សង្គម

គ្រូតឿ និយាយថា វីដេអូថតសម្តែងនោះគឺហូបសូកូឡាទេ មិនមែនហូបលាមកគោឡើយ (មានវីដេអូ)

BY
Khmernote Media
April 5, 2022

កាលពីពេលថ្មីៗនេះមានការចែករំលែកតៗគ្នាពេញបណ្តាញសង្គម Facebook ពីបុរសម្នាក់ជាមួយនឹងក្រុមរបស់ខ្លួនបានថតវីដេអូយកលាមកសត្វគោ មកបរិភោគរួចបង្ហោះចូលបណ្តាញសង្គម ធ្វើអោយមានការរិះគន់យ៉ាងខ្លាំង រហូតមកទល់នឹងពេលនេះបុរសរូបនោះត្រូវបានសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ធ្វើការកោះហៅមកអប់រំ។

បុរសរូបនោះមានឈ្មោះ ជឹម សុភ័ក្រ ហៅគ្រូតឿ អាយុ២៩ឆ្នាំ ហើយលោកបានសារភាពថា លាមកគោ ដែលលោកយកមកថតនោះគឺជាលាមកគោពិត ប៉ុន្តែមិនបានយកមកហូបឡើយ ហើយអ្វីដែលគាត់បានហូបនោះគឺជាសូកូឡាដាក់នៅពីក្រោមប៉ុណ្ណោះ រួចអ្នកថតកាត់ត ដោយពេលហូប គឺហូបសូកូឡា មិនមែនហូបលាមកគោឡើយ។ លោកក៏បានបញ្ជាក់ទៀតថា ការថតហូបលាមកគោនៅក្នុងក្លីបវីដេអូនោះ គ្រាន់តែជាការសម្តែងប៉ុណ្ណោះ មិនមែនមានគោលបំណងធ្វើអ្វីផ្សេងឡើយ។ មកស្តាប់ការរៀបរាប់របស់លោក គ្រូតឿ ខាងក្រោមទាំងអស់គ្នា៖

Share This Post: