Khmernote Media
  • កូវីដ-១៩

    នៅថ្ងៃទី12 ខែមីនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 205នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 189នាក់ និងករណីនាំចូល 16នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 323នាក់ និងអ្នកបាត់បង់ជីវិតចំនួន០១នាក់(ក្នុងនេះមិនបានចាក់វ៉ាក់សាំង 1នាក់)​ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 133,943 នាក់, ករណីជាសះស្បើយសរុប 128,623 នាក់ និងស្លាប់សរុប 3,046នាក់៕​​

    March 12, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា បន្ទាប់ពីបានឃើញវីដេអូបង្ហោះក្នុងបណ្ដាញសង្គម TIKTOK ដោយបានចោទសមត្ថកិច្ចមិនខ្វល់ពីការងារ រវល់តែនិយាយទូរសព្ទ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ក្រោយពីធ្វើការសាកសួរ ស្រាវជ្រាវ នៅពេលកើតហេតុមន្ត្រីសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ។ បានចុះអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក នៅចំណុចគោលដៅ លើមហាវិថីសហព័ន្ធរុស្សី កែងស្ដុប២០០៤ ដោយពេលនោះមានបងប្អូនប្រជាពលរដ្ឋខលមកទំនាក់ទំនង សួរនាំរឿងករណីគ្រោះថ្នាក់ចរាចរណ៍ ហើយក៏និយាយពន្យល់ណែនាំដល់បងប្អូនប្រជាពលរដ្ឋវិញ ប្រហែល៥នាទី ដូច្នេះហើយទើបមិនបាននិយាយឆ្លើយឆ្លងភ្លាមៗជាមួយពលរដ្ឋដែលបើកបរល្មើសច្បាប់ ហើយមិនដូចការចោទប្រកាន់ដែលបាននិយាយថាមិនខ្វល់ពីប្រជាពលរដ្ឋរាប់ម៉ោងគិតតែពីនិយាយទូរស័ព្ទ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សង្ឃឹមថាសាធារណជន កុំទាន់ជឿរាល់ព័ត៌មានដែលមិនមានភស្តុតាង ឬមិនទាន់មានមូលដ្ឋានច្បាស់លាស់បញ្ជាក់ការពិត។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស

    March 12, 2022
  • សង្គម

    ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាធ្លាប់បានដឹងករណីចោរកាច់កញ្ចក់ឡានទំនើបៗ ដែលមានតម្លៃរាប់រយដុល្លារឯណោះ ដែលសកម្មភាពរបស់ពួកចោរ ដូចជាមានទីផ្សារអ្នកចាំទទួលទិញស្រាប់ៗតែម្តង ឲ្យតែឡានណាប្រហែសចតចោល ដឹងតែមានក្រុមចោរកាច់កញ្ចក់ត្រចៀកឡាននេះធ្វើសកម្មភាព។ ជាក់ស្តែងយោងតាមការបង្ហោះវីដេអូរបស់ម្ចាស់គណនី Facebook ម្នាក់បានថតចេញកាមេរ៉ាសុវត្ថិភាពឡាន បង្ហាញឲ្យឃើញពីចោរម្នាក់ដែលជិះម៉ូតូ Dream មានស្លាកលេខ ភ្នំពេញ 1IM – 0916 បានធ្វើសកម្មភាពកាត់កញ្ចក់ត្រចៀកឡាន Lexus LX570 មួយចំហៀង ហើយជិះម៉ូតូគេចខ្លួនបាត់ ដែលហេតុការណ៍នេះកើតឡើងនៅម្តុំផ្សារធំថ្មី។ ជាចុងក្រោយសង្ឃឹមថា បងសមត្ថកិច្ចអាចស្រាវជ្រាវឃើញ និងបង្ក្រាបក្រុមចោរដើរកាច់កញ្ចក់ត្រចៀកឡាននេះ៕

