- Khmernote Media
- ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ព្រឹត្តិការណ៍សង្រ្កាន្តវត្តភ្នំ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ដែលរៀបចំឡើងដោយអាជ្ញាធររាជធានីភ្នំពេញ នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្តវត្តភ្នំ បើកជាផ្លូវការហើយ នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២២ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំអាជ្ញាធររាជធានីជាច្រើន។ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ក្រោយពីអាក់ខានមិនបានរៀបចំអស់រយៈពេល២ឆ្នាំជាប់គ្នា ដោយសារការរីរាលដាលនៃជំងឺផ្លូវដង្ហើមដ៏ស្រួចស្រាលគឺកូវីដ១៩ បានបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោកទាំងមូល ក្នុងនោះកម្ពុជា ក៏ទទួលរងផលប៉ះពាល់ផងដែរ។
April 14, 2022 - កូវីដ-១៩
នៅថ្ងៃទី14 ខែមេសា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 15នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 15នាក់ និងមិនមានករណីនាំចូលទេ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 20នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 136,013 នាក់, ករណីជាសះស្បើយសរុប 132,709 នាក់ និងស្លាប់សរុប 3,055 នាក់៕
April 14, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែមេសា ឆ្នាំ២០២២នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ កូវីសែល (Covishield) ចំនួន ១២៥,០០០ដូសបន្ថែម ដែលជំនួយរបស់រដ្ឋាភិបាល និងប្រជាជនឥណ្ឌា បានដឹកមកដល់ប្រទេសកម្ពុជាហើយ។ វ៉ាក់សាំង ១២៥,០០០ដូស ដែលដឹកមកដល់ព្រឹកថ្ងៃនេះ គឺជាចំនួនបង្គ្រប់នៃជំនួយវ៉ាក់សាំងសរុប ៣២៥,០០០ដូស នៃជំនួយរបស់រដ្ឋាភិបាល និងប្រជាជនឥណ្ឌា សម្រាប់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខណៈវ៉ាក់សាំងចំនួន ២០ម៉ឺនដូស ត្រូវបានដឹកមកដល់កាលពីថ្ងៃទី១១ ខែមេសា កន្លងទៅ។ លោកជំទាវបណ្ឌិត ដេវីយ៉ានី ឧត្តាំ ខូប្រាហ្គាដ (H.E. Mrs. Devyani
April 14, 2022 - ទេសចរណ៍
ខេត្តពោធិ៍សាត់៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តពោធិ៍សាត់ បានឲ្យដឹងថា ដើម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៦ គស.២០២២ ដែលនឹងឈានចូលមកដល់នេះ រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តកោះសំពៅមាសពោធិ៍សាត់» នៅលើបុរីវប្បធម៌កោះសំពៅមាស ទល់មុខសាលាខេត្តពោធិ៍សាត់ និងតាមដងផ្លូវលេខ១០១ រយៈពេលបីថ្ងៃ បួនយប់ គិតចាប់ពីយប់ថ្ងៃថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២២។ ពិធីបើកព្រឹត្តការណ៍ «សង្ក្រាន្តកោះសំពៅមាសពោធិ៍សាត់» ត្រូវបានធ្វើឡើងនាល្ងាចថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ក្រោមវត្តមាន ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ជាវ
April 14, 2022 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ នេះ ភ្ញៀវទេសចរជិតឆ្ងាយ បានចាប់ផ្តើមដើរកម្សាន្តនៅតាមប្រាសាទនានា ក្នុងរមណីយដ្ឋានអង្គរ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ទេសចរទាំងនោះ ច្រើនដើរកម្សាន្តជាលក្ខណៈគ្រួសារ អមជាមួយទិដ្ឋភាពសប្បាយរីករាយ ខណៈដែលឆ្នាំនេះ រាជរដ្ឋាភិបាលបានបើកឱ្យដើរកម្សាន្ត និងរៀបចំពិធីនានាបានជាប្រក្រតីឡើងវិញ ក្រោយខកខានរយៈពេល២ឆ្នាំមកនេះ ដោយសារបញ្ហាជំងឺកូវីដ១៩ ជាសកល។ ទន្ទឹមនឹងនោះ ខេត្តសៀមរាបបានរៀបចំព្រឹត្តិការណ៍សៀមរាបសង្រ្កាន្ត ដែលបង្កើតជាកម្មវិធីកម្សាន្តចម្រុះបែប ទាក់ទាញទេសចរជិតឆ្ងាយមកកម្សាន្តខេត្តនាទិសនិរតីមួយនេះ អមដោយរចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ដែលប្រមុខរាជរដ្ឋាភិបាលសម្ដេច តេជោ ហ៊ុន សែន ទើបនឹងសម្ពោធកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២២កន្លងទៅនេះ៕ ប្រភព៖
April 13, 2022 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា ក្នុងខណៈអញ្ជើញទៅសម្រាកលំហែនៅខេត្តព្រះសីហនុនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនឹងមកដល់នាពេលខាមុខនោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញថតរូបអនុស្សាវរីយ៍នៅរូបសំណាក«ព្រះថោងនាងនាគ» ដែលមាទីតាំងស្ថិតនៅភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ នៅលើផេកផ្លូវការនាថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានសរសេរថា «ពីរនាក់បានហើយ នាំភរិយាថតរូបជាមួយរូបសំណាកថ្មី ដែលទើបកសាងរួច គឺព្រះថោងនាងនាគនៅមាត់សមុទ្រក្រុងព្រះសីហនុ។ ពេលខ្ញុំរៀបការមិនបានតោងស្បៃទេ តែថ្ងៃនេះថតជាមួយរូបសំណាកព្រះថោងតោងស្បៃទុកឱ្យកូនចៅមើល»។ គួរបញ្ជាក់ដែរថា រូបសំណាក ព្រះថោងនាងនាគ
April 13, 2022 - ព័ត៌មានជាតិឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ ៦ខ្នងអស់ទាំងស្រុង នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ បានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះផ្ទះមួយកន្លែង ដែលហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្លូវ២៤៧ ផ្ទះលេខ៥៤ ភូមិ១០ ក្រុម២៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ហេតុការណ៍អគ្គិភ័យឆាបឆេះនេះបណ្តាលមកពីឆ្លងចរន្តអគិ្គសនីបង្កជាអគ្គិភ័យ ហើយធ្វើឲ្យខូចខាតឆេះផ្ទះឈើលើថ្មក្រោម ទំហំ ៤ម៉ែត្រ x ១៦ម៉ែត្រចំនួនមួយខ្នង និងឆេះរាលដាលផ្ទះអ្នកជិតខាងអស់ចំនួន៥ខ្នង អស់ទាំងស្រុង។ នៅវេលាម៉ោង១១៖១០នាទី ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់
April 13, 2022 - កូវីដ-១៩
នៅថ្ងៃទី13 ខែមេសា ឆ្នាំ2022នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពី ការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី ចំនួន 18នាក់ (លទ្ធផលបញ្ជាក់ដោយ PCR នឹងជាប្រភេទអូមីក្រុងទាំងអស់) ក្នុងនោះករណីឆ្លងសហគមន៍ 23នាក់ និងមិនមានករណីនាំចូលទេ ខណៈអ្នកបានជាសះស្បើយថ្មីមានចំនួន 23នាក់ និងមិនមានអ្នកបាត់បង់ជីវិតទេ ហើយគិតមកទល់ពេលនេះ ករណីឆ្លងកូវីដ១៩ សរុបនៅក្នុងប្រទេសកម្ពុជា មានចំនួន 135,998 នាក់, ករណីជាសះស្បើយសរុប 132,689 នាក់ និងស្លាប់សរុប 3,055 នាក់៕
April 13, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការផ្តល់អាហារូបករណ៍ ថ្នាក់បរិញ្ញាបត្ររបស់សាកលវិទ្យាល័យ MGIMO ទៅសិក្សានៅប្រទេសរុស្សី ក្នុងឆ្នាំសិក្សា ២០២២-២០២៣។ ក្រសួងអប់រំ យុវជន និងកីឡា សូមជូនដំណឹងដល់សាធារណជនទាំងពីរភេទថា៖ ក្នុងឆ្នាំសិក្សា២០២២-២០២៣នេះ សាកលវិទ្យា MGIMO នៃប្រទេសរុស្ស៊ី នឹងផ្ដល់អាហារូបករណ៍ថ្នាក់ បរិញ្ញាបត្រ ចំនួន ២កន្លែង ដល់សិស្ស និស្សិត និងមន្ត្រីរាជការ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទៅបន្តការសិក្សានៅប្រទេសរុស្ស៊ី។ បេក្ខជនដែលមានចំំណាប់អារម្មណ៍ចំពោះអាហារូបករណ៍ខាងលើនេះ សូមទាក់ទងរកព័ត៌មាននិង
April 13, 2022 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងស្ដីពី ការបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ដែលបានសាងសង់ក្នុងគម្រោងការពារទឹកជំនន់ និងកែកម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ។ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងរាជធានីភ្នំពេញ ឲ្យបានជ្រាបថា នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង ០៦៖០០នាទីព្រឹក រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា ដែលបានសាងសង់ក្នុងគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ ក្នុងរាជធានីភ្នំពេញ ជំហានទី៤ ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង របស់ប្រទេសជប៉ុន មានទីតាំងជាប់សួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ស្ថិតនៅភូមិ១០ សង្កាត់ស្រះចក ខណ្ឌដូនពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
April 13, 2022









