- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្ថានឯកអគ្គរាជទូតកម្ពុជា នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងរបស់ ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានឱ្យដឹងថា រដ្ឋាភិបាលម៉ាឡេស៊ី សម្រេចបើកព្រំដែនសម្រាប់អ្នកដំណើរអន្តរជាតិឡើងវិញ ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២តទៅ។ ដោយពិចារណាផ្អែកលើវិទ្យាសាស្ត្រ និងភាពពិតជាក់ស្តែងពាក់ព័ន្ធ នឹងកូវីដ-១៩ ក៏ដូចជាការបើកព្រំដែនឡើងវិញរបស់ប្រទេសដទៃទៀត និងដើម្បីស្តារសេដ្ឋកិច្ចឡើងវិញ ជាពិសេសឧស្សាហកម្មទេសចរណ៍ ដែលបានរងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺកូវីដ-១៩ រដ្ឋាភិបាលម៉ាឡេស៊ីបានសម្រេចបើកព្រំដែនសម្រាប់អ្នកដំណើរអន្តរជាតិឡើងវិញ ដែលនឹងចាប់អនុវត្តពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២តទៅ។ + សម្រាប់អ្នកដំណើរដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ គ្រប់ចំនួន៖ -មិនតម្រូវឲ្យធ្វើចត្តាឡីស័ក -ធ្វើ RT-PCR test ២ថ្ងៃមុនធ្វើដំណើរចូលប្រទេសម៉ាឡេស៊ី -ធ្វើ
March 9, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេស ប៊ុកផ្ទាល់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា អគារចាស់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានវាយចោល ដើម្បីរៀបចំទីធ្លាឱ្យបានកាន់តែធំទូលាយ សម្រាប់កងកម្លាំងប្រជុំជួរ គោរពទង់ជាតិ ជាពិសេសក៏ដូចជាការរៀបចំសួនច្បារ និងដាំដើមឈើលម្អ ឱ្យកាន់តែមានសោភ័ណភាពមួយកម្រិតបន្ថែមទៀត។ អគារថ្មីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានកម្ពស់ ៩ជាន់ ទំហំ ៤០ x ៥០ ម នឹងបញ្ចប់ការសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ ៕ ប្រភព៖ ស ថេត
March 9, 2022 - កូវីដ-១៩
នៅថ្ងៃទី09 ខែមីនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 198នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 194នាក់ និងករណីនាំចូល 4នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 339នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 133,២៦៣ នាក់, ករណីជាសះស្បើយសរុប 127,៦៨៣ នាក់ និងស្លាប់សរុប 3,043នាក់៕
March 9, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្ដីជូនព័ត៌មាន ស្ដីពីពិធីប្រគល់-ទទួល រថយន្តដឹកវ៉ាក់សាំងចំនួន ១០គ្រឿង ដែលជាអំណោយសប្បុរសធម៌របស់ព្រះរាជាណាចក្រកម្ពុជា ប្រគល់ជូនសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ យោងតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែមីនា ឆ្នាំ២០២២ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស(គ.វ.ក-១៩) និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងនាំយកជំនួយរថយន្តដឹកវ៉ាក់សាំងចំនួន ១០គ្រឿង របស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទៅប្រគល់ជូនរដ្ឋាភិបាលនិងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ
March 9, 2022 - ព័ត៌មានជាតិ
យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤ ដោយក្រសួងសាធារណការ និងដឹកជញ្ជូន មានកិត្តិយសសូមជម្រាបជូន ប្រជាពលរដ្ឋដែលធ្វើដំណើរនិងរស់នៅតាមបណ្ដោយផ្លូវជាតិលេខ ៤ ទាំងអស់ឲ្យបានជ្រាបថា៖ រាជរដ្ឋាភិបាលកម្ពុជា បានទទួលប្រាក់កម្ចីសម្បទានពីធនាគារពិភពលោក តាមរយៈគម្រោងលេខ IDA Credit 6279-KH: សម្រាប់ធ្វើការស្ថាបនា និងពង្រីកផ្លូវជាតិលេខ៤ ដើម្បីធន់នឹងការបម្រែបម្រួលអាកាសធាតុ និងបង្កើនសុវត្ថិភាពដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ ក្រសួងបានចាប់ផ្ដើមការពង្រីក និងជួសជុលផ្លូវជាតិលេខ៤ ចាប់ពី ឃុំបែកចានស្រុកអង្គស្នូល ខេត្តកណ្ដាល(គ.ម ១៩ + ៧០០) និងបញ្ចប់
March 9, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ជូនសាធារណជន អ្នកសារព័ត៌មានជាតិ-អន្តរជាតិទាំងអស់ឲ្យបានជ្រាបថា ចាប់ពីរសៀលថ្ងៃទី០៧ រហូតដល់រសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ដែលប្រចាំការនៅមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ បានស្នើសុំកិច្ចសហការពីក្រុមបាតុករជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៏ ចំនួន១៨២នាក់ (ស្រី ១៦១នាក់) ដែលត្រូវបានអាជ្ញាធរមានសមត្ថកិច្ចអនុវត្តវិធានការច្បាប់អញ្ជើញមកធ្វើតេស្តយកសំណាក ដើម្បីស្វែងរកមេរោគកូវីដ១៩ កាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២។ អ្វីដែលគួរឱ្យសោកស្តាយបំផុតនោះ គឺរហូតដល់ម៉ោង១៧៖០០នាទី រសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២នេះ ក្រុមបាតុករទាំងអស់នៅតែពុំព្រមផ្ដល់កិច្ចសហការជាមួយក្រុមគ្រូពេទ្យ ដោយពុំព្រមផ្ដល់ព័ត៌មានអំពីឈ្មោះ និងអត្តសញ្ញាណរបស់ខ្លួន ដើម្បីបំពេញបែបបទ
March 9, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញបានចូលរួមសហការជាមួយក្រុមការងារចំពោះកិច្ចអនឡាញ និងកម្មសិទ្ធិបញ្ញាចុះត្រួតពិនិត្យលើឃ្លាំងស្ដុក លក់ និងចែកចាយនូវមើមខ្ទឹមមួយកន្លែងស្ថិតនៅសង្កាត់ទួលស្វាយព្រៃ១ ខណ្ឌចំការមន។ គោលបំណងនៃការត្រួតពិនិត្យគឺដើម្បីស្វែងរកភាពអនុលោមលើទំនិញ និងធានាថាទំនិញនោះមិនប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។ ជាលទ្ធផលមន្រ្តីជំនាញបានស្រង់យកគំរូសំណាកចំនួន ៨ធ្វើតេស្តបឋមនៅនឹងកន្លែង ដោយរកឃើញ ៣គំរូសំណាកមានវិជ្ជមានសារធាតុសំណល់ថ្នាំកសិកម្មដែលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ដោយការផ្អាកចរាចរបណ្ដោះអាសន្ននូវទំនិញទាំងនោះ និងបន្តយកគំរូសំណាកមកវិភាគនៅមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានបន្តទៀតឱ្យកាន់តែច្បាស់។ នៅថ្ងៃដដែលនោះដែរ មន្រ្តីជំនាញ ក.ប.ប. រាជធានីភ្នំពេញ និងក្រុមការងារចំពោះកិច្ចអនឡាញនិងកម្មសិទ្ធិបញ្ញានៃអគ្គនាយកដ្ឋាន ក.ប.ប. បានចូលរួមជាមួយព្រះរាជអជ្ញារងរាជធានីភ្នំពេញ និងគណៈកម្មាធិការប្រឆាំងបទល្មើសក្លែងក្លាយចុះឆែកឆេរនៅឃ្លាំងស្ដុកលក់ និងចែកចាយផលិតផលមួយកន្លែងដើម្បីស្វែករកភាពមិនអនុលោមភាពផ្សេងៗផងដែរ ៕
March 9, 2022 - កូវីដ-១៩
នៅថ្ងៃទី08 ខែមីនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 357នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 300នាក់ និងករណីនាំចូល 57នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 423នាក់ និងអ្នកបាត់បង់ជីវិតថ្មីចំនួន 01នាក់(ក្នុងនេះមិនបានចាក់វ៉ាក់សាំង 0នាក់) ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 133,065 នាក់, ករណីជាសះស្បើយសរុប 127,344 នាក់ និងស្លាប់សរុប 3,043នាក់៕
March 8, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីស្ថានភាពអាកាសធាតុចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា៖ នៅក្នុងសប្តាហ៍ខាងមុខនេះកម្ពុជានឹងទទួលឥទ្ធិពលជាបន្តបន្ទាប់៖ – ចាប់ពីថ្ងៃទី៩-១០ ខែមីនា ឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) ក្នុងកម្រិតខ្សោយ។ – បន្តពីថ្ងៃទី១១-១៥ ខែមីនា ឥទ្ធិពលពីសម្ពាធទាបដែលកើតឡើងលើថៃ និងកម្ពុជា ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖ – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C – សីតុណ្ហភាពអតិបរមា
March 8, 2022 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់ពី អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា អាជ្ញាធរជាតិអប្សរា មិនគាំទ្រចំពោះការយកទង់ជាតិខ្មែរទៅច្នៃធ្វើជាម៉ូដសម្លៀកបំពាក់។ ឯកឧត្ដម ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាជាតិអប្សរា មានប្រសាសន៍កាលពីរសៀលថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២២ថា ការយកទង់ជាតិខ្មែរ ដែលជានិមិត្តរូបរបស់ជាតិខ្មែរមកច្នៃជាម៉ូដសំលៀកបំពាក់ គឺជាការមិនសមរម្យ ព្រោះគេតែងតែផ្តល់តម្លៃដល់ទង់ជាតិ គឺទង់ជាតិតែងតែត្រូវបានបង្ហូតឡើងលើដោយអមជាមួយនូវការច្រៀង និងភ្លេងជាតិ។ ទង់ជាតិគឺជានិមិត្តរូបជាតិ។ ឯកឧត្តម មានប្រសាសន៍ទៀតថា ទង់ជាតិត្រូវបានគោរព ដោយស្មារតីស្នេហាជាតិ ស្រលាញ់ទឹកដី ជាតិមាតុភូមិ។ ម្យ៉ាងទៀត ទង់ជាតិក៏ត្រូវបានផ្ដល់ជាមហាកិត្តិយសសម្រាប់វីរជន យុទ្ធជន យុទ្ធនារីដែលបានពលីជីវិតនៅពេលបានចេញច្បាំងការពារជាតិ ទឹកដី ឬទៅបំពេញបេសសកម្មមនុស្សធម៌នៅក្រៅ គឺជាតិតែងដឹងគុណ
March 8, 2022









