណ្ឌដាក់ពាក្យតាមប្រព័ន្ធអនឡាញ – ចូលតាមតំណភ្ជាប់ https://exam.tsipwt.edu.kh/?r=o ឬ ស្កេន QR Code ២. ឯកសារភ្ជាប់៖ – រូបថត 4 x 6 (ពាក់អាវសឬអាវធំមានក្រវ៉ាត់ក ផ្ទៃខាងក្រោយពណ៍ខៀវ) – សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ, សញ្ញាបត្របណ្តោះអាសន្ន ឬលទ្ធផលផ្លូវការប្រកាសដោយក្រសួងអប់រំ យុវជន
February 7, 2022