    March 12, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ឲ្យបានជ្រាបថា ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានទាន់ពេលវេលា និងបង្កើតបានភាពស៊ាំសហគមន៍រឹងមាំពិតប្រាកដមួយទប់ទល់នឹងជំងឺរាតត្បាតសកលកូវីដ-១៩ កន្លងមកក្រុមការងារបាននាំចូលឱសថម៉ូលណាទ្រីស MOLNATRIS ចែកចាយបន្តក្នុងតម្លៃ ៥៥ដុល្លារអាមេរិក ក្នុង ១ដូស សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ចាប់ពីកម្រិតមធ្យម ចំពោះមនុស្សពេញវ័យ។ ទន្ទឹមនឹងនេះ ដើម្បីឆ្លើយតបនឹងតម្រូវការឱសថនេះ និងចូលរួមលើកម្ពស់សុខុមាលាភាព និងជីវភាពប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានផ្ដល់ថវិកាបដិភាគ ដូចនេះ ក្រុមការងារនឹងចែកចាយឱសថ ម៉ូលណាទ្រីស ក្នុងតម្លៃ ៥០ដុល្លារ ក្នុង ១ដូស ចាប់ពីថ្ងៃទី១៤​

    March 12, 2022
  • ព័ត៌មានជាតិ

    នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២២នេះ រថយន្ដដឹកវ៉ាក់សាំង ចំនួន១០គ្រឿងបន្ថែមទៀត ដែលជាអំណោយរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ត្រូវរៀបចំពិធីប្រគល់ជូនរដ្ឋាភិបាល និងប្រជាជន នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាច្រកព្រំដែនអន្តរជាតិត្រពាំងក្រៀល ក្នុងខេត្តស្ទឹងត្រែង ជាប់ព្រំដែនខេត្តចម្ប៉ាស័ក នៃប្រទេសឡាវ។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន និងជាតំណាងសម្តេចតេជោនាយករដ្ឋមន្រ្តី ខណៈភាគីឡាវ មានការអញ្ជើញទទួលដោយផ្ទាល់ពីសំណាក់ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល។ ការសម្រេចផ្តល់រថយន្តដឹកវ៉ាក់សាំងរបស់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជូនរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវនាពេលនេះ គឺជាការបង្ហាញនូវការយកចិត្តទុកដាក់ខ្ពស់បំផុត របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះសុខភាពនិងសុខុមាលភាពរបស់ប្រជាជនឡាវ ក្នុងនាមជាប្រទេសជិតខាងភូមិផងរបងជាមួយគ្នា ក៏ដូចជាការពង្រឹងនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងជាកាយវិការមនុស្សធម៌ប្រកបដោយបេះដូងដ៏ល្អប្រពៃពិតប្រាកដរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងន័យ

    March 12, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា បន្ទាប់ពីបញ្ចប់ការសាងសង់ជាស្ថាពរកាលពីចុងខែធ្នូ ឆ្នាំ២០២១នោះ គម្រោងស្តារហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប គ្រោងនឹងសម្ពោធដាក់ឲ្យប្រើប្រាស់នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ខាងមុខនេះ។ ថ្លែងនៅក្នុងពិធីប្រកាសតែងតាំងអភិបាលរងខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២នេះ អភិបាលខេត្តសៀមរាប ឯកឧត្តម ទៀ សីហា បានលើកឡើងថា បើទោះជាស្ថិតក្នុងដំណាក់កាល នៃផលប៉ះពាល់ ដោយសារជំងឺកូវីដ១៩ ធ្ងន់ធ្ងរក៏ដោយ ក៏រដ្ឋបាលខេត្ត ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់លើការកែលម្អសោភ័ណភាពក្រុងសៀមរាប ឱ្យបានកាន់តែល្អប្រសើរថែមទៀត។ ជាក់ស្តែងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ៣៨ខ្សែ ប្រព័ន្ធលូ ភ្លើងបំភ្លឺសាធារណ: និងកែលម្អស្ទឹងសៀមរាប ក្នុងក្រុងសៀមរាបគឺជាសមិទ្ធផលប្រវត្តិសាស្រ្តថ្មីមួយមិនអាចកាត់ថ្លៃបានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន

    March 12, 2022
  • ព័ត៌មានជាតិ

    យោងតាមការចុះផ្សាយរបស់ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា រកឃើញករណីជំងឺផ្តាសាយបក្សី ប្រភេទA/H9 (Influenza A/H9) លើមនុស្ស រកឃើញតាមរយៈប្រព័ន្ទតាមដានជំងឺរលាកសួត របស់ក្រសួងសុខាភិបាល។ ករណីជំងឺផ្តាសាយបក្សីនេះកើតលើទារិកា អាយុ ១ឆ្នាំ ១ខែ មានរោគសញ្ញា គ្រុនក្តៅ ក្អក និងពិបាកដកដង្ហើម បានទទួលការព្យាបាលនៅមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប រស់នៅភូមិត្រពាំងរុន ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។ នៅក្នុងភូមិមានមាន់ងាប់ជាបន្តបន្ទាប់ចាប់តាំងពីខែកុម្ភៈ ២០២២។ លទ្ធផលបញ្ជាក់ដោយមន្ទីរពិសោធន៍ថ្នាក់ជាតិនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២២ បញ្ជាក់ថាវិជ្ជមាន

    March 11, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការចុះបង្ក្រាបទីតាំងនាំចូល ស្តុកទុក ចែកចាយគ្រឿងបរិក្ខាពេទ្យ និងឱសថក្លែងក្លាយពីសំណាក់ក្រុមប្រតិបត្តិការចម្រុះនៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដោយមានការសម្របសម្រួលនិតិវិធីពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅបុរីOCIC ផ្ទះលេខ១៥០៦ វិថីបឹងទទឹងថ្ងៃ ភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ ក្នុងប្រតិបត្តិការបង្គ្រាបទីតាំងនេះ កម្លាំងចម្រុះរបស់គណៈកម្មាធិការ បានរកឃើញ៖ ១.លួចនាំចូល ស្ដុបទុក និងចែកចាយឱសថបុរាណចិន LIANHUA QINGWEN JIAONNG ក្លែងក្លាយ ពុំមានចុះលេខប្រវេសន៍

    March 11, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ បានឲ្យដឹងថា ប្រជាពលរដ្ឋបានសំដែងការសប្បាយរីករាយចំពោះសមិទ្ធផលថ្មីរបស់រាជរដ្ឋាភិបាល ក្រោយពីការ សាងសង់ស្ពានអាកាសចោមចៅរួចរាល់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ពួកគាត់ឱ្យកាន់តែមានភាពងាយស្រួល និងមិនមានការកកស្ទះដូចពេលមុននោះឡើយ។ លោក មាស ដារ៉ា បានឱ្យដឹងថា ការសាងសង់ស្ពានអាកាសចោមចៅនេះឡើង គឺពិតជាមានអត្ថប្រយោជន៍ខ្លាំងណាស់ ព្រោះវាបានរួមចំណែកយ៉ាងសំខាន់ ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរទូទៅមានភាពងាយស្រួលជាងមុន និងមិនមានការ កកស្ទះខ្លាំងដូចមុននោះទេ ជាពិសេសគឺបម្រើដល់វិស័យដឹកជញ្ជូននៅតាមបណ្ដាខេត្តផ្សេងៗជាដើម។ ជាមួយគ្នានោះ លោកក៍បានសម្ដែងក្ដីសប្បាយរីករាយចំពោះសមិទ្ធផលថ្មីរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោយពីការសាងសង់ ស្ពានអាកាសចោមចៅនេះរួច ធ្វើឱ្យ រាជធានីភ្នំពេញ កាន់តែមានការភាពរីកចម្រើន ទៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសគឺ ស្ពានអាកាសធំៗនៅក្នុងរាជធានីភ្នំពេញ និងជួយបញ្ចៀសការកកស្ទះចរាចរណ៍ផងដែរ។

    March 11, 2022
  • កូវីដ-១៩

    នៅថ្ងៃទី11 ខែមីនា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 237នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 207នាក់ និងករណីនាំចូល 30នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 305នាក់ និងអ្នកបាត់បង់ជីវិតចំនួន០១នាក់(ក្នុងនេះមិនបានចាក់វ៉ាក់សាំង 0នាក់)​ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 133,738 នាក់, ករណីជាសះស្បើយសរុប 128,300 នាក់ និងស្លាប់សរុប 3,045នាក់៕​​

    March 11, 2022