ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    វីដេអូស្តែងៗ កាំជ្រួចមីស៊ីលរបស់រុស្ស៊ីវាយប្រហារអគាររដ្ឋាភិបាលនៅទីក្រុង Kharkov ឃើញហើយគួរឲ្យខ្លាច

    BY Khmernote Media March 1, 2022
    វីដេអូស្តែងៗ កាំជ្រួចមីស៊ីលរបស់រុស្ស៊ីវាយប្រហារអគាររដ្ឋាភិបាលនៅទីក្រុង Kharkov ឃើញហើយគួរឲ្យខ្លាច

    អ៊ុយក្រែន៖ មានការវាយប្រហារដោយកាំជ្រួចមីស៊ីលរបស់រុស្ស៊ីបានវាយប្រហារចំកណ្តាលទីក្រុង Kharkiv ដែលជាទីក្រុងដ៏ធំទីពីររបស់អ៊ុយក្រែន រួមទាំងអគាររដ្ឋបាលក្នុងតំបន់ និងតំបន់លំនៅដ្ឋានផងដែរ នេះបើតាមប្រមុខតំបន់ Kharkiv លោក Oleg Synegubov បានរាយការណ៍ឲ្យដឹងកាលពីថ្ងៃអង្គារ ទី០១ ខែមីនា ឆ្នាំ២០២២នេះ។

    លោក Synegubov បាននិយាយថា រុស្ស៊ីបានបាញ់បង្ហោះកាំជ្រួល GRAD និងកាំជ្រួច Cruise លើទីក្រុង Kharkiv។ កាលពីពេលថ្មីៗនេះ សេវាសង្គ្រោះបន្ទាន់របស់រដ្ឋអ៊ុយក្រែន មានបង្ហាញវីដេអូដ៏រន្ធត់មួយ ដែលបង្ហាញពីទិដ្ឋភាពកាំជ្រួចមីស៊ីលរបស់រុស្ស៊ីបានវាយប្រហារអគាររដ្ឋាភិបាលមួយនៅទីក្រុង Kharkov ដោយហេតុការណ៍ដ៏រន្ធត់នោះបានកើតឡើងនៅវេលាម៉ោង ០៨ព្រឹក (ម៉ោងក្នុងតំបន់) ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២២។ នៅក្នុងហេតុការណ៍នោះមិនទាន់ដឹងថា មានចំនួនមនុស្សប៉ុន្មាននាក់រងរបួស និងស្លាប់បាត់បង់ជីវិត នៅឡើយទេ។ សូមទស្សនាខាងក្រោមនេះ៖

    Share This Post: