សង្គម

ថ្លើមធំមែន! ចោរជិះសុទ្ធតែឡានមកលួចម៉ូតូប្រជាពលរដ្ឋម្តងអស់៤គ្រឿងក្នុងពេលតែមួយ (មានវីដេអូ)

BY
Khmernote Media
February 8, 2022

កាលពីពេលថ្មីៗនេះ មានការចែករំលែកនៅក្នុងបណ្តាញសង្គមហ្វេសប៊ុកទាក់ទងនឹងករណីចោរមួយក្រុមបានជិះរថយន្តមកធ្វើសកម្មភាពលួចយកម៉ូតូរបស់បងប្អូនប្រជាពលរដ្ឋអស់ចំនួន៤គ្រឿង ហើយរត់គេចខ្លួនបានដោយសុវត្ថិភាព។ បើយោងតាមម្ចាស់គណនីហ្វេសប៊ុកមួយបានឲ្យដឹងថា៖

៉ចោរដែលមកធ្វើសកម្មភាពលួចយកម៉ូតូអស់4គ្រឿងក្នុងពេលតែ1 នៅផ្ទះខ្ញុំថ្ងៃទី1 កុម្ភ: 2022 វេលាម៉ោង2: 45នាទីយប់គឺជិះឡានពណ៌ខ្មៅដាក់គ្នាវាចុះចំណុចមុខផ្ទះខ្ញុំ ហើយកាត់សោរបងចូលលួច។ នៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ សូមបងៗសមត្ថកិច្ចអាជ្ញាធរគ្រប់ជាន់ថ្នាក់ជួយស្រាវជ្រាវរកជនល្មើសផងប្រជាជនបានការពារគ្រប់យ៉ាងហើយមានទាំងរបងមានទាំងចាក់សោរនៅតែការពារមិនបាន។ សូមបងប្អូនជួយស៊ែរផង🙏”៕

Share This Post: