- Khmernote Media
- សង្គម
កាលពីពេលថ្មីៗនេះ យោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុកឈ្មោះ Dara Vuth បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ទី9 ខែមេសា ឆ្នាំ2022 វេលាម៉ោងប្រហែល 3 និង30នាទីទាបភ្លឺ ដែលមានទីតាំងស្ថិតនៅក្នុងភូមិប៉ប្រក់ខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានជនសង្ស័យម្នាក់ជិះកង់មកដុតឡានផ្ទះខ្ញុំម៉ាក Ford XLT និងម៉ាក Highlander ឆេះទាំងស្រុង ចំណែកមួយគ្រឿងទៀតម៉ាក Ford Ecosport របស់អ្នកជិតខាងនៅក្រោយផ្ទះខ្ញុំ តែពន្លត់ទាន់ពេលវេលា។ មកដល់ពេលនេះខាងប៉ូលីសមិនទាន់ចាប់ជនសង្ស័យបាននៅឡេីយទេ អាស្រ័យហេតុនេះរដូវកាលបុណ្យទៀន សូមបងប្អូនប្រុងប្រយ័ត្នចៀសវាងមានការខូតខាតទ្រព្យសម្បត្តិដូចខ្ញុំ។ អរគុណដល់រថយន្តពន្លត់អគ្គិភ័យដែលបានមកទាន់ពេលវេលាបើមិនដូច្នេះទេផ្ទះរបស់ខ្ញុំនឹងត្រូវបានអគ្គិភ័យលេបត្របាក់ជាមិនខាន៕
April 12, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមគណនីហ្វេស ប៊ុករបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន២០ម៉ឺនដូស ជាជំនួយរបស់ប្រទេសឥណ្ឌា ដែលពិធីប្រគល់-ទទួលនេះ ធ្វើឡើងនៅវិមានសន្តិភាព។ វ៉ាក់សាំងកូវីសែលជាជំនួយរបស់ឥណ្ឌា មានចំនួនសរុប ៣២៥,០០០ដូស ក្នុងនោះ ២០ម៉ឺនដូស
April 12, 2022 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់ឲ្យដឹងថា នៅថ្ងៃទី១៣-១៦ ខែមេសា ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប (ឥណ្ឌា) ក្នុងកម្រិតពីខ្សោយទៅមធ្យម ប៉ះនិងសីតុណ្ហភាពផ្ទៃដីឡើងកំដៅ (ហប់) បង្កើតបានជាបាតុភូតទែម៉ូឌីណាមិច (Thermodynamic)។ ចាប់ពីថ្ងៃទី១៧-១៩ ខែមេសា ស៊ីតណ្ហភាពអតិបរិមានិងភ្លៀងក៏នឹងចុះថមថយបន្តិចវិញផងដែរ។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ៖ ១.បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖ -សីតុណ្ហភាពអប្បបរមា មានពី ២៤-២៧ °C -សីតុណ្ហភាពអតិបរមា មានពី ៣៥-៣៧ °C -ក្នុងចន្លោះពីថ្ងៃទី១៣-១៧ ខែមេសា អាចមានភ្លៀងក្នុងកម្រិតពីខ្សោយទៅច្រើន លាយឡំទៅដោយផ្គរ
April 12, 2022 - ព័ត៌មានជាតិ
យោងតាមការបញ្ជាក់នៅលើគណនីហ្វេសប៊ុករបស់លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឲ្យដឹងថា ដើម្បីឆ្លៀតឱកាសចូលរួមអបអរសាទរជាមួយកម្មវិធី«សៀមរាបសង្ក្រាន្ត» និងបន្ទាប់ពីខកខានមិនបានដង្ហែជាច្រើនលើកច្រើនសាររួចមក «ទីងមោងយក្ស» ឬ«យក្សជាល» ជាច្រើនរូប នឹងត្រូវបានបងប្អូនសហគមន៍យកមកដង្ហែនៅក្នុងភូមិព្រះដាក់ នារសៀលថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ចាប់ពីម៉ោង៤ល្ងាចតទៅ! តោះ! មកគាំទ្របងប្អូនសហគមន៍យើង និងជួបគ្នានៅភូមិព្រះដាក់ នាថ្ងៃពុធនេះទាំងអស់គ្នា! ហើយកុំភ្លេចនាំកូនៗនិងកុមារតូចៗមកជាមួយផង ធានាថាប្លែកភ្នែកប្លែកអារម្មណ៍ទាំងសម្រាប់មនុស្សចាស់ និងកូនក្មេង!
