សង្គម

សំបូរណាស់! ថតបានសកម្មភាព ចោរជិះម៉ូតូ ឈប់កាច់កញ្ចក់ត្រចៀកឡាន Lexus 570 នៅជិតផ្សារធំថ្មី

BY
Khmernote Media
March 12, 2022

ភ្នំពេញ៖ ប្រិយមិត្តប្រាកដជាធ្លាប់បានដឹងករណីចោរកាច់កញ្ចក់ឡានទំនើបៗ ដែលមានតម្លៃរាប់រយដុល្លារឯណោះ ដែលសកម្មភាពរបស់ពួកចោរ ដូចជាមានទីផ្សារអ្នកចាំទទួលទិញស្រាប់ៗតែម្តង ឲ្យតែឡានណាប្រហែសចតចោល ដឹងតែមានក្រុមចោរកាច់កញ្ចក់ត្រចៀកឡាននេះធ្វើសកម្មភាព។

ជាក់ស្តែងយោងតាមការបង្ហោះវីដេអូរបស់ម្ចាស់គណនី Facebook ម្នាក់បានថតចេញកាមេរ៉ាសុវត្ថិភាពឡាន បង្ហាញឲ្យឃើញពីចោរម្នាក់ដែលជិះម៉ូតូ Dream មានស្លាកលេខ ភ្នំពេញ 1IM – 0916 បានធ្វើសកម្មភាពកាត់កញ្ចក់ត្រចៀកឡាន Lexus LX570 មួយចំហៀង ហើយជិះម៉ូតូគេចខ្លួនបាត់ ដែលហេតុការណ៍នេះកើតឡើងនៅម្តុំផ្សារធំថ្មី។ ជាចុងក្រោយសង្ឃឹមថា បងសមត្ថកិច្ចអាចស្រាវជ្រាវឃើញ និងបង្ក្រាបក្រុមចោរដើរកាច់កញ្ចក់ត្រចៀកឡាននេះ៕

Share This Post: