Khmernote Media
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការរៀបចំសង្រ្កាន្តវត្តភ្នំ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត រយៈពេល ០៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២។ រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ គ.ស ២០២២ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំសង្ក្រានវត្តភ្នំ ដោយមានកម្មវិធីកម្សាន្តសប្បាយ ដូចជាទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោលឈូង លាក់កន្សែង ចាក់កូនខ្លែង ដណ្ដើមស្លឹកឈើ និងការលេងល្បែងប្រជាប្រិយប្រពៃណីជាតិផ្សេងទៀតដែលមានសុវត្ថិភាពពីការចម្លងជំងឺកូវីដ-១៩ ព្រមទាំងមានពិធីគោរពទីទួលដូនពេញ ពូនភ្នំខ្សាច់ ការតាំងបង្ហាញគំនូរសិល្បៈ

    April 2, 2022
  • កូវីដ-១៩

    នៅថ្ងៃទី02 ខែមេសា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 32នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 30នាក់ និងករណីនាំចូលចំនួន 02នាក់ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 132នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 135,714 នាក់, ករណីជាសះស្បើយសរុប 131,940 នាក់ និងស្លាប់សរុប 3,054 នាក់៕

    April 2, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងទេសចរណ៍ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ឯកឧត្ដម ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ ឲ្យដឹងថា ត្រីមាសទី១ ឆ្នាំ២០២២ ភ្ញៀវទេសចរណ៍អន្ដរជាតិ កើន ១១៤ភាគរយ បើធៀបនឹងឆ្នាំកន្លងទៅ ខណៈទេសចរណ៍ផ្ទៃក្នុងកើន៤៨ភាគរយ។ ឯកឧត្ដមរដ្ឋមន្ដ្រី ថោង ខុន បានបញ្ជាក់ថា សម្រាប់ត្រីមាសទី១ ឆ្នាំ២០២២ ទេសចរអន្តរជាតិសរុប ១៥១,៦៨០នាក់ កើនឡើង១១៤% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២១ ក្នុងនោះ៖ ផ្លូវអាកាស ៨៦,៥៨៨ នាក់

    April 2, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្ដីប្រកាសព័ត៌មានពាក់ព័ន្ធនឹងករណីចោរកម្ម ដែលបានទទួលស្គាល់ថា មន្ដ្រីរបស់ខ្លួនដែលមានតួនាទីជា អនុប្រធានការិយាល័យគ្រប់គ្រងចំណូល ពិតជាបានលួចលុយរបស់អង្គភាពប្រាកដមែន។ ក្រសួងរ៉ែនិងថាមពល សូមជម្រាបសាធារណជនឲ្យបានជ្រាបថា កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ក្រសួងរ៉ែ និងថាមពល បានរកឃើញនូវអំពីចោរកម្មប្រព្រឹត្តិដោយមន្ត្រីក្រសួងរ៉ែ និងថាមពលមួយរូបមានតួនាទី ជាអនុប្រធានការិយាល័យគ្រប់គ្រងចំណូល និងជារជ្ជទេយ្យករចំណូលរងទទួលបន្ទុកលើការងារប្រាក់រង្វាន់របស់ក្រសួងឈ្មោះ ជិន លក្ខិណា ភេទស្រី ដែលមន្ត្រីរូបនេះបានចូលបម្រើការងារនៅក្រសួងរ៉ែនិងថាមពល ចាប់ពីឆ្នាំ២០១៥ ហើយកន្លងមកពុំដែលបង្កបញ្ហាធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តពីប្រធានអង្គភាពឡើយ។ បន្ទាប់ពីបានដឹងនូវអំពីខាងលើ ប្រធានអង្គភាពបានរៀបចំផ្ទៀងផ្ទាត់បញ្ជីបឋមហើយឃើញថា ថវិកាដែលបានបាត់បង់ជាប្រាក់ដុល្លារ មានចំនួន១៦០,២៣៧.៩២ (មួយរយហុកសិបពាន់

    April 2, 2022
  • PR

    ស្រាបៀរគ្រុឌ នឹងផ្តល់ពេលវេលាល្អ ស្វែងរកគូស្វាមីភរិយាដំបូងបង្អស់ ដែលមានឱកាសឈ្នះ ប្រាក់សុទ្ធ “៥០លានរៀល”។ តើលោកអ្នក ក៏ដូចជាអតិថិជនស្រាបៀរគ្រុឌទាំងអស់ចង់ដឹងទេថា គូស្វាមីភរិយាមួយណា ដែលមានសំណាង ឈ្នះរង្វាន់លើកដំបូងពី យុទ្ធនាការ ”ពេលវេលាល្អក្នុងថ្ងៃមង្គលរបស់អ្នក ជាមួយស្រាបៀរគ្រុឌ”? សូមចូលរួមតាមដានទាំងអស់គ្នាសប្តាហ៍នេះ ក្នុងកម្មវិធី Krud Idol Concert នាថ្ងៃសៅរ៍ ទី២ ខែមេសា ឆ្នាំ២០២២ ចាប់ពីម៉ោង ៨យប់តទៅ ដែលមានការផ្សាយផ្ទាល់ លើកញ្ចក់ទូរទស្សរស្មីហង្សមាស និងផេកផ្លូវការ របស់ស្រាបៀរគ្រុឌ។ គ្រុឌ ជាស្រាបៀរគុណភាពខ្ពស់លំដាប់អន្តរជាតិ មានរសជាតិឈ្ងុយឆ្ងាញ់ ដែលសាកសមបំផុត សម្រាប់ពិធីមង្គលការរបស់លោកអ្នក។

    April 2, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានឲ្យដឹងថា នៅព្រឹកថ្ងៃនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើដំណើរដោយរថយន្តឆ្ពោះទៅកាន់ខេត្តសៀមរាប។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានបង្ហោះសារនៅក្នុងបណ្តាញសង្គមថា៖ «ដំណើរ ទៅកាន់ខេត្តសៀមរាបដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ៣៨ខ្សែ ក្នុងទីរួមខេត្ត និងពិនិត្យអាកាសយានដ្ឋានថ្មីដែលបាននិងកំពុងសាងសង់។ អរគុណសន្តិភាព!» ៕

    April 2, 2022
  • ព័ត៌មានជាតិ

    នៅរសៀលថ្ងៃទី១ ខែមេសា ឆ្នាំ ២០២២នេះ បន្ទាប់ពីអញ្ជើញជួបពិភាក្សាការងារជាមួយបេសកជនពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកមីយ៉ាន់ម៉ារួចហើយនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញទទួលជួបពិភាក្សាការងារជាបន្តទៀតជាមួយឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា។ ក្នុងជំនួបនោះ ឯកឧត្តម Pablo Kang បានគោរពជូនសម្ដេចតេជោនូវលិខិតរបស់ឯកឧត្តម Scott Morrison​ នាយករដ្ឋមន្រ្តីអូស្រ្តាលី ជូនសម្ដេចតេជោក្នុងឱកាសខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសអូស្ត្រាលី និងកម្ពុជា។ ឯកឧត្តម Pablo Kang បានធ្វើការអធិប្បាយអំពីអត្ថន័យនៃលិខិតរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីអូស្ត្រាលីដែលមានលក្ខណៈជាវិជ្ជមាន ហើយឆ្លៀតនៅក្នុងឱកាសនោះផងដែរ ឯកឧត្តមក៏បានគោរពជម្រាបជូនសម្តេចតេជោថា ទី១)អូស្ត្រាលីនឹងផ្តល់ជំនួយជាទូត្រជាក់ចំនួន ៣៣គ្រឿង សម្រាប់រក្សាវ៉ាក់សាំងPfizer ទី២)ឯកឧត្តមបានគោរពជម្រាបជូនសម្តេចតេជោថាអូស្ត្រាលីនឹងបើកប្រទេសឡើងវិញនៅ២សប្តាហ៍ខាងមុខ

    April 1, 2022
  • ព័ត៌មានជាតិ

    យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សេចក្តីបកស្រាយបំភ្លឺ និងបដិសេធ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទាក់ទងទៅនឹងករណីមានគណនីហ្វេសបុកមួយឈ្មោះ Pheach Sopheak បានសរសេរថា «ហួសចិត្តប៉ូលិសចរាចរណ៍វាយកញ្ចក់ឡានខ្ញុំ»។ តាមពិតជាក់ស្តែង បុគ្គលម្នាក់នោះមិនត្រឹមតែបើកបរល្មើសភ្លើងសញ្ញាចរាចរណ៍ (ភ្លើងស្តុបក្រហម) ថែមទាំងមិនស្តាប់តាមការបញ្ជារបស់មន្ត្រី ដែលកំពុងជួយសម្រួលចរាចរណ៍ ដើម្បីកុំឱ្យមានការកកស្ទះ តែបុគ្គលម្នាក់នេះបែរជាមិនព្រមឈប់ ហើយបើកបរបន្ថែមល្បឿនដោយបានបុកសមត្ថកិច្ចចរាចរណ៍ ដែលកំពុងឈរសម្រួលចរាចរណ៍នៅគោលដៅ ២០០៤ ណតប្រ៊ិដ នារសៀលម៉ោង ១៦ និង២០នាទី ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ បង្កអោយមន្ត្រីរងរបួសត្រង់ដៃទៀតផង។ ជនបង្កនេះបើកបរល្មើសច្បាប់ មិនឈប់តាមការបញ្ជារបស់មន្ត្រីចរាចរណ៍ ថែមទាំងបុកមន្ត្រីអនុវត្តច្បាប់ឱ្យរងរបួសត្រង់ដៃ ថែមទាំងបើករត់គេច

    April 1, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្ដីណែនាំរបស់ក្រសួងសុខាភិបាល ស្ដីពីការការពារសុខភាព រួមទាំងការការពារការចម្លងវីរុសកូវីដ-១៩ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២២។ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងនៅក្នុងពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ ឱ្យប្រជាពលរដ្ឋយើងទាំងអស់ ប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរក្នុងឆ្នាំ២០២២នេះជាធម្មតា បន្ទាប់ពីមានការខកខានអស់រយៈពេល ២ឆ្នាំ ដោយសារតែការរាតត្បាតនៃជំងឺកូវីដ-១៩ ក្រសួងសុខាភិបាល បានធ្វើការក្រើនរំលឹកពញ្ញាក់ស្មារតី និងជំរុញលើកទឹកចិត្ត ឱ្យមានការចូលរួមរបស់បុគ្គលគ្រួសារ និងសហគមន៍ ព្រមទាំងប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់សូមរួមគ្នាបន្តអនុវត្តនូវវិធានការចាំបាច់នានា ដើម្បីការពារសុខភាពរួមទាំងការការពារការចម្លងវីរុសវីដ-១៩

    April 1, 2022
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹង ស្តីពីការតម្រូវឱ្យប្រើប្រាស់ឈ្មោះដែនជាតិ .com.kh និងការផ្តល់អាសយដ្ឋានអេឡិចត្រូនិកឈ្មោះដែនជាតិនៅពេលក្រោយប្រកាសប្រតិវេទន៍ប្រចាំឆ្នាំ។ ក្រសួងពាណិជ្ជកម្ម និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលជាប្រធានក្រុមហ៊ុងទាំងអស់ឲ្យបានជ្រាបថា អនុលោមតាមមាត្រា៧ នៃច្បាប់ស្ដីពីសហគ្រាសពាណិជ្ជកម្ម អំពីការធ្វើប្រតិវេទន៍ប្រចាំឆ្នាំ និងមាត្រា៧ នៃអនុក្រឹត្យលេខ ២៨៧ អនក្រ.បក ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ស្ដីពីការគ្រប់គ្រង និងការប្រើប្រាស់ឈ្មោះដែនជាតិនៅក្នុងប្រព័ន្ធអ៊ីនធឺណេត បានកំណត់ឲ្យក្រុមហ៊ុនទាំងអស់ ដែលបានចុះបញ្ជីពាណិជ្ជកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា ប្រើប្រាស់ឈ្មោះដែនជាតិកម្រិតទី២ ប្រភេទ .com.kh ហើយត្រូវផ្ដល់អាសយដ្ឋានអេឡិចត្រូនិក ដែលមានឈ្មោះដែនជាតិកម្រិតទី២ ប្រភេទ

    April 1, 2022