- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានធ្វើការបន្ថែមមុខងារមួយចំនួននៅលើ App ទូរស័ព្ទដៃ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋងាយស្រួលក្នុងការតាមដានខ្សែរថយន្តក្រុង ហើយរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈទាំងអស់គ្នា ដើម្បីចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ ការគ្រោះថ្នាក់ចរាចរណ៍ និងការបំពុលបរិស្ថានក្នុងរាជធានីភ្នំពេញ។ ថ្មីៗនេះ អ៊ែបរថយន្តក្រុង(CITY BUS App) បានបន្ថែមមុខងារថ្មីថែមទៀតដូចខាងក្រោម៖ – ជួយកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើរ និងតាមរយៈការប្រើប្រាស់App។ – បង្ហាញព័ត៌មានខ្សែរត់លើរថយន្ត ដែលកំពុងរត់ – ពេលជ្រើសរើសខ្សែណាមួយ បង្ហាញតែរថយន្ត រត់លើខ្សែនោះ។ – បង្ហាញព័ត៌មានខ្សែផងដែរ ពេលចុចលើចំណតធ្វើអោយអ៊ែបដើររលូនជាងមុន។ ទាញយក និងតម្លើងកម្មវិធី City Bus ដោយឥតគិតថ្លៃ
February 11, 2022 - PR
foodpanda បានដាក់ឲ្យប្រើប្រាស់នូវសេវាកម្មថ្មីរបស់ខ្លួនដែលមានឈ្មោះថា pandasend ដែល ជាសេវាដឹកជញ្ជូនតាមតម្រូវការហើយសក្ត័សមសម្រាប់ហាងទំនិញ ភោជនីយដ្ឋាន អាជីវកម្ម អនឡាញ និងសេវាដឹកជញ្ជូនកញ្ចប់តូចៗ។ បន្ទាប់ពីដាក់ឲ្យប្រើប្រាស់អស់មួយរយៈ គេសង្កេតឃើញថា pandasend ទទួលបានការគាំទ្រ ពីដៃគូអាជីវកម្មជាច្រើនគួរឲ្យកត់សម្គាល់។ ជាក់ស្តែង ក្រុមហ៊ុន PillTech ជាក្រុមហ៊ុនបច្ចេកវិទ្យាដែលរីកលូតលាស់លឿនខាងវិស័យសុខាភិបាលយជាក្រុមហ៊ុនដែលទទួលបាន ពានរង្វាន់មេដាយមាស Cambodia ICT Award and Asian ICT Award សម្រាប់ធុរកិច្ចថ្មីឌីជីថលល្អបំផុតប្រចាំឆ្នាំ គឺ “PillTech Ordering Platform & PillTech Pharmacy
February 11, 2022 - ព័ត៌មានជាតិ
កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ សាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍ និងឆ្លើយតបចំពោះការលើកឡើងរបស់លោក ឌួង ងៀប តាមរយៈបណ្តាញសង្គម ក្រោមការចោទប្រកាន់សាលាដំបូងរាជធានីភ្នំពេញ បានចាត់ការសំណុំរឿងរបស់គាត់ ប្រែពីសទៅខ្មៅ និងចោទប្រកាន់រូបគាត់ថា បានឆបោកជនជាតិតៃវ៉ាន់។ សូមអានសេចក្តីថ្លែងការណ៍លំអិតរបស់សាលាដំបូងរាជធានីភ្នំពេញ៖
February 11, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីជូនដំណឹង ស្ដីពីកាលបរិច្ឆេទ និងទីកន្លែង នៃការប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ ទៅសិក្សានៅប្រទេសហុងគ្រី (HUNGARY) សម្រាប់ឆ្នាំសិក្សា២០២២-២០២៣។ ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងដល់បេក្ខជនដែលបានដាក់ពាក្យសុំប្រឡងជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសហុងគ្រី សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ទាំងអស់ ជ្រាបថា៖ ការប្រឡងវិញ្ញាសាសរសេរ ដែលរៀបចំដោយក្រសួងអប់រំ យុវជន និងកីឡា នឹងប្រព្រឹត្តទៅតាមកាលបរិច្ឆេទ និងទីកន្លែងដូចខាងក្រោម៖ ប្រភព៖ MoEYS Cambodia
February 11, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថា ក្រុមហ៊ុន ឃីង ថេកណឡជី (Opennet) ដែលជាប្រតិបត្តិករផ្តល់សេវាអ៊ីនធឺណិត មិនទាន់បានអនុវត្តកាតព្វកិច្ចទូទាត់បំណុលជូនរដ្ឋនៅឡើយ។ ក្រសួងទាំងពីរសម្រេចទុករយៈពេល ៧ (ប្រាំពីរ) ថ្ងៃ គិតចាប់ពីថ្ងៃចេញសេចក្តីជូនដំណឹងនេះ ដើម្បីឱ្យក្រុមហ៊ុនចូលមកបំពេញកាតព្វកិច្ចទូទាត់បំណុលនៃចំណូលបែងចែក (Revenue Share) និងបំណុលដទៃទៀតដែលក្រុមហ៊ុននៅជំពាក់រដ្ឋជាកំហិត។ ក្នុងករណី ក្រុមហ៊ុន ឃីង ថេកណឡជី (Opennet) នៅតែគេចវេសមិនព្រមទូទាត់បំណុលជូនរដ្ឋក្រសួងទាំងពីរនឹងចាត់វិធានការព្យួរអាជ្ញាបណ្ណរបស់ក្រុមហ៊ុន និងអនុវត្តមាត្រា៧៨ នៃច្បាប់ស្តីពីទូរគមនាគមន៍ព្រមទាំងចាត់វិធានការដទៃទៀតស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
February 10, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីកម្រិតអត្រាការប្រាក់ទីផ្សារសម្រាប់ប្រាក់កម្ចីឆ្នាំ២០២១។ អនុលោមតាមបទប្បញ្ញត្តិនៃជំពូកទី៣ ប្រការ ១៥នៃប្រកាសលេខ ៥៤៣ សហវ.ប្រក ចុះថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ ស្ដីពីពន្ធលើប្រាក់បៀវត្ស និងសេចក្ដីណែនាំលេខ ៧០១៥ អពដ ចុះថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០ ស្ដីពីការអនុវត្តកាតព្វកិច្ចកាត់ទុកពន្ធលើអត្ថប្រយោជន៍បន្ថែមលើការផ្ដល់ប្រាក់កម្ចីដល់និយោជិត អគ្គនាយកដ្ឋានពន្ធដារ សូមធ្វើការកំណត់អត្រាការប្រាក់ទីផ្សារសម្រាប់ប្រាក់កម្ចីឆ្នាំ២០២១ ដោយផ្អែកលើការគណនាមធ្យម នៃមធ្យមភាគអត្រាប្រាក់ឲ្យខ្ចីប្រចាំឆ្នាំរបស់ធនាគារពាណិជ្ជធំៗ ក្នុងស្រុកចំនួន ១០(ដប់) ដូចខាងក្រោម៖ -៨,៨៧%
February 10, 2022 - ព័ត៌មានជាតិ
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៩ កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ ដោយអនុវត្តនតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ជាប់ជាប្រចាំស្ដីពីការការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ។ ត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងស្រាវជ្រាវរកមុខសញ្ញា មេខ្យល់នាំពលករចេញដោយមិនស្របច្បាប់ក្នុងភូមិសាស្រ្ត ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ម៉ង់ ស៊ី មេបញ្ជាការវវៈនគរបាលការពារព្រំដែនគោក៨១៩
February 10, 2022 - ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ស្នើឱ្យមន្ត្រីពាក់ព័ន្ធមានវិធានការ និងពិនិត្យអ្នកបើកបរដែលពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។ សម្តេចក្រឡាហោម មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាអធីបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ គ.ស.ច.គ នាថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២។ សម្ដេចក្រឡាហោម មានប្រសាសន៍បន្តថា “អ្នកបើកបររថយន្តធន់ធំមួយចំនួននៅតាមក្រុមហ៊ុនប្រើប្រាស់នូវសាធាតុញៀន ហេតុដូច្នេះសូមឱ្យឯកឧត្តម នាយឧត្តមសេនី៍យ៍ អគ្គស្នងការនគរបាលជាតិ ធ្វើការត្រួតពិនិត្យ ទន្ទឹមនឹងនេះក្រុមហ៊ុនដឹកជញ្ជូនឯកជនទាំងអស់ ឬស្ថាប័នពាក់ព័ន្ធត្រូវសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិសេសនោះគឺអគ្គស្នងការដ្ឋានគបាលជាតិដើម្បីធ្វើការពិនិត្យអ្នកបើកបរទាំងអស់នោះ”។ សម្តេចក្រឡាហោម បន្ថែមថា អ្នកបើកបរមិនតិចទេដែលពាក់ព័ន្ធនឹងគ្រឿងញៀន។ ហេតុដូច្នេះត្រូវរៀបចំបែបបទនីតិវិធីដើម្បីធ្វើការត្រួតពិនិត្យមានកិច្ចសហការរវាងសមត្ថកិច្ច ជាមួយវិស័យឯកជន ពិសេសក្រុមហ៊ុនដឹកជញ្ជូន ព្រមទាំងត្រូវរកវិធីដោះស្រាយ ដែលនេះជាបញ្ហាត្រូវតែយកចិត្តទុកដាក់។
February 10, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២២ បានចេញសេចក្តីណែនាំ ស្តីពីការក្រើនរំលឹកដល់ប្រជាពលរដ្ឋ ពីការអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ពិសេសប្រភេទអូមីក្រុង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ចំពោះទីតាំងដែលប្រមូលផ្ដុំមនុស្សច្រើន ដូចជា៖ កន្លែងរៀបចំពិធីមង្គលការ ភោជនីយដ្ឋាន ពិធីបុណ្យទាន កន្លែងកម្សាន្ត និងការជួបជុំ ប្រមូលផ្ដុំផ្សេងៗ ដែលមានមនុស្សច្រើន ត្រូវណែនាំឲ្យរៀបចំកៅអីអង្គុយមានគម្លាតសុវត្ថិភាព ដោយមិនលើសពី ០៧នាក់ក្នុងមួយតុ និងត្រូវប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដូចជាការបាញ់អាល់កុល ឬ ជែលលាងដៃ វាស់កំដៅ រក្សាគម្លាតសុវត្ថិភាព និងពាក់ម៉ាស ហើយការដោះម៉ាសចេញក្នុងអំឡុងពេលទទួលទានអាហារ
February 10, 2022 - កូវីដ-១៩
នៅថ្ងៃទី10 ខែកុម្ភៈ ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 262នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 226នាក់ និងករណីនាំចូល 36នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 76នាក់ និងមិនមានអ្នកបាត់បង់ជីវិតថ្មីនោះទេគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 122,468នាក់, ករណីជាសះស្បើយសរុប 118,420នាក់ និងស្លាប់សរុប 3,015នាក់៕
February 10, 2022