April 11, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការបិទចរាចរណ៍ឆ្លងកាត់ខ្លោងទ្វារជ័យនៃឣតីតរាជធានីឣង្គរធំ និងស្ពានប្រាសាទតាកែវ ដើម្បីរៀបចំកម្មវិធី “ភូមិសង្រ្កាន្ត” នៃព្រឹត្តិការណ៍សៀមរាបសង្រ្កាន្ត ឆ្នាំ២០២២។ អាជ្ញាធរជាតិអប្សរាមានកិត្តិយស សូមជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ អន្តរជាតិ អជ្ញាធរដែនដីមន្ទីរ-អង្គភាព សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវទេសចរជាតិ-អន្តរជាតិ សាធារជនឲ្យបានជ្រាបថា៖ ដើម្បីចូលរួមអបសាទរពិធីចូលឆ្នាំថ្មី ប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ខាងមុននេះ សហភាពសហព័ន្ធយុវជនកម្ពុជា
April 11, 2022 - ព័ត៌មានជាតិ
ខេត្តសខៀមរាប៖ យោតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរាដែលសហការជាមួយភាគីឥណ្ឌាកំពុងចាប់ផ្ដើមដំណើរការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម ដែលបានរងការខូចខាតនិងដួលរលំស្ទើរទាំងស្រុងរយៈពេលជាច្រើនសតវត្សមកហើយនោះ ឱ្យមានភាពប្រសើរឡើងវិញ។ ខ្លោងទ្វារខាងកើតរបស់ប្រាសាទតាព្រហ្ម ដែលកសាងឡើងតាំងពីអំឡុងសតវត្សទី១២នៃគ្រីស្តសករាជ រហូតមកដល់ពេលនេះ គឺបានទទួលរងការខូចខាតធ្ងន់ធ្ងរ ដោយសារអាយុកាល ដោយសារកត្តាអាកាសធាតុ និងការបំផ្លាញពីរុក្ខជាតិផ្សេងៗ។ លោកស្រី នេត ស៊ីមន បុរាណវិទូដែលមើលការខុសត្រូវនៅការដ្ឋានជួសជុលខ្លោងទ្វារខាងកើតនោះ ឱ្យដឹងថា ការងារជួសជុល បានចាប់ផ្តើមនៅឆ្នាំ២០២២នេះ ដោយមានការចូលរួមជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា (ASI)។ ការជួសជុលមានការ លំបាកខ្លាំងដោយសារតែរចនាសម្ព័ន្ធសំណង់មានភាពស្មុគស្មាញ ថ្មមួយចំនួនមានការពុកផុយ និងបាត់បង់ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់ ពិសេស បច្ចេកទេសពង្រឹងនៅតាមផ្នែកទ្រទម្ងន់ និងទប់ជំហរជញ្ជាំងនៃខ្លោងទ្វារឱ្យបានមាំឡើងវិញ។
April 11, 2022 - កូវីដ-១៩
នៅថ្ងៃទី11 ខែមេសា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 16នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 16នាក់ និងមិនមានករណីនាំចូលទេ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 21នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 135,963 នាក់, ករណីជាសះស្បើយសរុប 132,639 នាក់ និងស្លាប់សរុប 3,055 នាក់៕
April 11, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៥,០៥០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,១០០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៥,២៥០រៀល មានន័យថាចុះ ២០០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៥,៣០០រៀលក្នុងមួយលីត្រ មានន័យថាចុះ ២០០រៀលក្នុងមួយលីត្រ ៕
April 11, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានឲ្យដឹងថា នៅវេលាម៉ោង៧ព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២២នេះ ក្រុមការងារជំនាញរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានជួសជុសបំពង់មេនាំទឹកស្អាតទំហំ៨០០មម រួចរាល់ជាស្ថាពរ ក្រោយពីការដ្ឋានសាងសង់ផ្លូវអាកាសក្រវ៉ាត់ក្រុងទី៣ បានបុកដែកការពាររណ្តៅប៉ះធ្លាយនៅលើផ្លូវលេខ១២០K កែងនឹងផ្លូវជាតិលេខ៤។ បច្ចុប្បន្នក្រុមការងារបានបើកវ៉ានផ្គត់ផ្គង់ទឹកស្អាតឡើងវិញចាប់ពីចំណុចផែស្ងួត សូ ងួន នៅលើផ្លូវវេងស្រេង រហូតដល់តំបន់កំបូលជាបណ្តើរៗ ដែលនឹងបណ្តាលឱ្យមានភាពល្អក់កករកើតឡើងមួយរយៈពេលខ្លី ៕ ប្រភព៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ Phnom Penh Water Supply Authority
April 11, 2022 - សិល្បៈ
រាជធានីភ្នំពេញ៖ យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្តល់គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជាជូនលោក ព្រហ្ម ម៉ាញ ជា «កិត្តិឧទ្ទេសបណ្ឌិត»។
April 11, 2022









